• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 30/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ មហាសាមគ្គីជនជាតិ

ថ្ងៃចេញ ព្រះវស្សា

03/11/2023 09:49

ថ្ងៃ ១៥ កើតខែអស្សុជ ជាថ្ងៃដែលបណ្ដាវត្តខ្មែរចាត់តាំងពិធីចេញព្រះវស្សា បញ្ចប់រដូវមួយនៃការគង់ចាំព្រះវស្សារបស់ ភិក្ខុ តាមពុទ្ធប្បញ្ញតិ្ត។ ក្នុងថ្ងៃនេះ ​នៅតាមវត្តខ្មែរមានពុទ្ធបរិស័ទខ្មែរច្រើនកុះករមកវត្ត ចាត់ចែងកិច្ចការបុណ្យចេញ​ ព្រះវស្សាតាមប្រពៃណីអ្នកកាន់ព្រះពុទ្ធសាសនា។

សមណសិស្សទទួលរង្វាន់ពិធីប្រកាសលទ្ធផលប្រឡងឆមាស រាត្រីចេញព្រះវស្សានៅវត្តចុងមីសថ្មី។

នៅវត្តចុងមីសថ្មី ឃុំញីទ្រឿង ស្រុកកូវង៉ាង ​ការចាត់តាំងបុណ្យចេញព្រះវស្សាគួបផ្សំជាមួយ​ការប្រកាសលទ្ធផលប្រឡងឆមាសរបស់សមណសិស្ស-យុវសិស្សថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយ​ភូមិឆ្នាំទី ២ និងប្រកាសលទ្ធផលការប្រឡងវាយតម្លៃលទ្ធផលសិក្សារបស់ប្អូនៗជិត ២០០ រូបដែលសិក្សាផ្នែកវិជ្ជាខេមរភាសាក្នុងរដូវវិស្សមកាលនាពេលកន្លង ធ្វើឱ្យបរិយាកាសរាត្រីចេញព្រះវស្សា កាន់តែមានភាពអធិកអធម។
តាមថេរដីការបស់ព្រះតេជគុណ ថាច់កាលី ព្រះចៅអធិការរងវត្តចុងមីសថ្មី៖ ការចាត់តាំងពិធីចេញព្រះវស្សា គួបផ្សំជាមួយការចាត់តាំងប្រឡងប្រកាសលទ្ធផលវាយតម្លៃលទ្ធផលសិក្សា ឆមាស ថ្នាក់ពុទ្ធិកមធ្យមសិក្សាបានវត្តរក្សាខ្ជាប់ជាច្រើន ឆ្នាំកន្លងមក។ ឆ្នាំនេះ វត្តបើកថ្នាក់ពុទ្ធិកមធ្យមសិក្សា ទុតិយភូមិឆ្នាំទី ២ បានមួយថ្នាក់ ដោយមានសមណសិស្ស-យុវសិស្សជាង ២០ អង្គ-រូប។ រីឯថ្នាក់បឋមសិក្សាវិជ្ជាខេមរភាសាបើកបាន ៥ ថ្នាក់មានប្អូនៗ ចូលរៀនជិត ២០០ រូប។ ទន្ទឹមនឹងនោះដែរ វត្ត ក៏បំផុសចលនាសប្បុរសជនប្រគេន-ជូនអំណោយជាច្រើនចំណែកដល់សមណសិស្ស ប្អូនៗសិស្សានុសិស្សសំដៅជំរុញស្មារតីឱ្យព្រះសង្ឃ សិស្សានុសិស្សបន្តការរៀនសូត្របានល្អប្រសើរជាង។
ដោយបានការយកចិត្តទុកដាក់របស់បក្ស រដ្ឋ ក្នុងការផ្សព្វផ្សាយគោលនយោបាយជនជាតិ គោលនយោបាយចំពោះគ្រួសារក្រីក្រជាជនជាតិខ្មែរ នាពេលកន្លង បច្ចុប្បន្នជីវភាពរបស់ពុទ្ធបរិស័ទខ្មែរភាគច្រើនបានកែលម្អយ៉ាងច្បាស់។ ទោះជា ដូច្នោះក៏ដោយនៅមានកុមារកំព្រាមួយចំនួននៅតែខ្វះភាពកក់ក្ដៅពីការថែទាំ គិតគូរការរៀនសូត្រ។ យល់បានពីស្ថានភាពនោះ វត្តមិនត្រឹមតែបំផុសចលនាបានអំណោយជូនដល់ប្អូនៗក្នុងឱកាសបុណ្យចេញព្រះវស្សា ប្រកាសលទ្ធផលសិក្សារបស់សមណសិស្ស ប្អូនៗសិស្សានុសិស្សឡើយ ទាំងក្នុងថ្ងៃធម្មតាវត្តក៏តែងបំផុសចលនាសប្បុរសជនជូនអំណោយ សិក្ខូបករណ៍ដល់ប្អូនៗដែល មានស្ថានភាពលំបាក រួមចំណែកជាមួយផ្នែកអប់រំ និងបណ្ដុះបណ្ដាលកាត់បន្ថយអត្រាសិស្សបោះបង់ការសិក្សាពាក់កណ្ដាលការទៀតផង។
ក្នុងបណ្ដាថ្ងៃចូលព្រះវស្សាគិតតាំងពីថ្ងៃ ១ រោច ខែអាសាឍ ឬទុតិយាសាឍដល់ថ្ងៃ ១៥ កើតខែ អស្សុជរៀងរាល់ឆ្នាំជាពេលកំពូលដែលភិក្ខុ សាមណេរក្នុងពុទ្ធសាសនាបង្កើនការសិក្សាពុទ្ធវចនៈ ប្រតិបត្តិធ៌មអាថ៌វិន័យ។ ដល់ថ្ងៃចេញព្រះវស្សា ជាថ្ងៃបូកសរុបបណ្ដាសកម្មភាពដែលភិក្ខុ សាមណេរសម្រេចបានក្នុងរដូវកាន់ព្រះវស្សា ក្នុងនោះ មានការប្រឡងវាយតម្លៃលទ្ធផលសិក្សារបស់ភិក្ខុ សាមណេរជាដើម។   បន្ទាប់ពីថ្ងៃចេញព្រះវស្សា តាមពុទ្ធានុញ្ញាត ភិក្ខុសង្ឃបានអនុញ្ញាឱ្យទទួលអនុមោទនាសំពត់កឋិន។ នៅចុងកឋិនកាល (ថ្ងៃពេញបូណ៌មីខែកត្ដិក) ក៏មានពិធីបុណ្យអកអំបុកសំពះព្រះខែ។ អាស្រ័យហេតុនោះ ថ្ងៃចេញព្រះវស្សាក៏ជាពេលដែលព្រះចៅអធិការ បណ្ដាវត្តអញ្ជើញគណៈកម្មការ អាចារ្យវត្ត និងបរិស័ទជាមេវេនមកប្រជុំដើម្បីជួយជ្រោមជ្រែង កិច្ចការបុណ្យកឋិនទាន និងពិធីបុណ្យអកអំបុកធ្វើឱ្យបរិយាកាសនៅតាមវត្តអារាមមានភាពអ៊ូអរ។ នោះជាសកម្មភាពសំដៅជ្រោមជ្រែងពិធីបុណ្យអកអំបុក ភ្ជាប់ជាមួយសប្ដាហ៍វប្បធម៌ ទេសចរណ៍ សមោសរភោជនីយាហារណាមបូខេត្តត្រាវិញឆ្នាំ ២០២៣៕   អត្ថបទ-រូបថត៖ សម្បត្តិ

