• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 02/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ មហាសាមគ្គីជនជាតិ

ពិធីបុណ្យដង្ហែទៀនព្រះវស្សា

14/07/2022 15:06

ដើម្បីឧបត្ថម្ភព្រះសង្ឃគង់ចាំវស្សា ៣ ខែនៅតាមវត្ត ពុទ្ធបរិស័ទខ្មែរតែងចាត់ តាំងពិធីបុណ្យទៀនព្រះវស្សា។ រួមជាមួយនោះក៏មានបណ្ដាបរិក្ខារដូចជាសំពត់ សាដក និងបណ្ដាវត្ថុសម្រាប់ប្រើប្រាស់ចាំបាច់មួយចំនួនទៀតសម្រាប់ព្រះសង្ឃ ប្រើប្រាស់ក្នុងរយៈពេលចាំវស្សា។

ពុទ្ធបរិស័ទចូលកុសលទៀនព្រះវស្សា​ ។​ 
    អាស្រ័យបុណ្យទៀនវស្សាគ្មានកំណត់ថ្ងៃច្បាស់លាស់ ម៉្លោះហើយពុទ្ធបរិស័ទភាគច្រើនចាត់តាំងនៅថ្ងៃណាមួយក៏បាន។ ប៉ុន្តែថ្ងៃដែលពុទ្ធបរិស័ទ និយមជ្រើសពេលប្រារព្ធបុណ្យនេះចាប់ពីថ្ងៃ ១ កើតខែអាសាឍឬទុតិយាសាឍ។ ជាធម្មតាបុណ្យនេះច្រើនចាត់តាំងក្នុងរយៈពេល ២ ថ្ងៃ។ ថ្ងៃទី ១ ហៅថាថ្ងៃចូលបុណ្យ៖ ពេលយប់មានអញ្ជើញ ពុទ្ធបរិស័ទមកជួបជុំនិមន្តព្រះសង្ឃសូត្រមន្ត ប្រទានធម្មទេសនា ធ្វើកិច្ចពុទ្ធាភិសេក។ល។ តាមទ្រឹស្ដីព្រះពុទ្ធសាសនាពិធីកិច្ចនិមន្តព្រះសង្ឃចម្រើន ព្រះបរិត្តជាពិធីដែលមិនអាចខានបានឡើយ។  លុះពេលព្រឹកឬពេលថ្ងៃនៃថ្ងៃបន្ទាប់មក មាននិមន្តព្រះសង្ឃទទួលភត្ត បន្ទាប់មកទៀតទទួលភ្ញៀវកិត្តិយសជិតឆ្ងាយតាមការអញ្ជើញរាប់អានរបស់គ្រួសារមករួមអនុមោទនាកុសលបុណ្យ។ បន្ទាប់មកគ្រួសារ កូនចៅវង្សត្រកូលចាត់តាំងពិធីដង្ហែទៀនវស្សា បណ្ដាបរិក្ខារត្រៃចីវរ វត្ថុប្រើប្រាស់ចាំបាច់សម្រាប់ព្រះសង្ឃយកទៅវេរប្រគេនសង្ឃ នៅវត្តចាត់ជាកិច្ចឆ្លងបុណ្យ។

