06/08/2021 08:10
គិតមកទល់ពេលនេះ គណៈឧបត្ថម្ភសង្រ្គោះខេត្តត្រាវិញបានចំណាយថវិកាជាង ១០,៥ ពាន់លានដុងឧបត្ថម្ភការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ នៅមូលដ្ឋាន ក្នុងនោះមានឧបត្ថម្ភ ០១ ពាន់លានដុង (រួមមានប្រាក់ ៦០០ លានដុងនិងអង្ករ ៣០ តោន) ដល់បក្ខភាគនិងប្រជាជនទីក្រុងហូជីមិញក្នុងរយៈពេលកើតជំងឺ ។
ក្នុងខណៈនេះដែររណសិរ្សមាតុភូមិវៀតណាម និងបណ្ដាអង្គការចាត់តាំងមហាជនលើភូមិសាស្រ្ដខេត្តត្រាវិញចាត់តាំងបណ្ដាសកម្មភាពអំពាវនាវ ចលនាឧបត្ថម្ភប្រជាជនទីក្រុងហូជីមិញត្រូវរងឥទ្ធិពលអាស្រ័យដោយមហាអាសន្នរោគជំងឺកូវីដ-១៩ ដោយមានស្បៀងអាហាររាប់រយតោនបានបញ្ជូនទៅឧបត្ថម្ភប្រជាជនទីក្រុងហូជីមិញរាល់ថ្ងៃ៕
*ថ្នាក់ដឹកនាំក្រុមប្រឹក្សាប្រជាជនខេត្ត ស្រុកទៅសួរសុខទុក្ខដល់បណ្ដាប៉ុសិ៍្ដត្រួតពិនិត្យសុខាភិបាល
កាលពីថ្ងៃទី ៣០ កក្កដា លោកស្រីយឿងធីង៉ុកធើ សមាជិកាគណៈប្រចាំការនៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត លោកស្រីង្វៀងធីង៉ុកប៊ិច អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សស្រុក លោកហូញឺបៀង អនុប្រធានក្រុមប្រឹក្សាប្រជាជនស្រុកទីវកឹងអញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយដល់កម្មាភិបាល យុទ្ធជន យុវជនស្ម័គ្រចិត្ដចូលរួមប្រចាំការនៅប៉ុស្ដិ៍ត្រួតពិនិត្យជំងឺកូវីដ-១៩ ទាំង ០៤ កន្លែងនៅបណ្ដាឃុំ៖ ហ៊ីវទឺ ភូកឹង ហ៊ុងហ្វា និងតឹបង៉ាយ។ នេះជាបណ្ដាប៉ុស្ដិ៍ត្រួតពិនិត្យសំខាន់ (ផ្លូវចូលមកស្រុក) បានដាក់ប៉ុស្ដិ៍ត្រួតពិនិត្យកាលពីថ្ងៃទី ១៩ កក្កដាឆ្នាំ ២០២១ ដើម្បីត្រួតពិនិត្យអ្នកធ្វើដំណើរចេញចូលភូមិសាស្រ្ដស្រុក បង្កើនការទប់ស្កាត់កុំឲ្យជំងឺរាលដាលមកដល់សហគមន៍។
នៅបណ្ដាកន្លែងទៅសួរសុខទុក្ខទាំងនោះ លោកស្រីយឿងធីង៉ុកធើបានលើកទឹកចិត្តដល់កងកម្លាំងចូលរួមប្រចាំការប៉ុស្ដិ៍ត្រួតពិនិត្យសុខាភិបាលទាំង ០៤ កន្លែងរបស់ស្រុកទីវកឹងឲ្យបន្ដពង្រីកល្អស្មារតីទទួលបន្ទុក ឆ្លងកាត់ការលំបាកដើម្បីរួមចំណែកទប់ស្កាត់ជំងឺកុំឲ្យរាលដាលចូលក្នុងសហគមន៍។ នេះជាបន្ទុកដ៏ធ្ងន់ធ្ងរ ដើម្បីធានាសុខភាព និងអាយុជីវិតរបស់ប្រជាជន៕ តូវៀង-លឺវវូ
*សមាគមសហព័ន្ធនារី និងកងទ័ពការពារព្រំដែនខេត្តឧបត្ថម្ភវត្ថុប្រើប្រាស់ចាំបាច់ដល់សមាគមសហព័ន្ធនារីខេត្តឡុងអាង ដើម្បីបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩
កាលពីថ្ងៃទី ៣០ កក្កដា សមាគមសហព័ន្ធនារីរួមជាមួយកងទ័ពការពារព្រំដែនខេត្តចាត់តាំងដឹកជញ្ជូនវត្ថុប្រើប្រាស់ចាំបាច់ ទៅឲ្យសមាគមសហព័ន្ធនារីខេត្តឡុងអាងរួមមាន៖ ម៉ី ១០០ ធុង ពងមាន់ ១.៥០០ ពង បន្លែ ០១ តោន សរុបតម្លៃ ៣០ លានដុង។ នេះជាអំណោយដែលសមាគមសហព័ន្ធនារីខេត្តចលនាបងប្អូននារីមូលដ្ឋានឧបត្ថម្ភប្រជាជនខេត្តឡុងអាង និងកងកម្លាំងចូលរួមប្រចាំការក្នុងការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ លើភូមិសាស្រ្ដខេត្តឡុងអាងជាមួយស្មារតី “ត្រាវិញ-ឡុងអាង” ចែករំលែកក្ដីស្រឡាញ់ ផ្សារភ្ជាប់មនោសញ្ចេតនារួមកម្លាំងប្រឆាំងអាសន្នរោគ៕
ថ្នាក់ដឹកនាំមកសួរសុខទុក្ខប៉ុស្តិ៍។ ង៉ុកហុង-លឺវវូ
ការអភិរក្ស និងអភិវឌ្ឍន៍តម្លៃបណ្ដាប្រភេទសិល្បៈប្រពៃណីជនជាតិខ្មែរលើភូមិសាស្រ្តស្រុក ជា ការងារចាំបាច់ រួមចំណែកលើកកម្ពស់ជីវភាពស្មារតីក្នុងជនរួមជាតិខ្មែរ និងជាតម្រូវការរបស់ មហាជនខ្មែរក្នុងការទទួលបណ្ដាប្រភេទសិល្បៈនេះ។