• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 22/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ក្តីសង្ឃឹមរបស់ម្ចាស់ឆ្នោត

20/05/2022 13:45

ការបោះឆ្នោតជ្រើសតាំងប្រធានគណៈកម្មការប្រជាជនភូមិ អនុសង្កាត់ អាណត្តិ កាល ២០២២ - ២០២៥ ភ្ជាប់ជាមួយបោះឆ្នោតជ្រើសសមាជិកគណៈអធិការកិច្ចប្រជា ជនឃុំ សង្កាត់ ទីប្រជុំជននៅលើភូមិសាស្រ្តខេត្តត្រាវិញ ជាព្រឹត្តិការណ៍នយោបាយ ដ៏សំខាន់មួយ ដែលបណ្តាមូលដ្ឋានក្នុងខេត្តបាន និងកំពុងផ្តុំកម្លាំងផ្សព្វផ្សាយអនុ វត្តត្រូវតាមនីតិវិធី ការណែនាំរបស់ខេត្តនិងទទួលបានការយកចិត្តទុកដាក់គាំទ្រពីសំ ណាក់ប្រជាជនគ្រប់ជាន់ស្រទាប់ ក្នុងនោះ មានប្រជាជនខ្មែរជាង ៣២%។ ការ បោះឆ្នោតនឹងប្រព្រឹត្តឡើងនៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២0២២ (ថ្ងៃអាទិត្យ)។ នេះជាការបោះឆ្នោត មិនត្រឹមតែជ្រើសតាំងបុគ្គលដែលសក្តិសមជាអ្នកតំណាង ឱ្យស្មារតី និងឆន្ទៈរបស់ប្រជាជនប៉ុណ្ណោះទេ នៅទាំងជាឱកាសដែលយើងគប្បី បង្កើនស្មារតីទទួលខុសត្រូវចំពោះសិទ្ធិ និងភារកិច្ចរបស់ប្រជាពលរដ្ឋ និងពង្រីក នូវសិទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋានទៀតផង។

     ព្រះតេជគុណ ថាច់សុង៖ ជ្រើសតំ ណាងដល់ព្រមដោយគុណសម្បត្តិ និងវិជ្ជាសម្បត្តិ


      ដោយមានបំណងបោះឆ្នោតជ្រើសតាំងប្រធាន គណៈកម្មការប្រជាជនភូមិ ជាតំណាងដែលដល់ព្រមដោយគុណសម្បត្តិ និងវិជ្ជាសម្បត្តិដើម្បីគ្រប់គ្រងភូមិឲ្យមានប្រសិទ្ធភាពជាងទៀតនោះ ព្រះតេជគុណ ថាច់សុង ព្រះចៅអធិការវត្តខ្សាច់កណ្តាល (ភូមិបុត្រី ឃុំហ្វាធ្វឹង ស្រុកចូវថាញ់) មានថេរដីកាថា៖ បើតាមអាត្មាយល់ឃើញថា ការបោះឆ្នោតជ្រើសតាំងប្រធានគណៈកម្មការប្រជាជនភូមិ អនុសង្កាត់ អាណត្តិកាល ២០២២ - ២០២៥ ភ្ជាប់ជាមួយការបោះឆ្នោតជ្រើសសមាជិកគណៈអធិ ការកិច្ចប្រជាជនឃុំ សង្កាត់ ទីប្រជុំជន សកម្មភាព នយោបាយទូលំទូលាយរបស់កម្មាភិបាល ប្រជាជននៅមូលដ្ឋាន។ ការបោះឆ្នោតលើកនេះ ដើម្បីពង្រឹង និងពង្រឹកគុណភាពសកម្មភាពរបស់គណៈ កម្មការប្រជាជនភូមិ-អនុសង្កាត់ក្នុងទូទាំងខេត្ត  រួមចំណែកពង្រឹងលទ្ធភាពពង្រីកប្រសិទ្ធភាពក្នុង ការគ្រប់គ្រងរដ្ឋនៅមូលដ្ឋាន។ ម្ល៉ោះហើយ ពេលដែលបានរដ្ឋអំណាចមូលដ្ឋាននិមន្តចូលរួមសន្និបាតពិគ្រោះយោបល់ដែលគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ ចាត់តាំងអាត្មាមានយោបល់គបវាល់ជាច្រើនក្នុង ការជ្រើសតាំងបេក្ខជនឈរឆ្នោតប្រធានគណៈ កម្មការប្រជាជនភូមិ គប្បីជ្រើសបណ្តាអ្នកដែលមានគុណសម្បត្តិ និងវិជ្ជាសម្បត្តិគ្រប់គ្រាន់ ដើម្បី គ្រប់គ្រងភូមិឱ្យមានប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ គប្បីជ្រើសបេក្ខជនដែលមានលំនៅឋានក្នុងភូមិ ទើបបេក្ខជននោះយល់ដឹងសុខទុក្ខនិងគោលបំណងរបស់ប្រជាជនក្នុងភូមិ។ បន្ទាប់ពីបានប្រជាជនបោះឆ្នោតជ្រើសតាំងជាប្រធានគណៈកម្មការប្រជាជនភូមិរួច គាត់នឹងធ្វើសេនាធិការ ស្នើថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ អនុវត្តល្អតាមស្មារតី និងគោលបំណងរបស់ប្រជាជនក្នុងការពង្រីកសេដ្ឋកិច្ចសង្គម គិតគូរដល់ជីវភាពរបស់ប្រជាជនឲ្យបានប្រសើរជាងទៀត៕
      លោកសឺនសារេន៖ រួមចំណែកកម្លាំងកាយចិត្ត ដើម្បីការបោះឆ្នោតប្រព្រឹត្តទៅបានល្អប្រសើរ

      គិតដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២២ ការ ងារត្រៀមបម្រុងបោះឆ្នោតប្រធានគណៈកម្មការប្រជាជនភូមិ អនុសង្កាត់ សមាជិកគណៈអធិការកិច្ចប្រជាជនឃុំលើភូមិសាស្រ្តឃុំទ្រឿងទ័រ ស្រុកកូវង៉ាង បានអនុវត្តសម្រេចកិច្ចពិគ្រោះយោបល់អំ ពីបេក្ខជនឈរឆ្នោត។ ឃុំកំពុងបន្តចង្អុលការឲ្យបេក្ខជនឈរឆ្នោតកសាងប្រវត្តិរូបសង្ខេបធ្វើការបិទផ្សាយ ដើម្បីប្រជាជនស្វែងយល់នៅមុនពេលសម្រេចចិត្តជ្រើសយកបេក្ខជនរូបណាមួយដែលស័ក្តិសមដើម្បីតំណាងឱ្យការដោះស្រាយបណ្ដា បញ្ហានៅមូលដ្ឋាន។ លោកសឺនសារេន ប្រធាន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំទ្រឿងទ័រ កំពុងមមាញឹក និងបម្រុងពេលវេលាជា ច្រើនចូលរួមបណ្ដាសកម្មភាពតាំងពីត្រៀមបម្រុង បានល្អបណ្ដាជំហានពិគ្រោះយោបល់ និងប្រវត្តិរូបសង្ខេបរបស់បណ្ដាបេក្ខជន បំផុសចលនាប្រជាជនទៅបោះឆ្នោតដោយផ្ទាល់ ។ល។ ដោយមាន បំណងរួមកម្លាំងកាយចិត្តដើម្បីឲ្យការបោះឆ្នោត ប្រព្រឹត្តទៅបានល្អប្រសើរ។
     លោកសឺនសារេន ចែករំលែក៖ ឆ្លងតាមរយៈបណ្ដាជំហានពិគ្រោះយោបល់ មូលដ្ឋានបានឯកភាពជ្រើសយកបេក្ខជន ១៤ រូប នៃ ៧ ភូមិលើ ភូមិសាស្រ្តឃុំ។ អាស្រ័យជាមូលដ្ឋានដែលមាន ជនរួមជាតិខ្មែររស់នៅច្រើន ម៉្លោះហើយការពិគ្រោះ យោបល់ការបោះឆ្នោតប្រធានគណៈកម្មការប្រជាជនលើកនេះក៏យកចិត្តទុកដាក់ដល់បេក្ខជនជាជនជាតិខ្មែរ។ ក្រោយពេលពិគ្រោះ ឯកភាព អំពីបេក្ខជនចំនួនសេសសល់សម្រាប់ការបោះ ឆ្នោត ការពិគ្រោះក៏បានឯកភាពបញ្ជីរាយនាម អ្នកទទួលបន្ទុកកិច្ចការបោះឆ្នោតក្នុងមួយក្រុមៗ ចំនួន ១១ រូប ដើម្បីអ្នកទាំងនោះចូលរួមអនុវត្តការបោះឆ្នោតធានាអនុវត្តតាមលក្ខការណ៍បោះ ឆ្នោត។ ចំពោះគ្រួសារម្ចាស់ឆ្នោត បានត្រឹមតែ ជ្រើសបណ្ដាគ្រួសារដែលវត្តមានដល់ថ្ងៃផ្ដល់សន្លឹក ឆ្នោត ដើម្បីម្ចាស់ឆ្នោតទៅបោះឆ្នោត។ បណ្ដាគ្រួសារមិននៅកន្លែងស្នាក់នៅ អាស្រ័យទៅរកស៊ីឆ្ងាយនោះ មិនដាក់ចូលក្នុងបញ្ជីរាយនាមម្ចាស់ ឆ្នោតឡើយ។ ទង្វើនេះ គឺដើម្បីធានាអត្រាអ្នកទៅបោះឆ្នោតសម្រេចតាមការកំណត់ប្រៀបជាមួយចំនួនគ្រួសារដែលវត្តមាននៅមូលដ្ឋាន។ សមា ជិកគណៈអធិការកិច្ចប្រជាជនឃុំក៏ជ្រើសបានអ្នក ដែលមានបទពិសោធន៍ក្នុងការងារអធិការកិច្ចដើម្បីអនុវត្តល្អការងារនេះ ក្នុងអាណត្តិកាល ២០២២-២០២៥។ តាមការប៉ាន់ស្មាន ក្នុងការបោះឆ្នោតប្រធានគណៈកម្មការប្រជាជនភូមិ អនុសង្កាត់ និងបោះឆ្នោតសមាជិកគណៈអធិការកិច្ច ប្រជាជនឃុំអាណត្តិកាលនេះ នឹងមានតំណាង គ្រួសារជាង ២.៦០០ គ្រួ លើភូមិសាស្រ្តឃុំទ្រឿងទ័រទៅបោះឆ្នោត៕
     *បងគឹមរឿង៖ជ្រើសបេក្ខជនដែលមានប្រជាប្រិយភាពមានលទ្ធភាពបម្រើការងារនៅមូលដ្ឋាន


