14/12/2020 14:55
តំណាងចូលរួមអង្គសន្និបាតផ្សាយបន្តផ្ទាល់ទូទាំងប្រទេស។ រូបថត៖ រតនា
កាលពីថ្ងៃទី ១១ ធ្នូ គណៈឃោសនាអប់រំបក្សខេត្តជាស្ថាប័នប្រចាំអចិន្ត្រៃយ៍នៃគណៈចង្អុលការការពារគ្រឹះធារសតិអារម្មណ៍របស់បក្ស តស៊ូបដិសេធន៍បណ្តាទស្សនៈខុសឆ្គងអានុភាពជាអមិត្ត (គណៈចង្អុលការលេខ ៣៥) ចាត់តាំងសន្និបាតធ្វើបច្ចុប្បន្នកម្មបញ្ហាមួយចំនួនស្តីអំពីទ្រឹស្តីភាពជាក់ស្តែងរួមចំណែកការពារគ្រឹះធារសតិអារម្មណ៍របស់បក្ស តស៊ូបដិសេធន៍បណ្តាទស្សនៈខុសឆ្គងអានុភាពជាអមិត្ត និងព័ត៍មានហេតុការណ៍។
អញ្ជើញចូលរួមមានតំណាងថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែក សមាជិកគណៈចង្អុលការលេខ ៣៥ ក្រុមអ្នកជំនាញការ សហការីគណៈចង្អុលការថ្នាក់ខេត្ត អ្នករបាយការណ៍ សហការីមតិសង្គមថ្នាក់ខេត្ត អចិន្ត្រៃយ៍បណ្តាគណៈកម្មាធិការបក្សស្រុក ទីផ្សាររួមខេត្ត ទីក្រុង គណៈកម្មាធិការបក្សស្ថិតក្រោមឱវាទគណៈកម្មាធិការបក្សខេត្ត គណៈចង្អុលការលេខ ៣៥ ក្រុមលេខា ធិការថ្នាក់ស្រុក និងប្រហាក់ប្រហែល។ សមមិត្តត្រឹងក្វឹកត្វឹង សមាជិកអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈឃោសនាអប់រំបក្សខេត្ត ធើ្វជាអធិបតីសន្និបាត។
ស្ថិតនៅនឹងសន្និបាត តំណាងទាំងឡាយបានស្តាប់សាស្ត្រាចារ្យរង បណ្ឌិត ង្វៀងវៀតថៅ សមាជិកក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម អតីតនាយករងវិជ្ជាស្ថាននយោបាយជាតិហូជីមិញ របាយការណ៍បណ្តាឯកទេសបទដូចជា៖ (១) ការពារគ្រឹះធារសតិអារម្មណ៍របស់បក្ស បញ្ហាមួយចំនួនអំពីទ្រឹស្តីសារវន្ត ជាបន្ទាន់ និង បណ្តាសមិទ្ធផលផ្លាស់ប្តូរថ្មីការត្រិះរិះទ្រឹស្តី និងសំណូមពរភារកិច្ចក្នុងសម័យថ្មី។ (២) ការត្រិះរិះយុទ្ធសាស្ត្រ និងគោលការណ៍គោលមាគ៍ាកិច្ចការបរទេសរបស់វៀតណាមក្នុងពិភពលោកកំពុងមានការផ្លាស់ប្តូរថ្មី សមិទ្ធផលរបស់វៀតណាមដែលឆ្លងកាត់រយៈកាល ៣៥ ឆ្នាំផ្លាស់ប្តូរថ្មី។ ប្រជែងជាយុទ្ធសាស្ត្រអាមេរិក-ចិន និង យុទ្ធសាស្ត្រឆ្លើយតបរបស់វៀតណាមស្ថានភាពសមុទ្រខាងកើតថ្មីៗនេះ។
មានយោបល់ក្នុងសន្និបាតនេះ សមមិត្ត ត្រឹងក្វឹកត្វឹងបានបញ្ជាក់ច្បាស់ថា៖សន្និបាតដើម្បីបន្តការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពធ្វើសកម្មភាពរបស់គណៈចង្អុលការលេខ ៣៥ របស់ខេត្ត ស្រុក និងប្រហាក់ប្រហែល ផ្គត់ផ្គង់នូវបណ្តាព័ត៍មានទ្រឹស្តី និងភាពជាក់ស្តែងដើម្បីបម្រើការងារផ្សព្វផ្សាយកំណត់មតិសង្គមស៊ូបដិសេធន៍បណ្តាល្បិចកលឃោសនាមួលបង្កាច់បណ្តាទស្សនៈខុសឆ្គងរបស់បណ្តាអានុភាពជាអមិត្ត រួមចំណែកការពាររឹងមាំគ្រឹះធារសតិអារម្មណ៍របស់បក្ស។
ដើម្បីការពាររឹងមាំគ្រឹះធារសតិអារម្មណ៍របស់បក្ស កម្មាភិបាល បក្ខជនគ្រប់រូប គប្បីត្រូវបញ្ជាក់ឲ្យបានច្បាស់បណ្តាកលល្បិច ឧបាយកលបណ្តាទស្សនៈខុសឆ្គងអានុភាពរបស់បណ្តាអង្គការចាត់តាំងប្រតិកិរិយានៅក្នុងនិងក្រៅប្រទេស។ ផ្តើមពីនោះអនុវត្តដោយមានប្រសិទ្ធភាពភារកិច្ចតស៊ូបដិសេធន៍បណ្តាទស្សនៈខុសឆ្គងអានុភាពជាអមិត្តរួមចំណែកការពាររឹងមាំគ្រឹះធារសតិរម្មណ៍របស់បក្ស ឆ្លើយតបសំណូមពរកសាង និងពង្រីក ប្រទេសវៀតណាមចីរភាព៕ រតនា