10/05/2022 07:13
ទិដ្ឋភាពអង្គប្រជុំក្រុមប្រឹក្សាប្រជាជន។
ស្ថិតក្នុងអង្គប្រជុំនេះ ការិយាល័យតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនខេត្ត បានឆ្លងសេចក្តីព្រាងផែនការចាត់តាំងសម័យប្រជុំធម្មតាពាក់កណ្តាល់ឆ្នាំ ២០២២ -ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦ ផែនការជួបសំណេះសំណាលជាមួយនឹងមាមីងម្ចាស់ឆ្នោតរបស់តំណាងក្រុមប្រឹក្សាប្រជាជនខេត្តមុនសម័យប្រជុំធម្មតាពាក់ កណ្តាលឆ្នាំ ២០២២-ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០ អាណត្តិកាល ២០២១-២០២៦។
តាមការប៉ាន់ស្មានសម័យប្រជុំធម្មតាពាក់កណ្តាលឆ្នាំ ២០២២ បានប្រព្រឹត្តឡើងក្នុងរយៈពេល ០៣ ថ្ងៃ (ថ្ងៃទី ០៦ ទី ០៧ និងទី ០៨ ខែកក្តដា ឆ្នាំ ២០២២)។ ប៉ាន់ស្មានពេលវេលា ជួបសំណេះសំណាលម្ខាស់ឆ្នោតរបស់តំណាងក្រុមប្រឹក្សាប្រជាជនខេត្តមុនសម័យប្រជុំពាក់កណ្តាលឆ្នាំ ២០២២ ចាប់ពីថ្ងៃទី ១៦-៣១ ខែឧសភា ឆ្នាំ ២០២២។
តំណាងចូលរួមអង្គប្រជុំបានរួមបំពេញយោបល់ជាច្រើនទៅលើពេលវេលា ខ្លឹមសារ កម្មវិធីសម័យប្រជុំ បណ្តាសេចក្តីជម្រាបសម័យប្រជុំ ទន្ទឹមនឹងនោះ សំណើស្នើអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តចាត់តាំងសម័យប្រជុំឯកទេស (សម័យប្រជុំវិសាមញ្ញ) មុនពេលបើក សម័យប្រជុំធម្មតាពាក់កណ្តាលឆ្នាំ ២០២២។
មានយោបល់សន្និដ្ឋានអង្គប្រជុំ សមមិត្តគឹមង៉ុកថាយ បានផ្តល់យោបល់ជាក់ស្តែងអំពីពេលវេលាចាត់តាំងសមម័យប្រជុំធម្មតាពាក់កណ្តាល់ ឆ្នាំ ២០២២ ឯកភាពចាត់តាំងទូរទស្សន៍ផ្សាយបន្តផ្ទាល់ ០៣ ពេល (ពិធីបើកចោទសួរ-ឆ្លើយ និងបិទសម័យប្រជុំ) នៅលើរលកស្ថានីយវិទ្យុ-ទូរទស្សន៍ត្រាវិញ។ ចាត់តាំងមណ្ឌលផ្សាយ បន្តផ្ទាល់ ០២ កន្លែងនៅនឹង ០២ អង្គភាពស្រុក ក្នុងសម័យចោទសួរ-ឆ្លើយ។ ទន្ទឹមនឹងនោះ ចាត់តាំងសម័យប្រជុំវិសាមញ្ញមុនសម័យប្រជុំធម្មតាពាក់កណ្តាលឆ្នាំ ២០២២។ សំណូមពរអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្តម្ចាស់ការ សហការជាមួយនឹងគណៈកម្មាធិការប្រជាជន ខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត និងបណ្តាផ្នែកមានការទាក់ទិនត្រៀមបម្រុងល្អបណ្តាខ្លឹមសារដើម្បីជម្រាបជូន សម័យប្រជុំ។ ដាស់តឿនបណ្តាស្ថាប័ន អង្គភាព ដែលមានការទាក់ទិនសកម្ម ម្ចាស់ការរៀបរៀង បណ្តាឯកសារដែលស្ថិតក្រោមកម្មសិទ្ធិដែលបានប្រគល់ជូនដើម្បីបម្រើសម័យប្រជុំ ធានាគុណភាព ត្រឹមត្រូវតាមការកំណត់បទបែបរបស់ច្បាប់ និងសន្ទុះល្បឿនរបស់ពេលវេលា និងផែនការ។ ការងារត្រៀមបម្រុងមុន ក្នុង និងក្រោយសម័យប្រជុំគប្បីធានាត្រឹមត្រូវ ហ្មត់ចត់ គ្រប់បណ្តាខ្លឹមសារ លំដាប់លំដោយតាម ការកំណត់របស់ច្បាប់។
សមមិត្ត គឹមង៉ុកថាយ មានយោបល់សន្និដ្ឋានអង្គប្រជុំ។
អចិន្ត្រៃយ៍បណ្តាគណៈកម្មការ និងតំណាង ក្រុមប្រឹក្សាប្រជាជនខេត្ត គប្បីជ្រោងខ្ពស់ស្មារតីទទួលបន្ទុក ភារកិច្ចអនុវត្តគ្រប់ភារកិច្ច សិទ្ធិ អំណាចរបស់ខ្លួនក្នុងការត្រៀមបម្រុងឱ្យសម័យប្រជុំក្រុមប្រឹក្សាប្រជាជនខេត្តត្រឹមត្រូវតាមច្បាប់ ចាត់តាំងរដ្ឋអំណាចមូលដ្ឋានឆ្នាំ ២០១៥ ច្បាប់ កែប្រែបំពេញបន្ថែមមាត្រាមួយចំនួនរបស់ច្បាប់ ចាត់តាំងរដ្ឋាភិបាល និងច្បាប់ចាត់តាំងរដ្ឋអំណាចមូលដ្ឋានឆ្នាំ ២០១៩។
ការិយាល័យតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនខេត្តយោងលើសមត្ថកិច្ច ភារកិច្ច សិទ្ធិ ដែលបានប្រគល់ជូនធ្វើសេនាធិការ ជំនួយការងារ និងបម្រើអចិន្ត្រៃយ៍ បណ្តាគណៈកម្មការ និងតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត ត្រៀមបម្រុង ចាត់តាំងសម្រេចជោគជ័យសម័យប្រជុំ៕ ប្រែសម្រួល៖ រតនា