• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 22/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

មហាពិធីអនុស្សាវរីយ៍ឆ្នាំទី ៤០ ទិវាបង្កើតសមាគមពុទ្ធសាសនាវៀតណាម

09/11/2021 09:45

សមមិត្ត គឹមងុ៉កថាយ អនុលេខាអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រគេនបណ្ណសរសើរដល់ព្រះសង្ឃដែលមានស្នាព្រះហស្ត។

      កាលពីថ្ងៃទី ០៧ វិច្ឆិកា ឆ្នាំ ២០២១ សមាគមពុទ្ធសាសនាវៀតណាមចាត់តាំងមហាពិធីអនុស្សាវរីយ៍ឆ្នាំទី ៤០ ទិវាបង្កើតសមាគមពុទ្ធសាសនាវៀតណាម (៧ វិច្ឆិកា ១៩៨១ ៧ វិច្ឆិកា ២០២១) ជាមួយប្រធានបទ “៤០ ឆ្នាំសមាគមពុទ្ធសាសនា វៀតណាម៖ សមាហរណកម្ម និងរីកចម្រើនជាមួយប្រទេសជាតិ”។ ពិធីអំណរអនុស្សាវរីយ៍ បានចាត់តាំងផ្សាយបន្តផ្ទាល់នៅ មណ្ឌលដើមនាទីក្រុងហាណូយ តភ្ជាប់ជាមួយ ៦៣ ខេត្ត ទីក្រុង ក្នុងទូទាំងប្រទេស។
     នៅមណ្ឌលផ្សាយបន្តផ្ទាល់ខេត្តត្រាវិញ  និមន្តអញ្ជើញចូលរួមមាន៖ ព្រះឧបជ្ឈាយ៍ ថាច់សុខសាន្ត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម ពុទ្ធសាសនាវៀតណាម ប្រធានគណៈអភិបាល សមាគមពុទ្ធសាសនាវៀតណាមខេត្តត្រាវិញ លោក គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត លោក ឡេវុាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់​ដឹកនាំគណៈកម្មាធិការរណសិរ្សមាតុភូមិវៀត​ណាមខេត្ត រួមជាមួយព្រះសង្ឃជាច្រើនអង្គ តំ​ណាងឱ្យបណ្តានិកាយពុទ្ធសាសនាក្នុខេត្ត។ មុនពេលឈានចូលខ្លឹមសារពិធីអនុស្សារីយ៍ បណ្តាតំណាងបាន បម្រុងពេលមួយនាទីគោ​រពវិញ្ញាណក្ខន្ធ បណ្តាអ្នក  ដែលស្លាប់បាត់បង់ជីវិត អាស្រ័យអាសន្នរោគកូវីដ-១៩។
     ឆ្លងកាត់រយៈពេល ៨ អាណត្តិកាល សមាគម ពុទ្ធសាសនាវៀតណាមតែងណែនាំដូនជី ពុទ្ធបរិ ស័ទបួសរៀន ប្រតិបត្តិត្រូវតាមសម្មាធម៌ទ្រឹស្តីព្រះ ពុទ្ធសាសនារស់នៅល្អទាំងសាសនា ថ្លៃថ្លាទាំងសង្គម អនុវត្តម៉ឹងម៉ាត់ក្រឹត្យច្បាប់របស់រដ្ឋ ពង្រីកស្មារតីស្នេហាជាតិ រក្សាប្រពៃណីវប្បធម៌ ជ្រោងខ្ពស់ស្មារតីសាមគ្គីទូទាំងជនជាតិ សាមគ្គីរវាង បណ្តាសាសនាកសាងជីវភាពវប្បធម៌មនោគមន៍គត់មត់ បំបាត់អបិយជំនឿ រួមចំណែកក្នុងបុព្វហេតុកសាងខឿនវប្បធម៌ វៀតណាមជឿនលឿន ប្រកបដោយអត្តសញ្ញាណជនជាតិ។
     ក្នុងបុព្វហេតុអប់រំបណ្តុះបណ្តាល សមាគម ពុទ្ធសាសនាបង្កើត និងកសាងវិទ្យាស្ថានបាន ៤ កន្លែងដែលកាលពីមុនជាសាលាពុទ្ធិកសិក្សាជាន់ខ្ពស់វៀតណាម រួមមាន៖វិទ្យាស្ថានពុទ្ធសាសនាវៀតណាមនៅហាណូយ វិទ្យាស្ថានពុទ្ធសាសនាវៀតណាមនៅហ្វេ វិទ្យាស្ថានពុទ្ធសាសនាវៀតណាមនៅទីក្រុងហូជីមិញ និងវិទ្យាស្ថានពុទ្ធសាសនាមហានិកាយខ្មែរនៅទីក្រុងកឹងធើ។ គិតមកទល់ពេលនេះ សមាគមពុទ្ធសាសនា បានឧទ្ទេសនាមដូនជីជិត ១.០០០ អង្គទៅសិក្សានៅបណ្តា ប្រទេស៖ ឥណ្ឌា កូរេខាងត្បូង ឧស្ត្រាលី អាមេរិក ភូមា ថៃឡងដ៍ ស្រីលង្កា។ល។ មានដូនជីជាង ២០០ អង្គបានប្រឡងយកសញ្ញាបត្រកម្រិតវិជ្ជា មហាបរិញ្ញា បណ្ឌិត រួចវិលត្រឡប់មកបម្រើការងារក្នុងសមាគម។ល។
     ក្នុងការងារបង្ការ ទប់ស្កាត់មហាសន្នរោគកូវីដ ១៩ សមាគមពុទ្ធសាសនាបានចង្អុលការដល់គណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាម បណ្តាខេត្តទីក្រុង បណ្តាវត្តអារាមផ្អាកប្រជុំជីវភាព ប្រមូលផ្តុំគ្នាច្រើន ផ្អាកការចាត់តាំងបណ្តាពិធីបុណ្យទាន បណ្តាពិធីអប់រំចិត្តគំនិតដោយផ្តុំគ្នាច្រើន។ ចេញផ្សាយសារលិខិតអំពាវនាវពុទ្ធបរិស័ទអនុវត្តបណ្តាការកំណត់ បណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគតាមការកំណត់របស់ក្រសួងសុខាភិបាលអនុវត្តល្អអនុសាសន៍ ៥K និងជំរុញទឹកចិត្តដូនជី ពុទ្ធបរិស័ទឲ្យសកម្មរួមវិភាគទានប្រភពកម្លាំងសម្រាប់មូលនិធិវ៉ាក់សាំង និងមូលនិធិបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ ១៩ ទិញ ឧបករណ៍សុខាភិបាល ថ្នាំព្យាបាលជំងឺ។ល។ គិតជាតម្លៃជិត ១.០០០ ពាន់លានដុង។ មានដូនជី ពុទ្ធបរិស័ទជាច្រើនបានស្ម័គ្រចិត្តចូលរួមសមរភូមិមុខទប់ស្កាត់អាសន្នរោគ។

