• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 22/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

អំណរអនុស្សាវរីយ៍ឆ្នាំទី ៣០ ទិវាបង្កើតខេត្តឡើងវិញ (ខែឧសភា ឆ្នាំ ១៩៩២-ខែឧសភា ឆ្នាំ ២០២២)

03/05/2022 09:04

កាលពីរាត្រីថ្ងៃទី ២៩ មេសា ខេត្តត្រាវិញ បានប្រារព្ធពិធីអំណរអនុស្សាវរីយ៍ឆ្នាំទី ៣០ ទិវាបង្កើតខេត្តឡើងវិញ (ខែឧសភា ឆ្នាំ ១៩៩២ -ខែ ឧសភា ឆ្នាំ ២០២២) ភ្ជាប់ជាមួយអនុស្សាវរីយ៍ ឆ្នាំទី ៤៧ ទិវារំដោះ ភាគខាងត្បូង ឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥ - ៣០ ខែមេសា ឆ្នាំ ២០២២) ឆ្នាំទី ១៣២ អំណរទិវាខួបកំណើត លោកប្រធានហូជីមិញ (១៩ ខែឧសភា ឆ្នាំ ១៨៩០ - ១៩ ខែឧសភា ២០២២) និងទទួលគ្រឿងឥស្ស រិយយសពលកម្មចំណាត់ថ្នាក់លេខ ១ ។

*ខេត្តត្រាវិញទទួលគ្រឿងឥស្សរិយយសពលកម្មចំណាត់ថ្នាក់លេខ ១

*ប្រធានរដ្ឋសភាវឿងឌិញហ្វេបំពេញទស្សនកិច្ច និងធ្វើការជាមួយខេត្តត្រាវិញ

ប្រធានរដ្ឋសភា វឿងឌិញហ្វេ ជូនគ្រឿងឥស្សរិយយសពលកម្មចំណាត់ថ្នាក់លេខ ១ ដល់ បក្ខភាគ រដ្ឋអំណាច និងប្រជាជនខេត្តត្រាវិញ ។ រូបថត៖ សុជា

លោកង៉ូជីកឿង លេខាបក្សខេត្តត្រាវិញ ជូនបាច់ផ្កាអំណរគុណ និងទទួលយកយោបល់
ចង្អុលការរបស់លោកប្រធានរដ្ឋសភា។ រូបថត៖ សុជា
     សមមិត្ត វឿងឌិញហ្វេ សមាជិកការិយាល័យ នយោបាយ ប្រធានរដ្ឋសភា អញ្ជើញចូលរួម និងថ្លែងសុន្ទរកថាចង្អុលការ។ សមមិត្ត ត្រឹងត្វឹងអាញ់ សមាជិកការិយាល័យនយោបាយ  ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម អ្នកស្រីប៊ូយធីមិញហ្វាយ គណៈលេខាមជ្ឈិមបក្ស ប្រធាន គណៈកម្មាធិការប្រជាចលនាមជ្ឈិមបក្ស សមមិត្តង្វៀងធៀងញ៉ឹង អតីតសមាជិកការិយាល័យ នយោបាយ អតីតលេខាបក្សទីក្រុងហូជីមិញ និងតំណាងបណ្តាថ្នាក់ដឹកនាំក្រសួង គណៈ ផ្នែក  មជ្ឈិម ថ្នាក់ដឹកនាំបណ្តាខេត្ត ក្រុង ភាគខាងត្បូង អញ្ជើញចូលរួម។
