06/10/2020 08:41
គិតពីដើមឆ្នាំមកទល់ពេលនេះ ស្រុកចូវថាញ់បានរំសាយទុនជាង ០៣ ពាន់ ៤៦ លាន ដុង សម្រេច ៥២,៥២% នៃផែនការ កសាងសំណង់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ០៨ កន្លែងស្ថិតក្នុងកម្មវិធីលេខ ១៣៥ នៅបណ្ដាឃុំលំបាកពិសេស ក្នុងនោះមានសំណង់ផ្ទេរបន្ត ០៣ កន្លែងនៅបណ្ដាឃុំ៖ ភឿកហាវ ថាញ់មី និងលឿងហ្វា ផ្ដល់សច្ចាប័នប្រភពទុនវិនិយោគ គម្រោងការពង្រីកការផលិតជូនគ្រួសារ ១១១ គ្រួនៅបណ្ដាឃុំ៖ ហ្វាឡើយ ដាឡុក ថាញ់មី មីចាញ់ ភឿកហាវ លឿងហ្វា សុងឡុក និងង្វៀកហ្វាជាមួយទឹកប្រាក់ជាង ០១ ពាន់ ៨៣០ លានដុង (ក្នុងនោះរដ្ឋឧបត្ថម្ភ ០១ ពាន់ ៥៥៨ លានដុង ប្រជាជនបដិភាគ ២៧៥ លាន ដុង) បច្ចុប្បន្នបានរំសាយជាង ០១ ពាន់ ៥៥ លានដុងសម្រេច ៦៦% នៃផែនការ ផ្ដល់សច្ចាប័នជូនគ្រួសារ ២៣ គ្រួស្ថិតក្នុងមុខសញ្ញាទទួលផលពីទុនវិនិយោគគម្រោងការបើកទូលាយទម្រង់កាត់បន្ថយគ្រួសារក្រីក្រនៅបណ្ដាឃុំ៖ សុងឡុក ង្វៀកហ្វា ដាឡុក មីចាញ់ជា មួយទឹកប្រាក់សរុបជាង ៤៤៣ លានដុង(ក្នុងនោះរដ្ឋឧបត្ថម្ភជាង ៣២៦ លានដុង ប្រជាជនបដិភាគជាង ១១៦ លានដុង បច្ចុប្បន្នរំសាយទុនជាង ១៥៣ លានដុងជូនគ្រួសារ ១៧ គ្រួសម្រេច ៤៧% នៃផែនការ ៕ វិញអឹង-លឺវវូ
កសិករប្រមូលផលម្រះ។ រូបថត៖ រតនា
មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។