• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ មហាសាមគ្គីជនជាតិ

កសាងកងជួរកម្មាភិបាលខ្មែរឆ្លើយតបសំណូមពរភារកិច្ចក្នុងស្ថានភាពថ្មី

02/09/2020 10:10

ជនរួមជាតិខ្មែរស្រុកចូវថាញ់ស្មើ ៣៣,៦% នៃចំនួនប្រជាជនរួមរបស់ស្រុក។ បណ្ដាឆ្នាំកន្លង រួមជាមួយ ការអនុវត្តល្អបណ្ដាគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋស្ដីពីការងារជនជាតិ ស្ថានភាព សសេដ្ឋកិច្ចសង្គមក្នុងតំបន់ជនរួមជាតិខ្មែរមានការវិវឌ្ឈន៍យ៉ាងសកម្ម ជីវភាពសម្ភារស្មារតីរបស់ជនរួមជា តិខ្មែរបានកែលម្អ។ ទន្ទឹមនឹងនោះ ស្រុកនៅទាំងយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការកសាងនិងលើកកម្ព ស់គុណភាពកងជួរកម្មាភិបាលខ្មែរក្នុងប្រព័ន្ធនយោបាយ។

 

​​​   ក្នុងដំណាក់កាល ២០១៥- ២០២០ ការតែងតាំង លៃលកកម្មាភិបាលខ្មែរនៅតាមបណ្ដាផ្នែក បណ្ដា ថ្នាក់ក្នុងស្រុកតែងបានគណៈកម្មាធិការបក្សស្រុកយកចិត្តទុកដាក់ កងជួរកម្មាភិបាលខ្មែរបានរៀនសូត្រ លត់ដំ សាកល្បងក្នុងភាពជាក់ស្ដែង មានគោលជំហរនយោបាយរឹងមាំ ធ្វើជាគំរូក្នុងការប្រតិបត្តិគោល ការណ៍ គោលមាគ៌ា គោលនយោបាយ ច្បាប់របស់បក្សនិងរដ្ឋ មានស្មារតីចាត់តាំង ពិន័យ ផ្សាភ្ជាប់ស្អិត ល្មូតជាមួយប្រជាជន ក្ដាប់បាននូវបំណងប្រាថ្នារបស់ប្រជាជន។ កម្មាភិបាលខ្មែរជាច្រើនមានការជឿន លឿន ជម្នះការលំបាកក្នុងការងារនិងរៀនសូត្រ មានសមមិត្តជាច្រើនបានរៀបចំ លៃលករក្សាតំណែង សំខាន់ៗ ស្នូលក្នុងគណៈកម្មាធិការបក្ស ថ្នាក់ដឹកនាំស្ថាប័ន អង្គភាព។ បច្ចុប្បន្ននេះ កងជួរកម្មាភិបាល បុគ្គលិកខ្មែរក្នុងគណៈប្រតិបត្តិការបក្សភាគថ្នាក់ឃុំ អាណត្តិកាល ២០២០- ២០២៥ មាន ៦០/២០៨ នាក់ ស្មើ ១៦%  សមាជិកគណៈប្រតិបត្តិការនៃបណ្ដាផ្នែកថ្នាក់ស្រុកមាន ១២/១១២ នាក់ ស្មើជិត ១១% សមាជិកគណៈប្រតិបត្តិបក្សស្រុកស្មើជិត ២១%។ តំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ឃុំ អាណត្តិ កាល ២០១៦ ២០២១ មានតំណាងជាជនជាតិខ្មែរ ១០៣/៣៧៥ នាក់ ស្មើ ២៨% តំណាងក្រុមប្រឹក្សា ប្រជាជនថ្នាក់ស្រុក ០៧/៣៦ នាក់ ស្មើ ១៩%។ កម្មាភិបាល បុគ្គលិក និយោជិតខ្មែរចូលរួមបំពេញការ ងារនៅស្ថាប័ន អង្គការចាត់តាំងស្រុក អង្គភាពថ្នាក់ស្រុកមាន ៣៧៤/១.៦៨៥ ក្របខ័ណ្ឌ ស្មើជាង ២២%។ល។