      ខេត្តត្រាវិញ មានសមមិត្ត ង៉ូជីកឿង សមាជិក គណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត  សមមិត្ត គឹមង៉ុក​ថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្ត  ឡឹមមិញដាំង អនុលេខាបក្សខេត្ត សមមិត្តឡេ វុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត។ បណ្តាសមមិត្តជាសមាជិក គណៈប្រតិបត្តិការបក្សខេត្តនីតិកាលទី ១១ អតីតថ្នាក់ដឹកនាំខេត្តជាច្រើនជំនាន់ អ្នក​ម្ដាយ​វៀតណាម វីរភាពកងកម្លាំងប្រដាប់អាវុធ ថ្នាក់​ដឹក​នាំបណ្តា​មន្ទីរ ស្ថាប័ន​ខេត្ត ស្រុក ក្រុង​ក្នុង​ខេត្ត។ សមណស័ក្តិបណ្តាសាសនា តំណាងអាជីវកម្មថ្នាក់មជ្ឈិមថ្នាក់មូលដ្ឋាន និងប្រជាជនជិត ១.០០០ នាក់  តំណាងឱ្យប្រជាជនជាង ០១ លាននាក់ក្នុងខេត្ត អញ្ជើញចូលរួម។
លោកឡេវុាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្តថ្លែងសុន្ទរកថាក្នុងពិធីអនុស្សាវរីយ៍។ រូបថត៖ សុជា
     នៅពិធីនេះ សមមិត្ត ឡេវុាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្លែងសុន្ទរកថា អំណរអនុស្សាវរីយ៍ឆ្នាំទី ៣០ ទិវាបង្កើតខេត្តឡើងវិញ។  សមមិត្ត បញ្ជាក់ថា រយៈពេល ៣០ ឆ្នាំ បង្កើតឡើងវិញខេត្តត្រាវិញខិតខំជម្នះរាល់ការ លំបាក សម្រេចបានសមិទ្ធផលលេចធ្លោជាច្រើន  ញុាំងឲ្យមានការផ្លាស់ប្តូរលើគ្រប់វិស័យក្នុងជីវភាពសង្គម រួមចំណែកក្នុងសមិទ្ធផលរបស់ប្រ ទេសទាំងមូល។ ទន្ទឹមនឹងការពង្រឹងប្រព័ន្ធនយោបាយ គណៈកម្មាធិការបក្ស‑គណៈកម្មាធិការ ប្រជាជនខេត្ត តែងយកចិត្តទុកដាក់ពង្រីកសេដ្ឋកិច្ច ជីវភាពប្រជាជនបានរីកចម្រើនជាលំដាប់។
     តំណាងឲ្យថ្នាក់ដឹកនាំបក្ស និងរដ្ឋ សមមិត្ត វឿងឌិញហ្វេ ប្រធានរដ្ឋសភា បានអបអរសាទរ ចំពោះសមិទ្ធផលដ៏អស្ចារ្យ គួរឲ្យមោទនៈរបស់បក្ខភាគ រដ្ឋអំណាច និងប្រជាជនបណ្ដាជនជាតិក្នុងខេត្ត ។ ប្រធានរដ្ឋសភាបានបញ្ជាក់ថា ត្រាវិញមានឃ្លាំងវប្បធម៌សម្បូរបែបវិសេសវិសាល រួមចំណែកក្នុងការកសាងខឿនអត្តសញ្ញាណវប្បធម៌វៀតណាម ។ ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គមមានការរីកចម្រើនយ៉ាងខ្លាំង ការកសាងជនបទថ្មីសម្រេចលទ្ធផលគួរកត់សម្គាល់ មានសំណង់ថ្នាក់ជាតិជាច្រើន បានវិនិយោគ កសាងនៅលើភូមិសាស្រ្តខេត្ត ក្នុងដំណាក់កាលដំបូងពង្រីក មានប្រសិទ្ធភាព ។ សន្តិសុខនយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម រក្សាបានស្ថិរភាព ប្រព័ន្ធនយោបាយកាន់តែរឹងមាំ ការទំនាក់ទំនងរវាងបក្ស រដ្ឋអំណាច និងប្រជាជនតែងបានពង្រឹងស្ថិរភាព ទោះស្ថិតក្នុងស្ថានភាពឥទ្ធិពលយ៉ាងខ្លាំងពីអាសន្នរោគកូវីដ‑១៩ ក៏ដោយ សមិទ្ធផលទាំងនោះ រួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងក្តីជំនឿរបស់ប្រជាជនចំពោះបក្ស រដ្ឋ និងប្រព័ន្ធនយោបាយ។
