12/08/2021 14:58
តាមលោក ឡេវុាំងដុង នាយករងមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញៈ នេះជាការដឹកជញ្ជូនលើកដំបូងបានមន្ទីរកសិកម្មនិងភិវឌ្ឍន៍ជនបទខេត្តត្រាវិញ សហការជាមួយគណៈបញ្ជាការដ្ឋានយោធាខេត្ត ដឹកជញ្ជូនឡើងទៅទីក្រុងហូជីមិញ ដើម្បីឧបត្ថម្ភដល់ពលករជាប្រជាជនខេត្តត្រាវិញកំពុងមានការជួបលំបាកក្នុងជីវភាពរស់នៅនៅទីក្រុងហូជីមិញ។ ការដឹកជញ្ជូនឧបត្ថម្ភលើកនេះរួមមាន៖ អង្ករ ៤ តោន និងគ្រឿងឧបភោគ២តោន។ល។ អាស្រ័យដោយ មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញចលនាបណ្តាអង្គការ បុគ្គល បណ្តាសប្បុរសជន និងប្រជាជនក្នុងខេត្តឧបត្ថម្ភ ដើម្បីចែករំលែក លើកទឹកចិត្តប្រជាជនបន្តនឹងនរចិត្តនៅមកពលកម្ម ផលិតក្នុងបណ្តាតំបន់ឧស្សាហកម្មក្នុងរយៈពេលគម្លាតសង្គមបង្ការ ប្រឆាំងអាសន្នរោគជំងឺកូវីដ-១៩។ល។ ក្នុងអំឡុងពេលខាងមុខនឹងមានការដឹកជញ្ជូនជាច្រើនលើកទៀតឡើងទៅទីក្រុងហូជីមិញដើម្បីឧបត្ថម្ភដល់ប្រជាជន៕
*អគ្គបញ្ជាការដ្ឋានយោធភូមិភាគលេខ ៩ ជូនអំណោយ ៧៤០ ចំណែកដល់ជនរួមជាតិខ្មែរស្រុកថ្កូវ
ឧត្តមសេនីយ៍ត្រី ហូវុាំងថាយ ជូនអំណោយ ដល់ជនរួមជាតិខ្មែរស្រុកថ្កូវ។ រូបថត៖ ហឺវហ៊ីប
កាលពីថ្ងៃទី ០៨ សីហា ក្រុមប្រតិភូការងារអគ្គបញ្ជាការដ្ឋានយោធភូមិភាគលេខ ៩ អា ស្រ័យដោយឧត្តមសេនីយ៍ត្រី ដ្វាងថាញ់ស្វឹងអគ្គស្នងការរងស្នងការនយោបាយនៃអគ្គបញ្ជាការដ្ឋានយោធភូមិភាគទី ៩ ធ្វើជាប្រធាន ឧត្តមសេនីយ៍ត្រី ហូវុាំងថាយ ស្នងការនយោបាយនៃអគ្គបញ្ជាការដ្ឋាន ប្រធានស្ថាប័នយោធភូមិភាគទី ៩ បានអញ្ជើញទៅជូនអំណោយ ៧៤០ ចំណែកដល់ជនរួមជាតិខ្មែរស្រុកថ្កូវ អាស្រ័យរងជះឥទ្ធិពលជំងឺកូវីដ-១៩។ អំណោយមួយចំ ណែកៗគិតជាតម្លៃជាង ០១ លានដុង៕
ប្រែសម្រួល៖ រតនា
ការអភិរក្ស និងអភិវឌ្ឍន៍តម្លៃបណ្ដាប្រភេទសិល្បៈប្រពៃណីជនជាតិខ្មែរលើភូមិសាស្រ្តស្រុក ជា ការងារចាំបាច់ រួមចំណែកលើកកម្ពស់ជីវភាពស្មារតីក្នុងជនរួមជាតិខ្មែរ និងជាតម្រូវការរបស់ មហាជនខ្មែរក្នុងការទទួលបណ្ដាប្រភេទសិល្បៈនេះ។