• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ មហាសាមគ្គីជនជាតិ

វត្តបទុមវង្សកំពង់ថ្ម (ទ័ពថ្ម)

31/08/2020 15:41

 

   កាលបើឮនាមវត្តថា៖  បទុមវង្សកំពង់ថ្មឬអ្នកខ្លះនិយមហៅកាត់ថាទ័ពថ្មៗឬនៅមានអ្នកខ្លះទៀតនិយមហៅថា«វត្តទ័ពៗ»ទៀតផង។  ឮនាមហៅថា  វត្តទ័ពនេះ  ប្រហែលជាអ្នកផងមានការងឿងឆ្ងល់ជាមិនខាន។  ប៉ុន្តែបើនិយាយដល់ដំណាលរឿងគូប្រុសគូស្រីប្រហែលជាអ្នកណាក៏បានដឹងបានស្គាល់ហើយមានការចាប់អារម្មណ៍វិញភ្លាម។ ហេតុដែលវត្តនេះមាននាមថា  «កំពង់ថ្ម»  តាមសំដីនៃជីដូនជីតាគាត់បាននិទានតៗគ្នាមកថា  ពីដើមនៅទីនេះជាកន្លែងផលិតដុំឥដ្ឋ (ដុំថ្ម) សម្រាប់កសាងសំណង់នានាដូច ប្រាសាទ  ទីសក្ការៈបូជា...។  ដូច្នោះដុំថ្មទាំងនោះបន្សល់ទុកនៅរហូតមកដល់សព្វថ្ងៃ។  រុក្ខជាតិនានាមានសភាពក្រៀមក្រោះអាស្រ័យកន្លែងនេះក៏ថ្ម  កន្លែងនោះក៏ថ្ម។  ដុំថ្មតូចធំពណ៌ក្រហមស្រអាប់ លេចអណ្ដែតពាសពេញ។  ដុំថ្មបាយក្រៀមគ្រប់ប្រភេទដែលបានបង្កប់ខ្លួនពួនអាត្មាក្នុងប្រឹថពីជាច្រើនសតវត្សរ៍កន្លងមកហើយ។  បើយើងយកចបជីកផ្ទៃដីកន្លែងណាមួយក្នុងភូមិវត្ត  ប្រហែលជាគេចមិនផុតរត់មិនរួចពីការប៉ះនូវដុំថ្មអស់ទាំងនោះឡើយ។  ជាពិសេសបើយើងធ្វើដំណើរចូលផុតខ្លោងទ្វារវត្តភ្លាម  នៅខាងឆ្វេងដៃគឺមានដំបូកខ្ពស់មួយ បង្កប់ពោរពេញទៅដោយដុំថ្ម។ នៅលើទួលខ្ពស់នោះមានច្រេសពីរដើមដែលមានអាយុកាលចាស់ទំហំមនុស្សបីនាក់អោបមិនជុំ ។ អ្នកស្រុកក្នុងភូមិតែងមានជំនឿច្រើនចូលមកកាន់ដំបូកខ្ពស់នេះដើម្បីអុជធូបបន់ស្រន់ឬបួងសួងសុំនូវសេចក្ដីសុខចម្រើនផ្សេងៗតាមតម្រូវការ។

