20/11/2020 07:28
នាឱកាសចាត់តាំងទិវាមហាសាមគ្គីទូទាំងជនជាតិ នៅអនុសង្កាត់លេខ ១ សង្កាត់ទី ៩ ទីក្រុងត្រាវិញ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា សាខាបក្ស គណៈកម្មការប្រជាជន គណៈការងាររណសិរ្សអនុសង្កាត់បំផុសចលនាបណ្តាសប្បុរសជននៅក្នុងនិងក្រៅអនុសង្កាត់បានអំណោយជាង ៨០ ចំណែករួមមាន៖ អង្ករ មី សាច់ប្រាក់។ល។ សរុបតម្លៃជាង ៤០ លានដុងសម្រាប់ឧបត្ថម្ភដល់គ្រួសារក្រីក្រ។
មាមីងក្រីក្រទទួលអំណោយពីសប្បុរសជន។
បានដឹងថា ការងារបំផុសចលនាបណ្តាសប្បុរសជនជូនអំណោយដល់ជនក្រីក្រជាទង្វើប្រចាំរបស់សាខាបក្ស គណៈកម្មការប្រជាជន គណៈការងាររណសិរ្សអនុសង្កាត់។ ជាក់ស្តែងក្នុងលើកដែលទូទាំងប្រទេសរឹតបន្តឹងការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ សាខាបក្ស គណៈកម្មការប្រជាជន គណៈការងាររណសិរ្សបំផុសចលនាបានអំណោយរាប់រយចំណែក សរុបតម្លៃរាប់សិបលានដុងឧបត្ថម្ភដល់គ្រួសារក្រីក្រ៕
ដំណឹង-រូបថត៖ សម្បត្តិ
ពណ៌នាដល់តំបន់ដីតាមង៉ាយ មនុស្សភាគច្រើនតែងរលឹកភ្លាម ទៅដល់វីរកងកម្លាំងប្រដាប់អាវុធប្រជាជន យុទ្ធនារីពលី ង្វៀងធីអ៊ុ ក(អ៊ុកតិច)។ ឆ្នាំ ១៩៩៤ បក្ខភាគ និងប្រជាជនឃុំតាមង៉ាយ បានបក្ស និងរដ្ឋស្ងើចសរសើរកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន។ បច្ចុប្បន្ន ឃុំមានអ្នកម្ដាយវៀតណាមវីរភាពចំនួន ៧០ រូប គ្រួសារ យុទ្ធជនពលី ៣៥៧ គ្រួ យុទ្ធជនពិការ របួស ១៣៨ រូប ឃុំបានទទួល ស្គាល់ជាឃុំសុវត្ថិភាពតំបន់នៅឆ្នាំ ២០២៤។