• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ មហាសាមគ្គីជនជាតិ

វប្បធម៌ក្នុងការអភិវឌ្ឍន៍ស្ថិរភាពតំបន់តីណាមបូស្ថានភាពជាក់ស្ដែង និងវិធីសាស្រ្ដ

07/09/2020 14:21

សាលាមហាវិទ្យាល័យត្រាវិញទើបចាត់តាំងសិក្ខាសាលាវិទ្យាសាស្រ្ដថ្នាក់ជាតិជាមួយនឹងបធានបទ “ វប្បធម៌ ក្នុងការអភិវឌ្ឍន៍ស្ថិរភាពតំបន់តីណាមបូស្ថានភាពជាក់ស្ដែង និងវិធីសាស្រ្ដ” ដោយមានការចូលរួមរបស់បណ្ដាអ្នកវិទ្យាសាស្រ្ដ អ្នកស្រាវជ្រាវខាងវប្បធម៌-ប្រវត្តិសាស្រ្ដ-សិល្បៈតំបន់វាលទំនាបទន្លេគឺវឡុង ទីក្រុងហូជីមិញ។

 

អនុសាស្រ្ដាចារ្យ បណ្ឌិតផាមត្វៀកខាញ់ ចាងហ្វាងសាលាមហាវិទ្យាល័យត្រាវិញបានឲ្យដឹង៖ តំបន់ដី តីណាមបូឬក៏ហៅថាតំបន់វាលទំនាបទន្លេគឺវឡុងល្បីឈ្មោះជាតំបន់មានព្រែកប្រឡាយ មានចម្ការឈើ ហូបផ្លែខូបឆ្នាំ ជាតំបន់ផលិតស្រូវ ចិញ្ចឹមត្រី បង្កង។ ក្នុងរឿងនិទានវប្បធម៌ តីណាមបូជាកន្លែងរក្សានូវចម្រៀង បុរាណនិងល្ខោនកៃលឿង ចង្វាក់រាំវង្សនិងសិល្បៈយូកេ។ល។ របស់លោកអ៊ំបាភីភ្ជាប់ជាមួយតំបន់ដី  “ធ្វើលេងប៉ុន្តែក្លាយជាការពិត” ប៉ុន្តែពោរពេញទៅដោយឧបសគ្គ គ្រោះថ្នាក់ “ចុះព្រែកជូបក្រពើ ឡើងលើជួបខ្លា”។ លេចធ្លោក្នុងវប្បធម៌ដ៏វិសេសវិសាលនេះគឺរូបភាពរបស់មាមីងកសិករ។​ ក្នុងប្រវត្តិសាស្រ្ដ កាប់ឆ្ការព្រៃឈើ ឬក្នុងសម័យសង្រ្គាមតស៊ូប្រឆាំងបារាំងនិងអាមេរិកដ៏មហិមារបស់ជនជាតិ ឬក៏ឈានចូលសម័យសន្តិភាពរូមកម្លាំងកសាងភូមិស្រុកសម្បូរសប្បាយ អ្នកនៅតំបន់តីណាមបូគ្រប់សម័យកាល ប៉ិនប្រសប់ពង្រីកបណ្ដាសក្ដានុពលនៃចរិត ប្រកៀកស្មាកម្លាំងសាមគ្គីឆ្លងផុតការពិបាកទ្រាំរបស់ធម្មជាតិ ប្រយុទ្ធឈ្នះសត្រូវដណ្ដើមឯករាជ្យ កសាងនិងអភិវឌ្ឍភូមិស្រុក ទឹកដី។ នោះនៅទាំងជាប្រវត្តិសាស្រ្ដរួមរស់ស្រុះស្រួលរបស់បណ្ដាជនជាតិ ការទាក់ទងគ្នា និងការប្រសព្វវប្បធម៌រវាងបណ្ដាជនជាតិខ្មែរ - កិញ- ចិន​និងចាមបង្ហាញឲ្យឃើញតាមរយៈការច្នៃប្រតិដ្ឋក្នុងសិល្បៈឆាកល្ខោនយូកេក្នុងវប្បធម៌ភោជន ដូចជា៖ នំបញ្ចុកទឹកសម្ល។ល។ អាចឃើញថា កន្លងហើយ លក្ខណៈវប្បធម៌ពិសេសរបស់ជនជាតិនីមួ យបានអភិរក្សនិងអភិវឌ្ឍ។

