• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ មហាសាមគ្គីជនជាតិ

ព្រះចៅអធិការថាច់សាមន្ត សកម្មក្នុងចលនាកសាងជនបទថ្មី

22/04/2025 13:29

ព្រះចៅអធិការ ថាច់សាមន្ត មិនត្រឹមតែបំពេញតួនាទីជាព្រះចៅអធិការវត្តកំបាំងបាត់ (ឃុំ តាមង៉ាយ ស្រុកកូវកែ) បានល្អប៉ុណ្ណោះទេ នៅទាំងសកម្មក្នុងការចលនាប្រជាពុទ្ធបរិស័ទ ចូលរួម បណ្តាកិច្ចចលនាកសាងជនបទថ្មីនៅមូលដ្ឋានទៀតផង ។

ព្រះតេជព្រះគុណថាច់សាមន្ត។

ភូមិកំបាំងបាត់មានចំនួនមនុស្សរាយ ជាង ១.៣០០ នាក់ ក្នុងនោះជនជាតិខ្មែរ ជាង ៨៤,២%។ ដើម្បីរួមចំណែកជាមួយ រដ្ឋអំណាចមូលដ្ឋានអនុវត្តល្អការងារ កសាងហេដ្ឋារចនាសម្ព័ន្ធ ព្រះចៅអធិការ ថាច់សាមន្តរួមជាមួយរដ្ឋអំណាចភូមិ ចលនាប្រជាជនបរិច្ចាគដីកសាងផ្លូវជនបទបាន​ ០២ ខ្សែ (ទទឹង ៣ ម៉ែត្រ សរុបប្រវែងជាង ៣.៤០០ ម៉ែត្រ) ចលនាប្រជាពុទ្ធបរិស័ទជាង ៥០ លើកនាក់ចូលរួមកសាងស្ពានជនបទ (ឆ្នាំ ២០២១) ។  ចលនាប្រជាពុទ្ធបរិស័ទ ៩០ លើកនាក់ ផ្តុំកម្លាំងកសាងផ្លូវបេតុងកាលពីឆ្នាំ ២០២២។ ឆ្នាំ ២០២៥ ព្រះចៅអធិការបន្តការចលនាប្រជាពុទ្ធបរិស័ទកសាងផ្លូវបេតុងក្នុងភូមិ  (ទទឹង ៣ ម៉ែត្រ ប្រវែង ១.២០០ ម៉ែត្រ) និងសំណង់សុខុមាលភាពសង្គមជាច្រើនទៀត។ល។
លោកថាច់សាង ប្រធានគណៈកម្មការប្រជាជនភូមិកំបាំងបាត់មានប្រសាសន៍ ថា៖ ព្រះចៅអធិការថាច់សាមន្ត បាននិមន្ត ទៅដល់គ្រួសារ ដើម្បីចលនាប្រជាពុទ្ធបរិ ស័ទចូលរួមបរិច្ចាគដីកសាងផ្លូវជនបទ  និងស្ពានជនបទ រួមចំណែកយ៉ាងសកម្ម ជាមួយមូលដ្ឋាន អនុវត្តសម្រេចលក្ខឋានហេដ្ឋារចនាសម្ព័ន្ធជនបទថ្មី។
ព្រះចៅអធិការ ថាច់សាមន្ត មានថេរ ដីកាថា៖ ការរៀនសូត្រតាមមាគ៌ាព្រះពុទ្ធសាសនា គឺដើម្បីធ្វើការងារមានប្រយោជន៍ ជូនសង្គម និងប្រយោជន៍ព្រះពុទ្ធសាសនា។ ដូច្នោះហើយ ក្នុងឱកាសបុណ្យទានម្តងៗ  អាត្មាតែងផ្សព្វផ្សាយ អប់រំប្រជាពុទ្ធបរិស័ទ ឲ្យប្រតិបត្តិល្អតាមពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ អនុវត្តល្អតាមគោលមាគ៌ា គោល នយោបាយ ច្បាប់របស់បក្ស និងរដ្ឋ និងអនុវត្ត ល្អចលនា “ទូទាំងប្រជាជនចូលរួមកសាងជនបទថ្មី និង អារ្យធម៌ទីក្រុង”។
លោកថាច់សាង ប្រធានគណៈកម្មការប្រជាជនភូមិកំបាំងបាត់ ពិគ្រោះការងារមួយចំនួនជាមួយព្រះតេជព្រះគុណថាច់សាមមន្ត។
ព្រះឧបជ្ឈាយ៍ថាច់ថាវរ៍ ប្រធានសមា គមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវកែមានប្រសាសន៍ថា៖ ព្រះចៅអធិការ ថាច់សាមន្តតែងសកម្មក្នុងការបវារណាប្រជាពុទ្ធបរិស័ទចូលរួមកសាងវត្តអារាម  ដើម្បីបំពេញតាមតម្រូវការប្រជុំជីវភាព សាសនារបស់ព្រះសង្ឃ និងប្រជាពុទ្ធបរិ ស័ទ។ ចាត់តាំងបើកថ្នាក់ពុទ្ធិកសិក្សា និងថ្នាក់ប្រជាសិក្សាប្រគេន និងជូនព្រះសង្ឃ កូនចៅប្រជាពុទ្ធបរិស័ទរៀនសូត្រធម៌អាថ៌ វិន័យ អក្សរសាស្រ្តខ្មែរ។ល។
ដោយបានចូលរួមយ៉ាងសកម្មក្នុងការ កសាងជនបទថ្មី នៅឆ្នាំ ២០២៤ ព្រះចៅអធិការថាច់សាមន្តបានប្រធានគណៈកម្មាធិការប្រជាជនខេត្តប្រគេនប័ណ្ណសរសើរស្តីពីសម្រេចស្នាព្រះហស្តឆ្នើមក្នុងការ កសាងស្រុកកូវកែសម្រេចលក្ខឋានជន បទថ្មីលើកកម្ពស់ឆ្នាំ ២០២៣៕  អត្ថបទ-រូបថត៖ សុជា
TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំតាមង៉ាយ៖ ពង្រីកប្រវេណីមាតុភូមិវីរភាព