     ដើម្បីសម្រេចគោលដៅជាខេត្តពង្រីកសេដ្ឋកិច្ចសមុទ្រជាសំខាន់ អនុវត្តសម្រេចលក្ខឋានខេត្តជនបទថ្មីមុនឆ្នាំ ២០២៥ និងជាខេត្តអភិវឌ្ឍន៍ ចម្បងក្នុងចំណោមខេត្តនៅតំបន់វាលទំនាបទន្លេ គឺវឡុងមុនឆ្នាំ ២០៣០ សមមិត្ត ប្រធានរដ្ឋស ភាបានចង្អុលការបក្ខភាគ រដ្ឋអំណាច និងប្រជា ជនខេត្តត្រាវិញ ផ្តុំកម្លាំងអនុវត្តការងារសំខាន់ៗ មួយចំនួន៖ បន្តកា​រអនុវត្តន៍ល្អសេចក្តីសម្រេចចិត្ត  មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្ស សេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខ ភាគខេត្តលើកទី ១១ អាណត្តិកាល ២០២០ - ២០២៥ អនុវត្តល្អការងារគ្រោងផែនការអភិវឌ្ឍ គ្រប់វិស័យ ជឿនលឿន ជីវសាស្រ្ត ស៊ីវិល័យ និង ស្ថិរភាព សមស្របនឹងគ្រោងការរអភិវឌ្ឍន៍តំបន់ វាលទំនាបទន្លេគឺវឡុង និងក្នុងប្រទេសទាំងមូល។ ខិតខំកសាងខេត្ត​ត្រាវិញឲ្យក្លាយជាតំបន់សេដ្ឋកិច្ចសមុទ្រសំខាន់ ហើយឆាប់បានក្លាយជាមជ្ឈ មណ្ឌលថាមពលស្អាត ជាពិសេសថាមពលបង្ក បង្កើតឡើងវិញក្នុងតំបន់។ បន្តការយកចិត្តទុក  ដាក់កេណ្ឌប្រមូលរាល់ប្រភពកម្លាំងអនុវត្តសម្រេច ជោគជ័យយុទ្ធសាស្ត្រលើវិស័យកសិកម្ម កសិករ និងជនបទ តាមទិសដៅកសាង "កសិកម្មជីវ  សាស្រ្ត ជនបទជឿនលឿន និងកសិករស៊ីវិល័យ"។
ប្រធានរដ្ឋសភា វឿងឌិញហ្វេ ជូនអំណោយអ្មកម្តាយវៀតណាមេវីរភាព ង្វៀងធីយ៉ាង។​ រូបថត៖ បាធី
     ទន្ទឹមនឹងនោះ បន្តការកែប្រែទម្រង់រដ្ឋបាល  បង្កើនកិច្ចសហការវិនិយោគ ចងសម្ព័ន្ធភាពក្នុង តំបន់ទាញយកសក្តានុពលរបស់ខេត្ត។ សហ ការស្អិតល្មួតក្នុង​ការពង្រីក​សេដ្ឋកិច្ច ភ្ជាប់ជាមួយ នឹងការពង្រីកវប្បធម៌‑​សង្គម លើក​តម្កើង​តម្លៃ​  វប្បធម៌ក្នុងតំបន់ និង​ប្រជាន​ត្រាវិញ បង្ក​ការ​ អភិវឌ្ឍន៍សមស្រប និងស្ថិរភាព។ ទន្ទឹមនឹងនោះ ដោះស្រាយបញ្ហាសង្គមឲ្យបានល្អ អនុវត្តមានប្រ សិទ្ធភាពគោលនយោបាយសុខុមាលភាពសង្គម គោលនយោបាយចំពោះអ្នកមានសគុណ អ្នកអន់ ខ្សោយ។ យកចិត្តទុកដាក់កសាងធ្លុងមហាសា មគ្គីទូទាំងប្រជាជន ទូទាំងសាសនា។ ម្ចាស់កា​រ សកម្មចូលរួមជាមួយទូទាំងប្រទេសសមាហរណកម្មអន្តរជាតិ បង្កើនប្រសិទ្ធភាពសហការកិច្ចការ បរទេស ផ្តុំកម្លាំងកសាង រៀបចំបក្ស និងប្រព័ន្ធ នយោបាយឲ្យបានស្អាតស្អំ រឹងមាំ គ្រប់ជ្រុង  ជ្រោយ។ល។
