13/05/2022 08:57
រំសាយទុនឲ្យអតិថិជន សិស្ស និស្សិតបុល។
អនុវត្តតាមសេចក្ដីសម្រេចចិត្តលេខ ១១/ NQ-CP ចុះថ្ងៃទី ៣០ មករាឆ្នាំ ២០២២របស់ រដ្ឋាភិបាលស្ដីពីកម្មវិធីស្ដារឡើងវិញនិងពង្រីកសេដ្ឋកិច្ច-សង្គម នៅថ្ងៃទី ២៩ មេសា សាខា ធនាគារគោលនយោបាយសង្គមខេត្តចាត់តាំងរំសាយទុនជាមួយកម្មវិធី ០៣ យ៉ាង៖ ឲ្យបុលឧបត្ថម្ភការងារធ្វើ រក្សាពង្រីកទូលាយការងារ ធ្វើ ឲ្យសិស្ស និស្សិតបុលទិញកំព្យូទ័រសម្រាប់បម្រើការរៀនសូត្រនិងឲ្យបុលសាងសង់លំនៅឋានសង្គម។
ក្នុងថ្ងៃដំបូង (គឺថ្ងៃទី ២៩ មេសា) សាខាធនាគារគោលនយោបាយសង្គមខេត្តបានរំសាយទុនឲ្យអតិថិជនបុល ១៩៦ នាក់ ជាមួយថវិកា ៧,៣៨១ ពាន់លានដុង។ ក្នុងនោះ ឲ្យបុលឧបត្ថម្ភការងារធ្វើ រក្សាពង្រីកទូលាយការងារធ្វើឲ្យអតិថិជន ១៨៧ នាក់ ជាមួយថវិកា ៦,៨៣៣ ពាន់លានដុង រយៈពេលឲ្យបុល ៦០ ខែ (គិតប្រាក់ការក្នុងមួយឆ្នាំ ៧,៩២% បានឧបត្ថម្ភប្រាក់ ការក្នុងមួយឆ្នាំ០២% រយៈពេលឲ្យបុល ០២ ឆ្នាំ) សិស្ស និស្សិតបុលទិញកំព្យូទ័រ ០៨ នាក់ ជាមួយថវិកា ៨០ លានដុង ប្រាក់ការ ក្នុងមួយ ឆ្នាំ ១,២% រយៈពេលឲ្យបុលមិនហួសពី ៣៦ ខែនិងអតិថិជនបុលសាងសង់លំនៅឋាន ០១ នាក់ ជាមួយថវិកា ៤៦៨ លានដុង ប្រាក់ការ ក្នុងមួយឆ្នាំ ៤,៨% មិនហួសពី ២៥ ឆ្នាំ។
លោកឡេហ្វាងភី នាយករងសាខាធនាគារ គោលនយោបាយសង្គមខេត្តបានឲ្យដឹងថា៖ ដើម្បីរំសាយទុនចាត់ចែង ១៤៥ ពាន់លាន ដុងជាមួយកម្មវិធីទាំង ០៣ ៖ ឧបត្ថម្ភការងារ ធ្វើរក្សាពង្រីកទូលាយការងារធ្វើ ៤០/១៤៥ ពាន់លានដុង បុលសង់លំនៅឋានសង្គម ១០០/ ១៤៥ ពាន់លានដុងនិងសិស្ស និស្សិតបុលទិញ កំព្យូទ័រ ០៥/១៤៥ ពាន់លានដុង មុនខែកញ្ញា ឆ្នាំ ២០២២ សាខាធនាគារគោលនយោបាយសង្គមខេត្តត្រាវិញកំពុងសហការជាមួយបណ្ដាការិយាល័យ ស្ថាប័ន ផ្នែក មូលដ្ឋានប្រមូលផ្ដុំ ប្រភពកម្លាំងដើម្បីចាត់តាំងផ្សព្វផ្សាយអនុវត្តឲ្យបុលទាន់ពេល មានប្រសិទ្ធភាព ត្រូវតាមមុខ សញ្ញាទទួលផល បើកចំហ ច្បាស់លាស់ជួយ អ្នកក្រីក្រនិងបណ្ដាមុខសញ្ញាគោលនយោបាយ ផ្សេងៗងាយស្រួលប្រសព្វជាមួយទុនគោល នយោបាយ។ ទន្ទឹមនឹងនោះ ជំរុញមាំការងារ ផ្សព្វផ្សាយអំពីគោលនយោបាយឥណទានអាទិភាពរួមចំណែកស្ដារឡើងវិញនិងពង្រីកសេដ្ឋ កិច្ច-សង្គម៕ ប្រែសម្រួល៖ លឺវវ៉ូ
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។