• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ដោះស្រាយការលំបាក ខិតខំអនុវត្តសម្រេចបណ្ដា កម្រិត ផែនការក្នុងវិស័យសេដ្ឋកិច្ច-សង្គម ឆ្នាំ ២០២២

14/10/2022 10:01

កាលពីថ្ងៃទី ១១ តុលា សមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត បណ្ដាសមមិត្តអនុលេខាបក្សខេត្ត គឹមង៉ុកថាយ ឡឹមមិញដាំង ឡេវុាំងហាំងអញ្ជើញ ចូលរួមធ្វើជាអធិបតីសន្និបាតបូកសរុបស្ថានភាពអនុវត្តសេចក្ដីសម្រេចចិត្ត ០៩ ខែដើមឆ្នាំ និងដាក់ចេញកម្មវិធីការងារសម្រាប់ពីពេល នេះដល់ចុងឆ្នាំ ២០២២។ ថ្លែងយោបល់ក្នុងសន្និបាត សមមិត្តង៉ូជីកឿង បានឲ្យដឹងថា៖ ក្នុងរយៈពេល ០៩ ខែដើមឆ្នាំ ២០២២ ស្ថានភាពសេដ្ឋកិច្ច- សង្គមរបស់ខេត្ត មានភាពងាយស្រួល និងរីកចម្រើនស្ថិរភាព។ ខេត្តបានផ្ដុំកម្លាំងអនុវត្តមានប្រសិទ្ធភាពបណ្ដា គោល នយោបាយស្ដារវិស័យសេដ្ឋកិច្ចឡើងវិញ ក្រោយមហាអាសន្នរោគកូវីដ-១៩ សន្ដិសុខ នយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមបាន រក្សាលំនឹង។

