19/04/2024 06:59
អស់រយៈកាលជាង ០១ ឆ្នាំចុះហត្ថលេខាលើកម្មវិធីសហការលេខ 0២/CTrPH-MTTQ-HĐKSSYN ថ្ងៃទី ២៧ ឧសភា ឆ្នាំ ២០២២ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ និងគណៈអចិន្ត្រៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ ដំណាក់កាល ២០២២-២០២៧ គណៈអចិន្ត្រៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ សហការផ្សព្វផ្សាយច្បាប់ផ្សេងៗបាន ២៧២ លើក ដោយមានព្រះសង្ឃ និងពុទ្ធបរិស័ទ ២.០៩៦ អង្គ និងរូបចូលរួម។ ចលនាកសាងផ្ទះមហាសាមគ្គី ០១ ខ្នងដើម្បីអំណរមហាសន្និបាតរណសិរ្សមាតុភូមិវៀតណាមខេត្ត។ ទន្ទឹមនឹងនោះ គណៈអចិន្ត្រៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តបានកំណត់ត្រាយោបល់របស់ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទ ០៨ យោបល់ពាក់ព័ន្ធដល់ការផ្ទេរកម្មសិទ្ធិប្រើប្រាស់ដីធ្លី ការកសាងថ្មី និងជួសជុលសំណង់នៅតាមវត្តអារាម ។ ដោះស្រាយករណីវិវាទពាក់ព័ន្ធដល់ជនជាតិ និងសាសនាចំនួន ០៤ ករណី។ តាមរយៈនោះ បានរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងធ្លុងមហាសាមគ្គីទូទាំងប្រជាជាតិ ។
គណៈអចិន្ត្រៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តនិមន្តទៅសួរសុខទុក្ខ និងប្រសិទ្ធពរគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត នារដូវបុណ្យតេតឆ្នាំ ២០២៤។
វត្តមហិង្គុទ្យារាម (សំរោងធំ) ឃុំម៉ីចាញ់ ស្រុកចូវថាញ់ ជាវត្តមួយក្នុងចំណោមវត្តព្រះពុទ្ធសាសនាមហានិកាយខ្មែរដែលសហការបានល្អជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាឃុំ ដើម្បីអនុវត្តការងារផ្សព្វផ្សាយ។
ព្រះតេជគុណ ស៊ើងបញ្ញា ព្រះចៅអធិការរងវត្តសំរោងធំ មានថេរដីកា៖ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ ម៉ីចាញ់ តែងសហការជាមួយព្រះសង្ឃ និងគណៈកម្មការវត្ត ដើម្បីពិគ្រោះអំពីខ្លឹមសារ ក៏ដូចជាព័ត៌មានដែលត្រូវផ្សព្វផ្សាយ។ តាមរយៈនោះ អាត្មាបានផ្សព្វផ្សាយដល់ប្រជាពុទ្ធបរិស័ទនៅរាល់ថ្ងៃ ៨ រោច ៨ កើត ថ្ងៃពេញបូណ៌មី ថ្ងៃខែដាច់ជារៀងរាល់ខែ។ ដោយសារនៅថ្ងៃទាំងនោះ ប្រជាពុទ្ធបរិស័ទមកវត្តយ៉ាងកុះករ ម្ល៉ោះហើយការផ្សព្វផ្សាយនាំមកនូវប្រសិទ្ធភាពជាក់ស្តែង។ បើតាមអាត្មាយល់ឃើញថា ការងារផ្សព្វផ្សាយ មានប្រយោជន៍សំខាន់ណាស់ ព្រោះតាមរយៈការផ្សព្វផ្សាយនោះ ជំនួយឲ្យប្រជាជនបង្កើនការយល់ដឹង និងអនុវត្តល្អតាមគោលមាគ៌ា គោលនយោបាយច្បាប់របស់បក្ស និងរដ្ឋ បន្តការពង្រីកស្មារតីសាមគ្គី និងចូលរួមយ៉ាងសកម្មក្នុងបណ្តាចលនា។ ក្នុងនោះមានចលនា “ទូទាំងប្រជាជនចូលរួមកសាងជនបទថ្មី ទីក្រុងអារ្យធម៌” ។ ជាក់ស្តែង នៅដើមឆ្នាំ ២០២៤ នេះ តាមរយៈការបំផុសចលនាកសាងបង្គោលភ្លើងអុចបំភ្លឺតាមដងផ្លូវជនបទក្នុងភូមិ ប្រជាពុទ្ធបរិស័ទក៏ស្ម័គ្រចិត្តចូលរួមកសាងបង្គោលភ្លើងបាន ១៧០ បង្គោល សរុបថវិកាជាង ២៥ លានដុង។
