• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 09/05/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ មហាសាមគ្គីជនជាតិ

ព្រះតេជគុណថាច់លេ៖ អស់ពីព្រះទ័យដើម្បីសាសនា និងសង្គម

24/09/2020 07:04

ព្រះតេជគុណថាច់លេ ព្រះចៅអធិការវត្តសាលវ័ន(តាអោក) ឃុំចូវដៀង ស្រុកកូវកែដែលបានមនុស្សជាច្រើនស្គាល់ព្រះអង្គ ដោយហេតុព្រះអង្គមានការប្រតិបត្តិតត្រឹមត្រូវតាមធម៌អាថ៌វិន័យព្រះពុទ្ធសាសនា ចលនាប្រជាពុទ្ធបរិស័ទកសាងបណ្តាសំណង់នៅក្នុងវត្ត។ ទន្ទឹមនឹងនោះ ព្រះតេជគុណនៅទាំងផ្សព្វផ្សាយ ចលនា ប្រជាពុទ្ធបរិស័ទឱ្យអនុវត្តល្អបណ្តាចលនានៅមូលដ្ឋានទៀតផង។

រយៈពេលជាង១០ឆ្នាំទទួលនាទីជាព្រះចៅអធិការ ព្រះតេជគុណថាច់លេបានរួមជាមួយព្រះសង្ឃ គណៈអារាមាភិបាលវត្តចលនាប្រជាពុទ្ធបរិស័ទកសាងបានសំណង់ជាច្រើននៅក្នុងបរិវេណវត្តដូចជា៖ ឧបដ្ឋានសាលា សមណកុដិ ជួសជុលសំណង់បុរាណមួយចំនួនដែលមានតម្លៃអំពីស្ថាបត្យកម្ម។ល។ សំណង់នីមួយៗមានតម្លៃសាងសង់ពី៧០០-៨០០លានដុង។ សំណង់ភាគច្រើនដែលសាងសង់ថ្មីនៅក្នុងវត្ត បានព្រះតេជគុណធ្វើពុម្ពចាក់ចម្លាក់ក្បូរក្បាច់ដោយព្រះអង្គឯង ជួយឱ្យសំណង់រឹងរឹតតែមានសម្រស់ដោយសិល្បៈ វិចិត្រកម្ម។

ព្រះតេជគុណថាច់លេ មានថេរដីកាឱ្យដឹងថា៖ ក្នុងជីវភាពសង្គម ក៏ដូចជាការបួសរៀនខ្លាចតែអ្នកមិនព្រមរៀនសូត្រ ស្វែងយល់ ចុះបើទ្រាំលំបាក រៀនសូត្រស្វែងយល់អ្វីដែលអ្នកផ្សេងគេធ្វើបាន ខ្លួនយើងក៏អាចធ្វើបានដែរ។ គិតទៅមើល បើសិនសំណង់នីមួយៗនៅក្នុងវត្តដោយមានការចូលរួមសាងសង់របស់ព្រះសង្ឃគ្រប់ព្រះអង្គនោះ នឹងប្រិតសំចៃបានថវិកាដល់ទៅប៉ុន្មានសម្រាប់វត្ត។  ជាវត្តមួយស្ថិតនៅតំបន់ជ្រៅ តំបន់ឆ្ងាយ​តំបន់បដិវត្តន៍មានសំណង់ជាច្រើនបានបំផ្លិចបំផ្លាញដោយសារសង្រ្គាមដូចជា៖ ឧបដ្ឋានសាលា សាលារៀន។ល។ អាស្រ័យហេតុនោះ ស្នងបន្តនាទីពីព្រះចៅអធិការជំនាន់មុនៗ ព្រះតេជគុណ តែងមានស្មារតីយល់ដឹងខ្ពស់ក្នុងការពង្រីក អភិរក្សវត្ថុសាក្សីដើម្បីធ្វើឱ្យល្អបន្ថែមអំពីតម្លៃប្រវត្តិសាស្ដ្ររបស់វត្ត។ ជាក់ស្តែង វត្ថុនៅក្នុងវត្តដែលព្រះចៅអធិការជំនាន់មុនប្រើប្រាស់សម្រាប់ចិញ្ចឹមលាក់បំពួនកម្មាភិបាលបដិវត្តន៍ បានព្រះតេជគុណរក្សាទុកយ៉ាងប្រុងប្រយ័ត្ន ទុកដូចជារបស់ដ៏មានតម្លៃដើម្បីបញ្ជាក់សម្រាប់ការអប់រំដល់មនុស្សជំនាន់ក្រោយអំពីស្មារតីស្នេហាជាតិ។ បច្ចុប្បន្ន វត្តកំពុងរក្សាទុកវត្ថុ ២២ ប្រភេទដែលព្រះចៅអធិការជំនាន់មុនៗប្រើប្រាស់សម្រាប់ការចិញ្ចឹម លាក់បំពួនកម្មាភិបាលបដិវត្តន៍ដូចជា៖ ទីកោទឹក ថូទឹក ចង្កៀងជាដើម។

លោកមាសឺនក្វៀង នៅភូមិតាអោក ធ្លាប់បានបួសរៀននៅវត្តតាអោកបានឱ្យដឹងថា៖ ចាប់ពីពេលព្រះតេជគុណថាច់លេទទួលបន្ទុកជាព្រះចៅអធិការ ព្រះសង្ឃ ពុទ្ធបរិស័ទនៅក្នុងចំណុះវត្តមានសាមគ្គីភាពល្អប្រសើរ រាល់កិច្ចការនៅក្នុងវត្ត មុនពេលដំណើរការតែងមានការពិគ្រោះយោបល់ទូលំទូលាយក្នុងគណៈកម្មការពុទ្ធបរិស័ទ។ ផ្តើមពីនោះ ព្រះតេជគុណកាន់តែទទួលបានទំនុកចិត្ត និងការគោរពកោតក្រែងរបស់មហាជន។