ក្នុងវិស័យសេដ្ឋកិច្ច តីណាមបូជាតំបន់ធំទូលាយ មានទីតាំងងាយស្រួលក្នុងការផ្ដោះប្ដូរមុខទំនិញជា មួយបណ្ដាប្រទេសអាស៊ាននិងអនុតំបន់ទន្លេមេគង់ មានចំនួនប្រជាជនប្រមាណ ២០ លាននាក់។ សេដ្ឋកិច្ចតំបន់តីណាមបូភាគច្រើនភ្ជាប់ជាមួយការអាទិភាពរបស់ធម្មជាតិ នោះគឺផលិតស្រូវ ចម្ការហូប ផ្លែនិងជលផល ភ្ជាប់ជាមួយទម្លាប់ផលិតប្រពៃណីរបស់កសិករ។ នៅបណ្ដាទស្សវត្សនៃសតវត្សទី ២១ តំបន់ខាងលិចក្លាយជាតំបន់ទេសចរណ៍ក្នុងផែនទីវៀតណាមនិងអន្តរជាតិ។

បច្ចុប្បន្ន ស្ថិតកាលទេសសកលរូបនីយកម្មនិងសមាហរណពិភពលោក តំបន់តីណាមបូកំពុងប្រឈម មុខនឹងឱកាសនិងការសាកល្បងថ្មីជាច្រើន។ ការជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងររបស់អាកាសធាតុប្រែប្រួល ញ៉ាំងឲ្យជះឥទ្ធិពលដល់ការផលិតមុខទំនិញកសិផល រុក្ខាផល ជលផលនិងការពង្រីកសេដ្ឋកិច្ច-សង្គម បរិស្ថានក្នុងតំបន់ ជះឥទ្ធិពលផ្ទាល់ដល់មុខរបរនិងជីវភាពរបស់ប្រជាជនរាប់លាននាក់នៅតំបន់តីណាម បូ។ ទន្ទឹមនឹងនោះ ការជះឥទ្ធិពលនេះនឹងជះឥទ្ធិពលដល់ទម្លាប់ វប្បធម៌ប្រពៃណីរបស់ប្រជាជនក្នុងព លកម្ម ស្នាក់នៅ ធ្វើដំណើរ ហូបចុកនិងកម្សាន្តសប្បាយ។ សភាពជាក់ស្ដែងនេះទាមទារឲ្យយើងត្រូវ មានចក្ខុវិស័យថ្មី វិធិសាស្រ្ដថ្មីដើម្បីកេណ្ឌប្រមូលបណ្ដាប្រភពកម្លាំងនិងការចូលរួមរបស់ភាគចំណែក សេដ្ឋកិច្ចរួមចំណែកអភិវឌ្ឍស្ថិរភាពតំបន់តីណាមបូ ក្នុងនោះកត្តាវប្បធម៌មានតួនាទីសំខាន់។ បណ្ដា ឆ្នាំកន្លង បក្សនិងរដ្ឋមានគោលការណ៍ គោលនយោបាយជាច្រើន ព្រមទាំងផ្សព្វផ្សាយវិធីសាស្រ្ដជាច្រើ នដើម្បីពង្រីកសក្ដានុពល តម្លាភាព បង្កជាកម្លាំងជំរុញពង្រីកសេដ្ឋកិច្ច-សង្គមតំបន់តីណាមបូ។ ក្នុងនោះ បក្សយើងកំណត់ថាវប្បធម៌ “ ជាគ្រឹះស្ថានស្មារតីរបស់សង្គមផង ជាគោលដៅនិងកម្លាំងជំរុញ ការពង្រីកសេដ្ឋកិច្ច-សង្គមផង” និង “អភិវឌ្ឍវប្បធម៌ជាគោលដៅនិងកម្លាំងនៃការពង្រីកសេដ្ឋកិច្ច-សង្គម”។

