02/07/2021 07:30
សមមិត្ត ឡឹមមិញដាំង អនុលេខាបក្សខេត្តត្រួតពិនិត្យស្ថានភាពអនុវត្តភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គម នៅស្រុកកាងឡុង។ រូបថត៖ គីមឡង
ក្នុង ០៦ ខែដើមឆ្នាំ ២០២១ សេដ្ឋកិច្ចស្រុក កាងឡុងបង្កើនបង្គួរ តម្លៃផលិតនៃបណ្តាផ្នែក ប៉ាន់ស្មានសម្រេចបាន ៥.៤០៩ ពាន់លាន ដុង សម្រេច ៥១,៣៩% នៃផែនការប្រៀបធៀបជាមួយនឹងរយៈពេលតែមួយនៃឆ្នាំទៅកើន ៩,២%។ បង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផល និងចម្ការឈើចម្រុះមកដាំបណ្តាប្រភេទ ឈើមានប្រសិទ្ធភាពបាន ៣៣៧,៨៩ ហិកតា សម្រេច ៦១,៣% នៃផែនការ។ ប្រមូលថវិការដ្ឋសម្រេច ៧៩,៣៦% ចំណាយថវិកាសម្រេច ៥៥,៤៧% ប្រៀបនឹងសេចក្តីសម្រេចចិត្ត ឧទ្ទេសនាមការងារធ្វើជូនកម្លាំងពលករបាន ២.១១៥ នាក់ សម្រេច ៧០,៨% នៃផែនការ នីហរ័ណពលករបាន ៤១ នាក់ សម្រេច ៣៥,០៤% នៃ ផែនការ។ គិតមកដល់ពេលនេះ ស្រុកកាងឡុងមាន ១០០/១១១ ភូមិសម្រេចលក្ខឋានភូមិ វប្បធម៌ជនបទថ្មី មាន ១៣/១៣ ឃុំសម្រេច លក្ខឋានជនបទថ្មី។
សមមិត្ត ឡឹមមិញដាំង សំណូមពរក្នុងពេលខាងមុខនេះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុកកាងឡុង គប្បីប្រមូលផ្តុំកម្លាំង ពិនិត្យឡើងវិញបណ្តាភាគកម្រិតដែលសម្រេចនៅទាប ដើម្បីផ្តុំកម្លាំងអនុវត្ត រួមចំណែកអនុវត្តសម្រេចសេចក្តីសម្រេចចិត្តឆ្នាំ ២០២១។ ក្នុង វិស័យសេដ្ឋកិច្ច បង្កើនការអនុវត្តជំលឿនវិទ្យាសាស្ត្រ-បច្ចេកទេសផ្លាស់ប្តូររចនាសម្ព័ន្ធពូជឈើដាំ សត្វចិញ្ចឹម ជំរុញមាំការផលិត ផ្សព្វផ្សាយចលនាគ្រួសារប្រជាជនពង្រីកសេដ្ឋកិច្ចដោយទម្រង់ធំ យកចិត្តទុកដាក់បណ្តុះបណ្តាលវិជ្ជាជីវៈ ឧទ្ទេសនាមការងារធ្វើជំរុញសន្ទុះកំណើនការរំសាយទុនវិនិយោគកសាងសារវន្ត បន្តលើកកម្ពស់គុណ ភាពការបង្រៀន និងរៀនពិនិត្យឡើងវិញ បណ្តាគ្រួសារមានសគុណជាមួយនឹងបដិវត្តន៍ដែលមានស្ថានភាពទុក្ខលំបាកអំពីលំនៅឋាន ដើម្បីមានវិធានការឧបត្ថម្ភបានទាន់ពេល។ ក្នុងការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ គប្បីគ្រប់គ្រង ហ្មត់ចត់ភូមិសាស្ត្រ ប្រជាជនចូលមកពីកន្លែងផ្សេង ស្នាក់នៅលើភូមិសាស្ត្រស្រុក មិនទុកឱ្យមានការអត្តនោម័តិធ្វេសប្រហែសបាត់ការប្រុងប្រយ័ត្ន។
ក្នុងការងារកសាងបក្ស កសាងប្រព័ន្ធនយោបាយ អនុលេខាបក្សខេត្តឡឹមមិញដាំងសំណូមពរ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុកកាងឡុងគប្បីបន្តផ្សព្វផ្សាយអនុវត្តល្អបណ្តាសារាចរ សេចក្តីសម្រេចចិត្តរបស់បក្ស ពិសេសគឺសេចក្តីសម្រេចចិត្តមហាសន្និបាតតំណាងលើក ទី ១១ របស់បក្ខភាគខេត្តជូនកម្មាភិបាល បក្ខជន សមាជិកសមាគមបណ្តាអង្គការមហាជន និង ប្រជាជន រួមចំណែកបញ្ជូនសេចក្តីសម្រេចចិត្តប្រញាប់ទៅក្នុងជីវភាព។ ជំរុញមាំការធ្វើលម្អិតបណ្តាកម្មវិធី ផែនការរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត របស់គណៈកម្មាធិការបក្ស ផ្សព្វផ្សាយអនុវត្តល្អគោលលំនាំធ្វើសកម្មភាពរបស់គណៈកម្មាធិការបក្ស “សាមគ្គី ក្រឹត្យ វិន័យ ធ្វើសកម្មភាព ច្នៃប្រតិដ្ឋ ទម្លុះទម្លាយ អភិវឌ្ឍន៍” បន្តអនុវត្តសារាចរលេខ ០៥-CT/TW ចុះ ថ្ងៃទី ១៥ ឧសភា ឆ្នាំ ២០១៦ របស់ការិយាល័យនយោបាយ “ស្តីពីជំរុញមាំការរៀនសូត្រ និងធ្វើ តាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” និងបធានបទឆ្នាំ ២០២១ “រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ អំពីឆន្ទះខ្លួនទីពឹងខ្លួន និងប្រាថ្នាបំណងពង្រីកប្រ ទេសជាតិសម្បូរណ៍រុងរឿង សុភមង្គល” ផ្លាស់ប្តូរ វិធានការ ឥរិយាបថ របៀបរបបធ្វើការ ដិតដាម ជាក់ស្តែង ក្តាប់ខ្ជាប់ស្ថានការណ៍ អនុវត្តល្អល័ក្ខ ការណ៍ប្រមូលផ្តុំប្រជាធិបតេយ្យ សមូហភាពដឹកនាំ បុគ្គលទទួលបន្ទុករាល់កិច្ចការត្រូវបានពិភាក្សាពិគ្រោះ។ សមមិត្តអនុលេខាបក្សខេត្តសង្កត់ធ្ងន់ថា ក្នុងការអនុវត្តន៍ភារកិច្ច ជៀសវាងស្ថានការណ៍ ឱបក្រសបធ្វើជំនួស គណៈកម្មាធិការបក្សមិនជ្រៀតជ្រែកជ្រៅទៅក្នុងការងាររបស់រដ្ឋអំណាចរបស់ បណ្តាផ្នែកជំនាញការ ខណៈគណៈកម្មាធិការបក្សក៏មិនត្រូវបណ្តែតបណ្តោយការដឹកនាំ ចង្អុល ការរបស់គណៈកម្មាធិការបក្សផងដែរ៕
ប្រែសម្រួល៖ រតនា