ទិដ្ឋភាពសន្និបាត។ រូបថត៖ គីមឡង

ជាក់ស្ដែងគឺសម្ទុះល្បឿនកំណើនសេដ្ឋកិច្ច (GRDP) របស់ខេត្តសម្រេច ៣,០១% ក្នុងនោះ តម្លៃផលិតទូទាំងផ្នែកកសិកម្មសម្រេចជាង  ២១.០០០ ពាន់លានដុង កើន ៥,១៣% ប្រៀប ជាមួយពេលដូចគ្នានៃឆ្នាំ ២០២១ តម្លៃផលិត ឧស្សាហកម្មសម្រេចជាង ២៣.២៤០ ពាន់លានដុង សម្រេច ៨៣,៦% នៃផែនការឆ្នាំ តម្លៃពាណិជ្ជកម្ម និងសេវាកម្ម សម្រេចជិត ៣៥.៤១០ ពាន់លានដុង សម្រេចជិត ៩៦% នៃផែនការទូ ទាំងឆ្នាំ។ ប្រមូលថវិការដ្ឋសម្រេចជាង ១០.០០០ ពាន់លានដុង កើន ៤០,៤% ប្រៀបជាមួយពេលដូចគ្នានៃឆ្នាំកន្លង។ ខេត្តទាក់ទាញបាន ០៤  គម្រោងការវិនិយោគក្នុងប្រទេស ជាមួយទុន បានចុះឈ្មោះជាង ១១.៧៥០ ពាន់លានដុង និងចុះហត្ថលេខាលិខិតចំណាំសហការវិនិយោគជាមួយនឹងសហព័ន្ធន៍សមាគមសម្ព័ន្ធភាព ជប៉ុន-វៀតណាមតំបន់ Kansai។
ថ្វីត្បិតវិស័យសេដ្ឋកិច្ច-សង្គមរបស់ខេត្តបានស្ដារឡើងវិញ និងរីកចម្រើន ប៉ុន្តែតាមការវាយតម្លៃរបស់លេខាបក្សខេត្ត សម្ទុះកំណើនសេដ្ឋកិច្ច របស់ខេត្តកើនមិនទាន់បានស្មើ រាល់ផ្នែក វិស័យ និងនៅទាបបើប្រៀបជាមួយកម្រិតមធ្យមរួមរបស់ ទូទាំងប្រទេស។ សន្ទុះរំសាយទុនវិនិយោគកសាង សំណង់សាធារណៈនៅយឺតយ៉ាវ។ កម្មវិធីរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញនៅយឺតយ៉ាវ តម្លា ភាពក្នុងការផលិតកសិកម្មនៅធំធេង ប៉ុន្តែទាញ យកផលមិនទាន់បានច្រើន។ ការចិញ្ចឹមជលផល សក្ដានុពលសេដ្ឋកិច្ចកសិកម្មរបស់ខេត្តមិនទាន់ បានរឹងមាំពិតប្រាកដការប្រសព្វ និងអនុវត្តបច្ចេក វិទ្យាខ្ពស់នៅតិច មិនទាន់មានភាពទម្លុះទម្លាយ។ គុណភាពកសាងជនបទថ្មីមិនទាន់បានរឹងមាំបំផុតគឺបណ្ដាលក្ខឋានស្ដីពីប្រភពចំណូល កាត់បន្ថយគ្រួសារក្រីក្រ បរិស្ថាន។ល។
អំពីការទាក់ទាញវិនិយោគ ថ្វីត្បិតខេត្តមានការយកចិត្តទុកដាក់អនុវត្តបែបបទ គោលនយោបាយ អាទិភាពជាច្រើន ប៉ុន្តែក្នុងការងារពិនិត្យសម្រេចគម្រោងការឲ្យជួលដី រំដោះទីធ្លានៅខ្វះការសហការស្អិតល្មួតរវាងបណ្ដាផ្នែក និងមូលដ្ឋាន បណ្ដាល ឲ្យសម្ទុះ ផ្សព្វផ្សាយគម្រោងការយឺត សន្ទស្សន៍ លេខលទ្ធភាពប្រជែង (PCI) ថយចុះទាប។ល ។ ញុាំងឲ្យលទ្ធផលទាក់ទាញវិនិ យោគបរទេសចូល មកក្នុងខេត្តនៅជួបការលំបាកច្រើន។
ដើម្បីដោះស្រាយបញ្ហាលំបាក ខិតខំអនុវត្ត សម្រេចបណ្ដាកម្រិតផែនការក្នុងវិស័យសេដ្ឋកិច្ច -សង្គមឆ្នាំ ២០២២ គណៈកម្មាធិការបក្សខេត្តបានដាក់ចេញបណ្ដាវិធានការសំខាន់ៗរួចចង្អុល ការបណ្ដាផ្នែក មូលដ្ឋានផ្ដុំកម្លាំងអនុវត្តចាប់តាំង ពីពេលនេះដល់ចុងឆ្នាំ ។ ជាក់ស្ដែងគឺខេត្តបន្តជំរុញមាំការវិនិយោគដើម្បីអនុវត្តមានប្រសិទ្ធភាព គម្រោងការរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ ក្នុងនោះ ផ្ដុំកម្លាំងផ្លាស់ប្ដូររចនាសម្ព័ន្ធផលិតតាមទិសដៅ មុខទំនិញ បង្កើនគុណភាពផលិតផលឧបត្ថម្ភ បណ្ដាអាជីវកម្ម សហករណ៍ច្នៃកសិផល ដើម្បីជំ រុញមាំការនីហរ័ណមុខទំនិញ។
ខេត្តប្រមូលបណ្ដាប្រភពកម្លាំងអាទិភាព អនុវត្តវិទ្យាសាស្រ្តបច្ចេកវិទ្យាក្នុងការចិញ្ចឹមជលផល និងផលិតច្នៃកសិផល។ បន្តជំរុញមាំការកែទម្រង់ រដ្ឋបាលបង្កើនចំណាត់ថ្នាក់បណ្ដាសន្ទស្សន៍លេខ PAR, Index, PAPI, SIPPAS ដើម្បីកែលម្អបរិស្ថាន វិនិយោគ ទាក់ទាញអាជីវកម្មវិនិយោគ ពិសេសគឺក្នុងវិស័យកសិកម្មជនបទ។
រួមជាមួយនោះ ខេត្តបន្តផ្ដុំកម្លាំងសង្កេតពិនិត្យ ចេញផ្សាយផ្លាស់ប្ដូរ បំពេញបន្ថែមបណ្ដាគោល នយោបាយឧបត្ថម្ភពង្រីកអាជីវកម្ម ដោះស្រាយ ទាន់ពេលបញ្ហាជាប់ជំពាក់ ការលំ បាកជូនអាជីវ កម្ម ពិសេសគឺការងាររំដោះទីធ្លា។ ខេត្តខិតខំដល់ ចុងឆ្នាំ ២០២២ រំសាយទុនវិនិយោគកសាងសំណង់សាធារណៈឲ្យសម្រេចពី ៩៥% ឡើងទៅ៕             ប្រែសម្រួល៖ ថាច់ហ្វាង

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

Báo chí và các nhà báo tỉnh Trà Vinh giữ vững và phát huy vai trò của báo chí và người làm báo cách mạng

Bảo hiểm xã hội Khu vực XXXI chúc mừng ngày Báo chí Cách mạng Việt Nam tại Báo Trà Vinh

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.