មិនត្រឹមតែសង្វាតក្នុងការជួសជុលនិងសាងសង់បណ្តាសំណង់នៅក្នុងវត្តប៉ុណ្ណោះទេ ព្រះតេ ជគុណថាច់លេនៅទាំងបានមនុស្សជាច្រើនដឹងឮថាជាអង្គអនុវត្តល្អការងារសប្បុរសធម៌សង្គមទៀតផង។​ ជារៀងរាល់ឆ្នាំ នាឱកាសជិតដល់ពិធីបុណ្យទានរបស់ជនរួមជាតិខ្មែរដូចជា៖ បុណ្យសែនដូនតា បុណ្យចូលឆ្នាំថ្មី ព្រះតេជគុណតែងបម្រុងអំណោយជាង ១០០ ចំណែក អំណោយមួយចំណែកមានតម្លៃពី ៣០០.០០០-៥០០.០០០ ដុងជូនដល់មាមីងក្រីក្រនៅក្នុងឃុំ ដើម្បីសម្រាលទុក្ខលំបាកមួយចំណែករបស់អ្នកក្រីក្រ។ នៅក្នុងវត្តវិញ ជារៀងរាល់ឆ្នាំតែងទទួលចិញ្ចឹមកុមារដែលមានស្ថានភាពលំបាកជាង ១០ រូបមកស្នាក់អាស្រ័យរៀនសូត្រនៅក្នុងវត្ត។ ពេលរដ្ឋអំណាចមូលដ្ឋានចលនាបណ្ដាមូលនិធិដូចជា៖ មូលនិធិ «សុខុមាលភាពសង្គម», មូលនិធិ «ឧបត្ថម្ភគ្រោះធម្មជាតិ», មូលនិធិ​ «ដើម្បីជនក្រីក្រ»។ល។ ព្រះតេជគុណសកម្មរួមបំពេញដើម្បីចែករំលែករាល់ស្ថានភាពក្នុងជីវភាពដោយការរួមវិភាគទានទឹកប្រាក់ក្នុងមួយលលើកៗពី១,៥-២លានដុង។

លោកថាច់យួង លេខា បក្សឃុំចូវដៀងបានឱ្យដឹងថា៖ ព្រះតេជគុណថាច់លេជាគំរូមួយអស់ពីចិត្តដើម្បីសាសនា និងសង្គម។ ព្រះតេជគុណមានបណ្តាការរួមចំណែកក្នុងកិច្ចការពុទ្ធសាសនាកសាងវត្តអារាម អនុវត្តល្អបណ្តាចលនានៅមូលដ្ឋាន។ ផ្តើមពីនោះបានជួយឱ្យការអនុវត្តន៍ជំនឿសាសនា ការប្រតិបត្តិគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋរបស់ពុទ្ធបរិស័ទចំណុះវត្តបានល្អប្រសើរជាង៕  

                                                                                           ​​​​​​​​​​​​​​​​​​​​​​​​​​អត្ថបទ-រូបថត៖ សម្បត្តិ

TIN CÙNG MỤC

ឃុំតាមង៉ាយ៖ ពង្រីកប្រវេណីមាតុភូមិវីរភាព

ស្វែងរកទិសដៅថ្មីដើម្បីពង្រីកបណ្ដាប្រភេទសិល្បៈរបស់ជនរួមជាតិខ្មែរ

ការអភិរក្ស និងអភិវឌ្ឍន៍តម្លៃបណ្ដាប្រភេទសិល្បៈប្រពៃណីជនជាតិខ្មែរលើភូមិសាស្រ្តស្រុក ជា ការងារចាំបាច់ រួមចំណែកលើកកម្ពស់ជីវភាពស្មារតីក្នុងជនរួមជាតិខ្មែរ និងជាតម្រូវការរបស់ មហាជនខ្មែរក្នុងការទទួលបណ្ដាប្រភេទសិល្បៈនេះ។

  • គម្រោងការអភិរក្សសាស្រ្តាស្លឹករឹតរបស់សិស្សសាលាវិទ្យាល័យដាយអាង
  • ផ្ទេរតំណែងរវាងនាគ និងពស់
  • ចូលឆ្នាំថ្មីជួបជាមួយព្រះចៅអធិការដំបូងបំផុតរបស់វត្តមួយនៅតំបន់ឆ្ងាយ
  • ព្រះចៅអធិការថាច់សាមន្ត សកម្មក្នុងចលនាកសាងជនបទថ្មី
Tin Nổi Bật

Trà Vinh nỗ lực phát triển kinh tế số

Kiểm tra công tác chuẩn bị đại hội đảng bộ cấp xã tại Đảng bộ huyện Châu Thành

Tiện ích từ ô-tô thư viện lưu động

Liên đoàn Lao động tỉnh tặng 550 phần quà cho công nhân lao động khó khăn tại huyện Trà Cú

Kiểm tra, giám sát về an toàn thực phẩm tại huyện Duyên Hải

Tháng Công nhân, Tháng hành động về ATVSLĐ năm 2025: Góp phần chăm lo ngày càng tốt hơn đời sống vật chất, tinh thần cho ĐVCĐ, CNLĐ

Sẵn sàng cho hội thi bắn mục tiêu bay thấp năm 2025

Gặp lại người chỉ huy Tiểu đoàn 509 trong Chiến dịch mùa Xuân 1975

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.