30/07/2021 08:06
អំណោយមួយចំណែកៗសម្រាប់គ្រួសារក្រីក្រ ជិតក្ររួមមាន៖ អង្ករ ម៉ីកញ្ចប់ ទឹកស៊ីអ៊ីវ ទឹកត្រី និងស្ករ គិតជាតម្លៃ ២៥០.០០០ ដុង។ អំណោយសម្រាប់មុខសញ្ញាគោលនយោបាយតម្លៃ ១០០.០០០ ដុង។ សរុបតម្លៃអំណោយទាំងអស់ ៨៥,៦ លានដុង អាស្រ័យសប្បុរសជននៅក្នុងឃុំតឹបស៊ើងឧបត្ថម្ភ។
បានដឹងថា មុននោះជាមួយស្មារតី “ស្រឡាញ់គ្នាក្នុងគ្រាក្រ” នៅបណ្តាថ្ងៃគម្លាតសង្គមបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ‑១៩ ឃុំតឹបស៊ើងបានជូនអំណោយ ៤០០ ចំណែកសរុបតម្លៃ ១០១ លានដុង ជួយគ្រួសារក្រីក្រឲ្យលំនឹងជីវភាពតាមគោលលំនាំ “ មិនទុកឲ្យនរណារម្នាក់ត្រូវចោលនៅពីក្រោយ” ដើម្បីគ្រួសារក្រីក្រ គ្រួសារជិតក្រ គ្រួសារមានស្ថានភាពលំបាករួមដៃគ្នាឆ្លងផុតពីមហាអាសន្នរោគ៕
ហុងភុក‑សុខា
ការអភិរក្ស និងអភិវឌ្ឍន៍តម្លៃបណ្ដាប្រភេទសិល្បៈប្រពៃណីជនជាតិខ្មែរលើភូមិសាស្រ្តស្រុក ជា ការងារចាំបាច់ រួមចំណែកលើកកម្ពស់ជីវភាពស្មារតីក្នុងជនរួមជាតិខ្មែរ និងជាតម្រូវការរបស់ មហាជនខ្មែរក្នុងការទទួលបណ្ដាប្រភេទសិល្បៈនេះ។