• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 22/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

សម្ពោធមន្ទីរពហុព្យាបាលពេទ្យត្រាវិញ

26/04/2022 07:41

កាលពីថ្ងៃទី ២៤ ខែមេសា មន្ទីរសុខាភិបាលត្រាវិញចាត់តាំងពិធីសម្ពោធមន្ទីរពហុព្យាបាលពេទ្យត្រាវិញ ៧០០ គ្រែអ្នក ជំងឺ នៅនឹងអនុសង្កាត់លេខ ១០ សង្កាត់ ទី ៧ ទីក្រុងត្រាវិញ។

ពិធីកាត់ខ្សែបូសម្ពោធមន្ទីរពហុព្យាបាលពេទ្យត្រាវិញ ៧០០ គ្រែអ្នកជំងឺ។​ រូបថត៖ បាធី

     នេះគឺជាសំណង់អំណរអនុស្សាវរីយ៍ឆ្នាំ ទី ៤៧ ទិវាភាគខាងត្បូងបានរំដោះទាំងស្រុង (៣០/៤/១៩៧៥- ៣០/៤/២០២២) ឆ្នាំទី ១៣២ ទិវាខួបកំណើតលោកប្រធាន ហូជីមិញ (១៩/៥/១៨៩០-១៩/៥/២០២២) ឆ្នាំទី ៣០ ទិវាបង្កើតខេត្តត្រាវិញឡើងវិញ (៥/១៩៩២-៥/២០២២)។ គម្រោងការមន្ទីរពហុព្យាបាលពេទ្យត្រាវិញមានទ្រង់ទ្រាយ ៧០០ គ្រែអ្នកជំងឺ ។ គម្រោងការបានវិនិយោគបើកការដ្ឋានបណ្តាផ្នែកនៃការងារសំណង់សំខាន់ៗរបស់សំណង់ (អនុ សំណង់លេខ ២១) នាថ្ងៃទី ១៤/០១/២០១៩ មកដល់ពេលនេះបានសម្រេចជាសារវន្តតាមផែនការ។ ទ្រង់ទ្រាយសំណង់កម្រិតលេខ ១ ជាមួយនឹងគ្រែអ្នកជំងឺ ៧០០ គ្រែ រួមមានបណ្តាផ្នែកការងារដូចជា៖ ផែនអាគារសំខាន់ ០៩ ជាន់ និងជាន់បច្ចេកទេស។ ផែនជំនួយមានកម្ពស់ពីជាន់ទី ១ ដល់ជាន់ ទី ២ រួមមានបណ្តាផ្នែកនៃការងារ (វេជ្ជសាស្ត្របរមាណូ និងវិទ្យុសកម្ម វេជ្ជសាស្ត្របង្ការឆ្លង វេជ្ជសាស្ត្រវិកលចរិត វេជ្ជសាស្ត្រ វះកាត់-រោងបុណ្យសពរោងសម្រាប់ដាក់យានយន្ត)។
     បណ្តាសំណង់ហេដ្ឋារចនាបច្ចេកទេសរួមមាន៖ របងខ្លោងទ្វារ បន្ទប់ការពារ ទីធ្លា ផ្ទៃក្នុង និងទីលានយានយន្ត សួនច្បារ ទី លានហាត់ប្រាណ ប្រព័ន្ធចាំងពន្លឺ ដំណាក់អគ្គិសនី រោងដាក់គ្រឿងម៉ាស៊ីនអគ្គិសនី  ប្រព័ន្ធបណ្តាញទូរស័ព្ទ អ៊ីនធើណែត ប្រ ព័ន្ធផ្គត់ផ្គង់ទឹក អាងទឹកភ្លៀង ប្រព័ន្ធបង្ហូតទឹក តំបន់វិនិច្ឆ័យកាកសំណល់ ប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ ដំណាក់បូបទឹក។ល។ រួមជាមួយនឹងប្រព័ន្ធសម្ភារសុខាភិបាល  និងសម្ភារក្នុងបន្ទប់វះកាត់ ជាមួយនឹងកម្រិត វិនិយោគជាង ១.៦០០ ពាន់លានដុង។
     មន្ទីរពហុព្យាបាលពេទ្យត្រាវិញបានវិនិយោគសាងសង់ថ្មី សម្រេចសម្បទា និងសម្ភារបច្ចេកទេសទំនើប មានគ្រប់វេជ្ជសាស្ត្រ ឆ្លើយតបតម្រូវការពិនិត្យព្យាបាលជំងឺ ថែ ទាំសុខាភាពជូនប្រជាជនខេត្តត្រាវិញ និងបណ្តាតំបន់ជិតខាង។ ដោះស្រាយស្ថាន ភាពហួសចំណុះរបស់មន្ទីរពេទ្យ ៥០០ គ្រែ អ្នកជំងឺកំពុងធ្វើសកម្មភាព។ ផ្សព្វផ្សាយ វិស័យជំនាញជម្រៅមួយចំនួន និងបច្ចេក ទេសខ្ពស់ក្នុងការព្យាបាលជំងឺ៕             រតនា 

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.