   លោកត្រឿងកិញហ្វា លេខាគណៈកម្មាធិការបក្សឃុំដាឡុកបានឲ្យដឹង៖ ក្នុងរយៈពេលកន្លង ឃុំកំណត់ ទន្ទឹមនឹងការពង្រីកសេដ្ឋកិច្ចសង្គម គិតគូរជីវភាពជូនជនរួមជាតិខ្មែរ ការងារបណ្ដុះបណ្ដាលនិងប្រើប្រាស់កម្មាភិបាលជនជាតិខ្មែរមានតួនាទីសំខាន់ក្នុងការដឹកនាំពង្រីកគ្រប់វិស័យក្នុងតំបន់ជនរួមជាតិខ្មែរ។ ទន្ទឹមនឹងការងារ បណ្ដុះបណ្ដាល បំពាក់បំប៉ន ឃុំតែងយកចិត្តទុកដាក់ដល់ការងារគ្រោងទុក លៃលក ប្រើប្រាស់កម្មាភិបាលដែលមានលទ្ធភាពដើម្បីឆ្លើយតបតម្រូវការភារកិច្ចនៅបណ្ដាផ្នែក វិស័យសំខាន់ៗ ។ បច្ចុប្បន្ន កងជួរកម្មាភិបាលបុគ្គលិកជនជាតិខ្មែរក្នុងប្រព័ន្ធនយោបាយរបស់ឃុំមានអត្រាខ្ពស់ ជាក់ស្ដែងគឺចំនួនកម្មាផិបាល បុគ្គលិកជនជាតិខ្មែរមាន ០៩/២២ រូប ស្មើជិត ៤១% មានកម្មាផិបាល ខ្មែរ ០៦/១៥ ក្នុងគណៈកម្មាធិការបក្ស ស្មើ ៤០% មាន ០២/០៥ រូបនៅក្នុងគណៈអចិន្រ្ដយ៍បក្សឃុំ ស្មើ ៤០%។

លោកស្រីស៊ើងធីអ៊ីញី បុគ្គលិកដំណាក់សុខាភិបាលឃុំដាឡុកបានឲ្យដឹង៖ បានការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំ មជ្ឈមណ្ឌលសុខាភិបាលឃុំ ខ្ញុំបានបណ្ដុះ បណ្ដាលថ្នាក់ហ្វឹកហាត់មុខជំនាញនិងបានពង្រីកបក្ខជនកាលពីឆ្នាំ ២០១៦។ ជាមួយកម្រិតវិជ្ជាមុខជំ នាញ នយោបាយបានបណ្ដុះបណ្ដាលរួមជាមួយការស្វែងអំពីមូលដ្ឋាន ខ្ញុំបានពង្រីកល្អលទ្ធភាព ឆ្លើយ តបតម្រូវការភារកិច្ច។

  ក្រៅពីភាពងាយស្រួល ការងារបណ្ដុះបណ្ដាល បំពាក់បំប៉ននិងលៃលក ប្រើប្រាស់កម្មាភិបាលខ្មែររបស់ ស្រុកក៏នៅជួបបញ្ហាលំបាក អន់ថយ ដូចជា៖ លក្ខណៈពង្រីកសេដ្ឋកិច្ចសង្គមក្នុងតំបន់ជនរួមជាតិខ្មែរ នៅជួបការលំបាកច្រើន កម្រិតប្រជាបញ្ញាថ្វីត្បិតបានលើកកម្ពស់តែនៅទាប ប្រភពធនធានសម្រាប់ បណ្ដុះបណ្ដាលកម្មាភិបាលជនជាតិនៅអន់ថយ ការងារបណ្ដុះបណ្ដាលកម្មាភិបាលជនជាតិមិនទាន់បា នព្រមៗគ្នា បំផុតគឺរបប គោលនយោបាយតាមមិនទាន់តម្រូវការអភិវឌ្ឈគ្រប់វិស័យក្នុងតំបន់ជនរួមជាតិ ខ្មែរ។ អង្គភាព មូលដ្ឋានមួយចំនួននៅខ្វះវិធីសាស្រ្ដបង្កើតប្រភពបំពាក់បំប៉នពង្រីកបក្ខជននិងគ្រោងទុក ប្រភពកម្មាភិបាលជាជនជាតិខ្មែរ ម្លោះហើយកម្មាភិបាលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ជាជនជាតិខ្មែរនៅ ខ្វះ។

