• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ មហាសាមគ្គីជនជាតិ

គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំញីទ្រឿង៖ អនុវត្តល្អការងារផ្សព្វផ្សាយ-ប្រមូលផ្តុំប្រជាជន

06/11/2020 08:45

គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំញីទ្រឿង ស្រុកកូវង៉ាងតែងច្បាមជាប់បណ្តាសារាចរ សេចក្តីសម្រេចចិត្ត គោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្សនិងរដ្ឋ និងបណ្តាចលនានៅមូលដ្ឋានដើម្បីធ្វើការផ្សព្វផ្សាយក្នុងប្រជាជន។ ផ្តើមពីនោះ ជួយឱ្យប្រជាជនមានការយល់ដឹងក្នុងការប្រតិបត្តិច្បាប់។

           គិតតាំងពីដើមឆ្នាំ ២០២០ មកទល់ពេលនេះ  គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំញីទ្រឿងចាត់តាំង ផ្សព្វផ្សាយបាន ២៧ លើកដោយមានប្រជាជន ១.២១៥ នាក់ចូលរួម។ បណ្តាខ្លឹមសារផ្សព្វផ្សាយរួមមាន៖ អនុស្សាវរីយ៍បណ្តាថ្ងៃបុណ្យធំៗក្នុងឆ្នាំ បំផុសចលនាប្រជាជនចូលរួមបង្ការ ជម្នះអាសន្នរោគកូវីដ-១៩ អប់រំច្បាប់ កសាងតំបន់អាសយជនសុវត្ថិភាពអំពីសន្តិសុខសណ្តាប់ធ្នាប់ ការងារបង្ការបង្រ្កាបបទល្មើស។

លោកថាច់ង៉ុកង៉ី។

                  បំផុសចលនាសមាជិកសមាគម សមាជិកសម័្ពន្ធយុវជន និងប្រជាជនគ្រប់ជាន់ស្រទាប់សកម្មគាំទ្របណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិ រួមវិភាគទានយ៉ាងសកម្មទៅក្នុងបណ្តាកម្មវិធីគោលដៅជាតិស្តីពីកសាងជនបទថ្មី ការងារបន្ថយភាពក្រីក្រលើភូមិសាស្រ្តចូលរួមដោះស្រាយទាន់ពេលបណ្តាបញ្ហាកើតមានក្នុងសហគមន៍អាសយជន ។ល។ ដោយអាស្រ័យធ្វើល្អការងារផ្សព្វផ្សាយ ការងារប្រមូលផ្តុំប្រជាជន គិតតាំងពីដើមឆ្នាំ ២០២០ មកទល់ពេលនេះ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំញីទ្រឿងកសាងផ្ទះមហាសាមគ្គីបាន ០៩ ខ្នងជូនដល់គ្រួសារជួបលំបាកអំពីលំនៅឋាន ​ តម្លៃផ្ទះមួយខ្នងៗ ៤០លានដុង។