     គោ​រពទទួលយោបល់របស់ប្រធានរដ្ឋសភា វឿងឌិញហ្វេ លោកង៉ូជីកឿង លេខាបក្សខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ រួចសន្យាថា នឹងយកយោបល់របស់ប្រធានរដ្ឋសភាបំពេញ ចូលក្នុងកម្មវិធី ផែនការរបស់ខេត្តនាពេលឆាប់ៗនេះ ដើម្បីជំរុញឲ្យខេត្តបន្តការផ្លាស់ថ្មី ច្នៃប្រតិដ្ឋ  ទម្លុះទម្លាយទៅមុខ ប្ដេជ្ញាអនុវត្តសម្រេចជោគ ជ័យសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្ខភាគ ខេត្តអាណត្តិកាល ២០២០-២០២៥។ បន្ទាប់ពីកម្មវិធីសំខាន់ៗ មានកម្មវិធីសិល្បៈប្រ ធានបទ “ មនោ សញ្ចេតនាមាតុភូមិត្រាវិញ ប្រ ជាជនត្រាវិញ- ប្រាថ្នាអភិវឌ្ឍន៍ “ ជាមួយឈុត ចម្រៀងរបាំជាច្រើនប្រភេទមានរបាំឆៃយុាំជាដើម៕   
​​     *កាលពីថ្ងៃទី ២៩ ខែមេសា សមមិត្តវឿងឌិញហ្វេ សមាជិកការិយាល័យនយោបាយ  ប្រធានរដ្ឋសភាអញ្ជើញមកបំពេញទស្សនកិច្ច និងធ្វើ​ការជាមួយនឹងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តត្រាវិញ។
លោក វឿងឌិញហ្វេ អញ្ជើញទៅដាក់កម្រងផ្កាអុជធូបរំលឹកវិញ្ញាណក្ខន្ធអ៊ំហូ នៅនឹងបូជនីយដ្ឋានអ៊ំហូ។
       រួមដំណើរជាមួយក្រុមប្រតិភូការងាររបស់ប្រធានរដ្ឋសភា មានសមមិត្ត ប៊ូយវុាំងកឿង  សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អគ្គលេខាធិការរដ្ឋសភា ប្រធានខុទ្ទកាល័យរដ្ឋសភា សមមិត្តយឿង ថាញ់បិញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស ប្រធានគណៈបំណងប្រាថ្នា ប្រជាជននៃគណៈអចិ ន្ត្រៃយ៍រដ្ឋសភា សមមិត្ត ង្វៀងដាក់វិញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការវប្បធម៌ អប់រំរបស់ រដ្ឋសភា សមមិត្តអីថាញ់ហានាក្តាក់ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស ប្រធានក្រុមប្រឹក្សាជនជាតិរបស់រដ្ឋសភា សមមិត្តឡេតឹង តើយ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការជាតិ និងសន្តិសុខរបស់រដ្ឋសភា។
