• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 22/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ជំរុញមាំការងារផ្សព្វផ្សាយបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ នៅលើបណ្តាមធ្យោបាយសារព័ត៌មាន

12/11/2021 09:02

កាលពីថ្ងៃទី ០៥ វិច្ឆិកា ឆ្នាំ ២០២១ អនុលេខាប្រចាំអចិន្ត្រៃយ៍នៃគណៈកម្មា ធិការបក្សខេត្ត គឹមង៉ុកថាយ បានចុះហត្ថលេខាលើសារលិខិតលេខ ២៦០-CV/TU “ស្តីអំពីការរំលឹកដាស់តឿនការងារ បង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ក្នុង ស្ថានភាពថ្មី”។

សមមិត្ត គឹមង៉ុកថាយ អនុលេខាអចិន្រ្តយ៍នៃគណៈកម្មាធិការបក្សខេត្ត ចង្អុលការផ្ទាល់បង្កើនការបង្ការ ទប់ស្កាត់ជំងឺកូវីដ-
១៩​ ។ 

     ចំពោះស្ថានភាពប្រែប្រួលយ៉ាងស្មុគស្មាញរបស់អាសន្នរោគជំងឺកូវីដ-១៩ នៅលើភូមិសាស្ត្រខេត្ត កន្លងហើយគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានចេញផ្សាយឯកសារ និងចង្អុលការផ្ទាល់ឱ្យបង្កើនការងារ បង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ដើម្បីការពារសុខភាព អាយុជីវិត ថែទាំជីវភាពរបស់ប្រជាជន និងពង្រីកសេដ្ឋកិច្ច-សង្គមនៅមូលដ្ឋាន។ ផ្សព្វផ្សាយអនុវត្តទាន់ពេលបណ្តាគោលនយោបាយរបស់មជ្ឈិមរបស់មូលដ្ឋានឧបត្ថម្ភដល់ប្រជាជន និង អាជីវកម្មដែលជួបការទុក្ខលំបាកអាស្រ័យដោយត្រូវជះឥទ្ធិពលមហាសន្នរោគជំងឺកូវីដ-១៩។ 
     គណៈកម្មាធិការបក្ស រដ្ឋអំណាច គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមបណ្តាថ្នាក់ បណ្តាអង្គការចាត់តាំងនយោបាយ-សង្គម និងប្រជាជនក្នុងខេត្តតែងម្ចាស់ការ រវៀសរវៃ អនុវត្តទាន់ពេលបណ្តាវិធានការយ៉ាងខ្លាំងក្លា ផ្តាច់ប្តូរដើម្បីបំបែកបណ្តាករណី F០ (វិជ្ជមាន)ចេញផុតពីសហគមន៍ ដើម្បីព្យាបាល ផ្សព្វផ្សាយចាក់វ៉ាក់សាំងយ៉ាងរហ័ស ប្រសិទ្ធិភាព សម្រេចតាមសំណូមពរនៃចំនួនវ៉ាក់សាំងដែលបានបែងចែក ពិតជាចំនួនករណី F០ ក្រោយពីថ្ងៃទី ០១ ខែតុលា កើនច្រើនមែន ប៉ុន្តែគិតដល់ពេលបច្ចុប្បន្ននេះ បានត្រួតពិនិត្យបានបណ្តាសំបុកមេរោគជាសារវន្ត។
     គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបកល្សខេត្តបានវាយតម្លៃ និងស្ងើចសរសើរដល់ការខិតខំជម្នះឆ្លងកាត់ការទុក្ខលំបាករបស់ប្រជាជន និងសហគមន៍អាជីវកម្មដែលបានសាមគ្គីស្រឡាញ់ ស្នេហ៍ស្និទ្ធនឹងគ្នាការចូលរួមយ៉ាងសកម្ម ប្តូរផ្តាច់ របស់ប្រព័ន្ធនយោបាយ ពិសេសគឺបណ្តាកងកម្លាំងសមរភូមិមុខទប់ស្កាត់អាសន្នរោគជំងឺ។
