• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 22/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

អនុរដ្ឋមន្រ្តីក្រសួងអប់រំបណ្ដុះបណ្ដាល ង៉ូធីមិញ៖ ធានាសុវត្ថិភាពបណ្ដាកិច្ចការចាត់តាំងសម័យប្រឡង និងសំណូមពរអំពីការបង្ការទប់ស្កាត់អាសន្នរោគ

06/07/2021 09:02

កាលពីថ្ងៃទី ០១ កក្កដា ក្រសួងអប់រំ និង​បណ្ដុះបណ្ដាលចាត់តាំងសន្និបាតផ្សាយបន្ត ផ្ទាល់ជាមួយមន្ទីរអប់រំ និងបណ្ដុះបណ្ដាលបណ្ដា ខេត្ត៖ អាងយ៉ាងដុងថាប វិញឡុង ត្រាវិញស្ដីពី ការត្រួតពិនិត្យការងារត្រៀមបម្រុង សម័យប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យឆ្នាំ ២០២១។ អនុរដ្ឋមន្រ្តីក្រសួងអប់រំ និងបណ្ដុះបណ្ដាលង៉ូ ធីមិញធ្វើអធិបតីអង្គសន្និបាត។

    នៅពេលត្រួតពិនិត្យ ថ្នាក់ដឹកនាំមន្ទីរអប់រំ និងបណ្ដុះបណ្ដាលនៃខេត្តទាំង ០៤ បានរបាយការណ៍អំពីការងារត្រៀមបម្រុងសម័យប្រឡង នៅមូលដ្ឋានជាសារវ័ន្តធានាតាមល្បឿនដាក់ចេញ សមស្របតាមលក្ខណៈបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។
     ចំពោះខេត្តត្រាវិញបន្តត្រួតពិនិត្យរួចផ្សាយ បណ្ដាសារលិខិតស្ដីពីសម័យប្រឡងរបស់ក្រុមប្រឹក្សាប្រឡងខេត្តត្រាវិញ។ តាមការគ្រោងទុក នៅថ្ងៃទី ០៥ កក្កដា មន្ទីរអប់រំ និងបណ្ដុះបណ្ដាលចាត់តាំងសន្និបាតផ្សាយបន្តផ្ទាល់ ជាមួយមណ្ឌលប្រឡងទាំង ៣១ មណ្ឌលត្រួតពិនិត្យស្ថានភាពត្រៀមបម្រុងពេលឈានចូលដល់សម័យប្រឡងជាផ្លូវការ។ នាយកមន្ទីរ អប់រំនិងបណ្ដុះបណ្ដាលខេត្តត្រាវិញស្នើ ចាប់ពីថ្ងៃនេះដល់ថ្ងៃប្រឡង ប្រសិនបើមានបេក្ខសិស្សជាមុខសញ្ញា F1, F2 ពេលបានផ្នែកសុ ខាភិបាលធ្វើកោសល្យវិច័យរហ័ស ហើយមានលទ្ធផលអវិជ្ជមាននោះ នឹងសុំអនុញ្ញាតពីក្រ សួងអប់រំ និងបណ្ដុះបណ្ដាលឲ្យប្អូនៗបានចូលរួមប្រឡងនៅបន្ទប់ប្រឡងបម្រុង ដោយមានពាក់សម្លៀកបំពាក់ការពារ ធានាតាមបណ្ដាសំណូមពរអំពីការបង្ការទប់ស្កាត់ជំងឺអាសន្នរោគ។
     អនុរដ្ឋមន្រ្តីង៉ូធីមិញបានវាយតម្លៃខ្ពស់ចំពោះ ការម្ចាស់ការរបស់គណៈចង្អុលការសម័យប្រឡងនៅខេត្តទាំង ០៤ ក្នុងការអនុវត្តបណ្ដាជំ ហានរបស់សម័យប្រឡងរៀបចំលៃលកការ ងារនិងអជ្ឈត្តិកច្បាប់។ ថ្វីត្បិតដូច្នោះក្ដី អាស្រ័យជះឥទ្ធិពលជំងឺកូវីដ-១៩  បណ្ដាមូលដ្ឋានគប្បី ត្រៀមបម្រុងវិនិច្ឆ័យបណ្ដាស្ថានភាពដែលអាចកើតឡើង សហការស្អិតល្មួតជាមួយផ្នែកសុខាភិបាលអំពីការធានាសុវត្ថិភាពឲ្យសម័យប្រឡង។ អនុរដ្ឋមន្រ្តីក្រសួងអប់រំ និងបណ្ដុះបណ្ដាលស្នើថ្នាក់ដឹកនាំបណ្ដាមូលដ្ឋានធានា ការចាត់តាំងសម័យប្រឡងត្រូវតាមច្បាប់ បែបបទ គប្បីដាក់ចេញគោលដៅទៀងត្រង់ យុត្តិធម៌ ធានាឲ្យបេក្ខសិស្សចូលរួមប្រឡងបានស្រួល។ ក្នុងនោះ ធានាបង្ការ ពន្លត់អគ្គិភ័យនៅបណ្ដាកន្លែងផ្ដិតវិញ្ញាសាប្រឡង កន្លែងឲ្យពិន្ទុ ជាពិសេសយកចិត្តទុកដាក់ដល់បញ្ហារក្សា សម្ងាត់វិញ្ញាសាប្រឡង។ អំពីជំនាញ បណ្ដាមូលដ្ឋានយកចិត្តទុកដាក់ដល់ការងារហ្វឹកហាត់ អធិការកិច្ចត្រួតពិនិត្យក្នុងពេលប្រឡង។ ទន្ទឹមនឹងនោះ ធានាសុវត្ថិភាពបណ្ដាជំហានក្នុងសម័យប្រឡង សុវត្ថិភាពអំពីការបង្ការទប់ស្កាត់ អាសន្នរោគ សុវត្ថិភាពគ្រឿងបរិភោគ សុវត្ថិភាពចរាចរណ៍។ល។
 

ប្រែសម្រួល៖ ថាច់ហ្វាង

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.