• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ មហាសាមគ្គីជនជាតិ

ត្រៀមបម្រុងឱ្យពិធីបុណ្យអកអំបុក

27/10/2020 08:51

ក្នុងបណ្តាថ្ងៃជិតចាត់តាំង «សប្តាហ៍វប្បធម៌ ទេសចរណ៍-សមោសរអាហារណាមបូលើកទី ២ ភ្ជាប់ជាមួយបុណ្យអកអំបុកខេត្តត្រាវិញឆ្នាំ ២០២០» យើងខ្ញុំមានឱកាសកត់សម្គាល់បរិយាកាសប្រញាប់ប្រញាល់ ភាពផុលផុសក្នុងការហ្វឹកហាត់របស់បណ្តាកីឡាករ បណ្តាបេក្ខជនត្រៀមបម្រុងចូលរួមបណ្តាពិធីប្រឡង។

ព្រះសង្ឃវត្តចុងមីសថ្មីធ្វើប្រទីប​ ។​ រូបថតៈ សម្បត្តិ

              ទន្ទឹមជាមួយកីឡាប្រណាំងទូក-ង សម្តែងសម្លៀកបំពាក់ប្រពៃណី សមោសរសិល្បៈមហាជនខ្មែរខេត្តត្រាវិញ កីឡាបាល់ទះយុវជនខ្មែរទាក់ទាញបានកីឡាករចូលរួមប្រកូតរួមមាន ក្រុមបាលចំនួន ០៩ ក្រុមគឺ៖ នគរបាលខេត្ត ស្រុកយ្វៀងហាយ ចូវថាញ់ ទីវកឹង កូវង៉ាង ថ្កូវ កាងឡុង កូវកែ និងទីក្រុងត្រាវិញ។ តាមប្រតិទិន ប្រកួត ចាប់ពីថ្ងៃទី ១៩-២៣ បណ្តាក្រុមបាល់ទះចូលរួមប្រកួតរង្វង់ជម្រុះ ចាប់ពីថ្ងៃទី ២៦-២៧ ចូលរួមប្រកួតរង្វង់ពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ។
            នៅតំបន់ទេសចរណ៍គូស្រះស្រី ដើម្បីត្រៀមបម្រុងឱ្យពិធីបុណ្យអកអំបុកនឹងប្រព្រឹត្តឡើង ក្រុមអ្នកគ្រប់គ្រងតំបន់កេរដំណែលក៏មានការមមាញឹកជាង។ តំបន់ជុំវិញគូស្រះស្រី មានកន្លែងខ្លះ មានទឹកដក់បង្កជាភក់ជ្រាំបានចាក់ដីពង្រាបទីធ្លាដើម្បីស្វាគមន៍ភ្ញៀវទាំងចតុ​ទិសមកកំសាន្ត។ ការត្រៀមបម្រុងតាំងពិព័រណ៍​បណ្តាផលិតផលរបស់ស្រុក ទីផ្សាររួមខេត្ត ទី​ក្រុងនៅជុំវិញគូស្រះស្រីក៏ប្រព្រឹត្តឡើងយ៉ាងហ្មត់ចត់ សម្រេចត្រូវតាមពេលវេលាដើម្បីបានដាក់តាំងពិព័រណ៍បណ្តាផលិតផលរបស់មូលដ្ឋាន សំដៅផ្សព្វផ្សាយដល់ភ្ញៀវដែលមកទស្សនា។ នៅមជ្ឈមណ្ឌលវប្បធម៌ ទីលានមជ្ឈ​មណ្ឌលសន្និបាតខេត្ត។ល។ ​កន្លែងចាត់តាំង​បណ្តាព្រឹត្តិការណ៍ដូចជា៖ ពិធីផ្សារណាត់ពា​ណិជ្ជកម្ម​ (ប៉ាន់ស្មានមានល្វែងទំនិញរបស់​បណ្តាអាជីវកម្មក្នុងនិងក្រៅខេត្តចំនួន​៣៥០ ​ល្វែង) ពិធីបើកវគ្គ «សប្តាហ៍វប្បធម៌ ទេសចរណ៍-សមោ​សរអាហារណាមបូ» (ប៉ាន់ស្មានមានតំណាង ភ្ញៀវអញ្ជើញ ៥០០ នាក់ ព្រមទាំងមហាជនក្នុងនិងក្រៅខេត្ត» ។ល។ ក៏បានបណ្តាមន្ទីរ ផ្នែក ខេត្ត ប្រញាប់សម្រេចបណ្តាជំហានតាមផែនការ។