ពណ៌នាដល់តំបន់ដីតាមង៉ាយ មនុស្សភាគច្រើនតែងរលឹកភ្លាម ទៅដល់វីរកងកម្លាំងប្រដាប់អាវុធប្រជាជន យុទ្ធនារីពលី ង្វៀងធីអ៊ុ ក(អ៊ុកតិច)។ ឆ្នាំ ១៩៩៤ បក្ខភាគ និងប្រជាជនឃុំតាមង៉ាយ បានបក្ស និងរដ្ឋស្ងើចសរសើរកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន។ បច្ចុប្បន្ន ឃុំមានអ្នកម្ដាយវៀតណាមវីរភាពចំនួន ៧០ រូប គ្រួសារ យុទ្ធជនពលី ៣៥៧ គ្រួ យុទ្ធជនពិការ របួស ១៣៨ រូប ឃុំបានទទួល ស្គាល់ជាឃុំសុវត្ថិភាពតំបន់នៅឆ្នាំ ២០២៤។

  • ស្វែងរកទិសដៅថ្មីដើម្បីពង្រីកបណ្ដាប្រភេទសិល្បៈរបស់ជនរួមជាតិខ្មែរ
  • គម្រោងការអភិរក្សសាស្រ្តាស្លឹករឹតរបស់សិស្សសាលាវិទ្យាល័យដាយអាង
  • ផ្ទេរតំណែងរវាងនាគ និងពស់
  • ចូលឆ្នាំថ្មីជួបជាមួយព្រះចៅអធិការដំបូងបំផុតរបស់វត្តមួយនៅតំបន់ឆ្ងាយ
Tin Nổi Bật

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.