• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 22/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

រដ្ឋាភិបាលចាត់តាំងសន្និបាតផ្សាយបន្តផ្ទាល់ជាមួយបណ្តាខេត្ត ក្រុងតំបន់វាល ទំនាបទន្លេគឺវឡុង ស្តីពីការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩

16/07/2021 07:23

កាលពីថ្ងៃទី ១២ កក្កដា នៅរដ្ឋធានីហា​ណូយ ក្រោមកិច្ចចង្អុលការរបស់ឧបនាយក​រដ្ឋមន្ត្រីនៃរដ្ឋាភិបាលវ៉ូវឌឹកដាម ប្រធានគណៈ​ចង្អុលការជាតិបង្ការទប់ស្តាត់អាសន្នរោគជំងឺកូវីដ-១៩ ចាត់តាំងសន្និបាតផ្សាយបន្តផ្ទាល់ ជាមួយ ១២ ខេត្ត ក្រុងតំបន់វាលទំនាបទន្លេគឺវ ឡុងស្ដីពីការងារបង្ការទប់ស្កាត់អាសន្នរោគជំ ងឺកូវីដ-១៩។ ចូលរួមនៅខេត្តត្រាវិញ មាន សមមិត្តឡេវុាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈចង្អុលការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ខេត្តត្រាវិញ សមមិត្តឡេថាញ់បិញ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈអចិន្រ្តៃយ៍បក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អនុប្រធានគណៈចង្អុលការបង្ការទប់ស្កាត់អាស្នរោគជំងឺកូវីដ-១៩ ខេត្តត្រាវិញ រួមជាមួយថ្នាក់ដឹកនាំមន្ទីរ ផ្នែកមួយចំនួនរបស់ខេត្ត។

