• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ មហាសាមគ្គីជនជាតិ

ទិវារបស់ទូទាំងប្រជាជន

09/11/2020 16:42

ជារៀងរាល់ឆ្នាំ ឱ្យតែដល់ខែវិច្ឆិកា បណ្តាមូលដ្ឋានតែងចាត់តាំងទិវាមហាសាមគ្គី ដោយមានការចូលរួមរបស់មហាជនប្រជាជនយ៉ាងច្រើនកុះករ។ នេះជាព្រឹត្តិការណ៍សំដៅរំលឹកឡើងវិញអនុស្សាវរីយ៍ថ្ងៃបង្កើតរណសិរ្សជនជាតិឯកភាពវៀតណាម(បច្ចុប្បន្នគឺរណសិរ្សមាតុភូមិវៀតណាម ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ១៩៣០) ។

បងប្រាក់សិរីវុឌ្ឍន៍ជូនអំណោយដល់ប្អូនៗនាទិវាមហាសាមគ្គីចាត់តាំងក្នុងឆ្នាំ ២០១៩។

              លោកង្វៀងវ៉ាំងត្រាយ ប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្សស្រុក ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកកូវង៉ាងបានឱ្យដឹងថា៖ ដើម្បីឆ្ពោះទៅដល់អំណរអនុស្សាវរីយ៍ឆ្នាំទី ៩០ ទិវាបង្កើតរណសិរ្សជនជាតិឯកភាពវៀតណាម (១៨ ខែវិច្ឆិកាឆ្នាំ ១៩៣០-១៨ ខែវិច្ឆិកាឆ្នាំ ២០២០) ក្រៅពីការចាត់តាំងនៅកន្លែងដែល ស្រុកបានជ្រើសចាត់តាំងនៅវត្តកងចក្ការាម(ធ្លក) ទិវាមហាសាមគ្គីនៅទាំងបានចាត់តាំងនៅរាល់ភូមិលើភូមិសាស្រ្តស្រុក។ ដើម្បីអបអរអនុស្សាវរីយ៍ឆ្នាំទី៩០ទិវាបង្កើតរណសិរ្សជនជាតិឯកភាពវៀតណាម-ទិវាប្រវេណីរណសិរ្សមាតុភូមិវៀតណាមតាមការណែនាំរបស់គណៈឃោសនាអប់រំមជ្ឈិមបក្ស គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកបានចាត់តាំងការផ្សព្វផ្សាយយ៉ាងទូលំទូលាយ ញ៉ាំងឱ្យកម្មាភិបាល បក្ខជន និងប្រជាជនគ្រប់ជាន់ស្រទាប់យល់ដឹងបានជ្រាលជ្រៅអំពីប្រវត្តិសាស្រ្តបង្កបង្កើត រីកចម្រើនរបស់រណសិរ្សជនជាតិឯកភាពវៀតណាម និងប្រវេណីត្រចះត្រចង់របស់រណសិរ្សមាតុភូមិវៀតណាមចំពោះបុព្វហេតុបដិវត្តន៍របស់បក្ស និងជនជាតិ ជាពិសេសក្នុងការកសាងធ្លុងមហាសាមគ្គីជនជាតិ អនុវត្តជោគជ័យបុព្វហេតុរំដោះជនជាតិឯកភាពប្រទេសជាតិ​ កសាង អភិវឌ្ឍ​ការពាររឹងមាំមាតុភូមិវៀតណាមសង្គមនិយម។ ឆ្លងតាមរយៈបណ្តាសកម្មភាព ផ្សព្វផ្សាយអំណរអនុស្សាវរីយ៍ រួមចំណែក ពង្រឹងបង្កើនបន្ថែមជំនឿរបស់ប្រជាជនចំពោះបក្ស រដ្ឋក៏ដូចជាបុព្វហេតុផ្លាស់ថ្មីនៃប្រទេសជាតិ និងសមាហរណកម្មអន្តរជាតិ ជំរុញលើកទឹកចិត្តទូទាំងបក្ស ទូទាំងកងទ័ព ទូទាំងប្រជាជនពុះពារការលំបាកសាកល្បង អាស្រ័យអាសន្នរោគកូវីដ-១៩ បង្កឡើង ក្តាប់ច្បាស់ឱកាស ប្តេជ្ញាអនុវត្តជោគជ័យសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្ត និងឈានដល់មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១២ របស់បក្ស។