                ការងារហ្វឹកហាត់របស់បណ្តាកីឡាករប្រណាំងទូក-ង មានភាពពុះពោរនៅគ្រប់បណ្តាមូលដ្ឋានលើភូមិសាស្រ្តខេត្ត។ លើដងប្រឡាយ ៣/២ ស្ថិតនៅម្តុំឃុំឡុងហ៊ីប ស្រុកថ្កូវ (កន្លែងមានទូក-ង សំចតនៅវត្តតាសឹក) និងម្តុំនៃភូមិសាស្រ្តឃុំដូងចូវ ស្រុកយ្វៀងហាយ(កន្លែងមានទូក-ង សំចតនៅវត្តតារ៉ម) យើងខ្ញុំពិនិត្យឃើញបណ្តាកីឡាករហ្វឹកហាត់លើទូកពិតរបស់ខ្លួន។ ជាមួយ ចម្ងាយផ្លូវហ្វឹកហាត់ជាង ១​ គីឡូម៉ែត្រមានអ្នក មើលជាច្រើន ទះដៃលាយដោយសំឡេងហោកញ្ជ្រៀវ រួមជាមួយសំឡេងអុំទូករបស់បណ្តាកីឡាករ។
            បងសឺនវាសនា កីឡាកររបស់ក្រុមទូក-ង ស្រុកយ្វៀងហាយ ចែករំលែក៖ ឆ្នាំនេះមកហ្វឹកហាត់ ប្រណាំងទូកអំណរបុណ្យអកអំបុកសែនសប្បាយ  ពីព្រោះហ្វឹកហាត់ដោយកាយវិការនៅលើគោក ត្រឹមតែរយៈពេលខ្លី អ្នកបង្វឹកក៏ឱ្យដាក់ទូកចុះ រួចអុំនៅលើទូករបស់ខ្លួន ដើម្បីវាយតម្លៃអំពី ល្បឿន។ យើងខ្ញុំក្នុងក្រុមតែងខិតខំអស់ពីចិត្តដោយបំណងធ្វើយ៉ាងណា ដណ្តើមបានរង្វាន់ ខ្ពស់បំផុតក្នុងបណ្តាចម្ងាយផ្លូវប្រណាំង។ ព្រោះ ឆ្នាំនេះឮដំណឹងថា មានទាំងក្រុមទូក-ង នៅបណ្តាខេត្តដទៃទៀតចូលរួមប្រណាំងផង ហេតុនោះ ចំណាយពេលហ្វឹកហាត់ហ្មត់ចត់ជាង ។
           នៅតាមបណ្តាវត្តខ្មែរគ្រប់ទីកន្លែង ព្រះសង្ឃ នៅតាមវត្តក៏មានការត្រៀមបម្រុងបណ្តាប្រភេទ ប្រទីបជ្វាលា ដើម្បីឱ្យទាន់ចាត់តាំងនៅ រាត្រីបុណ្យអកអំបុក។ ដូចជារៀងរាល់ឆ្នាំដែរ នៅវត្តចុងមីសថ្មី ឃុំញីទ្រឿង ស្រុកកូវង៉ាងឱ្យតែជិតដល់បុណ្យអកអំបុក ព្រះសង្ឃគ្រប់អង្គតែងបម្រុងពេលធ្វើប្រទីបមានពណ៌ចម្រុះគ្នាយ៉ាងស្រស់ស្អាត។  
              ព្រះតេជគុណថាច់កាលី ព្រះឧទ្ទេសាចារ្យ វត្តចុងមីសថ្មី មានថេរដីកាឱ្យដឹងថា៖ ជាច្រើន ឆ្នាំកន្លង វត្តតែងរក្សាបានការចាត់តាំងពិធី បុណ្យអកអំបុក សំពះព្រះខែ ក្នុងនោះការដង្ហែប្រទីបនិងបណ្តែតប្រទីបជាពិធីមួយមិនអាចខ្វះបានក្នុងរាត្រីពេញបូណ៌មីអកអំបុក។ អាស្រ័យហេតុនោះឱ្យតែជិតដល់បុណ្យអកអំបុកវត្តតែងត្រៀមបម្រុង ដើម្បីរួមចំណែកអភិរក្សតម្លៃវប្បធម៌ជនជាតិ។
             សប្តាហ៍វប្បធម៌ ទេសចរណ៍-សមោសរ អាហារណាមបូលើកទី ២ ភ្ជាប់ជាមួយពិធី បុណ្យអកអំបុកឆ្នាំ ២០២០ ជាគោល បំណងបង្កលក្ខណៈ ឧទ្ទេសនាមផ្សព្វផ្សាយ ពីរូបភាពស្រស់ស្អាត និងមនុស្សនៅខេត្ត ត្រាវិញ ជូនដល់ភ្ញៀវទេសចរណ៍ ឧទ្ទេស នាមពីសក្តានុភាពទេសចរណ៍ របស់ខេត្ត បណ្តាលក្ខណៈពិសេសរបស់បណ្តាជន ជាតិក្នុងខេត្តនិយាយរួម របស់ជនជាតិខ្មែរ និយាយដោយឡែក។ ក្នុងការអនុវត្តន៍ពិធី បុណ្យទានតែងមានភាពរវៀសរវៃ ប្រើប្រាស់ ឱកាសសមស្របជាមួយស្ថានភាពជាក់ស្តែង របស់មូលដ្ឋានក្នុងការបង្ការ ទប់ស្កាត់​អាសន្ន​រោគ​កូវី-១៩ ៕   
 

   អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

 

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំតាមង៉ាយ៖ ពង្រីកប្រវេណីមាតុភូមិវីរភាព

ពណ៌នាដល់តំបន់ដីតាមង៉ាយ មនុស្សភាគច្រើនតែងរលឹកភ្លាម ទៅដល់វីរកងកម្លាំងប្រដាប់អាវុធប្រជាជន យុទ្ធនារីពលី ង្វៀងធីអ៊ុ ក(អ៊ុកតិច)។ ឆ្នាំ ១៩៩៤ បក្ខភាគ និងប្រជាជនឃុំតាមង៉ាយ បានបក្ស និងរដ្ឋស្ងើចសរសើរកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន។ បច្ចុប្បន្ន ឃុំមានអ្នកម្ដាយវៀតណាមវីរភាពចំនួន ៧០ រូប គ្រួសារ យុទ្ធជនពលី ៣៥៧ គ្រួ យុទ្ធជនពិការ របួស ១៣៨ រូប ឃុំបានទទួល ស្គាល់ជាឃុំសុវត្ថិភាពតំបន់នៅឆ្នាំ ២០២៤។

  • ស្វែងរកទិសដៅថ្មីដើម្បីពង្រីកបណ្ដាប្រភេទសិល្បៈរបស់ជនរួមជាតិខ្មែរ
  • គម្រោងការអភិរក្សសាស្រ្តាស្លឹករឹតរបស់សិស្សសាលាវិទ្យាល័យដាយអាង
  • ផ្ទេរតំណែងរវាងនាគ និងពស់
  • ចូលឆ្នាំថ្មីជួបជាមួយព្រះចៅអធិការដំបូងបំផុតរបស់វត្តមួយនៅតំបន់ឆ្ងាយ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.