     ទទួលបដិសណ្ឋារកិច្ច និងធ្វើការជាមួយក្រុមប្រតិភូការងារ របស់ប្រធានរដ្ឋសភាវឿងឌិញហ្វេ មានសមមិត្តង៉ូជីកឿង សមាជិកគណៈ ប្រតិបត្តិការ មជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមប្រតិភូតំណាងរដ្ឋសភានីតិកាលទី ១៥ អង្គភាពត្រាវិញ សមមិត្តគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្ត ឡឹមមិញដាំង អនុលេខាបក្សខេត្ត សមមិត្តឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងបណ្តាសមមិត្តក្នុងគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្ត។
ប្រធានរដ្ឋសភា វឿងឌិញហ្វេ សរសេរអនុស្សរណនៅបូជនីយដ្ឋាអ៊ំហូ ។
     មុនពេលធ្វើការជាមួយនឹងថ្នាក់ដឹកនាំខេត្ត ក្រុមប្រតិភូការងាររបស់ប្រធានរដ្ឋសភាវឿងឌិញហ្វេ និងថ្នាក់ដឹកនាំខេត្តអញ្ជើញទៅដាក់កម្រងផ្កាអុជធូបរំលឹកវិញ្ញាណក្ខន្ធអ៊ំហូ នៅនឹងបូជនីយដ្ឋានអ៊ំហូ និងបណ្តាវិរយុទ្ធជនពលីនៅនឹងបូជនីយដ្ឋាន យុទ្ធជនពលីរបស់ខេត្តនៅឃុំឡុងឌឹកទីក្រុងត្រាវិញ។
     របាយការណ៍ជូនប្រធានរដ្ឋសភាវឿងឌិញ​ហ្វេក្នុងពិធីធ្វើការ សមមិត្តគឹមង៉ុកថាយ អនុលេខាអចិន្រៃ្តយ៍បក្សខេត្តបានឱ្យដឹងថា៖ ដោយបានការយកចិត្តទុកដាក់ដឹកនាំ ចង្អុលការជានិច្ចកាល និងការផ្ទាល់របស់ការិយាល័យនយោបាយ គណៈ លេខាមជ្ឈិមបក្ស រដ្ឋសភា រដ្ឋាភិបាល និងការ ឧបត្ថម្ភរបស់បណ្តាក្រសួង ផ្នែក មជ្ឈិមបានញុាំងឱ្យបក្ខភាគ ប្រជាជនគ្រប់ជាន់ថ្នាក់ សហគមន៍ អាជីវកម្មក្នុងខេត្តមានភាពវិវឌ្ឍន៍ជាច្រើន។ ដោយ ឡែកតែក្នុង ០៣ ខែ ដើមឆ្នាំ ២០២២ នេះ រួមជា មួយនឹងការប្តេជ្ញាចិត្តអនុវត្តគោលដៅភ្ជិតបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩  ការពារសុខភាពជូនប្រជាជនផងស្តារឡើង និងពង្រីកសេដ្ឋ កិច្ច-សង្គមផង។ ផ្តើមពិនោះ ស្ថានភាពពង្រីក សេដ្ឋកិច្ច -សង្គមបន្តពង្រីកលំនឹង ខេត្តតែងខិតខំក្លាយជាមូលដ្ឋានពង្រីកបង្គួរក្នុងតំបន់។
