• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 22/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

សមមិត្ត ឡេវុាំងហាំង ប្រធានគណៈកម្មាធិការប្រជាជន ខេត្តអញ្ជើញទៅធ្វើការត្រួតពិនិត្យការងារបោះឆ្នោត

26/05/2022 14:39

កាលពីថ្ងៃទី ២៣ ខែឧសភា សមមិត្ត ឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តរួមជាមួយនឹងថ្នាក់ដឹកនាំមន្ទីរមហាផ្ទៃតំណាងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត និងបណ្តាផ្នែក មានការទាក់ទិនអញ្ជើញទៅធ្វើការត្រួតពិនិត្យ ក្តាប់ស្ថានភាពត្រៀមបម្រុងការងារបោះឆ្នោត ប្រធានគណៈកម្មការប្រជាជនភូមិ អនុសង្កាត់ អាណត្តិកាល ២០២២-២០២៥ គួបផ្សំនឹងការបោះឆ្នោតសមាជិកអធិការកិច្ចប្រជាជនឃុំ សង្កាត់ ទីប្រជុំជននៅលើភូមិសាស្ត្របណ្តា ស្រុកកាងឡុង កូវកែ និងទីវកឹង។

លោក ឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រួតពិនិត្យការបោះឆ្នោត។ រុបថត៖ គិមឡង 
     ស្ថិតនៅនឹងបណ្តាទីកន្លែងដែលបានអញ្ជើញ ទៅដល់ ក្រុមប្រតិភូការងារត្រួតពិនិត្យការចេញផ្សាយបណ្តាឯកសារចង្អុលការ ផ្សព្វផ្សាយការងារបោះឆ្នោត ការបង្កើតបណ្តាក្រុមទទួលបន្ទុក ការងារបោះឆ្នោត ការជម្រាប និងផ្តល់សច្ចាប័នមណ្ឌលបោះឆ្នោតចំនួនបេក្ខជនចេញឈរ ឆ្នោតប្រធានគណៈកម្មការប្រជាជនភូមិ អនុសង្កាត់ និងសមាជិកអធិការកិច្ចប្រជាជនឃុំ  សង្កាត់ ទីប្រជុំជន ចំនួនម្ចាស់ឆ្នោតតំណាង គ្រួសារ ការងារចែកចាយប័ណ្ណម្ចាស់ឆ្នោតឱ្យ គ្រួសារ ការងារត្រៀមបម្រុងសម្ភារមូលដ្ឋាន បម្រើឱ្យការបោះឆ្នោត ការងារបែងចែកថវិកា បម្រើការងារបោះឆ្នោត និងបណ្តាផ្នែកការងារ ផ្សេងៗដើម្បីត្រៀមបម្រុងការងារបោះឆ្នោត។
     ស្ថិតនៅនឹងស្រុកទីវកឹង ឆ្លងតាមដំ ណាក់កាលប្រជុំពិភាក្សាជំហានទី ៣ ជ្រើសរើស ឧទ្ទេសនាមបេក្ខជនចេញឈរឆ្នោតប្រធានគណៈកម្មការប្រជាជនភូមិ អនុសង្កាត់ចំ នួន ១៦០ នាក់ និងសមាជិកអធិការកិច្ចប្រជាជនឃុំ សង្កាត់ ទីប្រជុំជនចំនួន ៩១ នាក់។ គណៈចង្អុលការបោះឆ្នោតថ្នាក់ស្រុកសហការ ជាមួយនឹងមន្ទីរមហាផ្ទៃចាត់តាំងបោះពុម្ពចែក ចាយសម្ភារមូលដ្ឋានដល់ ៨០ ក្រុមបោះឆ្នោត របស់ ១១ ឃុំ ទីប្រជុំជននៅលើភូមិសាស្ត្រ ស្រុក។ ទន្ទឹមនឹងនោះ កសាងវិធីសាស្ត្រប្រើប្រាស់ថវិកាបោះឆ្នោតដើម្បីជម្រាបជូនគណៈកម្មាធិការប្រជាជនស្រុក ក្រុមប្រឹក្សាប្រជាជន ស្រុកបែងចែកថវិកាបោះឆ្នោតឱ្យបណ្តាផ្នែក ស្រុក និងឃុំ ទីប្រជុំជនត្រឹមត្រូវតាមការណែនាំ។