 

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំតាមង៉ាយ៖ ពង្រីកប្រវេណីមាតុភូមិវីរភាព

ពណ៌នាដល់តំបន់ដីតាមង៉ាយ មនុស្សភាគច្រើនតែងរលឹកភ្លាម ទៅដល់វីរកងកម្លាំងប្រដាប់អាវុធប្រជាជន យុទ្ធនារីពលី ង្វៀងធីអ៊ុ ក(អ៊ុកតិច)។ ឆ្នាំ ១៩៩៤ បក្ខភាគ និងប្រជាជនឃុំតាមង៉ាយ បានបក្ស និងរដ្ឋស្ងើចសរសើរកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន។ បច្ចុប្បន្ន ឃុំមានអ្នកម្ដាយវៀតណាមវីរភាពចំនួន ៧០ រូប គ្រួសារ យុទ្ធជនពលី ៣៥៧ គ្រួ យុទ្ធជនពិការ របួស ១៣៨ រូប ឃុំបានទទួល ស្គាល់ជាឃុំសុវត្ថិភាពតំបន់នៅឆ្នាំ ២០២៤។

  • ស្វែងរកទិសដៅថ្មីដើម្បីពង្រីកបណ្ដាប្រភេទសិល្បៈរបស់ជនរួមជាតិខ្មែរ
  • គម្រោងការអភិរក្សសាស្រ្តាស្លឹករឹតរបស់សិស្សសាលាវិទ្យាល័យដាយអាង
  • ផ្ទេរតំណែងរវាងនាគ និងពស់
  • ចូលឆ្នាំថ្មីជួបជាមួយព្រះចៅអធិការដំបូងបំផុតរបស់វត្តមួយនៅតំបន់ឆ្ងាយ
Tin Nổi Bật

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Hiệu quả mô hình cho thanh niên mượn đất trồng màu

SỨC MẠNH CỦA ĐOÀN KẾT

Phụ nữ huyện Duyên Hải tích cực tham gia xây dựng nông thôn mới

Nhà giáo Ưu tú Nguyễn Thị Thúy Liễu

Thị xã Duyên Hải công bố hoàn thành hỗ trợ nhà ở cho người có công với cách mạng và thân nhân liệt sĩ

Điểm chuẩn tuyển sinh vào lớp 10 năm học 2025 - 2026 giảm so với năm học trước

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.