• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ឧបត្ថម្ភបច្ចេកទេសដល់ប្រជាជនកាត់បន្ថយប្រាក់ចំណាយក្នុងការផលិត

17/02/2022 21:04

ស្រូវរដូវសម្រកឆ្នាំ ២០២១-២០២២ គិតមកទល់បច្ចុប្បន្ននេះ មាមីងកសិករក្នុងខេត្តត្រាវិញ ចុះពូជបានជាង ៦០.០០០ ហិកតា។ ថ្វីត្បិតដូច្នោះក្ដី មាមីងកសិករក្នុងខេត្តតែងបារម្ភចំពោះការផលិតស្រូវនៅរដូវសម្រកនេះ ព្រោះ តម្លៃសម្ភារកសិកម្មកើនខ្ពស់ ពិសេសគឺតម្លៃបណ្តាមុខទំនិញជីសរីរាង្គ កើនមធ្យមពី ៥០-១០០% ថ្នាំការពាររុក្ខជាតិ គ្រប់ប្រភេទកើនពី ១០-៤០% បើប្រៀបនឹងរដូវសម្រកឆ្នាំកន្លង។ ជាមួយតម្លៃវិនិយោគខ្ពស់ដូច្នេះ ប្រជាជនផលិតស្រូវ ទទួលបានចំណូលទាប ឬក៏ត្រូវខាតទាំងស្រុង។

ដើម្បីកាត់បន្ថយប្រាក់ចំណាយក្នុងការផលិតស្រូវ មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញ បានប្រកាសព្រមានដល់ប្រជាកសិករអនុវត្តត្រូវតាមកាលបរិច្ឆេទ ចុះពូជតាមការណែនាំរបស់ផ្នែកកសិកម្មមូលដ្ឋាន។ ទន្ទឹមនឹងនោះ ចុះពូជប្រមូលផ្តុំព្រមៗគ្នា ភ្ជាប់ជាមួយតំបន់នៅលើវាលស្រែក្នុងតំបន់ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការអនុវត្តន៍គ្រប់គ្រងទឹកនិងគ្រប់គ្រងរោគជំងឺជាទូទៅនៅលើស្រែស្រូវឲ្យមានប្រសិទ្ធភាព។

មន្ទីរកសិកម្មប្រកាសព្រមានដល់ប្រជាជនគប្បីអាទិភាពបណ្តាពូជស្រូវមានរយៈពេលខ្លី មានទិន្នផល និងគុណភាពល្អ សមស្របជាមួយលក្ខណៈរបស់តំបន់នីមួយៗ មានថាមពលជម្នះនឹងជំងឺបានល្អ ដូចជា៖ OM ១៨ OM៥៤៥១ OM៤៩០០ ដាយថើម ៨, ST៥, ST​ ២៤ ST​២៥។ល។ ទម្ទឹមនឹងនោះ ត្រូវអនាម័យវាលស្រែនិងធ្វើដីតាមការណែនាំរបស់ផ្នែកកសិកម្មដើម្បីជំនួយឲ្យស្រូវដុះ លូតលាស់ល្អតាំងពីដើមរដូវ ពិនិត្យមើលស្មៅ ខ្យងហោងលឿង ប្រិតសំចៃជី ថ្នាំការពាររុក្ខជាតិ និងកម្លាំងឆ្លូកស្រូវ។ ទន្ទឹមជាមួយនោះ យោងតាមលក្ខណៈតំបន់ដីនីមួយៗ និងស្ថានភាពលូតលាស់របស់ស្រូវ មាមីងកសិករប្រើជីជាមួយ ចំនួនសមស្របតាមការណែនាំរបស់ផ្នែកសិកម្មមូលដ្ឋាន។