        វត្តបទុមវង្សកំពង់ថ្មនេះបានផ្ដួចផ្ដើមស្ថាបនាឡើងនៅឆ្នាំ១៨៨៦ដោយស្នាព្រះហស្ថនៃព្រះតេជគុណព្រះនាមថាច់ឥន្ទ។  ពីដើម  កាលពុំទាន់បានកសាងវត្ត  ពុទ្ធបរិស័ទចំណុះភូមិនេះតែងនិយមទៅកាន់វត្តកោះកែវសិរីឬវត្តអង្គររាជបុរីដើម្បីគោរពបូជាពុទ្ធសាសនា។  ដោយសារធ្វើដំណើរទៅកាន់វត្តទាំងពីរមានចម្ងាយផ្លូវឆ្ងាយ  ណាមួយក្នុងភូមិគ្រួសារអ្នកស្រុកមួយថ្ងៃកាន់តែកើតកើនច្រើនឡើងៗ។  ក្រោយមក  ព្រះតេជព្រះគុណក៏ជ្រើសរើសភូមិសាស្រ្តនៅត្រង់ទីនេះកសាងវត្ត។  ព្រះអង្គមានព្រះហឫទ័យយល់ឃើញថា  កសាងវត្តអារាមទី១ទុកគ្រាន់អោយពុទ្ធសាសនិកជនគោរពបូជាព្រះពុទ្ធសាសនា។  ទី២ទុកគ្រាន់អោយយុវជនចូលបួស  សំណាក់នៅក្នុងព្រះពុទ្ធសាសនាដើម្បីរៀនធម៌អាថ៌វិន័យ។  ជាពិសេសទុកសម្រាប់អោយកុមារាកុមារីចូលមករៀនអក្សរសាស្រ្តដើម្បីអភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិខ្មែរ។  ទី៣កសាងវត្តនៅត្រង់ទីឋាននេះគឺដើម្បីថែរក្សាគូប្រុសនិងកំពង់ថ្មដែលជាកេរដំណែលវប្បធម៌របស់ដូនតាយើងដ៏មានតម្លៃថ្លៃថ្នូរតាំងពីបុរាណកាលមកទៀតផង។  នៅសម័យសង្រ្គាម  វត្តនេះមានស្នាដៃលាក់បំពួនកម្មាភិបាលបដិវត្តន៍ជាច្រើនរូបជ្រកកោនដើម្បីធ្វើបេសកកម្មបម្រើប្រទេសជាតិមាតុភូមិ។  បេសកកម្មនោះតែងទទួលបានជោគជ័យរហូតដល់ថ្ងៃ៣០មេសាឆ្នាំ១៩៧៥។

        វត្តនេះស្ថិតនៅជ្រុងទិសនីរតីនៃរមណីយដ្ឋានគូស្រះស្រី។  ចម្ងាយផ្លូវពីគូស្រះស្រីចូលទៅដល់វត្តប្រមាណជាង២គីឡូម៉ែត្រ។  ផ្ទៃដីភូមិវត្តទំហំចំនួនប្រ

មាណជិត២ហិកតា  លាតសន្ធឹងក្បែរដងព្រែកដែលមានទម្រង់ខ្សែទឹកហូរចេញចូលទៅកាន់ដងព្រែកជើងកោះ  ពិសី...។  តាំងពីទិសអាគ្នេយ៍នៃភូមិវត្តគឺជាភ្លឺគូប្រុសមានទ្រង់ទ្រាយជាដំបូកខ្ពស់អូសបន្លាយ  កាច់កុងតាមទិសទក្សិណរួចព័ទ្ធពេនបត់បែនមកតាមទិសបស្ចឹមរួចតម្រង់ទៅទិសឧត្តរ។  បើយើងគយគន់មើលឃើញហាក់ដូចជារាងឥន្ទធនូព័ទ្ធជុំពីខាងត្បូងវត្ត។

ពីដើម  ទទឹងភ្លឺគូមានទំហំប្រហែលជាង១០ម៉ែត្រ។  តាមបណ្ដោយភ្លឺគូនេះមានថ្វាកពីរ(ធំមួយតូចមួយ)។  លើដំបូកភ្លឺគូមានរុក្ខជាតិមួយចំនួនដូចដើម  ស្លែង  អម្ពិល  ក្រខុប  ខ្វាវ  បន្ទាត់បោះ...ដុះស្អេកស្កះលើគ្នាក្រាស់ឃ្មឹក។  អ្នកស្រុករស់នៅតំបន់នេះ  ធម្មតាមុនពេលស្រ្តីជាប្រពន្ធប្រសូត្រកូនង៉ែត  បុរសជាប្ដីនិយមដើរតាមភ្លឺគូស្វែងរកកាប់ដើមក្រខុប  ចិញ្រ្ចាំហាល  ធ្វើជាឱសថម្យ៉ាងដាំទឹកផឹកបំប៉នសុខភាពស្រ្តីសរសៃខ្ចី។  ក្រោយមក  ជនមួយចំនួនខ្វះសតិសម្បជញ្ញៈបានបំផ្លាញដើមរុក្ខជាតិ  ខ្លះកាប់ ​ខ្លះគាស់រំលើងគល់  ខ្លះដុត  ខ្លះជីកគាស់  ខ្លះចូកចាំងភ្លឺគូធ្វើអោយគូប្រុសមួយថ្ងៃកាន់តែរេចរឹលទៅៗ។ ដោយឃើញស្ថានភាពបែបនេះ  រវាងជាង១ទសវត្សរ៍កន្លង  ព្រះចៅអធិការមួយអន្លើនឹងពុទ្ធបរិស័ទចំណុះជើងវត្តបានស្រុះស្រួលមូលមតិគ្នាជាឯកច្ឆន្ទធ្វើយ៉ាងណាដើម្បីអភិរក្សគូប្រុស។  គេក៏បានដាំកូនឈើទាល  កូនត្នោតរាប់ពាន់ដើមតាមបណ្ដោយភ្លឺគូ។  តែសព្វថ្ងៃ​ឃើញមានតែដើមត្នោតទេដែលនៅរស់រប៉េះរប៉ោះខ្លះៗ។  ចំណែកឈើទាលវិញរដូវប្រាំងរាំងស្ងួតគ្មានអ្នកចាក់ទឹកថែទាំថែមទាំងត្រូវហ្វូងគោកកេរបំផ្លាញងាប់ផុតរលត់ពូជបាត់អស់គ្មានសល់។

