02/07/2024 07:53
កាលពីថ្ងៃទី ២៦ ខែមិថុនា ទីក្រុងត្រាវិញចាត់តាំងមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចលើកទី ៤ ឆ្នាំ ២០២៤។ មហាសន្និបាតបានជ្រើសតំណាង ១៨ រូបចូលរួមមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចខេត្តត្រាវិញលើកទី ៤ ឆ្នាំ ២០២៤ និងឆ្លងសេចក្តីប្តេជ្ញាមហាសន្និបាត។
បណ្តាតំណាងចេញបង្ហាញមុខមហាសន្និបាត។ រូបថត៖ ហាថាញ់
អញ្ជើញចូលរួមមហាសន្និបាតមានសមមិត្ត ង្វៀងថាញ់តឹម សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្ត លេខាគណៈកម្មាធិការបក្សទីក្រុងត្រាវិញ សមមិត្តង្វៀងវ៉ាំងញ៉ូវ អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងត្រាវិញ សមមិត្តហាថាញ់ស៊ើង អនុប្រធានគណៈជនជាតិខេត្ត សមមិត្តគាងបុណ្យ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ បណ្តាសមមិត្តជាអតីតថ្នាក់ដឹកនាំទីក្រុងត្រាវិញ។ល។ រួមជាមួយតំណាងពេញសិទ្ធិ ១៥០ រូបតំណាងឲ្យជនជាតិភាគតិចជិត ២៥.០០០ រូបលើភូមិសាស្រ្តទីក្រុងត្រាវិញ។
រយៈកាលកន្លង គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងត្រាវិញតែងយកចិត្តទុកដាក់អនុវត្តល្អបណ្តាការងារគោលនយោបាយ ពង្រីកសេដ្ឋកិច្ច វប្បធម៌ សង្គម។ល។នៅតំបន់ជនជាតិភាគតិចរស់នៅច្រើនកុះករលើភូមិសាស្រ្ត។ ទីក្រុងត្រាវិញបានជ្រើសអ្នកមានប្រជាប្រិយភាពជាជនជាតិភាគតិច ២៥២ លើកនាក់។ ដំណាក់កាល ២០១៩-២០២៤ អ្នកមានប្រជាប្រិយភាពសកម្មចូលរួមចលនាបណ្តាប្រភពមូលនិធិសុខុមាលភាពសង្គម (បានជាង ០២ ពាន់លានដុង) ជូនអំណោយនាឱកាសពិធីបុណ្យ តេតដល់គ្រួសារក្រីក្រ គ្រួសារជិតក្រ គ្រួសារមានស្ថានភាពលំបាក។ ចលនាប្រជាជនជាង ៣០០ គ្រួសារបរិច្ចាគដីសម្រាប់ធ្វើផ្លូវគិតជាតម្លៃជាង ១២ ពាន់លានដុង រួមចំណែកកសាងទីក្រុងត្រាវិញអារ្យធម៌ សម្រេចសារវន្តភារកិច្ចកសាងជនបទថ្មី។
តំណាងចូលរួមមហាសន្និបាត។ រូបថត៖ ហាថាញ់
ទីក្រុងត្រាវិញផ្តុំផ្សព្វផ្សាយនិងប្រើប្រាស់មានប្រសិទ្ធភាពបណ្តាព្រភពទុនរបស់មជ្ឈិម ខេត្ត និងបណ្តាប្រភពកម្លាំងផ្សេងក្នុងការវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមក្នុងតំបន់ជនរួមជាតិ ជាពិសេសគឺបណ្តាសង្កាត់ ឃុំលំបាក។ គ្រួសារក្រីក្រជាជនជាតិភាគតិចនៅទីក្រុងត្រាវិញមាន ២៤ គ្រួ ស្រូបយកអត្រា ៥៤,៥៥% ប្រៀបនឹងចំនួនគ្រួសារក្រីក្រទូទាំងទីក្រុង គ្រួសារជិតក្រនៅមាន ១៩៦/៣៨២ គ្រួ ស្រូបយកអត្រា ៥១,៣១% ប្រភពចំណូលមធ្យមរបស់មនុស្សម្នាក់ៗសម្រេច ៦៩,៣ លានដុងក្នុងមួយឆ្នាំ។
នាឱកាសនេះ គណៈកម្មាធិការប្រជាជនខេត្តបានជូនបណ្ណសរសើរ ១៤ ច្បាប់ដល់សមូហភាព ០៤ កន្លែង និងបុគ្គល ១០ រូប។ គណៈជនជាតិខេត្តស្ងើចសរសើរបុគ្គល ១៣ រូប។ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងត្រាវិញស្ងើចសរសើរសមូហភាព ០៥ កន្លែងនិងបុគ្គល ១៥ រូបដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តន៍បណ្តាគោលនយោបាយជនជាតិ និងមានស្នាដៃក្នុងការរួមចំណែកយ៉ាងច្រើនក្នុងការពង្រីកសេដ្ឋកិច្ច-សង្គម ការពារជាតិ-សន្តិសុខតំបន់ជនជាតិភាគតិច៕
ប្រែសម្រួល៖ តឹងង៉ុក
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។