24/07/2021 10:13
តាមព័ត៌មានពីគណៈកម្មាធិការប្រជាជនស្រុកកូវង៉ាងបានឱ្យដឹងថា៖ អ្នកជំងឺ Đ.T.D កើតឆ្នាំ ១៩៧០ នៅភូមិវិញគឹវឃុំវិញគីម ស្រុកកូវង៉ាងត្រូវស្លាប់នៅនឹងមន្ទីរពហុព្យាបាលពេទ្យស្រុកកូវង៉ាង នៅម៉ោងប្រមាញ ១៧ នាថ្ងៃទី ២៣ កក្កដា។
នៅពេលរសៀលថ្ងៃទី ១៥ កក្កដាឆ្នាំ ២០២១ បងស្រី Đ.T.D បានទៅកាន់ដំណាក់សុខាភិបាលឃុំវិញគីមរាយការណ៍ថាខ្លួនបានវិលត្រឡប់មកពីសង្កាត់ភូធ្វឹង ខ័ណ្ឌទី ៧ ទីក្រុងហូជីមិញបានធ្វើតេស្តរហ័ស SARS-CoV-២ កាលពីថ្ងៃទី ១៣ កក្កដា ឱ្យលទ្ធផលអវីជ្ជមាន។ ផ្តើមពីនោះដំណាក់សុខាភិបាលបានធ្វើសេនាធិការដល់គណៈចង្អុលការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ឃុំវិញគីមចេញសេចក្តីសម្រេចចិត្តគម្លាតនៅផ្ទះចំពោះបងស្រី Đ.T.D។ ដល់ថ្ងៃទី ២១ កក្កដា បងស្រី Đ.T.D បានជូនដំណឹងដល់ដំណាក់សុខាភីបាលឃុំវិញគីមថាខ្លួនមានការហេវហត់ ពិបាកក្នុងខ្លួន (មានបុរេប្រវត្តិសម្ពាធឈាមខ្ពស់) ។ បន្ទាប់ពីនោះដំនាក់សុខាភិបាលបញ្ជាមនុស្សចុះទៅពិនិត្យជូនថ្នាំលាប និងមានអាការៈធូស្រាល។ ថ្ងៃទី ២២ កក្កដា បងស្រី Đ.T.D បន្តជូនដំណឹងដល់ដំណាក់សុខាភិបាលឃុំថាខ្លួនមានការពិបាកក្នុងខ្លួន និងសូមបញ្ជូនឡើងមន្ទិរពេទ្យព្យាបាល។ ដល់ម៉ោង ២០ នៃថ្ងៃទី ២២ កក្កដា បងស្រី Đ.T.D ពឹងសមាជិកគ្រួសារជូនទៅមន្ទីរពហុព្យាបាលពេទ្យស្រុកកូវង៉ាង។ បានមន្ទីរពេទ្យធ្វើតេស្តរហ័សឱ្យលទ្ធផលវិជ្ជមានជាមួយនឹងវីរុស SARS-CoV-២ រីឯអ្នកដែលបញ្ជូនបងស្រី Đ.T.D ឱ្យលទ្ធផលអវីជ្ជមាន។
នេះគឺជាករណីត្រូវស្លាប់ទី ០២ អាស្រ័យដោយវីជ្ជមានជាមួយនឹងជំងឺកូវីដ-១៩ នៅលើភូមិសាស្ត្រខេត្តត្រាវិញ។ មុននោះ នៅម៉ោង ១១ ថ្ងៃទី ២៣ កក្កដាដែរ មាន ០១ ករណីត្រូវស្លាប់នៅនឹងមន្ទីរពេទ្យបណ្តោះអាសន្នលេខ ០១ ខេត្តត្រាវិញ។ នោះគឺជាអ្នកជំងឺភេទស្រី (អ្នកជំងឺ ៦៥៨៤១) កើតឆ្នាំ ១៩៦១ នៅភូមិពលអាស្រ័យ ឃុំង៉ូវឡាក ស្រុកយ្វៀងហាយ។ អ្នកជំងឺ ៦៥៨៤១ មានបុរេប្រវត្តិសម្ពាធឈាមខ្ពស់ និងជំងឺទឹកនោមផ្អែម កម្រិត ២៕រតនា