ក្នុងអង្គសិក្ខាសាលាមានបទអន្តរាគមន៍ ៥៨ បទរបស់បុគ្គល សមូហភាពអញ្ជើញមកពីបណ្ដាអង្គភាព៖ មហាវិទ្យាល័យជាតិហាណូយ មហាវិទ្យាល័យជាតិទីក្រុងហូជីមិញ សាលាមហាវិទ្យាល័យវ៉ាំងឡាង សា លាមហាវិទ្យាល័យវ៉ាំងហៀន សាលាមហាវិទ្យាល័យងង្វៀងហ្វេ សាលាមហាវិទ្យាលណយតីដូ សាលា មហាវិទ្យាល័យតៀនយ៉ាង សាលាឧត្តមសិក្សាបេនត្រែ វិជ្ជាស្ថានហូវកឹង វិជ្ជាស្ថានវិទ្យាសាស្រ្ដសង្គមតំ បន់ណាមបូ សមាគមសិល្បៈអក្សរសិល្ប៍ខេត្តត្រាវិញ សាលាមហាវិទ្យាល័យត្រាវិញ បណ្ដាអ្នកស្រាវ ជ្រាវនៅទីជិតឆ្ងាយ។ល។ ប្រការនេះបានបង្ហាញឲ្យឃើញថា បញ្ហា “ វប្បធម៌ក្នុងការអភិវឌ្ឍន៍ស្ថិរភាព តំបន់តីណាមបូ-សភាពជាក់ស្ដែងនិងវិធីសាស្រ្ដ” ទាក់ទាញការយកចិត្តទុកដាក់របស់អ្នកវិទ្យាសាស្រ្ដ អ្នកគ្រប់គ្រងក្នុងទូទាំងប្រទេសយ៉ាងច្រើន។

បណ្ដាបទអន្តរាគមន៍រួមចំណែកធ្វើឲ្យច្បាស់បណ្ដាបញ្ហាទាក់ទងដល់ស្ថានភាពជាក់ស្ដែងនៃវប្បធម៌តំ បន់តីណាមបូក្នុងការអភិវឌ្ឍន៍ស្ថិរភាពតំបន់និងស្នើបណ្ដាវិធីសាស្រ្ដមានប្រសិទ្ធភាព។ សិក្ខាសាលាជា ឱកាសជួបជុំរវាងអ្នកវិទ្យាសាស្រ្ដនិងអ្នកគ្រប់គ្រង អ្នកធ្វើសកម្មជនជាក់ស្ដែង ជាការប្រមូលផ្ដុំបញ្ញារបស់ អ្នកស្រាវជ្រាវសម្បូរបទពិសោធន៍ មានប្រជាប្រិយភាព។ បណ្ដាខ្លឹមសារដែលបានផ្ដោះប្ដូរ ពិភាក្សា ស្នើ និងសរុបក្នុងសិក្ខាសាលានេះនឹងជាមូលដ្ឋានទ្រឹស្ដីជាក់ស្ដែងសំខាន់សម្រាប់ការកំណត់ស្ថានភាពជាក់ ស្ដែងវប្បធម៌តីណាមបូក្នុងការអភិវឌ្ឍន៍តំបន់ផ្ដើមពីនោះផ្ដល់នូវមូលដ្ឋានវិទ្យាសាស្រ្ដដល់ការកំណត់ទិសដៅ បណ្ដាវិធីសាស្រ្ដសមស្របពង្រីកតួនាទីសកម្មរបស់វប្បធម៌តីណាមបូក្នុងការអភិវឌ្ឍន៍តំបន់នា ពេលបច្ចុប្បន្ន៕ប្រែសម្រួល៖ ថាច់ហ្វាង

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំតាមង៉ាយ៖ ពង្រីកប្រវេណីមាតុភូមិវីរភាព

ពណ៌នាដល់តំបន់ដីតាមង៉ាយ មនុស្សភាគច្រើនតែងរលឹកភ្លាម ទៅដល់វីរកងកម្លាំងប្រដាប់អាវុធប្រជាជន យុទ្ធនារីពលី ង្វៀងធីអ៊ុ ក(អ៊ុកតិច)។ ឆ្នាំ ១៩៩៤ បក្ខភាគ និងប្រជាជនឃុំតាមង៉ាយ បានបក្ស និងរដ្ឋស្ងើចសរសើរកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន។ បច្ចុប្បន្ន ឃុំមានអ្នកម្ដាយវៀតណាមវីរភាពចំនួន ៧០ រូប គ្រួសារ យុទ្ធជនពលី ៣៥៧ គ្រួ យុទ្ធជនពិការ របួស ១៣៨ រូប ឃុំបានទទួល ស្គាល់ជាឃុំសុវត្ថិភាពតំបន់នៅឆ្នាំ ២០២៤។

  • ស្វែងរកទិសដៅថ្មីដើម្បីពង្រីកបណ្ដាប្រភេទសិល្បៈរបស់ជនរួមជាតិខ្មែរ
  • គម្រោងការអភិរក្សសាស្រ្តាស្លឹករឹតរបស់សិស្សសាលាវិទ្យាល័យដាយអាង
  • ផ្ទេរតំណែងរវាងនាគ និងពស់
  • ចូលឆ្នាំថ្មីជួបជាមួយព្រះចៅអធិការដំបូងបំផុតរបស់វត្តមួយនៅតំបន់ឆ្ងាយ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.