• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

អ្នកចម្ការមមាញឹកនឹងការថែទាំផ្កាសម្រាប់បម្រើបុណ្យតេត

10/01/2023 14:05

            ជិត ០២​ សប្តាហ៍ទៀតនឹងដល់បុណ្យតេតឆ្នាំ ២០២៣​ ហើយនេះក៏ជាពេលដែលមាមីងដាំផ្កានៅភូមិរបរវិញអៀង ឃុំឡុងឌឹក ទីក្រុងត្រាវិញមមាញឹកនឹងការថែទាំផ្កាសម្រាប់បម្រើទីផ្សារតេតដែរ។ បានដឹងថា ភូមិរបរដាំផ្កាវិញអៀងបានបង្កើតនិងរីកចម្រើនជាង ៥០ ឆ្នាំមកហើយ។

            ឆ្នាំណាក៏ដោយ ឲ្យតែជិតដល់បុណ្យតេត លោកមាត្រឹងវ៉ាំងហាវ នៅភូមិវិញអៀងតែងបម្រុងផ្កាគ្រប់ប្រភេទរាប់ពាន់កន្ត្រកសម្រាប់បម្រើទីផ្សារតេត។ ដោយធ្លាប់ផ្សារភ្ជាប់ជាមួយរបរដាំផ្ការាប់សិបឆ្នាំកន្លងមក លោកមាហាវឲ្យដឹងថា៖​ “ទោះបីទីផ្សារផ្កាតេតពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសម្បូរបែប  ប៉ុន្តែតាមទម្លាប់របស់អតិថិជន ពួកគាត់នៅតែចូលចិត្តចំពោះផ្កា ០២ ​ប្រភេទគឺ ផ្កាឡេវអាវលឿង និងផ្កាស្បៃរឿង។ នេះក៏ជាប្រភេទផ្កាដែលបានដាំភាគច្រើននៅភូមិរបរដាំផ្កាវិញអៀង។

  អ្នកចម្ការឃុំឡុងឌឹកថែទាំផ្កាបម្រើទីផ្សារតេត។ រូបថត៖ សុខា

            ដោយក្តាប់បានតម្រូវការទីផ្សារ លោកមាអាទិភាពជ្រើសយកផ្កាឡេវអាវលឿង និងផ្កាស្បៃរឿងមកដាំឲ្យបានច្រើន។ ប៉ុន្តែឆ្នាំនេះ ភ្លៀងច្រើន ម៉្លោះហើយ លោកមាក៏ដូចជាអ្នកចម្ការនៅទីនេះព្រួយបារម្ភក្រែងឥទ្ធិពលដល់ដំណាក់កាលវិនិច្ឆ័យឲ្យចេញផ្កា។

            ដើម្បីបម្រុងឲ្យរដូវផ្កាតេតបានរីកស្រស់ សំខាន់គឺរីកឲ្យចំរដូវបុណ្យតេតនោះ ជារៀងរាល់ឆ្នាំ មាមីងដាំផ្កានៅឃុំឡុងឌឹកបានចុះពូជផ្កាគ្រប់ប្រភេទយ៉ាងច្រើនចាប់ពីដើមខែកញ្ញា សម្រាប់បម្រើតម្រូវការទីផ្សារ និងអតិថិជន ដូចជាផ្កាឡេវអាវគ្រប់ប្រភេទ ផ្កាស្បៃរឿង ។ល។ ដោយឡែកផ្កាឡេវអាវបានមាមីងបម្រុងចុះពូជមុនបុណ្យតេតប្រមាណ ០៦​​ ខែ។

            តាមការចែករំលែករបស់អ្នកចម្ការ៖ គិតជាមធ្យមផ្កាមួយកន្ត្រក ក្រោយពេលទូទាត់ប្រាក់ចំណាយរួច (ជី ថ្នាំ ជួលអ្នកថែទាំ និងប្រាក់ទីញកន្ត្រក) អ្នកចម្ការនៅចំណេញពី​ ២០.០០០‑៣០.០០០​ដុង។ ឆ្នាំនេះអាស្រ័យតម្លៃសម្ភាកើនខ្ពស់ និងខ្ទង់ចំណាយផ្សេងៗក៏កើនខ្ពស់ជាងបណ្តាឆ្នាំមុន ម៉្លោះហើយ អ្នកចម្ការព្រួយបារម្ភពីតម្លៃលក់ផ្កាក្នុងបណ្តាថ្ងៃបុណ្យតេត។

កសិករដាំផ្កាបម្រើទីផ្សារតេត។ រូបថត៖ រតនា

            រដ្ឋអំណាចមូលដ្ឋានឲ្យដឹងថា៖ ប៉ុន្មានឆ្នាំជិតៗ នេះ របរដាំផ្កានៅឃុំឡុងឌឹកបានពង្រីកទូលាយ និងរាលដាលដល់បណ្តាតំបន់ជិតខាង ប៉ុន្តែផ្តុំច្រើនបំផុតនៅបណ្ដាភូមិវិញអៀង វិញហ៊ឹង សាបិញ ដោយមានផ្ទៃដីដាំជាង ២០ ហិកតា។

            ឆ្នាំនេះមានគ្រួសារជាង ១០០ គ្រួ​ នៅភូមិវិញអៀង ផ្គត់ផ្គង់ផ្កាគ្រប់ប្រភេទចេញទីផ្សារជាង ៤០០.០០០ កន្ត្រក។ មិនត្រឹមតែមានផ្កាគ្រប់ប្រភេទសម្រាប់បម្រើក្នុងរដូវបុណ្យតេត ភូមិរបរដាំផ្កាវិញអៀងនៅទាំងរួមដំណើរជាមួយអ្នកចម្ការដើម្បីរួមចំណែកឲ្យរដូវដាំផ្កាបានជោគជ័យទៀតផង៕

ប្រែសម្រួល៖ សុខា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.