                  ឆ្នាំនេះវត្តកងចក្ការាម (ធ្លក) ឃុំហ៊ីបហ្វា ស្រុកកូវង៉ាង បានជ្រើសចាត់តាំងទិវាមហាសាមគ្គីនៅរសៀលថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២០។ ព្រះតេជគុណថាច់តារា ព្រះចៅអធិការវត្តមានថេរដីកាឱ្យដឹងថា៖ ការចាត់តាំងទិវាមហាសាមគ្គីឆ្នាំនេះ វត្តមានកិត្តិយសបានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកជ្រើសចាត់តាំងជាកន្លែងចង្អុលការ អាត្មាភាពក៏មានទង្វើសមគួរមួយដើម្បីរួមជាមួយរណសិរ្សចាត់តាំងទិវាមហាសាមគ្គីឱ្យមានភាពអធិកអធមជាង ក្នុងនោះមានបម្រុងជូនអំណោយខ្លះៗដល់សិស្សានុសិស្សដើម្បីជំរុញស្មារតីរៀនសូត្ររបស់ប្អូនៗ។

                   ជារៀងរាល់ឆ្នាំឆ្លងតាមរយៈការបំផុសចលនារបស់គណៈការងាររណសិរ្សភូមិ បងប្រាក់សិរីវុឌ្ឍន៍ នៅភូមិកោះស្វាយ ឃុំត្រឿងទ័រ ស្រុកកូវង៉ាងតែងបម្រុងអំណោយយ៉ាង​ហោចណាស់ក៏ ២០ ចំណែករួមមានសៀវភៅសរសេរ ប៊ិក និងសិក្ខូបករណ៍មួយចំនួនទៀត តម្លៃអំណោយមួយចំណែកៗប្រមាណ ៣០០.០០០ ដុងសម្រាប់ជូនដល់ប្អូនៗក្នុងឱកាសចាត់តាំងទិវាមហាសាមគ្គី។ ទោះបីអំណោយមានតម្លៃតូចតាច ប៉ុន្តែបានជាការលើកទឹកចិត្តយ៉ាងធំធេងសម្រាប់ឱ្យប្អូនៗឱ្យរៀនសូត្របានល្អ។

                  ក្នុងបណ្តាថ្ងៃប្រព្រឹត្រឡើងបណ្តាសកម្មភាពអំណរទិវាបង្កើតរណសិរ្សជនជាតិឯកភាពវៀតណាម-ទិវាប្រវេណីរណសិរ្សមាតុភូមិវៀតណាម ធ្វើដំណើរទៅតាមបណ្តាមូលដ្ឋានក្នុងខេត្ត យើងខ្ញុំកត់សម្គាល់បានការត្រៀមបម្រុងប្រកបដោយភាពអ៊ូអររបស់រណសិរ្ស រដ្ឋអំណាច អង្គការមហាជន និងប្រជាជនគ្រប់ជាន់ស្រទាប់។ ប្រការនោះបញ្ជាក់ឱ្យឃើញថាទិវាមហាសាមគ្គីជាទិវារបស់ទូទាំងប្រជាជន៕​​​​​​​            

អត្ថបទ-រូបថត៖ សម្បត្តិ

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំតាមង៉ាយ៖ ពង្រីកប្រវេណីមាតុភូមិវីរភាព

ពណ៌នាដល់តំបន់ដីតាមង៉ាយ មនុស្សភាគច្រើនតែងរលឹកភ្លាម ទៅដល់វីរកងកម្លាំងប្រដាប់អាវុធប្រជាជន យុទ្ធនារីពលី ង្វៀងធីអ៊ុ ក(អ៊ុកតិច)។ ឆ្នាំ ១៩៩៤ បក្ខភាគ និងប្រជាជនឃុំតាមង៉ាយ បានបក្ស និងរដ្ឋស្ងើចសរសើរកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន។ បច្ចុប្បន្ន ឃុំមានអ្នកម្ដាយវៀតណាមវីរភាពចំនួន ៧០ រូប គ្រួសារ យុទ្ធជនពលី ៣៥៧ គ្រួ យុទ្ធជនពិការ របួស ១៣៨ រូប ឃុំបានទទួល ស្គាល់ជាឃុំសុវត្ថិភាពតំបន់នៅឆ្នាំ ២០២៤។

  • ស្វែងរកទិសដៅថ្មីដើម្បីពង្រីកបណ្ដាប្រភេទសិល្បៈរបស់ជនរួមជាតិខ្មែរ
  • គម្រោងការអភិរក្សសាស្រ្តាស្លឹករឹតរបស់សិស្សសាលាវិទ្យាល័យដាយអាង
  • ផ្ទេរតំណែងរវាងនាគ និងពស់
  • ចូលឆ្នាំថ្មីជួបជាមួយព្រះចៅអធិការដំបូងបំផុតរបស់វត្តមួយនៅតំបន់ឆ្ងាយ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.