02/09/2020 10:15
កាលពីថ្ងៃទី ២៧ សីហា ឆ្នាំ ២០២០ មន្ទីរពលកម្ម-យុទ្ធជនពិការនិងសង្គមកិច្ចសហការជាមួយសាលាមហាវិទ្យាល័យត្រាវិញ សាលាឧត្តមសិក្សាសុខាភិបាលត្រាវិញ ក្រុមហ៊ុនចំកាត ESUHAI ទីក្រុងហូជីមិញ និងស្រុកទីវកឹងផ្សព្វផ្សាយផែនការចាត់តាំងពិគ្រោះ សិក្ខាសាលា ឧទ្ទេសនាមការងារធ្វើជូនពលករនៅជនបទចុះឈ្មោះទៅធ្វើការតាមកិច្ចសហការពលកម្មនៅប្រទេសក្រៅ។
គិតតាំងពីដើមឆ្នាំ ២០២០ មកទល់ពេលនេះ ស្រុកទីវកឹងមានពលករជាច្រើនត្រូវបាត់អាជីព បន្ថយការងារធ្វើនៅនឹងបណ្តាក្រុមហ៊ុន អាជីវកម្ម។ ផ្តើមពីនោះបានជះឥទ្ធិពលយ៉ាងធំដល់ជីវភាពរបស់ពលករ ក៏ដូចជាស្ថានភាពពង្រីកសេដ្ឋកិច្ច-សង្គមរបស់មូលដ្ឋាន។ ស្ថិតលើមូលដ្ឋាននោះ ចាប់តាំងពីពេលនេះដល់ចុងឆ្នាំ ២០២០ ស្រុកនឹងសហការជាមួយបណ្តាក្រុមហ៊ុន អាជីវកម្ម មជ្ឈមណ្ដលពីគ្រោះ ឧទ្ទេសនាមការងារធ្វើនិងក្រុមហ៊ុនចំកាត ESUHAI ទីក្រុងហូជីមិញចាត់តាំងបណ្តាពិធីសិក្ខាសាលា ពិគ្រោះ ឧទ្ទេសនាមការងារធ្វើនៅបណ្តាឃុំ ទីប្រជុំជនក្នុងស្រុកដើម្បីពលករមានឱកាសរកបានការងារធ្វើនៅក្រៅប្រទេស មានប្រភពចំណូលខ្ពស់។ ចំពោះបណ្តាឃុំ ទីប្រជុំជនគប្បីជំរុញមាំការងារផ្តល់ដំណឹង ផ្សព្វផ្សាយគោលនយោបាយអាទិភាពរបស់រដ្ឋស្ដីពីបង្រៀនវិជ្ជាជីវៈ បង្រៀនភាសានិយាយ ដោះស្រាយការងារធ្វើ ឧបត្ថម្ភជូនពលករនីហរណពលកម្មតាមកិច្ចសហការដើម្បីពលករក្តាប់បាន ដំណឹងគ្រប់គ្រាន់ និងឱកាសមានការងារធ្វើ។
នៅពីធីសន្និបាត តំណាងក្រុមហ៊ុនចំកាត ESUHAI ទីក្រុងហូជីមិញក៏ជូនដំណឹងអំពីតម្រូវការជ្រើសពលករធ្វើការនៅប្រទេសជប៉ុន រយៈពេលសហការពី ៣-៥ ឆ្នាំ ជាមួយបណ្តារបរដូចជា៖ តុបតែងផ្ទះសម្បែង លោហធាតុរថយន្ត ផ្សាលោហធាតុ លោហធាតុអេលិកត្រូនិច ច្នៃគ្រឿងបរិភោគ ជាមួយប្រាក់ខែជាមធ្យម ៣០ លានដុងក្នុងមួយខែ។ ប្រសិនបើពលករចុះឈ្មោះទៅធ្វើការនៅប្រទេសជប៉ុននឹងបានក្រុមហ៊ុនបណ្តុះបណ្តាលភាសាជប៉ុន លទ្ធភាពរបរ Kaigo នៅនឹងក្រុមហ៊ុនរហូតដល់ពេលគ្រប់លក្ខណៈនីហរណពលកម្ម។ ទន្ទឹមនោះ ក្រុមហ៊ុនចំកាត ESUHAI ទីក្រុងហូជីមិញនៅទាំងឧទ្ទេសនាមអំពីទម្រង់ចងសម្ព័ន្ធបណ្តុះបណ្តាលអនុវត្តជាក់ស្តែង បណ្តុះបណ្តាលធនធានមនុស្សមានគុណភាពខ្ពស់ ភ្ជាប់ជាមួយបច្ចេកទេសវិនិយោគជប៉ុនជូនយុវជន កងកម្លាំងសំរេចកាតព្វកិច្ចយោធាសិស្សបានប្រឡងបញ្ចប់វិញ្ញាបនបត្រវិទ្យាល័យមិនប្រឡងចូលមហាវិទ្យាល័យ ឧត្តមសិក្សាលើភូមិសាស្រ្តខេត្ត និងបណ្តាគោលនយោបាយឧបត្ថម្ភពាក់ព័ន្ធសំដៅជំរុញទឹកចិត្ត បង្កលក្ខណៈឲ្យពលករទៅធើ្វការតាមកិច្ចសហការពលកម្មនៅប្រទេសក្រៅ។ នេះជាឱកាសដើម្បីរួចផុតពីភាពក្រីក្ររហ័សបំផុតសម្រាប់ពលករនៅជនបទក្នុងដំណាក់កាលបច្ចុប្បន្ននេះ៕ ថាញ់ក្វាង-តឹងង៉ុក
ការអភិរក្ស និងអភិវឌ្ឍន៍តម្លៃបណ្ដាប្រភេទសិល្បៈប្រពៃណីជនជាតិខ្មែរលើភូមិសាស្រ្តស្រុក ជា ការងារចាំបាច់ រួមចំណែកលើកកម្ពស់ជីវភាពស្មារតីក្នុងជនរួមជាតិខ្មែរ និងជាតម្រូវការរបស់ មហាជនខ្មែរក្នុងការទទួលបណ្ដាប្រភេទសិល្បៈនេះ។