24/09/2020 06:58
ឆ្នាំ ២០២០ អគ្គក្រុមហ៊ុនអគ្គិសនីប្រគល់ផែនការប្រិតសំចៃអគ្គិសនីឲ្យខេត្តត្រាវិញ ២២,៧៩ លាន kWh និងផែនការ ០៨ ខែដើមឆ្នាំ ប្រមាណ ១៥,៤៥៦ លាន kWh ។ ចាប់តាំងពីដើមឆ្នាំ ក្រុមហ៊ុនអគ្គិសនីត្រាវិញកសាងផ្សព្វផ្សាយកម្មវិធីផែនការប្រិតសំចៃអគ្គិសនី ប្រគល់កម្រិតផែនការឲ្យអគ្គិសនីនីមួយៗ បណ្ដាអង្គភាពស្ថិតក្រោមឱវាទ។ ជាកំណត់រៀងរាល់ខែ ពិនិត្យវាយតម្លៃលទ្ធផលអនុវត្ត ដាក់ ចេញផែនការសម្រាប់ខែបន្ទាប់។ ក្នុង ០៨ ខែដើមឆ្នាំ ២០២០ ក្រុមហ៊ុនអគ្គិសនីត្រាវិញប្រិតសំចៃអគ្គិសនីបាន ១៦,៥៩ kWh សម្រេច ១០៧,៣៣% ផែនការ ០៨ ខែនិងសម្រេច ៧២,៨% ផែនការឆ្នាំ (២២,៧៩ លាន kWh) ក្នុងនោះ បណ្ដាអគ្គិសនីស្ថិត ក្រោមឱវាទសុទ្ធសឹងសម្រេចនិងសម្រេចលើសផែនការ ០៨ ខែដែលក្រុមហ៊ុនអគ្គិសនីប្រគល់ជូន។
អំពីកម្រិតផែនការបន្ទះអគ្គិសនីប្រើដោយថាមពលពន្លឺព្រះអាទិត្យលើដំបូលផ្ទះតាមផែន ការដែលអគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូងប្រគល់ ឲ្យនោះ ក្រុមហ៊ុនអគ្គិសនីត្រាវិញជំរុញមាំការផ្សព្វផ្សាយដល់គ្រួសារប្រជាជន គួបផ្សំទៅក្នុងបណ្ដាអង្គសន្និបាតបូកសរុបអនុសង្កាត់ ភូមិវប្ប ធម៌ប្រិតសំចៃអគ្គិសនី ទន្ទឹមនឹងនោះបំផុសចលនាប្រឡងប្រណាំងក្នុងកម្មាភិបាល បុគ្គលិក ជំរុញមាំការពង្រីកបន្ទះអគ្គិសនីប្រើដោយថាម ពលពន្លឺព្រះអាទិត្យ។ លទ្ធផល ០៨ ខែដើមឆ្នាំ ២០២០ ក្រុមហ៊ុនពង្រីកអតិថិជនប្រើបន្ទះអគ្គិសនីដោយថាមពលពន្លឺព្រះអាទិត្យបាន ២៩៧ នាក់ (សម្រាប់ប្រជុំជីវភាព ២៤៤ គ្រួសារ ក្រៅពីប្រជុំជីវភាព ៥៣ គ្រួសារ) សរុបថាមពលផ្គុំដាក់ ៤.៤៧៤,៣៩ kWp សម្រេច ១៥៩,៨% ផែនការ ០៨ ខែ (២.៨០០ kWp) សម្រេច ៩៩,៤៣% ផែនការឆ្នាំ (៤.៥០០ kWp) និងសម្រេច ៦៨,៨៤% កម្រិតផែនការខិតខំឆ្នាំ (៦.៥០០ kWp) ដែលអគ្គក្រុមហ៊ុនប្រគល់ឲ្យ។ អំពីបណ្ដាអគ្គិសនីស្ថិតក្រោមឱវាទ អគ្គិសនីទីក្រុងត្រាវិញ និងអគ្គិសនីកាងឡុងអនុវត្តសម្រេចនិងសម្រេច លើសផែនការ ០៨ ខែនិងទូទាំងឆ្នាំ ២០២០ អគ្គិសនីកូវកែអនុវត្តសម្រេច ៦២,៥៣% អគ្គិសនីទីផ្សាររួមខេត្តយ្វៀងហាយអនុវត្តសម្រេច ៨០,០៤% ៕ហ្វីហ្វាង-ថាច់ហ្វាង
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។