13/08/2021 05:33
ព្រះតេជគុណ ត្រឹងយ៉ឹង
ព្រះតេជគុណ ត្រឹងយ៉ឹង មានថេរដីកាឱ្យដឹងថា៖ ជ្រាបច្បាស់ពីស្ថានភាពជីវភាពរបស់មាមីង ពុទ្ធបរិស័ទ មានគ្រួសារខ្លះមានការលំបាកប្រាកដមែន ម៉្លោះហើយការចែករំលែកជាមួយបណ្តាស្ថានភាពទាំងនោះ បានអាត្មាយល់ចាត់ទុកជាការចាំបាច់គួរតែធ្វើជាបន្ទាន់។ អាត្មារួមជាមួយគណៈ អារាមាភិបាលចាត់តាំងការជូនអំណោយដល់គ្រួសារក្រីក្រ គ្រួសារលំបាក ចំនួនពលករដែលត្រូវរងជះឥទ្ធិពលចាប់ពីពេលអាសន្នរោគជំងឺទើបកើតមានឡើងជាលើកដំបូងម៉្លេះ។ បច្ចុប្បន្ននេះ អាត្មាក៏មានការរួមបំពេញទៅតាមសមត្ថភាពអ្វីដែលអាត្មាមាន ឬក៏អាស្រ័យប្រជាប្រិយភាពរបស់ អាត្មាហើយធ្វើការបំផុសចលនាមាមីងនៅកន្លែង នានាចូលរួមជាមួយគ្នា។ ជាក់ស្តែងក្នុងពេលកន្លង ទៅថ្មីៗនេះ អាត្មាបំផុសចលនាបានអង្ករ ១១ តោន និងគ្រឿងបរិភោគសំខាន់ៗមួយចំនួនទៀត គិតជាតម្លៃជាង ១៥០ លានដុង ប្រគេនដល់វត្តខ្មែរទាំង ១៤៣ វត្តលើភូមិសាស្រ្តខេត្ត និងបណ្តាគ្រួសារលំបាក។ ចូលរួមវិភាគទានជាមួយរណសិរ្សមាតុភូមិខេត្ត ក្នុងការបង្កមូលនិធិឧបត្ថម្ភគ្រួសារក្រីក្រត្រូវជះឥទ្ធិពលដោយអាសន្នរោគកូវីដ-១៩ ជាមួយទឹកប្រាក់ ១០ លានដុង។ ឧបត្ថម្ភអាហារូបករណ៍ ១០ ចំណែកសម្រាប់និស្សិតសាលាមហាវិទ្យាល័យទីក្រុងកឹងធើក្នុងរដូវអាសន្នរោគជំងឺ ក្នុងមួយចំណែកៗជាទឹកប្រាក់ ០១ លាន ដុង។ ក្រៅពីនោះនៅមានកិច្ចការសប្បុរសធម៌ជាច្រើនទៀតទាក់ទងដល់ការឧបត្ថម្ភគ្រួសារក្រ គ្រួសារលំបាកអាត្មាមិនអាចរៀបរាប់អស់បាន។
ក្នុងការអនុវត្តន៍ការងារសប្បុរសធម៌សង្គម បើសិនជាថវិកាណាទាក់ដល់សម្បត្តិវត្ត ឬក៏ផ្ទាល់ អង្គព្រះតេជគុណក៏ដោយ ព្រះតេជគុណតែងមានការពិភាក្សាជាមួយគណៈអារាមាភិបាល បង្កបាន តម្លាភាពក្នុងការអនុវត្តន៍ការងារសប្បុរសធម៌សង្គម គឺដើម្បីគោលដៅស្រឡាញ់មនុស្ស។ លោកគឹម សាល ប្រធានគណៈអារាមាភិបាលវត្តខ្ទឹងបានឱ្យដឹងថា៖ ព្រះតេជគុណត្រឹងយ៉ឹងជាព្រះចៅអធិការមានភាពសកម្មក្នុងការកសាង ស្តារជួសជុល បណ្តាសំណង់នៅក្នុងផ្ទៃវត្ត។ ចាប់ពីពេលព្រះតេជគុណត្រឹងយ៉ឹង ទទួលនាទីជាព្រះចៅអធិការ សំណង់ជាច្រើនមានតម្លៃអំពីវប្បធម៌ខ្មែរបានកសាង ជួសជុលជាបន្តបន្ទាប់បង្កបានភាពស្រស់ ថ្លៃថ្លាសម្រាប់វត្ត និងរក្សាបានបណ្តាសំណង់ដែល ចាស់ទុំបានបន្សល់ទុក។ ទន្ទឹមនឹងនោះ ព្រះតេជគុណនៅទាំងបម្រុងពេលវេលាថវិកាជាច្រើនសហការជាមួយគណៈអារាមាភិបាលអនុវត្តល្អការងារ សួរសុខទុក្ខ ជូនអំណោយចាស់ព្រឹទ្ធាចារ្យ គ្រួសារ ក្រីក្រ ជាពិសេសក្នុងបណ្តាលើកបង្ការ ទប់ស្កាត់ អាសន្នរោគកូវីដ-១៩ ព្រះតេជគុណតែងចែករំលែកដល់បណ្តាស្ថានភាព រួមចំណែកជាមួយមូលដ្ឋានគិតគូរបានល្អជីវភាពលំបាកក្នុងជនរួមជាតិខ្មែរ។
បណ្តាទង្វើររបស់ព្រះតេជគុណ ក៏បានបណ្តាផ្នែកវាយតម្លៃខ្ពស់ លោកង្វៀងយ្វីថាវ ប្រធានគណៈ កម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់លេខ ៧ បានឱ្យដឹងថា៖ចំពោះអង្គព្រះតេជគុណ ត្រឹងយ៉ឹង សែនយកព្រះទ័យទុកដាក់ដល់ជីវភាព របស់ជនរួមជាតិពុទ្ធបរិស័ទខ្មែរ។ មិនត្រឹមតែក្នុង លើកបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ឡើយ សូម្បីបណ្តាឆ្នាំមុនៗ ព្រះតេជគុណក៏តែងបម្រុងអំណោយជាច្រើនជូនដល់គ្រួសារក្រីក្រ។ ចំពោះ មូលដ្ឋាន ពេលផ្សព្វផ្សាយចលនាតែងបានព្រះ តេជគុណជ្រោមជ្រែងល្អ ជាក់ស្តេងដូចជាការ កសាងបណ្តាដងផ្លូវគមនាគមន៍ ព្រះតេជគុណព្រះចៅអធិការតែងបំផុសចលនាពុទ្ធបរិស័ទចូល រួមធ្វើឱ្យដងផ្លូវជាច្រើនលើភូមិសាស្រ្តមានភាពស្រស់ស្អាតជាង។ ផ្តើមពីទង្វើជាក់ស្តែងទាំងនោះ ព្រះតេជគុណបានបណ្តាផ្នែកពាក់ព័ន្ធជូនលិខិត សរសើរជាច្រើនច្បាប់៕
អត្ថបទ-រូបថត៖ ថាច់សម្បត្តិ
ការអភិរក្ស និងអភិវឌ្ឍន៍តម្លៃបណ្ដាប្រភេទសិល្បៈប្រពៃណីជនជាតិខ្មែរលើភូមិសាស្រ្តស្រុក ជា ការងារចាំបាច់ រួមចំណែកលើកកម្ពស់ជីវភាពស្មារតីក្នុងជនរួមជាតិខ្មែរ និងជាតម្រូវការរបស់ មហាជនខ្មែរក្នុងការទទួលបណ្ដាប្រភេទសិល្បៈនេះ។