• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 15/05/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ មហាសាមគ្គីជនជាតិ

នឹកគុណវីរសមណៈយឿងសុខ និងគឹមសុមន៍

25/07/2023 10:25

វត្តក្រពុំឈូកច្រាលចារ ឃុំថាញ់ស៊ើង ស្រុកថ្កូវបានកសាងឡើងនៅឆ្នាំ ១៧៥២ ព្រះចៅអធិការបច្ចុប្បន្នគឺព្រះឧបជ្ឈាយ៍គឹមង៉ុកត្វង។ ក្នុងសម័យតស៊ូប្រឆាំងអា ណានិគមបារាំង និងចក្រពត្តិអាមេរិក ព្រះសង្ឃ និងពុទ្ធបរិស័ទនៅទីនេះតែង សាមគ្គីចិត្តមួយថ្លើមមួយតាមបក្ស ចិញ្ចឹមលាក់បំពួន ការពារកម្មាភិបាលធ្វើសកម្មភាពបដិវត្តន៍ និងចូលរួមបណ្ដាចលនាតស៊ូប្រកបដោយភាពអង់អាចក្លាហាន ក្នុងនោះមានព្រះ ភិក្ខុយឿងសុខនិងគឹមសុមន៍។

បូជនីយដ្ឋានព្រះភិក្ខុយឿងសុខនិងគឹមសុមន៍បានកសាងនៅក្នុងវត្តកោះស្លា។

នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ១៩៧៥ ខ្មាំងបានប្រមូលផ្ដុំពីរកងអនុសេនាតូចប្រដាប់ដោយយុទ្ធោបករណ៍ រថក្រោះសម្រុកចូលឡោមព័ទ្ធវត្តចារ ដើម្បីចាប់ព្រះសង្ឃទៅធ្វើទាហាន (ខណៈនេះវត្តចារមានព្រះសង្ឃប្រមាណ ៤០ អង្គកំពុងបួសរៀន)។ ពេលឮដំណឹងនោះភ្លាម នៅថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ១៩៧៥ ព្រះសង្ឃ ពុទ្ធបរិស័ទ និងមហាជនជាង ៣០ វត្តក្នុងស្រុកបានសម្រុកចូលពីទិសទាំង ០៣ មកកាន់វត្តចារដើម្បីតស៊ូ។ អាស្រ័យកងកម្លាំងរបស់យើងច្រើនពេក បន្ទាប់ពីធ្វើការប្រយុទ្ធជាមួយគ្នាជាច្រើនលើក ព្រះសង្ឃបានឆ្លងផុតពីការរាំងស្កាត់របស់ខ្មាំងចូលមកដល់វត្តចារ។ ខណៈនោះ ខ្មាំងបានបោះគ្រាប់បែកផ្សែង និងបាញ់កាំភ្លើងទៅលើព្រះសង្ឃធ្វើឲ្យព្រះសង្ឃពីរអង្គគឺភិក្ខុយឿងសុខនិងគឹមសុមន៍សុគតនិងធ្វើឲ្យព្រះសង្ឃមួយចំនួនអង្គទៀតត្រូវរបួស។ ផ្ដើមពីការពលីជីវិតរបស់ព្រះសង្ឃពីរអង្គនោះ ខ្មាំងទៅដល់ណាក៏ត្រូវមហាជននិងព្រះសង្ឃតតាំងជានិច្ច។
ដើម្បីកុលបុត្ត កុលធីតានិងព្រះសង្ឃខ្មែរចងចាំនូវអនុស្សាវរីយ៍ដ៏ជូរចត់នោះ ព្រះកេសរវិនយោ មហាត្រឹងយន់ អតីតព្រះមេគណនៃគណៈមន្រ្តី សង្ឃខេត្តត្រាវិញបាននិពន្ធជាអត្ថបទមួយមាន ចំណងជើងថា “សមរភូមិវត្តក្រពុំឈូកច្រាលចារ”។ ខ្លឹមសារក្នុងអត្ថបទ ព្រះពណ៌នាយ៉ាងលម្អិតដូចខាងក្រោម៖
ភិក្ខុយឿងសុខ កើតឆ្នាំ ១៩៥០ បួសរៀននៅវត្តចារ ភិក្ខុយឿងសុមន៍ កើតឆ្នាំ ១៩៥៣ បួសរៀននៅវត្តកោះស្លា។ ព្រះភិក្ខុទាំងពីរអង្គនេះអង់អាចក្លាហានពុះពារមោះមុតចំ ពោះឧបសគ្គកាំភ្លើងខ្លី វែង គ្រាប់បែកភ្លើងនិងគ្រាប់បែកផ្សែង ចំពុះទុង និងកាំបិតស្នៀតរបស់ខ្មាំងទ្រឹស្ដិស្មូរទុជ៌នឃោរឃៅ  ហ៊ុមព័ទ្ធវត្តចារុ៍ដើម្បីចាប់លោកសង្ឃខ្មែរទៅធ្វើទាហាន។ ព្រះសង្ឃចំនួន ១.២០០ អង្គរួមជាមួយ នឹងវត្តនានាមូលមតិគ្នាជាឯកច្ឆន្ទ កាត់ពុះទម្លុះ ចូលសមរភូមិប្រយុទ្ធយ៉ាងសកម្មក្ដៅគគុកគ្មាន គ្រឿងយុទ្ធោបករណ៍អ្វីសោះ សូម្បីតែដែកមួយតឹក ក្នុងដៃក៏គ្មានផង ពោះទទេគ្មានបាយមួយគ្រាប់ដោយឆន្ទៈស្នេហាជាតិ សាសនា ហ៊ានពលីសាច់ស្រស់ឈាមស្រស់ក្រហមឆ្អៅ លើថ្លុកឈាមទិសឧត្តរអែបព្រះវិហារវត្តចារុ៍។ ឯសត្រូវជិះជាប់ជាន់លើខ្លួនភិក្ខុនឹងទ្រនាប់ជើងដែកជាច្រើនគ្នា វាយ កាត់ទម្លុះពុះពារមិនល្បើកសោះ រហូតដល់តំណក់ឈាមចុងក្រោយបំផុត។ សម្លឹងមើលគ្រឿងបរិក្ខារទាំងពីរអង្គប្រឡាក់ប្រឡូសស្រមូញស្រមកពាសពេញ គួរឲ្យអាណោចអាធ័មនឹកដល់វីរបុរសដទៃ ទៀតគ្រប់ជំនាន់។ ឯព្រះសង្ឃត្រូវរបួស ១១ អង្គ ធ្ងន់ ៣ ស្រាល ៨ និងពលីជីវិត ២ អង្គទៀត។ ខ្មាំងឈ្លានពានស្លាប់ស័ក្ដិពីរកន្លះម្នាក់ របួសពីរនាក់។ 
ហេតុនេះ កុលបុត្រកុលធីតានិងព្រះសង្ឃខ្មែរ ត្រូវចាប់អារម្មណ៍ថ្ងៃអនុស្សាវរីយ៍ដ៏អស្ចារ្យគឺថ្ងៃ ទី ២០, ២១ កុម្ភៈឆ្នាំ ១៩៧៥ កុំភ្លេចឲ្យសោះ៕        ថាច់ហ្វាង