     នាឱកាសនេះដែរ តំណាងឱ្យគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្ត សមមិត្ត គឹមង៉ុកថាយ សំណើស្នើដល់ប្រធានរដ្ឋសភាគប្បីយកចិត្តទុកដាក់ មានយោបល់ជាមួយនឹងរដ្ឋាភិបាល នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលឧបត្ថម្ភដល់ត្រាវិញ នូវសំណង់ គម្រោងការសំខាន់ៗ មួយចំនួនដើម្បីបម្រើតម្រូវការពង្រីកសេដ្ឋកិច្ច -សង្គមរបស់ខេត្ត ក្នុងពេលខាងមុខដូចជា៖ កសាងស្ពានឆ្លងព្រែ ជីកត្រាវិញ យកចិត្តទុកដាក់ពិនិត្យឧបត្ថម្ភបំពេញបន្ថែមថវិកាមជ្ឈិមក្នុងដំណាក់កាល ២០២១-២០២៥ ដើម្បីខេត្តអនុវត្តគម្រោងការហេដ្ឋារចនា សម្ព័ន្ធស្រះស្តុកទឹកសាបតាមបណ្តោយទន្លេឡាងថែ ពិនិត្យបំពេញបន្ថែមកំណាត់ផ្លូវល្បឿនលឿន ពីកំណាត់ផ្លូវទីក្រុងហូជីមិញ -ទៀងយ៉ាង-បេនត្រែ-ត្រាវិញ ឆ្លងទៅស្ពានដាយង៉ាយតភ្ជាប់ផ្លូវល្បឿនលឿន ខេត្តសុកត្រាំងឬកំណាត់ហុងងឺ-ត្រាវិញ។
ប្រធានរដ្ឋសភា វឿងឌិញហ្វេ ថ្លែងសុន្ទរកថាចង្អុលការ។ រូបថត៖ សុជា
     ចំណុចផ្សេងទៀតខេត្តក៏សំណូមពរ ពិនិត្យឱ្យខេត្តត្រាវិញ អនុវត្តពិសោធទៅក្នុងគ្រោងផែន ការអគ្គិសនីទី ៧ ដើម្បី ទាញយកផលសន្សឹមៗ តាមដំណាក់កាលបម្រើតម្រូវការពង្រីកសេដ្ឋកិច្ច -សង្គម។ ផ្តល់សច្ចាប័នឱ្យត្រាវិញពិសោធបាន ប្រើប្រាស់ថវិកាមូលដ្ឋានឬបុលទុនស្របច្បាប់ផ្សេងៗ ដើម្បីអនុវត្តការរំដោះទីធ្លាបង្កមូលនិធិដីស្អាតទាញយកវិនិយោគ។ ឧបត្ថម្ភត្រាវិញអនុវត្តពិសោធរដ្ឋអំណាចថ្នាក់ឃុំឬថ្នាក់ស្រុកដែលបានជួលដីផ្នោរខ្សាច់ ដីដើមឈើចម្រុះ របស់ប្រជាជន ដើម្បីឱ្យអាជីវកម្មជួលមកវិនិយោគពង្រីកថាមពលកកើតឡើងវិញ និងបណ្តាគម្រោងការពង្រីកឧស្សាហកម្ម។
     មានយោបល់ក្នុងពិធីធ្វើការនេះ ប្រធានរដ្ឋសភាវឿងឌិញហ្វេវាយតម្លៃខ្ពស់ ប្រសិទ្ធពរ និងស្ងើចសរសើរនូវបណ្តាលទ្ធផលដែលបក្ខភាគ រដ្ឋ អំណាច កងទ័ព ប្រជាជនត្រាវិញសម្រេចបានកន្លងហើយ។ យល់ព្រមជាមួយនឹងបណ្តាកំណត់ ទិសដៅរបស់ខេត្តក្នុងពេលខាងមុខប្រធានរដ្ឋសភាវឿងឌិញហ្វេចង្អុលការខេត្តត្រាវិញគប្បីច្បាមខ្ជាប់កម្មវិធីធ្វើសកម្មភាពរបស់មហាសន្និបាតបក្ខភាគខេត្តលើកទី ១១ អាណត្តិកាល ២០២០-២០២៥ គប្បីប្រមូលផ្តុំកម្លាំងឱ្យការងារកសាងបក្ស កសាងប្រព័ន្ធនយោបាយ ពង្រីកតួនាទីរបស់បណ្តាស្ថាប័នតំណាងប្រជាជន និងក្រុមប្រតិភូតំណាងរដ្ឋសភាពង្រីកតួនាទីរបស់រណសិរ្សមាតុ ភូមិ។ អនុវត្តល្អការងារគ្រោងផែនការកម្មាភិបាល ពិនិត្យឡើងវិញប្រភពធនធានមនុស្សដែលមានស្រាប់ និងយកចិត្តទុកដាក់ដល់បេក្ខភាពរបស់ក្រុមប្រឹក្សាប្រជាជនតំណាងរដ្ឋសភា។