ម៉ាស៊ីនប្រមូលផលស្រូវ។​  រូបថត៖ រតនា

ផ្នែកកសិកម្មក៏បានជំរុញទឹកចិត្តបង្កើនការព្រាចជីសរីរាង្គគ្រប់ប្រភេទតាំងពីដើមរដូវពី ១៥០-២០០ គីឡូក្រាមក្នុងមួយហិកតា ដើម្បីកែលម្អ បង្កើនជាតិជីឲ្យដី។ ព្រាចជីតុល្យភាព N-P-K (ជីដាម-ឡឹង-កាឡី) ជៀសវាងការព្រាចជីចំនួន (ពិសេសគឺជីដាម) ព្រាចគ្រប់ចំនួន ត្រូវពេល ត្រូវរបៀប ត្រូវតាមអាកាសធាតុនៃរដូវកាល ដើម្បីជៀសវាងការខ្ជះខ្ជាយ។

មាមីងកសិករគប្បីប្រើពូជស្រូវទទួលស្គាល់កម្រិត ១ ព្រោះរង្វើល ព្រោះជាជួរជាមួយបរិមាណព្រោះមិនឲ្យលើសពី ១២០ គីឡូក្រាម ក្នុងមួយហិកតា ជួយឲ្យដើមស្រូវមានបរិវេណលូតលាស់និងរីកចម្រើនល្អមិនសូវមានជំងឺ តាំងពីនោះប្រិតចំចៃជីនិងថ្នាំការពាររុក្ខជាតិ កម្លាំងថែទាំ។ ទន្ទឹមនឹងនោះ អនុវត្តព្រមៗគ្នាបណ្តាវិធីសាស្រ្តផលិតបច្ចេកទេសជឿនលឿន ដូចជា៖ “បន្ថយ ៣ បង្កើន ៣”, “១ ត្រូវ ៥ បន្ថយ” គ្រប់គ្រងជំងឺជាទូទៅ (IPM) ប្រិតសំចៃទឹកតាមវិធានការស្រោចស្រព “សើមគោក ឆ្លាស់គ្នា” ដើម្បីកាត់បន្ថយប្រាក់ចំណាយក្នុងការផលិត។

កសិករត្រូវរវាំងស្រែញឹកញាប់ដើម្បីរកឃើញបណ្តាមុខសញ្ញាជំងឺ និងមានវិធានការបង្ការ កម្ចាត់ទាន់ពេល ប្រើថ្នាំការពាររុក្ខជាតិតាមការណែនាំ “៤ ត្រូវ” អាទិភាពការប្រើថ្នាំមានប្រភពជីវសាស្រ្ត ថ្នាំគីមីសាស្រ្តមានផ្ទុកជាតិពុលតិច សុវត្ថិភាពដល់ការកម្ចាត់ជំងឺនិងបរិស្ថាន បាញ់ថ្នាំនៅពេលដែលជំងឺ បំផ្លាញនៅដំណាក់កាលបង្ការ កម្ចាត់ជំងឺនិងបាញ់ថ្នាំនៅពេលចាំបាច់ តាមការណែនាំរបស់កម្មាភិបាលជំនាញបច្ចេកទេស។

តាមប្រសសន៍របស់នាយកមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញ លោកផាមមិញទ្រៀង ចំពោះតំបន់ដែលមានលក្ខណៈផលិតស្រូវជួបការលំបាក អាស្រ័យមិនអាចធ្វើម្ចាស់ការបានប្រភពទឹក រាំងស្ងួតជាប្រចាំ ជ្រាបជាតិជូរប្រៃ បណ្ដាលចំណាយប្រាក់ទុនក្នុងការផលិតខ្ពស់ ទិន្នផលទាប ផ្នែកកសិកម្មជម្រុញទឹកចិត្តឲ្យប្រជាជនផ្លាស់ប្តូររចនាសម្ព័ន្ធផលិតដើម្បីកាត់បន្ថយការបង់ខាត។ ឆ្នាំ ២០២២ នេះខេត្តបម្រុងបង្វែរដីផលិតស្រូវផ្តល់ទិន្នផលទាបជាង ១.៣០០ ហិកតាមកដាំដំណាំផ្សេងឬចិញ្ចឹមជលផល៕

ប្រែសម្រួល៖ ថាច់ហៀង

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.