        ក្នុងផ្ទៃមណ្ឌលស្រះគូ  គឺក្លាយទៅជាវាលស្រែអំពកតូចធំគន់មើលដូចជាក្រឡាចត្រង្គ។  មានទាំងប្រឡាយនាំទឹកសាបចេញចូលបម្រើស្រែស្រូវទាំងប្រាំងជួបវស្សា។  ជាពិសេសអ្នកស្រុកសង់ផ្ទះនៅយ៉ាងកុះករ។  ដោយសារនៅក្បែរគូប្រុសមានវាលស្រែបានជាភូមិនេះមានឈ្មោះថា៖  «ភូមិព្រះស្រែ»។  ប្រវត្តិដែលនាំអោយមានឈ្មោះបែបនេះ  តាមចាស់បុរាណគាត់បាននិទានតៗគ្នាមកថា  ពីដើមទីវាលនេះជាកន្លែងប្រារព្ធរាជពិធីច្រត់ព្រះនង្គ័ល... បានជាគេនិយមហៅថា​ព្រះស្រែ។  គេហៅយូរៗទៅពាក្យព្រះស្រែក៏ទំយើក្លាយទៅជា  បាស្រែឬប៉ះស្រែៗ...ទៅវិញ។  ដូចជាភូមិមួយនៅជិតភូមិព្រះស្រែគឺ៖  «ភូមិអូរជីក»  មានន័យថាដងអូរដែលមនុស្សយើងជីក។  តែដល់ពេលហៅយូរៗទៅទំយើជា  ភូមិអ៊ូរចិចៗ...(ឥតន័យ)ទៅវិញ។

        ភូមិព្រះស្រែទាំងមូលចែកជាពីរប៉ែក(កើតគូនិងលិចគូ)។សព្វថ្ងៃ  ក្នុងភូមិព្រះស្រែទាំងមូលមានគ្រួសារប្រជាជនរស់នៅជាង៥៤០គ្រួ។  អ្នកស្រុកប៉ែកខាងកើតគូនិយមទៅវត្តអង្គររាជបុរី។  អ្នកស្រុកប៉ែកខាងលិចគូនិយមទៅវត្តកំពង់ថ្ម

។ ​អ្នកស្រុកអស់ទាំងនោះភាគច្រើនប្រកបមុខរបរកសិកម្មធ្វើស្រែចំការច្បារដំណាំ។  ក្រៅពីនេះ  មានអ្នកស្រុកចំនួនខ្លះធ្វើការងាររដ្ឋ  ខ្លះលក់ដូរកំប៉ិកកំប៉ុក  ខ្លះធ្វើជាងឈើជាងកំបោរ  ជាងសំណង់ផ្សេងៗ  ​ខ្លះធ្វើកម្មកររោងច័ក្រ...។ ​ ជីវភាពអ្នកស្រុកប្រកបទៅដោយភាពសុខសាន្ត។