     កសិករគឹមរឿង ភូមិអង្កោល ឃុំឡុងវិញ ស្រុកយ្វៀងហាយដាក់ក្ដីសង្ឃឹម៖ ក្នុងអាណត្តិកាលកន្លង អាស្រ័យដោយពង្រីកល្អអ្នកតំណាងឲ្យសិទ្ធិ និងផលប្រយោជន៍ ស្របច្បាប់របស់ជាជន ម៉្លោះហើយកម្មាភិបាលជាច្រើនពីថ្នាក់ឃុំដល់ថ្នាក់ភូមិ ទទួលបានក្ដីជំនឿក៏ដូចជាការទំនុកចិត្តខ្ពស់ពីសំណាក់ប្រជាជននៅលើភូមិសាស្រ្ត។ បោះឆ្នោត លើកនេះ ខ្ញុំនឹងជ្រើសរើសអ្នកដែលមានប្រជាប្រិយភាព មានលទ្ធភាពបម្រើការងារនៅមូលដ្ឋាន បានប្រជាជនទំនុកចិត្ត និងយកចិត្តទុកដាក់ដល់ជីវភាពប្រជាជននៅក្នុងភូមិ យកចិត្តទុកដាក់ពង្រីក តម្លៃប្រពៃណីវប្បធម៌របស់ជនរួមជាតិខ្មែរ។ អ្នក ទាំងនោះនឹងរួម ដំណើរជាមួយមាមីងក្នុងកសាងបណ្ដាទម្រង់ផលិតកសិកម្មនៅមូលដ្ឋាន យកចិត្តទុកដាក់ដល់បណ្ដាគោលនយោបាយសម្រាប់ ជនរួមជាតិខ្មែរ ការងារបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន បង្កការងារធ្វើជូនពលករដែលនៅទំនេរ។ល។ ឆ្លង តាមរយៈនោះ រួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាជននៅក្នុងភូមិនិយាយរួម ជនរួមជាតិខ្មែរនិយាយដោយ ឡែក៕
     *លោកគឹមយ៉ាន់ធា៖ ស្នើឲ្យប្រធានគណៈកម្មការប្រជាជនភូមិយកចិត្តទុក ដាក់ដល់ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានជនបទ

     លោកគឹមយ៉ាន់ធា៖ ស្នើឲ្យប្រធានគណៈកម្មការប្រជាជនភូមិយកចិត្តទុកដាក់ដល់ការ កសាងហេដ្ឋារចនាសម្ព័ន្ធជនបទ ដោយមានតួនាទីជាប្រធានគណៈការងាររណសិរ្សភូមិក្បាលទូក ឃុំឡុងហ៊ីប ស្រុកថ្កូវ ក្នុងការផ្សព្វផ្សាយទូលំទូលាយ ដល់ប្រជាជនដោយច្រើនរូបភាពអំពីការបោះឆ្នោត ជ្រើសប្រធានគណៈកម្មការប្រជាជនភូមិ អនុសង្កាត់ សមាជិកគណៈអធិការកិច្ចប្រជាជនឃុំ  សង្កាត់ទី ប្រជុំជនចាត់តាំងសន្និបាតពិគ្រោះយោ បល់ជ្រើសបេក្ខជនឈរឆ្នោត គាត់ក៏បានដាក់ក្ដី សង្ឃឹមទៅលើអ្នកជាប់ឆ្នោតបន្តក្ដាប់នូវបំណងប្រាថ្នារបស់ប្រជាជនក្នុងភូមិរួចស្នើដល់បណ្ដាស្ថាប័នសមត្ថកិច្ចឲ្យពិនិត្យ ដោះស្រាយទាន់ពេល បណ្ដាសំណើររបស់ម្ចាស់ឆ្នោត។ បណ្ដាបញ្ហាដែលមាមីងនៅភូមិក្បាលទូកចាប់អារម្មណ៍នាពេលបច្ចុប្បន្ននេះគឺ ប្រព័ន្ធហេដ្ឋានរចនាសម្ព័ន្ធជនបទ។ ស្នើឲ្យប្រញាប់កសាងផ្លូវទៅកាន់វាលស្រែពីខាង ត្បូងវត្តក្បាលទូកទៅដល់ផ្ទះលោកមាព័ទ្ធមកភ្ជាប់ផ្លូវលំលេខ ៣៦។ កសាងប្រព័ន្ធទំនប់ព័ទ្ធជុំបម្រើ ការផលិតស្រូវនៅវាលស្រែទំនាបរបស់ភូមិចំនួន ១២៧,៩ ហិកតា។ ទន្ទឹមនឹងនោះពង្រឹង និងលើកកម្ពស់គុណភាពបណ្តាក្រុមសហការផលិតលើភូមិសាស្រ្តភូមិ។ ស្នើថ្នាក់លើឧបត្ថម្ភទុនឲ្យកសិករផលិត។ បញ្ជាការអនុវត្តល្អបណ្តាភារកិច្ច របស់សហគមន៍ប្រជាជនស្នាក់នៅនិងភារកិច្ចថ្នាក់លើប្រគល់ឲ្យ រួមចំណែកក្នុងការពង្រឹង និងពង្រីកកម្លាំងរឹងមាំរបស់រដ្ឋអំណាចមូលដ្ឋាន។ ទន្ទឹមនឹងនោះ ចាត់តាំងផ្សព្វផ្សាយគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ និងភារកិច្ចថ្នាក់លើប្រគល់ឲ្យ៕          

                                                                                                                              ក្រុមអ្នកយកព័ត៌មាន៖ 
​​​​​​​                                                                                                                             សុខា-សុជា-ហ្វាង-សម្បត្តិ

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.