លោក ឡេវុាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្តធ្វើការត្រួតពិនិត្យ ក្តាប់ស្ថានភាពត្រៀមបម្រុងការងារបោះឆ្នោត ។ រូបថត៖ គីមឡង
     ស្ថិតនៅនឹងស្រុកកូវកែ ក្នុងទូទាំង ស្រុកមាន ៦៧/៦៨ កន្លែងបោះឆ្នោតនៅនឹង ទីស្នាក់ការគណៈកម្មការប្រជាជនភូមិ អនុសង្កាត់មាន ០១ កន្លែងបោះឆ្នោតនៅនឹងគ្រួសារប្រជាជន។ ក្រោយពីប្រជុំពិភាក្សាជ្រើសរើស ឧទ្ទេសនាមបេក្ខជនចេញឈរឆ្នោតប្រធានគណៈកម្ម ការប្រជាជនភូមិ អនុសង្កាត់ចំនួន ១៣៤ នាក់ និងសមាជិកអធិការកិច្ចប្រជាជនឃុំ សង្កាត់ ទីប្រជុំជន ៨៩ នាក់។ គិតមកដល់ពេលនេះ គណៈកម្មាធិការប្រជាជនបណ្តាឃុំ ទីប្រជុំជន នៅលើភូមិសាស្ត្រស្រុកបានបិទបញ្ជីរាយនាម ម្ចាស់ឆ្នោត និងចែកប័ណ្ណត្រឹមត្រូវតាមការកំណត់ ចំនួនម្ចាស់ឆ្នោតតំណាងគ្រួសារក្នុងទូទាំងស្រុកសរុបរួមគឺ ២៩.៧៩៣ នាក់។
     ស្ថិតនៅនឹងស្រុកកាងឡុង ក្រោយពីប្រជុំពិភាក្សាជ្រើសរើស ឧទ្ទេសនាមបេក្ខជន ចេញឈរឆ្នោតប្រធានគណៈកម្មការប្រជាជន ភូមិ អនុសង្កាត់ចំនួន ២៤២ នាក់ និងសមា ជិកអធិការកិច្ចប្រជាជនឃុំ សង្កាត់ ទីប្រជុំជន ១៣០ នាក់។ ក្នុងទូទាំងស្រុកមានក្រុមបោះឆ្នោតចំនួន ១២២ ក្រុម ក្នុងនោះក្រុមបោះឆ្នោត នៅនឹងអាគារវប្បធម៌ភូមិ អនុសង្កាត់ចំនួន ១២១ ក្រុម មាន ០១ ក្រុមបោះឆ្នោតនៅនឹងគ្រួសារ ប្រជាជន។ គណៈកម្មាធិការប្រជាជនបណ្តា ឃុំ ទីប្រជុំជនបង្កើតបញ្ជីរាយនាមម្ចាស់ឆ្នោត គ្រួសារធានាបានត្រឹមត្រូវ ត្រូវតាមចំនួនគ្រួសារ ជាក់ស្តែងនៅលើភូមិសាស្ត្រស្រុកជាមួយនឹង ចំនួនម្ចាស់ឆ្នោតតំណាងគ្រួសារ ៣៧.៧២៨ នាក់។ គិតមកដល់ថ្ងៃទី ២១ ឧសភា បណ្តាឃុំ ទីប្រជុំជនបានបិទបញ្ជីរាយនាមម្ចាស់ឆ្នោត នៅនឹងបណ្តាក្រុមបោះឆ្នោតជាស្រេច។ ដោយឡែកតែប័ណ្ណម្ចាស់ឆ្នោត បណ្តាឃុំ ទីប្រជុំជនបានបែងចែកដល់បណ្តាឃុំ ទីប្រជុំជន ហើយ កំពុងចែកចាយដល់ម្ចាស់ឆ្នោតគ្រួសារ។
     មានយោបល់ចង្អុលការនៅនឹងបណ្តាកន្លែងធ្វើ ការត្រួតពិនិត្យ សមមិត្តឡេវុាំងហាំងបានសង្កត់ធ្ងន់ថា៖ ការបោះឆ្នោតប្រធានគណៈកម្មការប្រជាជនភូមិ អនុសង្កាត់អាណត្តិកាល ២០២២ -២០២៥ គឺជាភារកិច្ចនយោបាយយ៉ាងសំខាន់ គឺជាថ្ងៃបុណ្យរបស់ទូទាំងប្រជាជន សំណូម ពរបណ្តាមូលដ្ឋានគប្បីប្រមូលផ្តុំកម្លាំងចង្អុល ការ ផ្សព្វផ្សាយអនុវត្តសម្រេចលទ្ធផលតាម សំណូមពរ។ ទន្ទឹមជាមួយនឹងការធានា ត្រឹមត្រូវអំពីផ្នែកមុខជំនាញបោះឆ្នោត បណ្តាមូលដ្ឋានគប្បីចង្អុលការឱ្យបានហ្មត់ចត់អំពីស្ថាន ភាពសន្តិសុខ សណ្តាប់ធ្នាប់ គប្បីបន្តជំរុញមាំការងារផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ចំណេះ ដឹងរបស់កម្មាភិបាល បក្ខជន សមាជិកសម្ព័ន្ធ យុវជន សមាជិកសមាគម និងប្រជាជននៅ លើភូមិសាស្ត្រខេត្តអំពីការងារបោះឆ្នោត សកម្ម ជំរុញទឹកចិត្តមាមីងម្ចាស់ឆ្នោតទៅបោះឆ្នោត ឱ្យបានគ្រប់គ្រាន់ ធានាឱ្យការបោះឆ្នោតបានប្រព្រឹត្តទៅសម្រេចជោគជ័យស្ថាពរ៕                                                                                                                                                 ប្រែសម្រួល៖ រតនា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.