• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 22/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ស្ងើចសរសើរដល់សមូហភាព បុគ្គល ៥៤ កន្លែង និងរូបឆ្នើម ក្នុងការអនុវត្តន៍ សារាចរលេខ ០៥- CT/TW របស់ការិយាល័យនយោបាយ

13/07/2021 08:55

កាលពីថ្ងៃទី ០៩ កក្កដា ស្ថិតនៅនឹងមជ្ឈមណ្ឌលសន្និបាតខេត្ត គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ចាត់តាំងសន្និបាត ផ្សាយបន្តផ្ទាល់បូករុបលទ្ធផល ០៥ ឆ្នាំ អនុវត្តសារាចរលេខ ០៥- CT/TW របស់ការិយាល័យនយោបាយ “ស្តីពីជំរុញមាំរៀនសូត្រ នឹងធ្វើ តាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជី មិញ”។ អញ្ជើញចូលរួម នឹងចង្អុលការសន្និបាតមានសមមិត្តគឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្ត ឡឹមមិញដាំង អនុលេខាបក្ស ខេត្ត សមមិត្តឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត តំណាងបណ្តាមន្ទីរ គណៈ អង្គការមហាជនខេត្ត បណ្តាសមូហភាព បុគ្គលបានស្ងើចសរសើរ។

*នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលជូនបណ្ណសរសើរដល់សមូហភាព បុគ្គល ០៥ កន្លែង និងរូប
*ប្រធានគណៈកម្មាធិការប្រជាជនខេត្តជូនបណ្ណសរសើរដល់សមូហភាព បុគ្គល ៤៩ កន្លែង និងរូប