ព្រះឧបជ្ឈាយ៍ កិត្តិបណ្ឌិត ថាច់សុខសាន្ត ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញមានថេរដីកា៖ គណៈអចិន្ត្រៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញតែងអនុវត្តល្អការងារផ្សព្វផ្សាយអំពីគោលការណ៍ គោលមាគ៌ា គោលនយោបាយ ច្បាប់របស់បក្ស និងរដ្ឋ ច្បាប់ជនជាតិ និងសាសនាជាដើម ប្រគេន និងជូនដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ ។ ទន្ទឹមនឹងនោះ គណៈអចិន្ត្រៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញនៅទាំងចូលរួមអនុវត្តតាមគោលការណ៍របស់គណៈកម្មាធិការបក្ស កិច្ចចង្អុលការរបស់គណៈកម្មាធិការប្រជាជនខេត្ត និងចូលរួមអនុវត្តល្អតាមបណ្តាចលនារបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តទៀតផង។ ដើម្បីអនុវត្តឱ្យបានល្អតាមកម្មវិធីនៃកិច្ចសហការលេខ ០២/CTrPH-MTTQ-HĐKSSYN គណៈអចិន្ត្រៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តបន្តការពង្រីកតួនាទីរបស់របស់ព្រះមេគណព្រះពុទ្ធសាសនាមហានិកាយខ្មែរខេត្តត្រាវិញ តួនាទីរបស់ព្រះចៅអធិការ ព្រះចៅអធិការរង និងគណៈអារាមាភិបាលនានាវត្ត ដើម្បីធ្វើជាមជ្ឈមណ្ឌលក្នុងការកសាង បង្រួបបង្រួម និងពង្រីកស្មារតីសាមគ្គីទូទាំងប្រជាជាតិចូលរួមរួមកសាងខេត្តត្រាវិញ ឱ្យកាន់តែរីកចម្រើន ជឿនលឿន និងអារ្យធម៌។
កំណត់ត្រាអំពីសកម្មភាពរបស់គណៈអចិន្រៃ្តយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត លោកង្វៀងវ៉ាំងត្រៀក ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត មានប្រសាសន៍ថា៖ គណៈអចិន្រៃ្តយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ តែងពង្រីកតួនាទីជាសមាជិកគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តបានល្អជានិច្ច។ ជាពិសេសអនុវត្តបានល្អនូវកិច្ចសហការរវាងគណៈ អចិន្ត្រៃយ៍គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត និងគណៈ អចិន្ត្រៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ។ លទ្ធផលលេចធ្លោ គួរឲ្យកត់សម្គាល់នោះគឺ គណៈអចិន្ត្រៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តអនុវត្តបានល្អតាមផែនការរបស់ក្រុមប្រឹក្សាគណៈអភិបាលពុទ្ធសាសនាវៀតណាម ផែនការរបស់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត មានការច្នៃប្រតិដ្ឋ និងផ្លាស់ថ្មីនូវខ្លឹមសារ និងកម្មវិធីសកម្មភាព ពង្រីកតួនាទីជាសមាជិកគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត តួនាទីជាមជ្ឈមណ្ឌលក្នុងការបង្រួបបង្រួមព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទខ្មែរក្នុងខេត្ត។ សមាគមបានយល់អំពីចិត្តសាស្រ្ត និងគោលបំណងស្របច្បាប់របស់ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទខ្មែរ រួចមានយោបល់ស្នើដល់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ពិនិត្យអង្កេត និងដោះស្រាយបានល្អបណ្តាករណីពាក់ព័ន្ធដល់ជនជាតិ និងសាសនា៕
អត្ថបទ-រូបថត៖សុជា
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។