ទិដ្ឋភាពនៃអង្គសន្និបាតផ្សាយបន្តផ្ទាល់ជាមួយបណ្តាខេត្ត ក្រុងនៅតំបន់វាលរាបទន្លេគឺវឡុង។ រូបថត៖ ង៉ុកហុង
      ក្នុងអង្គប្រជុំ បណ្តាខេត្ត ក្រុងតំបន់វាលទំនាបទន្លេគឺវឡុង បានរបាយការណ៍ត្រួសត្រាយ ជូនឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលវ៉ូវឌឹកដាម អំពីស្ថានភាពករណី F0, F1, F2 បណ្តាករណី ធ្វើចត្តាឡីស័ក ការស្វែងរកស្នាមជំងឺ យកគំរូ ទៅធ្វើកោសល្យវិច័យ បើកទូលាយការធ្វើកោ សល្យវិច័យពិនិត្យនៅបណ្ដាតំបន់ដែលមាន និន្នាការឆ្លងជំងឺខ្ពស់ដូចជា៖ តំបន់ មណ្ឌលឧស្សា​ហកម្ម អន្តេវាសិកដ្ឋានរបស់កម្មករ ផ្សារប្រពៃណី កន្លែងប្រមូលមុខទំនិញកសិផល។
     មានយោបល់ស្នើដល់ឧបនាយករដ្ឋមន្ត្រីនៃ រដ្ឋាភិបាលវ៉ូវឌឹកដាម សមមិត្តឡេវុាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានឲ្យដឹងថា៖ ត្រាវិញកំពុងខ្វះកងកម្លាំងសុខាភិបាល (ណែនាំត្រួតពិនិត្យដើម្បីយកគំរូធ្វើតេស្តរហ័ស ចំពោះករណី F2 នៅក្នុងសហគមន៍ សម្រាប់បណ្តាដំណាក់សុខាភិបាល ហ្វឹកហាត់ជាបន្ទាន់ ចំពោះបណ្តាសហការីសុខាភិបាល)។ លទ្ធភាពធ្វើកោសល្យវិច័យនៅខេត្តត្រាវិញ នាពេលបច្ចុប្បន្នមានម៉ាស៊ីន ០២ គ្រឿង ក្នុងមួយថ្ងៃអាចធ្វើតេស្តរហ័សបានប្រមាណ ៧០០ គំរូ បើប្រៀជាមួយតម្រូវការតាមការគ្រោងទុកនៅ ពេលខាងមុខនេះគឺខ្វះ អស់បណ្ដាផលិតផល ជីវសាស្រ្ត និងជាតិគីមី ភូមិសាស្រ្តមានករណីវិជ្ជមានជំងឺកើនរហ័ស បច្ចុប្បន្នមាន ៨/៩ ស្រុក ទីផ្សាររួមខេត្ត ក្រុងមានករណីវិជ្ជមាន ហើយបច្ចុប្បន្នខេត្តត្រាវិញ កំពុងឈានចូលរដូវប្រមូលផលបង្គានាគ និងកសិផលផ្សេងៗមួយ ចំនួន  លក់យឺតជះឥទ្ធិពលដល់សេដ្ឋកិច្ចរបស់ មាមីងកសិករ។
     ថ្លែងយោបល់ចង្អុលការក្នុងសន្និបាត ឧបនា យករដ្ឋមន្ត្រីនៃរដ្ឋាភិបាលវ៉ូវឌឹកដាមស្នើរ បណ្តាមូលដ្ឋានត្រូវបង្កើនការផ្សព្វផ្សាយ អនុវត្តល្អការត្រួតពិនិត្យសុខាភិបាល បង្កើតបញ្ជីរាយ នាមដើម្បីតាមដាន ធ្វើកោសល្យវិច័យដាច់ខាត់ មិនឲ្យឆ្លកករណីណាមួយ ជាពិសេស បណ្តាករណីដែលមកពីទីក្រុងហូជីមិញ។ 
     បច្ចុប្បន្នបណ្តាខេត្ត៖ អាងយ៉ាង ដុងថាប វិញឡុង ជាភូមិសាស្ត្រដែលមានករណីជ្រាបជំងឺច្រើន។ ផ្ដើមពីស្ថានភាពការជាក់ស្តែងនោះ បណ្តាខេត្តត្រូវត្រៀមបម្រុងហ្មត់ចត់ក្នុងការងារ បង្ការទប់ស្តាត់អាសន្នរោគជំងឺកូវីដ-១៩។ ខិតខំការស្វែងរកស្នាមជំងឺ ហ៊ុមព័ទ្ធ កម្ចាត់អាសន្នរោគតាំងពីដើមដំបូង។ អនុវត្តរហ័ស មានប្រសិទ្ធភាពការធ្វើកោសល្យវិច័យ។ អនុវត្តម៉ឹងម៉ាត់ប្រព័ន្ធព័ត៌មាន។ យល់ព្រមនឹងការអនុវត្ត វិសោធនកម្មចត្តឡីស័ក F1 នៅនឹងផ្ទះ  ប៉ុន្តែ ត្រូវធានាសុវត្ថិភាព។ ក្រសួងសុខាភិបាលបូក សរុបតម្រូវការផលិតផលជីវសាស្រ្តធ្វើកោសល្យ វិច័យរបស់បណ្តាខេត្ត។ ទីក្រុងកឹងធើ គប្បីត្រៀមបម្រុងស្មារតីឧបត្ថម្ភបណ្តាខេត្តក្នុងតំបន់ ក្នុងស្ថានភាពចាំបាច់។ បណ្តាខេត្ត ក្រុងក្នុងតំបន់លើកកំពស់លទ្ធភាពព្យាបាលជំងឺ។ ក្រ សួងសុខាភិបាលឧបត្ថម្ភអស់ពីសមត្ថភាព ដល់បណ្តាខេត្ត ក្រុង។ ខេត្តណានៅសុវត្ថិភាព ត្រូវ ឡើងផែនការរក្សាលទ្ធផលដែលសម្រេចបាន គ្រប់គ្រងម៉ត់ចត់មនុស្សមកពីទីក្រុងហូជីមិញ និងត្រៀមបម្រុងបង្កើតមន្ទីរពេទ្យបណ្ដោះអាសន្ន ដើម្បីបង្ការទប់ស្តាត់អាសន្នរោគជំងឺកូវីដ-១៩៕       
 

      ង៉ុកហុង-សុខា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.