• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 22/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តប្រសិទ្ធពរបុណ្យពិសាខបូជាពុទ្ធសករាជ ២៥៦៦

13/05/2022 08:39

នាឱកាសមហាបុណ្យពិសាខបូជាពុទ្ធសករាជ ២៥៦៦ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញសូមថ្វាយប្រគេននូវបិយវាចាសួរសុខទុក្ខ និងប្រសិទ្ធពរដល់ព្រះឧបជ្ឈាយ៍ ព្រះចៅអធិការ ព្រះ សង្ឃគ្រប់ព្រះអង្គ ដូនជី និងមាមីងពុទ្ធបរិស័ទក្នុងទូទាំងខេត្ត។

       ខ្លឹមសារលិខិត៖
     ស្ថិតក្នុងក្តីសប្បាយរីករាយរបស់មាមីងពុទ្ធបរិស័ទនៅលើពិភពលោកកំពុងទទួលអំណរមហាបុណ្យពិសាខបូជាពុទ្ធសករាជ ២៥៦៦ -គ្រិស្តសករាជ ២០២២ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញគោរពថ្វាយប្រគេននូវបិយវាចាសួរសុខទុក្ខនិងប្រសិទ្ធពរដល់ព្រះឧបជ្ឈាយ៍ ព្រះចៅអធិការ ព្រះសង្ឃគ្រប់ព្រះអង្គ ដូនជី ព្រមទាំងមាមីងពុទ្ធបរិស័ទក្នុងទូទាំងខេត្ត ប្រកបដោយសេចក្តីជ្រះថ្លាជាទីបំផុត!
     ជាមួយនឹងប្រពៃណី “ឧបត្ថម្ភសង្គ្រោះជាតិសុខុមាលភាពប្រជាជន”  “រួមដំណើរជាមួយ នឹងជនជាតិ” របស់ពុទ្ធសាសនាវៀតណាមកន្លងហើយ ពុទ្ធសាសនាខេត្តត្រាវិញមាន ការរួមវិភាគទានយ៉ាងសកម្មទៅក្នុងការពង្រីកសេដ្ឋកិច្ច-សង្គមរបស់ខេត្ត ចូលរួមអនុ វត្ត ល្អបណ្តាកិច្ចបំផុសចលនា ចលនាប្រឡងប្រណាំងស្នេហាជាតិអាស្រ័យដោយបណ្តា ថ្នាក់ បណ្តាផ្នែក បណ្តាមូលដ្ឋានបំផុសចលនា រួមដំណើរអនុវត្តបណ្តាគោលនយោបាយ សុខុមាលភាពសង្គម រួមកម្លាំងកសាងជនបទថ្មី អារ្យធម៌ទីក្រុង កាត់បន្ថយភាពក្រីក្រ ចីរភាព បង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។ គណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាមខេត្តត្រាវិញគោរពកំណត់ត្រានូវបណ្តាការរួមវិភាគទានយ៉ាងធំធេងរបស់ មាមីងពុទ្ធបរិស័ទខេត្តយើង និងប្រជាពុទ្ធបរស័ទក្នុងទូទាំងខេត្ត ទន្ទឹមនឹងនោះសូមប្រសិទ្ធពរដល់ការសម្រេចជោគជ័យរបស់មហាសន្និបាតតំណាងពុទ្ធសាសនាខេត្តត្រាវិញលើកទី ៧ អាណត្តិកាល ២០២២-២០២៧។
     មហាបុណ្យពិសាខបូជាឆ្នាំ ២០២២ បានប្រព្រឹត្តឡើងក្នុងបរិយាកាសសប្បាយរីករាយរបស់ប្រជាជនទូទាំងប្រទេសនិយាយរួម ប្រជាពុទ្ធបរិស័ទក្នុងខេត្តត្រាវិញនិយាយ ដោយឡែកទទួលអំណរអនុស្សាវរីយ៍ឆ្នាំទី ៤៧ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២២) អនុស្សាវរីយ៍ឆ្នាំទី ១៣២ ទិវាខួបកំណើតលោកប្រធាន ហូជីមិញ (១៩ ខែឧសភា ឆ្នាំ ១៨៩០- ១៩ ខែ ឧសភា ឆ្នាំ ២០២២) អនុស្សាវរីយ៍ឆ្នាំទី ៣០ ទិវាបង្កើតខេត្តត្រាវិញឡើងវិញ (ខែ ឧសភា ឆ្នាំ ១៩៩២ -ខែឧសភា ឆ្នាំ ២០២២)។ ថ្វីត្បិត ស្ថិតក្នុងស្ថានភាពអាសន្នរោគជំងឺកូវីដ-១៩ នៅមានភាពប្រែប្រួលស្មុគស្មាញ ពិបាកប៉ាន់ស្មាន សង្ឃឹមថាព្រះឧបជ្ឈាយ៍ ព្រះចៅអធិការព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងដូនជី មាមីងពុទ្ធបរិស័ទខេត្តយើង គប្បីបន្តពង្រីកប្រវេណីដ៏ល្អល្អះរបស់ពុទ្ធសាសនាវៀតណាមផ្សព្វផ្សាយ ចលនាប្រជាជន មិនគប្បីអត្តនោម័ត ព្រងើយកន្តើយជាមួយនឹងការជះឥទ្ធិពលរបស់ រោគជំងឺកូវីដ-១៩ ឡើយ គប្បីបន្តអនុវត្តបណ្តាវិធានការបង្ការទប់ស្កាត់អាសន្នរោគជំងឺតាមសំណូមពរ របស់បណ្តាស្ថាប័នមានសមត្ថកិច្ច រួមចំណែកកាត់បន្ថយចំនួនករណីឆ្លងជំងឺ ចំនួនករណី ជំងឺធ្ងន់ ចំនួនករណីស្លាប់ ទន្ទឹមនឹងនោះសកម្មអនុវត្តបណ្តាវិធានការស្តារឡើង វិញការ ពង្រីកសេដ្ឋកិច្ច-សង្គម ពង្រឹងរឹងមាំផែនមហាសាមគ្គីទូទាំងប្រជាជាតិ។
     សូមប្រសិទ្ធពរថ្វាយប្រគេនជូនព្រះឧបជ្ឈាយ៍ ព្រះចៅអធិការ ព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងដូនជី មាមីងពុទ្ធបរិស័ទទទួលអំណរបុណ្យ ពិសាខបូជាប្រកបដោយក្តីសប្បាយ រីករាយ សាមគ្គី សុភមង្គល៕
                                                                                គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.