លោក ឡេវុាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រគេនបណ្ណសរសើរដល់ព្រះសង្ឃដែលមានស្នាព្រះហស្ត។
     ថ្លែងយោបល់ក្នុងមហាពិធីនេះ លោកប្រធានរដ្ឋ ង្វៀងស្វឹងភុក ជំនួសមុខឱ្យថ្នាក់ដឹកនាំបក្ស រដ្ឋ និងរណសិរ្សមាតុភូមិវៀតណាមវាយតម្លៃខ្ពស់ និងអបអរសាទរស្ងើចសរសើរបណ្តាសមិទ្ធផល ដែលដូនជី ពុទ្ធបរិស័ទទូទាំងប្រទេសសម្រេចបានក្នុងរយៈពេល ៤០ ឆ្នាំកន្លង។ លោកប្រធានរដ្ឋ មានបំណងឱ្យសមាគមពុទ្ធសាសនាវៀតណាម រួមជាមួយដូនជី ពុទ្ធបរិស័ទបន្តរក្សាខ្ជាប់តួនាទី ប្រជាប្រិយភាពរបស់ខ្លួន បង្កើនការកសាងធ្លុងមហាសាមគ្គីទូទាំងជនជាតិ សាមគ្គីរវាងបណ្តាសាសនា ពង្រីកកម្លាំងរឹងមាំរបស់សាសនា របស់ ជំនឿ របស់វប្បធម៌ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។ ធ្វើជាស្ពានតភ្ជាប់យ៉ាងសំខាន់បន្តទៀតរវាងជន រួមជាតិពុទ្ធបរិស័ទជាមួយជនរួមជាតិបណ្តាសាសនាដទៃទៀត និងប្រជាជនទូទាំងប្រទេស សកម្មជ្រោមជ្រែងជាមួយចលនាប្រឡងប្រណាំងស្នេហាជាតិ ពង្រីកសេដ្ឋកិច្ចសង្គម រួមចំណែកកសាងការពារមាតុប្រទេសវៀតណាមសង្គមនិយម កសាងពិភពលោកសន្តិភាព រុងរឿង។ 
     ដើម្បីកត់សម្គាល់ស្នាដៃរួមវិភាគទានរបស់សមាគមពុទ្ធសាសនាវៀតណាម នាពិធីអនុស្សាវរីយ៍ ជំនួសមុខឱ្យថ្នាក់ដឹកនាំបក្ស រដ្ឋ លោកប្រធានរដ្ឋ ង្វៀងស្វឹងភុក បានផ្តល់គ្រឿងឥស្សរិយយសឯករាជ្យលេខមួយជូនសមាគមពុទ្ធសាសនាវៀត ណាម។ល។
     នៅខេត្តត្រាវិញ គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានជូនបណ្ណសរសើរ ២ ច្បាប់ដល់សមូហភាព ១ កន្លែង និងបព្វជិត ១ អង្គ។ លោកប្រធានគណៈកម្មាធិការប្រជាជនខេត្តបានជូនបណ្ណសរសើរ ៥៥ ច្បាប់ដល់សមូហភាព ១០ កន្លែង និងបុគ្គល ៤៥ អង្គ រូបដែលមាន ស្នាព្រះហស្ត ស្នាដៃក្នុងកិច្ចការពុទ្ធសាសនា។ គណៈអភិបាលពុទ្ធសាសនាវៀតណាមខេត្តត្រា វិញជូនបណ្ណស្ងើចសរសើរគុណកុសលដល់បណ្តាអង្គដែលមានការរួមចំណែកកសាងសមាគមពុទ្ធ សាសនាវៀតណាមខេត្តត្រាវិញ នាបណ្តាឆ្នាំ កន្លង៕           ដំណឹង-រូបថត៖ ថាច់សម្បត្តិ

 

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

Báo chí và các nhà báo tỉnh Trà Vinh giữ vững và phát huy vai trò của báo chí và người làm báo cách mạng

Bảo hiểm xã hội Khu vực XXXI chúc mừng ngày Báo chí Cách mạng Việt Nam tại Báo Trà Vinh

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.