     ច្វីត្បិត ចាប់តាំងពីថ្ងៃទី ០១ ខែតុលាឆ្នាំ ២០២១ មកដល់ពេលនេះ ក្រោយពីខេត្តបានបន្ធូរគម្លាតប្រជាជនក្រៅខេត្តបានវិលត្រឡប់មកមូលដ្ឋានច្រើន ខេត្តបន្តរកឃើញករណីវិជ្ជមានជាមួយនឹង SARS-Cov-២ ក្នុងសហគមន៍ជាច្រើនករណី គិតដោយឡែកតែតាំងពីថ្ងៃទី ០១ ខែតុលា រហូតដល់ថ្ងៃទី ០៥ វិច្ឆិកាឆ្នាំ ២០២១ កំណត់ត្រាបាន ១.៦៤៩ ករណីវិជ្ជមាន ស្រូបយកអត្រា ៥២,១៨% នៃចំនួនករណីវិជ្ជមានមុននេះ។ ប្រការគួរឱ្យយកចិត្តទុកដាក់នោះ គឺក្នុងចំនួនបណ្តាករណីវិជ្ជមាន គឺជាកងកម្លាំងចូលរួមសមរភូមិមុខទប់ស្កាត់ជំងឺ ដូចជាបុគ្គលិក និយោជិត យុទ្ធជនកងកម្លាំងប្រដាប់អាវុធមាននិន្ននាការកើន។
     ក្នុងពេលខាងមុខនេះ គប្បីបន្តជ្រួតជ្រាបស្មារតី “ប្រឆាំងរោគជំងឺដូចជាប្រឆាំងខ្មាំង” គារពារសុខភាព អាយុជីវត្តរបស់ប្រជាជនគឺជាប្រការសំខាន់បំផុតមុនបង្អស់ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបកល្សខេត្តសំណូមពរ៖ (១) គប្បីបន្តជំរុញ មាំ ការងារផ្សព្វផ្សាយការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ នៅលើបណ្តាមធ្យោបាយ សារព័ត៌មានមហាជន ប្រមូលផ្តុំកម្លាំងសាមគ្គីរបស់ទូទាំងប្រព័ន្ធនយោបាយ និងប្រជាជនក្នុងយុទ្ធនាការ បង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។ ខ្លឹម សារផ្សព្វផ្សាយជាក់ស្តែង ច្បាស់លាស់ងាយយល់ ងាយអនុវត្ត ក្នុងនោះ យកចិត្តទុកដាក់ដល់ការវិនិច្ឆ័យម៉ឹងម៉ាត់បណ្តាព័ត៌មានខុសឆ្គង។ ជានិច្ចកាលចុះផ្សាយដំណឹង អត្ថបទពណ៌នាស្ងើចសរសើរដល់បណ្តាសមូហភាព បុគ្គលសកម្មទិតៀន បណ្តាសមូហភាព បុគ្គលនៅអត្តនោម័តិ ធ្វេសប្រហែស ខ្វះការទទួលបន្ទុកភារកិច្ច មិនប្រតិបត្តិត្រឹមត្រូវតាមល័ក្ខការណ៍ ៥K នៅប្រមូលផ្តុំនៅតាមអាហារដ្ឋាន ភេសជ្ជដ្ឋានច្រើនគ្នា។ល។ គប្បីបន្តពង្រីកស្មារតីរបស់បណ្តាកងកម្លាំងសមរភូមិមុខ ទប់ស្កាត់អាសន្នរោគជំងឺត្រដាងឆន្ទៈ ប្តូរផ្តាច់ ទឹកចិត្តប្រកបដោយធម៌ អស់ពីចិត្តបម្រើប្រជាជន ទន្ទឹមនឹងនោះ ត្រូវធានាសុវត្ថិភាពក្នុងការទប់ស្កាត់ អាសន្នរោគជំងឺ។ លើកទឹកចិត្តប្រជាជន មហាជនឱ្យបន្តពង្រីកប្រវេណីសាមគ្គីធ្វើសកម្មភាពមានភារកិច្ចដើម្បីខ្លួន គ្រួសារ សហគមន៍ និងសង្គម អនុវត្តល្អសេចក្តីកំណត់របស់រដ្ឋគ្រប់លំដាប់ថ្នាក់ ដើម្បីទប់ស្កាត់ប្រភពរីករាលដាល រួមចំណែករុញច្រានមហាសន្នរោគ នាំមកស្ថានភាពធម្មតាថ្មី។ (២) មូលដ្ឋាននីមួយៗគប្បីធ្វើលម្អិតជាក់ស្តែងកម្រិតរោគជំងឺត្រឹមត្រូវតាមសេចក្តីសម្រេចចិត្តលេខ ១២៨/NĐ-CP ចុះថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២១ របស់រដ្ឋាភិបាលកំណត់បណ្តោះអាសន្ន “សម្របសម្រួលសុវត្ថិភាព រវៀសរវៃ ត្រួតពិនិត្យមានប្រសិទ្ធភាពជំងឺកូវីដ-១៩ “ ដើម្បីមានបណ្តាវិធានការច្បាស់លាស់សមស្រប ក្នុងនោះ គប្បីយកចិត្តទុកដាក់ដល់ការងារគ្រប់គ្រងការធ្វើដំណើររបស់ប្រជាជន។ល។ (៣) បណ្តាសមមិត្ត សមាជិកអចិន្ត្រៃយ៍​ នៃគណៈកម្មាធិការបក្សខេត្ត សមាជិកគណៈប្រតិបត្តិការបក្សខេត្ត កម្មាភិបាលស្នូល អ្នកជាប្រមុខបណ្តាថ្នាក់ បណ្តាផ្នែក បណ្តាស្ថាប័ន អង្គភាព មូលដ្ឋាន គប្បីបន្តប្តូរផ្តាច់ និងបញ្ចេញកម្លាំងអស់ពីចិត្តច្បាមខ្ជាប់ស្ថានភាព ជាក់ស្តែង សហការជិតដិតជាមួយនឹងបណ្តាមូលដ្ឋាន ត្រួតពិនិត្យល្អស្ថានភាព ទប់ទល់រាល់សភាពការណ៍ក្នុងការទប់ស្កាត់អាសន្នរោគជំងឺឱ្យបានទាន់ពេល ដើម្បីសម្រេចប្រសិទ្ធភាពខ្ពស់បំផុត ពិសេសគឺដាស់តឿនរំលឹកការអនុវត្តន៍ការចាក់វ៉ាក់សាំងត្រូវបានធានាសុវត្ថិភាព និងទាន់ពេល។
     ចង្អុលការដាស់តឿនរំលឹកការអនុវត្តន៍ជាបន្ទាន់ បណ្តាគោលនយោបាយសោធនរបស់រដ្ឋាភិបាល ជូនប្រជាជន។ ទន្ទឹមនឹងនោះ មិនទុកឱ្យប្រជាជនត្រូវជនទុច្ចរិតអូសទាញឆ្លៀតឱកាសញុះញង់ មួលបង្កាច់បំផ្លាញបក្ស រដ្ឋយើង។ (៤) កម្មាភិ បាល បក្ខជន បុគ្គលិក និយោជិត យុទ្ធជនកងកម្លាំងប្រដាប់អាវុធត្រូវធ្វើជាគំរូ ម៉ឹងម៉ាត់អនុវត្តបណ្តាវិធានការទប់ស្កាត់អាសន្នរោគជំងឺកូវីដ- ១៩ មិនគប្បីធ្វេសប្រហែស អត្តនោម័តិក្នុងការ ទប់ស្កាត់អាសន្នរោគជំងឺ ប្រសិនបើល្មើសនឹងត្រូវ វិនិច្ឆ័យម៉ឹហម៉ាត់តាមសេចក្តីកំណត់។ (៥) ចង្អុលការបង្កើនការងារត្រួតពិនិត្យវិនិច្ឆ័យបណ្តាករណី បំពានសេចក្តីកំណត់ក្នុងការងារទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ពិសេសគឺចំពោះករណីមិន អនុវត្តធានាអនុសាសន៍ ៥K ចំពោះបណ្តាប្រជាជនក្រៅខេត្តវិលត្រឡប់មកមូលដ្ឋានមិនរាយ ការណ៍សុខាភិបាល ឬរាយការណ៍មិនទៀងត្រង់ គ្រប់គ្រាន់បង្កឱ្យរីករាលដាលរោគជំងឺ។ (៦)គណៈកម្មាធិការប្រជាជនខេត្តចង្អុលការមន្ទីរសុ ខាភិបាលជំរុញសន្ទុះកំណើនចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ តាមស្មារតីរហ័សផង ប៉ុន្តែត្រូវធានាសុវត្ថិភាពបង្ការជំងឺនៅនឹងកន្លែងចាក់វ៉ាក់សាំង។ កសាងផែនការចាក់វ៉ាក់សាំងត្រួវធានាបន្តបន្ទាប់ មិនទុកឱ្យស្ទះវ៉ាក់សាំងពេលដែលបាន បែងចែក ក្នុងនោះសហការល្អជាមួយនឹងផ្នែកអប់រំអនុវត្តការចាក់វ៉ាក់សាំង ធានារហ័ស និងសុវត្ថិភាពជូនសិស្សពីថ្នាក់ទី ៩ ដល់ថ្នាកទី ១២ ក្នុងខេត្តចេញផ្សាយសេចក្តីណែនាំអំពីលក្ខណៈ របៀបគ្រប់គ្រង ថែទាំ ព្យាបាលករណី F០ មួយចំនួន (ដែលអាការៈរោគ)នៅនឹងគ្រួសារ និងតំបន់ចត្តាឡីស័ក F១ នៅនឹងគ្រួសារ ពេលវាយតម្លៃមានលទ្ធផលនឹងអនុវត្តពង្រីកទូលំទូលាយ។ (៧) គណៈកម្មធិការប្រជាជនខេត្តចង្អុលការមន្ទីរព័ត៌មាន និងឃោសនាការសហការជាមួយបណ្តាមូលដ្ឋានប្រមូលផ្តុំកម្លាំងអនុវត្តល្អការងារបញ្ចូលប្រើប្រាស់កម្មវិធីបង្ការកូវីដ-១៩ បញ្ជីសុខភាពអេឡិចត្រូនិចនៅលើទូរស័ព្ទប្រាជ្ញា ទន្ទឹមនឹងនោះ អនុវត្តការបោស QR Code ពេលទៅដល់ស្ថាប័នរដ្ឋ កន្លែងមានមនុស្សច្រើន (ផ្សារ ផ្សារទំនើប ។ល។)បង្កើនការងារណែនាំត្រួតពិនិត្យ រំលឹកដាស់តឿន និងជានិច្ចកាលរបាយការណ៍លទ្ធផលជូនអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត។ (៨) បណ្តាគណៈកម្មាធិការបក្សស្រុក ទីផ្សាររួមខេត្ត ទីក្រុង គណៈកម្មាធិការបក្សស្ថិតក្រោមឱវាទគណៈកម្មាធិការបក្សខេត្ត បន្តសំណូមពរកម្មាភិបាល បក្ខជនធ្វើ ជាគំរូអនុវត្តអំពាវនាវប្រជាជនអនុវត្តត្រឹមត្រូវតាមបណ្តាគោលការណ៍ សេចក្តីកំណត់របស់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តអំពីការងារទប់ស្កាត់អាសន្នរោគជំងឺកូវីដ -១៩ ជាមួយនឹងការប្តេជ្ញាខ្ពស់ មិនទុកឱ្យរោគជំងឺផ្ទុះសារឡើងនៅលើភូមិសាស្ត្រដើម្បីឆាប់ស្តារឡើងបណ្តាសកម្មភាពសេដ្ឋកិច្ច-សង្គម និងជីវភាពប្រជាជននៅស្ថានភាពធម្មតាថ្មី។ (៩) អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រគល់ភារកិច្ចឱ្យគណៈកម្មាធិការការងារកម្មាធិការបក្ស នៃគណៈកម្មាធិការប្រជាជនខេត្តដឹកនាំគណៈកម្មាធិការបក្សខេត្តចង្អុលការជាក់ស្តែង បណ្តាភារកិច្ចតាមស្មារតីសារលិខិតនេះឱ្យមានប្រសិទ្ធ ភាពក្នុងការងារទប់ស្កាត់អាសន្នរោគជំងឺ៕   ប្រែសម្រួល៖  រតនា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

Báo chí và các nhà báo tỉnh Trà Vinh giữ vững và phát huy vai trò của báo chí và người làm báo cách mạng

Bảo hiểm xã hội Khu vực XXXI chúc mừng ngày Báo chí Cách mạng Việt Nam tại Báo Trà Vinh

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.