  ទៀនវស្សាសម្រាប់ប្រគេនព្រះសង្ឃក្នុងឱកាសចាំព្រះវស្សាត្រូវមានខ្នាតធំបង្គួរ យ៉ាងហោចណាស់ដើម្បីដុតបំភ្លឺបានក្នុងរយៈពេល ៣ ខែដើម្បីព្រះសង្ឃធ្វើសង្ឃកម្មផ្សេងៗមានសំដែងព្រះបាតិមោក្ខជាដើម។ មានវត្តខ្លះទៀតដើម្បីបង្ការការឆាបឆេះ ច្រើនតម្រូវអង្គភិក្ខុ ឬសាមណេរប្រចាំថែទាំទៀនវស្សាផ្លាស់ប្ដូរវេនគ្នា។ ក្នុងសម័យកាលរីកចម្រើនដូចសព្វថ្ងៃ វត្តភាគច្រើនតែងប្រើអគ្គិសនីអុជបំភ្លឺក្នុងការប្រជុំជីវកិច្ចសាសនា ម៉្លោះហើយ ក្រៅពីប្រគេនទៀនវស្សា មានគ្រួសារខ្លះនៅទាំង ប្រគេនថវិកាសម្រាប់វត្តគិតគូរប្រាក់អគ្គិសនីក្នុងរយៈពេល ៣ ខែដើម្បីជួយឱ្យព្រះសង្ឃមានពន្លឺ គ្រប់គ្រាន់ដើម្បីប្រតិបត្តិកិច្ចការសាសនាពេលយប់។  ដោយអាស្រ័យរដូវចូលព្រះវស្សារបស់ព្រះសង្ឃ គឺជារដូវដែលមានភ្លៀងច្រើនជោកជាំ ម្ល៉ោះហើយ បរិក្ខារដែលអមតាមជាមួយទៀនព្រះវស្សានោះ គឺសំពត់សាដកគឺជាសំពត់សម្រាប់ព្រះសង្ឃស្រង់ ទឹកភ្លៀង។ 
    ព្រះតេជគុណថាច់កាលី ព្រះពហុស្សូតវត្តបទុម ឈូកស (ចុងមីសថ្មី) ឃុំញីទ្រឿង ស្រុកកូវង៉ាង មានថេរដីកាថា៖ ជារៀងរាល់ឆ្នាំតែងមានពុទ្ធបរិស័ទចាត់តាំងបុណ្យទៀនព្រះវស្សាដង្ហែចូលកាន់វត្ត ដោយឡែកឆ្នាំនេះដល់ថ្ងៃ៨-៩ កើតខែអា សាឍទើបមានពុទ្ធបរិស័ទដង្ហែចូល មុនថ្ងៃចូល ព្រះវស្សារបស់ព្រះសង្ឃប្រមាណ ១ សប្ដាហ៍។ ឆ្នាំនេះព្រះសង្ឃមកស្នាក់នៅចូលព្រះវស្សាច្រើនបង្គួរ។ ហេតុនោះ ការចាត់តាំងប្រគេនទៀនវស្សា ព្រមទាំងបរិក្ខារផ្សេងៗជួយឱ្យព្រះសង្ឃរៀនសូត្រ ចាត់តាំងរាល់ពិធីកិច្ចក្នុងរយៈពេល ៣ ខែព្រះ វស្សាបានហ្មត់ចត់ជាង។
     លោកគឹមតុកកាង អ្នកមានប្រជាប្រិយភាពនៅភូមដំបងពាក់ ឃុំដូងចូវ ស្រុកយ្វៀងហាយ រៀបរាប់ថា៖ សម័យដើមការកសាងបានទៀនព្រះវស្សាសមា្រប់ព្រះសង្ឃក្នុងរដូវគង់ចាំវស្សាជាការលំបាកណាស់។ ពុទ្ធបរិស័ទយកវត្ថុធាតុបន្តិច បន្តួចមករួមគ្នាសម្រាប់ធ្វើទៀនវស្សា។ ក្រោយពេលមានវត្ថុធាតុឃើញថាគ្រប់ល្មមសម្រាប់ធ្វើទៀន ពួកគាត់ធ្វើជារាងពុម្ព ធ្វើប្រឆេះ រួចយកក្រ មួនទៅស្លបន្ទាប់មកចាក់ចូលពុម្ពបង្កើតបានទៅ ជាទ្រង់ទ្រាយទៀន។ សម័យសព្វថ្ងៃទៀនបានដាក់ តាំងលក់នៅផ្សារ គាប់ជួនមានខ្នាតធំជាង ព្រះសង្ឃ អាចអុជបំភ្លឺបានគ្រប់គ្រាន់ជាង។
    ក្នុងពុទ្ធសាសនាមានទ្រឹស្ដីថា “អ្នកឱ្យប្រទីបឈ្មោះថាឱ្យចក្ខុគឺភ្នែក” ម៉្លោះហើយពុទ្ធបរិស័ទ ក៏តែងធ្វើបុណ្យដង្ហែទៀនវស្សាប្រាថ្នាយកកុសលតាមទ្រឹស្ដីខាងលើផង។ បុណ្យដង្ហែទៀនវស្សា ជាបុណ្យមិនស្ថិតក្នុងពុទ្ធប្បញ្ញតិ្តពុទ្ធានុញាតឡើយ។ ទោះជាដូច្នោះក្ដីតាមទ្រឹស្ដីពុទ្ធសាសនាអ្នកសាងអំពើកុសលតែងបានកុសលនោះមកវិញ។ ប្រការសំខាន់បំផុតក្នុងឱកាសចូលព្រះវស្សាអង្គភិក្ខុ សាមណេរមិនបាននិមន្តទៅទីឆ្ងាយបើសិនមិនចាំបាច់ទើបពុទ្ធបរិស័ទក៏មានបំណងមិនឱ្យព្រះសង្ឃមានការព្រួយបារម្ភពីកង្វះខាតផ្សេងៗ ក៏ចាត់តាំងធ្វើទៀនវស្សា មួយអន្លើដោយបរិក្ខារដទៃទៀត ជួយឱ្យភិក្ខុ សាមណេរបានគង់ចាំព្រះ វស្សាបីខែបរិបូណ៌ រីឯភិក្ខុគ្រប់លក្ខណៈបានអនុ មោទនាកឋិនតាមពុទ្ធានុញ្ញាតក្រោយពេលបញ្ចប់រដូវកាន់វស្សា៕ 
                                                                                                                             អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

 

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំតាមង៉ាយ៖ ពង្រីកប្រវេណីមាតុភូមិវីរភាព

ពណ៌នាដល់តំបន់ដីតាមង៉ាយ មនុស្សភាគច្រើនតែងរលឹកភ្លាម ទៅដល់វីរកងកម្លាំងប្រដាប់អាវុធប្រជាជន យុទ្ធនារីពលី ង្វៀងធីអ៊ុ ក(អ៊ុកតិច)។ ឆ្នាំ ១៩៩៤ បក្ខភាគ និងប្រជាជនឃុំតាមង៉ាយ បានបក្ស និងរដ្ឋស្ងើចសរសើរកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន។ បច្ចុប្បន្ន ឃុំមានអ្នកម្ដាយវៀតណាមវីរភាពចំនួន ៧០ រូប គ្រួសារ យុទ្ធជនពលី ៣៥៧ គ្រួ យុទ្ធជនពិការ របួស ១៣៨ រូប ឃុំបានទទួល ស្គាល់ជាឃុំសុវត្ថិភាពតំបន់នៅឆ្នាំ ២០២៤។

  • ស្វែងរកទិសដៅថ្មីដើម្បីពង្រីកបណ្ដាប្រភេទសិល្បៈរបស់ជនរួមជាតិខ្មែរ
  • គម្រោងការអភិរក្សសាស្រ្តាស្លឹករឹតរបស់សិស្សសាលាវិទ្យាល័យដាយអាង
  • ផ្ទេរតំណែងរវាងនាគ និងពស់
  • ចូលឆ្នាំថ្មីជួបជាមួយព្រះចៅអធិការដំបូងបំផុតរបស់វត្តមួយនៅតំបន់ឆ្ងាយ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.