                 រយៈពេលថ្មីៗនេះ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំញីទ្រឿងបានសហការជាមួយគណៈកម្មការវត្តខ្មែរមួយវត្តលើភូមិសាស្រ្ត ដើម្បីជួយឱ្យវត្តធ្វើសកម្មភាពត្រូវតាមបាវចនារបស់សមាគមពុទ្ធសាសនាវៀតណាម និងបណ្តាសេចក្តីកំណត់របស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត។ ទន្ទឹមនឹងនោះ បំផុសចលនាវត្តខ្មែរនៅលើភូមិសាស្រ្ដ ២វត្ត រក្សាបណ្តាលក្ខឋានដែលបានទទួលស្គាល់ជាមូលដ្ឋានជំនឿសាសនាអារ្យធម៌។ ដើម្បីការងារ «ប្រឡងប្រណាំងពលកម្មច្នៃប្រតិដ្ឋ អនុវត្តជោគជ័យគោលដៅពង្រីកសេដ្ឋកិច្ច វប្បធម៌ សង្គមចលនាបណ្តាគ្រួសារអនុវត្តល្អចលនា «ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌ ជនបទថ្មី» រក្សាលំនឹងការពារជាតិ សន្តិសុខរបស់មូលដ្ឋាននិងប្រទេសជាតិ»កាន់តែស៊ីជម្រៅទៅក្នុងទឹកចិត្តប្រជាជន ក្នុងនោះបំផុសចលនាគ្រួសារប្រជាជន ២.៥៣៨ គ្រួចុះឈ្មោះកសាងគ្រួសារវប្បធម៌ ជនបទថ្មី។ អនុវត្តគោលនយោបាយឧបត្ថម្ភប្រជាជនជួបលំបាកក្នុងមហាសន្នរោគកូវីដ-១៩ តាមស្មារតីសេចក្តីសម្រេចចិត្តលេខ ៤២/NQ-CP​ របស់រដ្ឋាភិបាល រណសិរ្សឃុំបានសហការដោះស្រាយឱ្យមុខសញ្ញា ១៣ នាក់ ជាមួយទឹកប្រាក់ចំនួន ១៩,៥ លានដុង គាំពារសង្គមដល់មុខសញ្ញា ៣០០ នាក់ ជាមួយទឹកប្រាក់ ៤៩១ លានដុង ចលនាបណ្តាសប្បុរសជនជូនអំណោយជិត ៥០០ ចំណែក សរុបទឹកប្រាក់ជិត ៨០ លានដុង។

                 លោកថាច់ង៉ុកង៉ី ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំញីទ្រឿងបានឱ្យដឹង៖ រណសិរ្សមាតុភូមិឃុំតែងខិតខំអនុវត្តបណ្តាការងារសំខាន់នៅមូលដ្ឋាន បំផុសចលនាប្រជាជនគ្រប់ជាន់ស្រទាប់ អនុវត្តល្អគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្សនិងរដ្ឋ កសាងធ្លុងមហាសាមគ្គីទូទាំងជនជាតិ។ ចលនាអនុវត្តល្អចលនា«ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌​ ជនបទថ្មី» ចូលរួមអនុវត្តល្អការងារកាត់បន្ថយភាពក្រីក្រ តបស្នងសងគុណ សកម្មភាពសប្បុរិសធម៌សង្គម គិតគូរជីវភាពប្រជាជន រួមចំណែកអនុវត្តល្អភារកិច្ចពង្រីកសេដ្ឋកិច្ច សង្គម និងរក្សាលំនឹងសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គមនៅមូលដ្ឋាន៕

អត្ថបទ-រូបថត៖ សម្បត្តិ

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំតាមង៉ាយ៖ ពង្រីកប្រវេណីមាតុភូមិវីរភាព

ពណ៌នាដល់តំបន់ដីតាមង៉ាយ មនុស្សភាគច្រើនតែងរលឹកភ្លាម ទៅដល់វីរកងកម្លាំងប្រដាប់អាវុធប្រជាជន យុទ្ធនារីពលី ង្វៀងធីអ៊ុ ក(អ៊ុកតិច)។ ឆ្នាំ ១៩៩៤ បក្ខភាគ និងប្រជាជនឃុំតាមង៉ាយ បានបក្ស និងរដ្ឋស្ងើចសរសើរកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន។ បច្ចុប្បន្ន ឃុំមានអ្នកម្ដាយវៀតណាមវីរភាពចំនួន ៧០ រូប គ្រួសារ យុទ្ធជនពលី ៣៥៧ គ្រួ យុទ្ធជនពិការ របួស ១៣៨ រូប ឃុំបានទទួល ស្គាល់ជាឃុំសុវត្ថិភាពតំបន់នៅឆ្នាំ ២០២៤។

  • ស្វែងរកទិសដៅថ្មីដើម្បីពង្រីកបណ្ដាប្រភេទសិល្បៈរបស់ជនរួមជាតិខ្មែរ
  • គម្រោងការអភិរក្សសាស្រ្តាស្លឹករឹតរបស់សិស្សសាលាវិទ្យាល័យដាយអាង
  • ផ្ទេរតំណែងរវាងនាគ និងពស់
  • ចូលឆ្នាំថ្មីជួបជាមួយព្រះចៅអធិការដំបូងបំផុតរបស់វត្តមួយនៅតំបន់ឆ្ងាយ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.