  ដើម្បីកសាងនិងលើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិខ្មែរឆ្លើយតបសំណូមពរ ភារកិច្ចក្នុង ស្ថានភាពថ្មី រួមចំណែកអនុវត្តសម្រេចជោគជ័យសេចក្ដីសម្រេចចិត្តមហាសន្និបាតបក្ខភាគស្រុកចូវថាញ់ អាណត្តិកាល ២០២០ -២០២៥ លោកវិញកុងឡឹប លសខាបក្សស្រុកចូវថាញ់បានឲ្យដឹង៖ ស្រុកនឹង បន្តអភិវឌ្ឍលើគ្រប់វិស័យក្នុងតំបន់ជនរួមជាតិខ្មែរ លើកកម្ពស់ចំណេះដឹង ស្មារតីទទួលបន្ទុករបស់ប្រ ព័ន្ធនយោបាយ បណ្ដាថ្នាក់ បណ្ដាផ្នែកនិងទូទាំងសង្គមអំពីតួនាទី ភារកិច្ចការងារជនជាតិរបស់បក្សក្នុង ស្ថានភាពថ្មី។ ក្នុងនោះកំណត់ការកសាងកងជួរកម្មាភិបាលជនជាតិជាភារកិច្ចសំខាន់និងជាប្រចាំ។ ទន្ទឹមនឹងនោះ ស្រុកនឹងអនុវត្តលម្អិតបណ្ដាសេចក្ដីកំណត់ កម្មវិធីរបស់មជ្ឈិម ខេត្ត ស្រុកស្ដីពីការបណ្ដុះ បណ្ដាល បំពាក់បំប៉នកម្មាភិបាល យុទ្ធសាស្រ្ដអំពីអ្នកប្រាជ យកចិត្តទុកដាក់បណ្ដុះបណ្ដាលកម្មាភិបាល គ្រប់គ្រងសេដ្ឋកិច្ច ឆ្លើយតបតាមសំណូមពរសម័យជំរុញមាំទាំងស្រុងការផ្លាស់ថ្មី ឧស្សាហូបនីយកម្ម ភាវូបនីយកម្មនិងម្ចាស់ការសមាហរណពិភពលោក។ កសាងគម្រោងការបង្កើតប្រភពគ្រោងទុក បណ្ដុះ បណ្ដាល បំពាក់ បំប៉នកងជួរកម្មាភិបាលរបស់ស្រុកនិយាយរួម កម្មាភិបាលជនជាតិខ្មែរនិយាយដោយ ឡែក។​ បង្កលក្ខណៈងាយស្រួលឲ្យជនជាតិខ្មែរ បំផុតគឺនិស្សិតដែលទើបរៀនចប់ថ្នាក់បានទទួលធ្វើការ នៅបណ្ដាថ្នាក់ បណ្ដាផ្នែកត្រូវតាមមុខជំនាញបណ្ដុះបណ្ដាល សំដៅពង្រីកល្អលទ្ធភាព បញ្ញារបស់ជន ជាតិខ្មែរវ័យក្មេងនិងបង្កប្រភពឲ្យកងជួរកម្មាភិបាលស្នងបន្ត។

ការបណ្ដុះបណ្ដាល ពង្រីកប្រភពធនធានមនុស្សជនជាតិភាគតិចនិយាយរួម ជនជាតិខ្មែរនិយាយដោយ ឡែកជាភារកិច្ចសំខាន់និងចាំបាច់ក្នុងដំណាក់កាលបច្ចុប្បន្នរបស់ស្រុកចូវ​ថាញ់សំដៅកសាងបញ្ញាវន្ត កម្មាភិបាលនិងពលករជនជាតិខ្មែរមានគុណភាព ឆ្លើយតបសំណូមពរភារកិច្ចក្នុងស្ថានភាពថ្មី។ នេះជា ភារកិច្ចយ៉ាងលំបាក ម្ល៉ោះហើយក្រៅពីការខិតខំឈានឡើងរបស់ជនរួមជាតិខ្មែរ គប្បីមានការយកចិត្ត ទុកដាក់ពីសំណាក់គណៈ​កម្មាធិការបក្ស រដ្ឋអំណាច ការព្រមព្រៀងរបស់ទូទាំងប្រព័ន្ធនយោបាយនិងទូ ទាំងសង្គម ជាពិសេសគឺគោលនយោបាយឧបត្ថម្ភ វិនិយោគរបស់បក្សនិងរដ្ឋ៕

ប្រែសម្រួល៖ ថាច់ហ្វាង

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំតាមង៉ាយ៖ ពង្រីកប្រវេណីមាតុភូមិវីរភាព

ពណ៌នាដល់តំបន់ដីតាមង៉ាយ មនុស្សភាគច្រើនតែងរលឹកភ្លាម ទៅដល់វីរកងកម្លាំងប្រដាប់អាវុធប្រជាជន យុទ្ធនារីពលី ង្វៀងធីអ៊ុ ក(អ៊ុកតិច)។ ឆ្នាំ ១៩៩៤ បក្ខភាគ និងប្រជាជនឃុំតាមង៉ាយ បានបក្ស និងរដ្ឋស្ងើចសរសើរកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន។ បច្ចុប្បន្ន ឃុំមានអ្នកម្ដាយវៀតណាមវីរភាពចំនួន ៧០ រូប គ្រួសារ យុទ្ធជនពលី ៣៥៧ គ្រួ យុទ្ធជនពិការ របួស ១៣៨ រូប ឃុំបានទទួល ស្គាល់ជាឃុំសុវត្ថិភាពតំបន់នៅឆ្នាំ ២០២៤។

  • ស្វែងរកទិសដៅថ្មីដើម្បីពង្រីកបណ្ដាប្រភេទសិល្បៈរបស់ជនរួមជាតិខ្មែរ
  • គម្រោងការអភិរក្សសាស្រ្តាស្លឹករឹតរបស់សិស្សសាលាវិទ្យាល័យដាយអាង
  • ផ្ទេរតំណែងរវាងនាគ និងពស់
  • ចូលឆ្នាំថ្មីជួបជាមួយព្រះចៅអធិការដំបូងបំផុតរបស់វត្តមួយនៅតំបន់ឆ្ងាយ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.