02/05/2022 07:08
បច្ចុប្បន្ន សាខាបក្សអគ្គិសនីចូវថាញ់មានបក្ខជន ២៣ រូប រួមមានបក្ខជនពេញសិទ្ធិ ២២ រូប បក្ខជនបម្រុង ០១ រូប មានបក្ខជននារី ០៤ រូប បក្ខជនខ្មែរ ០៣ រូប។ គណៈប្រតិបត្តិការសាខាបក្សមាន ០៥ រូប។ ក្នុងអាណត្តិកាល ២០២០-២០២២ សាខាបក្សបានចាត់តាំងផ្សព្វផ្សាយ ជ្រួតជ្រាបបណ្ដាគោលការណ៍ សេចក្ដីសម្រេចចិត្តរបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ កិច្ចចង្អុលការរបស់បក្សថ្នាក់លើគ្រប់គ្រាន់។ ឆ្លងតាមរយៈនោះ បក្ខជន សមាជិកយុវជន និងពលករប្រតិបត្តិល្អ គ្មានករណីពលករបំពានបទពិន័យក្នុងពលកម្ម។
គណៈប្រតិបត្តិការអាណត្តិកាលថ្មីចេញបង្ហាញមុខ។ រូបថត៖ ហ្វីហ្វាង
គណៈប្រតិបត្តិការសាខាបក្សដឹកនាំកម្មាភិបាល បក្ខជនអនុវត្តសម្រេច ៩/១០ លក្ខឋានដែលសេចក្ដីសម្រេចចិត្តមហាសន្និបាតបានដាក់ចេញ។ ជាក់ស្ដែង សាខាបក្សដឹកនាំអនុវត្តសម្រេចភារកិច្ចផលិត ធ្វើអាជីវកម្មតាមផែនការដែលក្រុមហ៊ុនប្រគល់ឲ្យ។ ផ្សព្វផ្សាយ កសាងសម្រេច ០៨ សំណង់វិនិយោគកសាង និងជួសជុលបណ្ដាញអគ្គិសនីជាមួយតម្លៃជាង ៤៦ ពាន់លានដុង។ រួមចំណែកបង្កើនកម្រិត ជំនឿក្នុងការផ្គត់ផ្គង់អគ្គិសនី ធានាផ្គត់ផ្គង់អគ្គិសនីសុវត្ថិភាព បន្តបន្ទាប់បម្រើដល់តម្រូវការប្រើប្រាស់របស់ប្រជាជន បម្រើក្នុងការពង្រីកសេដ្ឋកិច្ច សង្គមរបស់មូលដ្ឋាន។ អនុវត្តល្អការងារពង្រីកចំនួនគ្រួសារ ប្រើអគ្គិសនីសម្រេចតាមកម្រិតផែនការនៃសេចក្ដីសម្រេចចិត្តរៀងរាល់ឆ្នាំរបស់គណៈកម្មាធិការបក្សស្រុកចូវថាញ់។ បង្កើនអត្រាចំនួនគ្រួសារមានអគ្គិសនីប្រើប្រាស់ក្នុងទូទាំងស្រុកដល់ចុងខែមីនាឆ្នាំ ២០២២ សម្រេច ៩៩,៧២%។ មាន ១៣/១៣ ឃុំ ទីប្រជុំជនបានទទួលស្គាល់សម្រេចលក្ខឋានលេខ ៤ ស្ដីពីអគ្គិសនីក្នុងការកសាងជនបទថ្មី ស្រុកចូវថាញ់បានទទួលស្គាល់ជាស្រុកជនបទថ្មីកាលពីខែមីនាឆ្នាំ ២០២២។
សាខាបក្សដឹកនាំអនុវត្តល្អការងារតបស្នងសងគុណ រួមវិភាគទានឧបត្ថម្ភបណ្ដាសកម្មភាពសង្គមនៅមូលដ្ឋាន តាមការបំផុសចលនា ចំនួនប្រាក់ជាង ៧១ លានដុង (ឧបត្ថម្ភជនរួមជាតិនៅភូមិភាគកណ្ដាលត្រូវព្យុះទឹកជំនន់ មូលនិធិជួយគ្នាក្នុងសង្គម មូលនិធិបង្ការទប់ទល់គ្រោះធម្មជាតិ មូលនិធិដើម្បីអ្នកក្រីក្រ ឧបត្ថម្ភការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។ល។ ដឹកនាំចង្អុលការអនុវត្តបណ្ដាសកម្មភាពខែរំលឹកគុណអតិថិជនរាល់ឆ្នាំ និងបណ្ដាសកម្មភាពសង្គមនៅលើភូមិសាស្រ្តស្រុកចូវថាញ់ជាមួយចំនួនប្រាក់ ៩៦,៤ ពាន់លានដុង។
ក្នុងអាណត្តិកាល ២០២២-២០២៥ សាខាបក្សដាក់ចេញបណ្ដាកម្រិតផែនការជាក់ស្ដែង៖ បក្ខជន ១០០% បានរៀនសូត្របណ្ដាសារាចរ សេចក្ដីសម្រេចចិត្តរបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។ បក្ខជន ១០០% អនុវត្តល្អបធានបទរៀនសូត្រ និងធ្វើតាមអ៊ំហូ។ រៀងរាល់ឆ្នាំ មានបក្ខជនពី ៩៥% សម្រេចល្អភារកិច្ចឡើងទៅ។ អនុវត្តសម្រេច និងសម្រេចលើសបណ្ដាកម្រិតផែនការផលិតធ្វើអាជីវកម្មរាល់ឆ្នាំដែលក្រុមហ៊ុនប្រគល់ឲ្យ កម្រិតកើនអគ្គិសនីពាណិជ្ជផលគិតជាមធ្យមជាង ៧% រៀងរាល់ឆ្នាំ និងអគ្គិសនីសម្រេចកិត្តិនាមពីថ្នាក់ពូកែឡើងទៅរៀងរាល់ឆ្នាំ។ ខិតខំដល់ចុងអាណត្តិកាល គ្រួសារនៅជនបទទាំងអស់មានអគ្គិសនីប្រើប្រាស់តាមសេចក្ដីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សស្រុកដាក់ចេញ។ ផ្ដើមពីនោះ ខិតខំអនុវត្តសម្រេចសម្បទាសាខាបក្សសម្រេចល្អភារកិច្ចរាល់ឆ្នាំក្នុងអាណត្តិកាល ២០២២-២០២៥។
មហាសន្និបាតបានបោះឆ្នោតសមាជិកគណៈប្រតិបត្តិការសាខាបក្សនីតិកាលទី ៧ រួមមាន ០៥ រូប សមមិត្ត ពុងថេម៉ី ជាប់ឆ្នោតសាជាថ្មីជាលេខាសាខាបក្សអគ្គិសនីចូវថាញ់ អាណត្តិកាល ២០២២-២០២៥៕
ហ្វីហ្វាង-ថាច់ហ្វាង
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។