• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

អ្នកចម្ការសង្ឃឹមឆាប់បានផ្សព្វផ្សាយកន្សោមចងសម្ព័ន្ធក្នុងការលក់ផ្លែឈើ

22/01/2022 06:08

អ្នកស្រីឡេធីបិចជី អនុប្រធានសមាគមកសិករខេត្តឱ្យដឹង៖ កន្លងហើយថ្មីៗនេះ ក្នុងសន្និបាតផ្សាយផ្ទាល់រវាងសមាគមកសិករខេត្ត និងក្រុមហ៊ុនចំកាត Green PoWers (ខេត្តបេនត្រែ) រួមជាមួយសមាគមកសិកររបស់ស្រុកទាំង ០៦ និងសមាគមកសិកមូលដ្ឋាន បានពិភាក្សាយោបល់អំពីជំរុញការកសាងកន្សោម ចងសម្ព័ន្ធលក់ផ្លែឈើជូនអ្នកចម្ការ។

ទន្ទឹមនឹងនោះ ផ្នែកខាងអាជីវកម្មបានស្នើឧបត្ថម្ភថវិកា ១០០%​ ដល់អ្នកចម្ការក្រុមសហការដាំដំណាំក្នុងការកសាងលេខកូដ លេខតំបន់ ចំពោះបណ្តាផលិតផលផ្លែឈើដែលអាជីវកម្មឆ្ពោះទៅរកការចងសម្ព័ន្ធ។ នេះជាគោលដៅថ្មីដើម្បីបង្កលក្ខណៈឲ្យមាមីងកសិករនឹងនរចិត្តផលិត មិនប្រឈមមុខនឹងការ “អំណោយផល ប៉ុន្តែតម្លៃទាប”។

តាមតួលេខស្ថិតិពីមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទ បច្ចុប្បន្នទូទាំងខេត្តមានផ្ទៃដីដាំឈើហូបផ្លែ ១៨.២៦០ ហិកតា​ (ស្រូបយកអត្រា ៤៣,៧៦% នៃផ្ទៃដីដាំឈើយូរឆ្នាំ) បរិមាណផលក្នុងមួយឆ្នាំសម្រេចជាង ២៨៤.៥០០ តោន។ បរិមាណផល និងគុណភាពបណ្តាឈើហូបផ្លែ ពិសេស មានព្រៀបកើនឡើង ដូចជា៖ ក្រូចពោធិ៍សាត់ ៦៦.៤០០ តោន ស្រកានាគ ១០.៧០០ តោន ក្រូចត្លុង ១៤.៩០០ តោន ចេក ៩០.២០០ តោន។ល។ បច្ចុប្បន្នបណ្តាផលិតផលឈើហូបផ្លែ មិនទាន់បានចងសម្ព័ន្ធក្នុងកិច្ចសន្យាម៉ៅទិញផលិតផលរវាងអាជីវកម្ម និងអ្នកចម្ការ។

ឈ្មួញប្រមូលទិញផ្លែស្រកានាគ។ រូបថត៖ ហ៊ឺវហ្វេ

លោកត្រឿងថាញ់ដេ ប្រធានសមាគមកសិករស្រុកកូវកែឱ្យដឹងថា៖ ចំពោះមូលដ្ឋានដែលមានសក្តានុពលអំពីឈើហូបផ្លែ (មានផ្ទៃដីជាង ៨.០០០ ហិកតា) បរិមាណផលភាគច្រើន ពេលឈានចូលដល់រដូវប្រមូលផល មាមីងកសិករស្វែងរកច្រកចេញដោយខ្លួនឯងមិនទាន់មានកិច្ចសហការចងសម្ព័ន្ធក្នុងការលក់ចេញផលិតផលយូរអង្វែង។ល។ ម្ល៉ោះហើយតម្លៃលក់ចេញត្រូវទីផ្សារគាបសង្កត់។ ហេតុនោះ សមាគមកសិករស្រុកចងសម្ព័ន្ធជាមួយក្រុមហ៊ុន Green PoWers បង្កបង្កើតតំបន់វត្ថុធាតុដើម ដើម្បីរកច្រកចេញឱ្យបណ្តាផលិតផល ដែលអាជីវកម្មកំពុងមានគោលដៅ ដូចជាក្រូចត្លុងសំបកខៀវ ក្រូចណាមរ៉យ ស្វាយកាកជូ ដូងសៀម និងផ្លែមៀន។ល។ នេះជាសក្តានុពលរបស់ស្រុកកូវកែ។

លោកចូវង្វៀងអាញ់ខ្វា អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Green PoWers ឱ្យដឹងថា៖​ បច្ចុប្បន្ន​ ក្រុមហ៊ុនមានរោងចក្រច្នៃ បញ្ចូលកញ្ចប់ នីហរ័ណមុខទំនិញកសិផលនៅខេត្តបេនត្រែ (ធ្វើសកម្មភាពពីឆ្នាំ ២០១៨)។ បច្ចុប្បន្ន បានចងសម្ព័ន្ធកសាងតំបន់វត្ថុធាតុដើម ១.២០០ ហិកតា ដោយមានបណ្តាប្រភេទឈើ ហូបផ្លែ (ក្រូចត្លុងសំបកខៀវ ក្រូចណាមរ៉យ ស្វាយកាកជូ ដូងសៀម សាវម៉ាវ) ទីផ្សារលក់ចេញរបស់ក្រុម ហ៊ុននៅបណ្តាប្រទេសទ្វីបអឺរ៉ុប អង់គ្លេស អាមេរិក កាណាដា អូស្រ្តាលី។ល។ ក្រុមហ៊ុនកសាងប្រព័ន្ធផលិតបិទជិត៖ ប្រព័ន្ធលាងផ្លែឈើ វិនិច្ឆ័យផ្លែឈើ ជាពិសេសគឺផ្លែឈើមានកំពឹស រក្សាបានគុណភាពផលិតផល​ ដូចជា ទើបប្រមូលផលអាចរក្សាបានទុកបានក្នុងរយៈកាល ០៦ ខែ។

