28/04/2022 14:26
ថ្នាក់ដឹកនាំខេត្ត ស្រុកសួរសុខទុក្ខអ្នកម្តាយវៀតណាមវិរភាពត្រាធីឡាង។
យោងតាមនោះក្រុមប្រតិភូបានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់ ៣៨ មុខសញ្ញាជាវីរកងកម្លាំងប្រដាប់អាវុធប្រជាជន អ្នកម្តាយវៀតណាមវីរភាព គ្រួសារគោលនយោបាយ គ្រួសារយុទ្ធជនពលី និងមុខសញ្ញាជាយុទ្ធជនជំងឺធ្ងន់ អ្នកជ្រាបជាតិពុលឌីអូស៊ីន នៅបណ្តាឃុំ ទីប្រជុំជនស្រុកទីវកឹង។ រួមជាមួយ នឹងបណ្តាថ្ងៃនេះដែរ ស្រុកទីវកឹងក៏បានបង្កើតក្រុមប្រតិភូការងារអញ្ជើញទៅសួរសុខទុក្ខ និងជូនអំ ណោយដល់ ៩៣ គ្រួសារគោលនយោបាយ (វីរ កងកម្លាំងប្រដាប់អាវុធប្រជាជន ០១ រូប អ្នកម្តាយវៀតណាមវីរភាព ១៣ រូប គ្រួសារយុទ្ធជនពិការ ជំងឺធ្ងន់ ០៦ រូប អ្នកជ្រាបជាតិពុលឌីអូស៊ីន ០២ រូប និង ១៤ មុខសញ្ញា គ្រួសារដែលមានញាតិពលី រងរបួសនាថ្ងៃ ៣០ ខែមេសា ឆ្នាំ ១៩៧៥ និង គ្រួសារគោលនយោបាយមានស្ថានភាពលំបាក ៥៧ គ្រួ។
ដោយបានដឹង បច្ចុប្បន្ននេះ ស្រុកទីវកឹងមានមុខសញ្ញាជាយុទ្ធជនពលី ១.៨៩២ រូប យុទ្ធជនពិការជិត ១.១០០ រូប មានអ្នកម្តាយ ២៩២ រូប ដែលបានប្រទានជូន និងឧទ្ទិសជូនកិត្តិនាមអ្នកម្តាយវៀតណាមវីរភាព មានបុគ្គល ០៤ រូបបាន ប្រទានជូន និងឧទ្ទិសជូនកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន និងមាន ០៤ អង្គភាពបានបក្ស រដ្ឋប្រទានជូនកិត្តិនាមកិត្តិយសវីរភាពដូចជា៖ឃុំតឹបង៉ាយ ហុ៊ងហ្វា តឹងហ្វា និងទីប្រជុំជន ទីវកឹង។ ដោយឡែកបក្ខភាគ កងទ័ពប្រជាជន ស្រុកទីវកឹងបានរដ្ឋប្រទានជូនកិត្តិនាមខ្ពង់ខ្ពស់ “វីរភាពកងកម្លាំងប្រដាប់អាវុធប្រជាជន” ។
សួរសុខទុក្ខ និងជូនអំណោយគ្រួសារគោលនយោបាយនៅទីប្រជុំជនកូវក្វាង។
ស្ថិតនៅនឹងបណ្តាគ្រួសារ ថ្នាក់ដឹកនាំខេត្ត ស្រុក សាកសួរសុខទុក្ខដោយការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅចំពោះជីវភាព សុខភាពបណ្តាមុខសញ្ញា ព្រមពីនោះ សំដែងនូវក្តីដឹងគុណរបស់បក្ខភាគ រដ្ឋអំណាច និងប្រជាជនចំពោះបណ្តាស្នាដៃបណ្តា ការរួមវិភាគទានយ៉ាងធំធេងរបស់គ្រួសារដើម្បីបុព្វហេតុមាតុភូមិក្នុងសម័យតស៊ូ ក៏ដូចជាក្នុងដំណាក់កាលស្ថាបនា ពង្រីកសេដ្ឋកិច្ច-សង្គមនៅ មូលដ្ឋាន។ ឆ្លងតាមនោះសង្ឃឹមថាបណ្តាគ្រួសារ គោលនយោបាយគប្បីបន្តពង្រីកប្រវេណីបដិវត្តន៍ របស់គ្រួសារ និងមាតុភូមិជានិច្ចកាលអប់រំកូន ចៅរក្សាខ្ជាប់ប្រវេណីបដិវត្តន៍ អនុវត្តល្អគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់ របស់បក្ស រដ្ឋ ចូលរួមអនុវត្តល្អបណ្តាចលនាអា ស្រ័យដោយមូលដ្ឋានបំផុសចលនា ពិសេសគឺ សកម្មក្នុងការរៀនសូត្រ ពលកម្ម ផលិតដើម្បីបង្កើន សេដ្ឋកិច្ចពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសុខដុម និង សុភមង្គល។ ថាញ់ក្វាង-រតនា