ជូនបណ្ណសរសើរដល់សមូហភាព បុគ្គលឆ្នើម ។ រូបថត៖ ស៊ើងតៀង​
     ឆ្លងអស់រយៈកាល ០៥ ឆ្នាំដែលបានផ្សព្វផ្សាយជ្រួតជ្រាប អនុវត្តសារាចរលេខ ០៥- CT/TW របស់ការិយាល័យនយោបាយ ក្រោមការដឹកនាំចង្អុលការរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត បណ្តាឯកសារ ណែនាំចង្អុលការរបស់គណៈឃោសនាអប់រំបក្សខេត្ត ការរៀនសូត្រ និងធ្វើតាមអ៊ំនៅបណ្តា ផ្នែក អង្គការមហាជនខេត្ត មូលដ្ឋានពីមួយ ថ្ងៃទៅមួយថ្ងៃកាន់តែបានជាក់ស្តែង ស៊ីជម្រៅ ក្លាយជាចំណេះដឹងដោយខ្លួនឯង តួនាទី ស្មារតី របស់អ្នកជាប្រមុខស្ថាប័ន អង្គភាព បណ្តាគណៈកម្មាធិការបក្ស រដ្ឋអំណាចបានជ្រោងខ្ពស់ និងប្រមូលផ្តុំកម្លាំងអនុវត្ត និងដោះស្រាយ បណ្តាបញ្ហាមានភាពទម្លុះទម្លាយ លេចធ្លោ ការកង្វល់ភ្ជាប់ជាមួយនឹងការអនុវត្តន៍ភារកិច្ចនយោបាយ។
     ការអនុវត្តន៍សារាចរលេខ ០៥- CT/TW ដោយភ្ជាប់ជាមួយនឹងចលនាប្រឡងប្រណាំង បណ្តាចលនាកសាងជនបទថ្មី ។ល។ បានបង្កភាពសន្ទុះជំរុញផុលផុសទូលំទូលាយក្នុងខេត្ត សម្រេចបានសមិទ្ធិផល លទ្ធផលលើគ្រប់វិស័យ សេដ្ឋកិច្ចបង្កើនជាមធ្យមក្នុងមួយឆ្នាំ ១១,៩៥% តម្លៃ GRDP គិតជាមធ្យមក្នុងមនុស្សម្នាក់ ក្នុងមួយឆ្នាំសម្រេចបាន ៦៣,១៤  លានដុង អនុវត្តល្អការងារកាត់បន្ថយភាពក្រីក្រ អត្រាគ្រួសារក្រីក្រដល់ចុងឆ្នាំ ២០២០ បន្ថយចុះនៅក្រោម ១,៨%។ ក្នុងទូទាំងខេត្តមាន ៨១% ឃុំ ៩១,៨% គ្រួសារនិង ៨៨% ភូមិ សម្រេចលក្ខឋានជនបទថ្មី ក្នុងនោះ មាន ០៣ ស្រុកសម្រេចលក្ខឋានជនបទថ្មី (ទីវកឹង កូវកែ កាងឡុង) ទីក្រុងត្រាវិញ និងទីផ្សាររួមខេត្តយ្វៀងហាយសម្រេចភារកិច្ចជនបទថ្មី។
     មានយោដល់ចង្អុលការសន្និបាត សមមិត្ត ឡឹមមិញដាំង អនុលេខាបក្សខេត្តបានកត់ត្រា វាយតម្លៃខ្ពស់ចំពោះបណ្តាគណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋាន អង្គភាពបានផ្សព្វផ្សាយព្រមៗគ្នា និងអនុវត្តសារាចរលេខ ០៥- CT/TW ដោយភ្ជាប់ជាមួយនឹងសេចក្តីសម្រេចចិត្តមជ្ឈិមបក្សលើកទី ៤ (នីតិកាលទី ១២) ។ល។ សម្រេចបានលទ្ធផលលើគ្រប់វិស័យ។ នៅពេលខាងមុខនេះ សមមិត្តឡឹមមិញដាំង សំណូមពរ បណ្តាផ្នែក បណ្តាថ្នាក់ គប្បីបន្តអនុវត្តសារាចរលេខ ០៥- CT/TW ចាត់ទុកសារាចរលេខ ០៥- CT/TW គឺជាការសំខាន់ ដើម្បីបន្តកម្រើកគំនិតសម្រាប់មនុស្សគ្រប់រូប មានបំណង់ប្រាថ្នាឈានឡើង អនុវត្តល្អបណ្តា គោលដៅ ភាគកម្រិតភារកិច្ច វិធីសាស្ត្រដែល មហាសន្និបាតបក្ខភាគលើកទី ១១ បានដាក់ចេញ រួមចំណែកអនុវត្តសម្រេចជោគជ័យសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១៣ របស់បក្ស។ ប្រមូលផ្តុំកម្លាំងជ្រួតជ្រាប ផ្សព្វផ្សាយ និងផ្សព្វផ្សាយអនុវត្តបធានបទទូទាំងនីតិកាលដោយភ្ជាប់ជាមួយនឹងអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១៣ របស់បក្ស ពិសេសគឺចំពោះភារកិច្ចសំខាន់ៗ ០៦ យ៉ាង ភាពទម្លុះទម្លាយ ០៣ យ៉ាងរបស់ខេត្ត ។ល។ រួមចំណែកអនុវត្តសម្រេចជោគជ័យភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គម ធានាការ ពារជាតិ សន្តិសុខ កសាងបក្ស និងប្រព័ន្ធនយោបាយពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរឹងមាំ។
     នាឱកាសនេះ នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ជូនបណ្ណសរសើរដល់សមូហភាព ០៣ កន្លែង និងបុគ្គល ០២ រូប ប្រធានគណៈកម្មាធិការប្រ ជាជនខេត្ត ជូនបណ្ណសរសើរដល់សមូហភាព ១៩ កន្លែង និងបុគ្គល ៣០  រូបដែលមានស្នាដៃ ឆ្នើមក្នុងការរៀនសូត្រ នឹងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ ដំណាក់កាល ២០១៦-២០២១៕  ប្រែសម្រួល៖  រតនា

 

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

Báo chí và các nhà báo tỉnh Trà Vinh giữ vững và phát huy vai trò của báo chí và người làm báo cách mạng

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.