ចែករំលែកជាមួយយើងខ្ញុំ អ្នកចម្ការវ៉វ៉ាំងធ្វឹង (ឃុំង្វៀកហ្វា ស្រុកចូវថាញ់) ឱ្យដឹងថា៖​ គ្រួសារខ្ញុំដាំក្រូចត្លុងសំបកខៀវ ៤ កុង ជារៀងរាល់ឆ្នាំផលិតផលផ្លែឈើរបស់គ្រួសារខ្ញុំ ក៏ដូចជាបណ្តាអ្នកចម្ការដទៃទៀត តែងរកកន្លែងលក់ចេញដោយខ្លួនឯង ហើយតម្លៃមិនលំនឹង។ បច្ចុប្បន្ន ដោយមានបរិមាណផលផ្លែឈើក្នុងមួយឆ្នាំប្រមាណ ០៧ តោន លក់ជាមួយតម្លៃពី ២៥.០០០ ‑៣០.០០០ ដុងក្នុងមួយគីឡូក្រាម មានពេល ខ្លះតម្លៃថយចុះនៅតែ ១៥.០០០ ដុងក្នុងមួយគីឡូក្រាម។ ប្រសិនបើក្រុមហ៊ុន Green PoWers សហការជាមួយមាមីងកសិករ និងមានការឧបត្ថម្ភលិខិតបញ្ជាក់លេខកូដ៖ ណែនាំប្រជាជនកត់សម្គាល់សម្ភារវិនិយោគ របៀបប្រើជី រហូតដល់ការបង្កើតសំណុំលិខិតទទួលស្គាល់លេខកូដតំបន់ដាំ។ល។ បានក្រុមហ៊ុនឧបត្ថម្ភ នឹងជួយឱ្យមាមីងកសិករបង្កើនគុណភាពមុខទំនិញផលិតផល ឆ្លងតាមនោះជួយឲ្យអ្នកចម្ការបន្តបង្កើនបច្ចេកទេសផលិត និងគុណភាពផលិតផល។ ផ្តើមពីនោះតម្លៃផលិតផលកើនខ្ពស់ ហើយប្រភពចំណូលក៏កើនឡើង លើផ្ទៃដីមានខ្នាតរង្វាស់តែមួយ ពេលដែលផលិផលផ្លែឈើបានទទួលស្គាល់សម្រេចសម្បទា។

ក៏តាមប្រសាសន៍របស់លោកចូវង្វៀងអាញ់ខ្វា ផ្នែកខាងអាជីវកម្មកំពុងជំរុញល្បឿន (តាមរយៈសមាគមកសិករខេត្ត និងស្រុក) ដើម្បីចងសម្ព័ន្ធច្រកចេញសម្រាប់ផលិតផលកសិផល​របស់មាមីងកសិករក្នុងខេត្ត​ កសាងផែនការ អំពីមូលដ្ឋានប្រមូលទិញ‑ច្នៃ‑ផលិត និងនីហរ័ណផលិតផលនៅខេត្តត្រាវិញ។ ក្នុងកិច្ចចងសម្ព័ន្ធ រកច្រកចេញរបស់មូលដ្ឋាន មុននោះកសិករត្រូវឆ្លងកាត់ច្រើនដំណាក់កាល ទើបបានផលិតផល សម្រាប់អាជីវកម្មច្នៃ ផ្តើមពីនោះកាត់បន្ថយប្រភពចំណូលរបស់មាមីងកសិករ។ ផ្ដើមពីស្ថានភាពខាងលើ ក្រុមហ៊ុន Green PoWers នឹងឆ្ពោះទៅវិធីសាស្ត្រ ចងសម្ព័ន្ធផ្ទាល់រវាងកសិករនិងក្រុមហ៊ុន។ ផ្នែកខាងអាជីវកម្មនឹងចំណាយប្រាក់ដើម្បីកសាងលេខកូដ លេខតំបន់ ឱ្យមាមីងកសិករមួយចំនួនរបស់ខេត្ត អាស្រ័យបច្ចុប្បន្នកសិករមិនអាចអនុវត្តដោយខ្លួនឯងបាន។ បណ្តាផ្នែក បណ្តាថ្នាក់គប្បីសហការជាមួយក្រុមហ៊ុន ដើម្បីផ្សព្វផ្សាយការងារឱ្យបានព្រមៗគ្នា ដើម្បីអាជីវកម្ម‑កសិករ ឆាប់បានផ្សព្វផ្សាយកន្សោមការចងសម្ព័ន្ធក្នុងការលក់ចេញផ្លែឈើរបស់អ្នកចម្ការ៕

ប្រែសម្រួល៖ សុខា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

Phát huy hiệu quả hoạt động hỗ trợ phụ nữ khởi nghiệp

HĐND huyện Càng Long: Phát huy vai trò trung tâm, đại diện cho ý chí, nguyện vọng của Nhân dân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.