លោក វឿងឌិញហ្វេ ថតរូបអនុស្សាវរីយ៍ជាមួយកម្មាភិបាល បុគ្គលិកសុខាភិបាលមន្ទីរពេទ្យពហុូ្យាបាលខេត្តត្រាវិញ ។ រូបថត៖ បាធី
     ប្រធានរដ្ឋសភាសំណូមពរត្រាវិញគប្បីប្រញាប់ គ្រោងផែនការតំបន់ខេត្តសមស្របជាមួយ នឹងគ្រោងផែនការតំបន់វាលទំនាបទន្លេគឺវឡុង ដែលបានផ្តល់សច្ចាប័ន។ ក្នុងនោះ គប្បីយកចិត្តទុក ដាក់ដល់វិស័យកសិកម្មកសិករ និងជនបទ ភ្ជាប់ ជាមួយនឹងសម្របសម្រួលអាកាសធាតុប្រែប្រួល យកចិត្តទុកដាក់អំពីសេដ្ឋកិច្ចសហការ។ អំពី ឧស្សាហកម្មគប្បីយកចិត្តទុក ដាក់ដល់ថាមពល កកើតឡើងវិញ និងពង្រីកសេដ្ឋកិច្ចសមុទ្រ យកតំ បន់សេដ្ឋកិច្ចឌិញអាង ធ្វើជាមជ្ឈមណ្ឌលគួបផ្សំ ជាមួយនឹងទាញយកផលចិញ្ចឹមជលផល។ ជំរុញមាំហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ផ្លូវទឹក ផ្លូវ  គោក ជានិច្ចកាលជីកស្តារបណ្តាកំណាត់ទន្លេច្រក សមុទ្រដែលត្រូវដីដុះគោក ដើម្បីទុកឱ្យមធ្យោ បាយបើកបរ ទៅមក ទាញយកវិនិយោគបានងាយ ស្រួល។ ទន្ទឹមនឹងនោះ ប្រធានរដ្ឋសភាវឿងឌិញ ហ្វេចង្អុលការ ត្រាវិញគប្បីបន្តអនុវត្តល្អការងារ អ្នកមានសគុណ  ការងារសុខុមាលភាពសង្គម។ យកចិត្តទុកដាក់ដល់ការងារកសាងជីវភាពរស់ នៅវប្បធម៌-សង្គម និងការងារការពារជាតិសន្តិសុខ។
ឈុតរបាំឆៃយុាំអំណរខួបអនុស្សាវរីយ៍។ រូបថត៖ សុជា
     ចំពោះបណ្តាសេចក្តីសំណើស្នើរបស់ខេត្ត ប្រធានរដ្ឋសភាវឿងឌិញហ្វេ ចាត់ទុកក៏សមស្រប និងប្រគល់ភារកិច្ចឱ្យបណ្តាក្រសួង ផ្នែក ស្រាវជ្រាវសហការជាមួយនឹងខេត្តត្រាវិញប្រញាប់ដោះស្រាយនូវបណ្តាការទុក្ខលំបាក ជួយឱ្យខេត្តត្រាវិញអនុវត្តសម្រេចបណ្តាគោលដៅ ដែលបានដាក់ ចេញ។ នាឱកាសនេះដែរ ប្រធានរដ្ឋសភាវឿង ឌិញហ្វេចលនាសម្ព័ន្ធត្រុងណាមជូនខេត្តត្រាវិញ ទឹកប្រាក់ ១០ ពាន់លាន ដុងសម្រាប់ខេត្តកសាង ផ្ទះ ២០០ ខ្នងជូនគ្រួសារក្រីក្រនៅលើភូមិសាស្ត្រ ខេត្ត៕                                                                                                                                                           សុជា-រតនា
 

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.