 

TIN CÙNG MỤC

ឃុំតាមង៉ាយ៖ ពង្រីកប្រវេណីមាតុភូមិវីរភាព

ស្វែងរកទិសដៅថ្មីដើម្បីពង្រីកបណ្ដាប្រភេទសិល្បៈរបស់ជនរួមជាតិខ្មែរ

ការអភិរក្ស និងអភិវឌ្ឍន៍តម្លៃបណ្ដាប្រភេទសិល្បៈប្រពៃណីជនជាតិខ្មែរលើភូមិសាស្រ្តស្រុក ជា ការងារចាំបាច់ រួមចំណែកលើកកម្ពស់ជីវភាពស្មារតីក្នុងជនរួមជាតិខ្មែរ និងជាតម្រូវការរបស់ មហាជនខ្មែរក្នុងការទទួលបណ្ដាប្រភេទសិល្បៈនេះ។

  • គម្រោងការអភិរក្សសាស្រ្តាស្លឹករឹតរបស់សិស្សសាលាវិទ្យាល័យដាយអាង
  • ផ្ទេរតំណែងរវាងនាគ និងពស់
  • ចូលឆ្នាំថ្មីជួបជាមួយព្រះចៅអធិការដំបូងបំផុតរបស់វត្តមួយនៅតំបន់ឆ្ងាយ
  • ព្រះចៅអធិការថាច់សាមន្ត សកម្មក្នុងចលនាកសាងជនបទថ្មី
Tin Nổi Bật

Cử tri tỉnh Trà Vinh kỳ vọng những đột phá từ chính sách

Hồ Chí Minh với việc xây dựng Nhà nước pháp quyền Việt Nam

Chắp cánh ước mơ an cư cho hộ nghèo

Giải vô địch bóng chuyền trẻ quốc gia năm 2025: Đội Trà Vinh vào tứ kết gặp Thể Công - Tân Cảng

Ra mắt Tủ sách điện tử Chủ tịch Hồ Chí Minh

BĐBP tỉnh Trà Vinh khen thưởng 17 tập thể, cá nhân có thành tích xuất sắc trong 10 năm thực hiện Chỉ thị số 05 của Bộ Chính trị

Xã Tân An khen thưởng 25 tập thể, cá nhân trong học tập và làm theo tư tưởng, đạo đức, phong cách Hồ Chí Minh

Tập trung xây dựng phương án nhân sự chặt chẽ, có năng lực, là trung tâm đoàn kết

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.