        ដូច្នេះ  មណ្ឌលវត្តបទុមវង្សកំពង់ថ្មនិងគូប្រុសអ្នកស្រាវជ្រាវវត្ថុបុរាណបានបញ្ជាក់ជាកេរដំណែលវប្បធម៌អូរកែវ។  មុននេះ  គេក៏បានស្រាវជ្រាវដែរតែពុំទាន់សម្រេច។  រហូតដល់ឆ្នាំ២០១៤  អ្នកស្រាវជ្រាវវត្ថុបុរាណនៅមជ្ឈមណ្ឌលស្រាវជ្រាវបានចុះមកជីកគាស់  នៅក្នុងរង្វង់មណ្ឌលក្នុងនិងក្រៅវត្តប្រមាណ៥.០០០ម៉ែត្រការេ។  គេបានស្រាវជ្រាវរាវរកឃើញនូវវត្ថុបុរាណមួយចំនួនដូច៖ ផ្ទាំងថ្មបាយក្រៀមបុរាណមានទំហំធំៗនិងវត្ថុផ្សេងៗជាលោហធាតុ(មាសសន្លឹកឆ្លាក់រូបដំរី)...។  មិនតែប៉ុណ្ណោះ  នៅទាំងជីករកឃើញសំណង់កប់នៅខាងក្រោមដីមានទ្រង់ទ្រាយជារូបបួនជ្រុងស្មើមានច្រកទ្វារឈមទៅទិសបូព៌ជាដើម...។ 

កន្លងទៅហើយថ្មីៗ នៅថ្ងៃទី១៦ខែមេសាឆ្នាំ២០១៨ ​មន្ទីរវប្បធម៌កីឡានិងទេសចរណ៍បានប្រទានជូនវិញ្ញាបនប័ត្រកេរដំណែលវប្បធម៌បុរាណថ្នាក់ជាតិ។  ទិវាបុណ្យអកអំបុកឆ្នាំ២០១៨កន្លង  មន្ទីរវប្បធម៌កីឡានិងទេសចរណ៍បានចាត់តាំងភូមិព្រះស្រែជាភូមិវប្បធម៌។  តាមដងផ្លូវចូលទៅភូមិ  គេបានរៀបចំចាត់

ចែងតាំងពិព័រណ៍បណ្ដាវណ្ណកម្មជារូបគំនូរផ្សេងៗដែលផ្សារភ្ជាប់នឹងទំនៀមទម្លាប់វប្បធម៌ប្រពៃណីជនជាតិខ្មែរដ៏សម្បូរបែប៕                     

ថាច់ដើយ 

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំតាមង៉ាយ៖ ពង្រីកប្រវេណីមាតុភូមិវីរភាព

ពណ៌នាដល់តំបន់ដីតាមង៉ាយ មនុស្សភាគច្រើនតែងរលឹកភ្លាម ទៅដល់វីរកងកម្លាំងប្រដាប់អាវុធប្រជាជន យុទ្ធនារីពលី ង្វៀងធីអ៊ុ ក(អ៊ុកតិច)។ ឆ្នាំ ១៩៩៤ បក្ខភាគ និងប្រជាជនឃុំតាមង៉ាយ បានបក្ស និងរដ្ឋស្ងើចសរសើរកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន។ បច្ចុប្បន្ន ឃុំមានអ្នកម្ដាយវៀតណាមវីរភាពចំនួន ៧០ រូប គ្រួសារ យុទ្ធជនពលី ៣៥៧ គ្រួ យុទ្ធជនពិការ របួស ១៣៨ រូប ឃុំបានទទួល ស្គាល់ជាឃុំសុវត្ថិភាពតំបន់នៅឆ្នាំ ២០២៤។

  • ស្វែងរកទិសដៅថ្មីដើម្បីពង្រីកបណ្ដាប្រភេទសិល្បៈរបស់ជនរួមជាតិខ្មែរ
  • គម្រោងការអភិរក្សសាស្រ្តាស្លឹករឹតរបស់សិស្សសាលាវិទ្យាល័យដាយអាង
  • ផ្ទេរតំណែងរវាងនាគ និងពស់
  • ចូលឆ្នាំថ្មីជួបជាមួយព្រះចៅអធិការដំបូងបំផុតរបស់វត្តមួយនៅតំបន់ឆ្ងាយ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.