• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 04/10/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

អ្នកចម្ការត្រាវិញដាំមង្ឃុតត្រូវបាត់បង់ចំណូល

09/07/2021 08:52

គិតតាំងពីដើមខែមិថុនាមកដល់ពេលនេះ ផ្លែមង្ឃុតពិសេសដែលល្បីឈ្មោះដោយបានបញ្ជាក់ទទួលស្គាល់ពាណិជ្ជសញ្ញារបស់ស្រុកកូវកែ ខេត្តត្រាវិញ ដោយបានឈ្មួញប្រមូលទិញដំ(មិនបែងប្រភេទ)ជាមួយនឹងតម្លៃក្នុងមួយគីឡូក្រាមពី ៤០.០០០-៤២.០០០ ដុង។ ថ្វីត្បិត បើប្រៀបធៀបជាមួយនឹងឆ្នាំមុនពី ៥.០០០-៧.០០០ ដុង លក់បានតម្លៃខ្ពស់ពិតមែន ប៉ុន្តែមានអ្នកចម្ការរាប់រយនាក់ដាំមង្ឃុតគង់គ្មានកម្រៃពីព្រោះបាត់រដូវបាត់បង់ចំណូល។

អ្នកចម្ការង្វៀងធីអាយជុង នៅឃុំអាងភូតឹង ស្រុកកូវកែដាំបាន ០,៧ ហិកតា ជាមួយនឹងដើមមង្ឃុត ១២០ ដើមដែលមានអាយុកាលជាង ១០ ឆ្នាំមកហើយ។ បងស្រីជុងបានឱ្យដឹងថា៖ ពិតជាដើមមង្ឃុតឆ្នាំនេះលក់បានតម្លៃ ប៉ុន្តែបរិមាណផ្លែឈើប្រមូលផលប្រចាំថ្ងៃបានប្រមាណ ១២០ គីឡូក្រាម បើប្រៀបធៀបជាមួយនឹងឆ្នាំមុនបន្ថយដល់ ៦០%។ តាមប្រសាសន៍បងស្រីជុង មិនត្រឹមតែគ្រួសារខ្ញុំឡើយ ហាក់ដូចជាអ្នកចម្ការដែលដាំមង្ឃុតក្នុងស្រុកកូវកែក៏ត្រូវបាត់រដូវបាត់បង់ចំណូល។ មូលហេតុអាស្រ័យតាំងពីខែវិច្ឆិកាឆ្នាំ ២០២០ កម្រិតទឹកប្រៃជ្រាបចូលជ្រៅក្នុងបណ្តាព្រែកទន្លេ និងប្រឡាយធារាសាស្ត្រដើមទង បន្ថែមនោះទៀតគឺក្តៅគោករាំងស្ងួតអូសអន្លាយបណ្តាលឱ្យផលមង្ឃុតក្នុងដំណាក់កាលចេញផ្កា ចេញផ្លែខ្ចីត្រូវខ្វះទឹកស្រោចស្រពបានត្រូវអន្តរាយអំពីទិន្នផល និងគុណភាពផ្លែ។ យោងតាមការត្រួតពិនិត្យសង្កេតរបស់ការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុកកូវកែ គឺក្នុងទូទាំងស្រុកមានផ្ទៃដីដាំដើមមង្ឃុតដែលមានអាយុកាលពី ០៨-១៥ ឆ្នាំ​ ចំនួន ៥០០ ហិកតាកំពុផ្តល់ផ្លែ។ ទិន្នផលគិតជាមធ្យមក្នុង មួយហិកតាមង្ឃុតផ្តល់ផ្លែពី ១០-១១ តោន។ ឆ្នាំនេះ ទិន្នផលមង្ឃុតបន្ថយជាង ៥០% គុណភាពផ្លែអន់ខ្សោយជាង ផ្លែមិនបានធំ ខ្វះកម្រោងរលីងបានលក់ជាមួយនឹងតម្លៃក្នុងមួយគីឡូក្រាមដល់ ៤០.០០០ ដុង ប៉ុន្តែតាមការប៉ាន់ស្មានបណ្តាអ្នកចម្ការដាំមង្ឃុតក្នុងស្រុកប្រមូលផលបានជាង ៤០ ពាន់លានដុង។

តាមប្រសាសន៍នាយកមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញផាមមិញត្រៀង ស្រុកកូវកែមានព្រៀបអំពីចម្ការហូបផ្លែឈរលេខមួយរបស់ខេត្ត ជាមួយនឹងចំនួនផ្ទៃដីដាំដើមឈើហូបផ្លែពិសេសជាង ៩.១០០ ហិកតាដូចជា៖ ដូងខ្ទិះ មង្ឃុត ក្រូចថ្លុងសំបកខៀវ ក្រូចពោធិ៍សាត់សំបកក្រាស ផ្លែសាវម៉ាវ Java។ល។ ផ្តល់បរិមាណផលផ្លែក្នុងមួយឆ្នាំប្រមាណ ១៥០.០០០ តោន។ ថីត្បិត បណ្តាឆ្នាំកន្លងហើយ តម្លៃចម្ការឈើហូបផ្លែបាននាំមកជូនប្រជាកសិករមិនទាន់បានខ្ពស់ អាស្រ័យដោយមិនទាន់មានការអនុវត្តល្អវិទ្យាសាស្ត្រ-បច្ចេកទេស និងកសាងកន្សោមចងសម្ព័ន្ធច្រកចេញឱ្យផលិតផលបានចីរភាព។ ហេតុដូច្នោះបានជាតម្លៃបរិមាណផលផ្លែឈើពិសេសរបស់ស្រុកកូវកែត្រឹមតែក្នុងមួយឆ្នាំសម្រេចបានតែប្រមាណ ១២០ លានដុងក្នុងមួយហិកតា។ ក្នុងផែនការពង្រីកផ្ទៃដីចម្ការឈើហូបផ្លែ ២០.០០០ ហិកតា ដំណាក់កាល ២០២០-២០២៥។ ខេត្តឡើងគ្រោងផែនការតំបន់ដាំដើមឈើហូបផ្លែពិសេសនៅស្រុកកូវកែប្រមាណ ៤.០០០ ហិកតា និងគួបផ្សំជាមួយនឹងទេសចរណ៍។ ដើម្បីអនុវត្តមានប្រសិទ្ធភាពកម្មវិធីពង្រីកចម្ការឈើហូបផ្លែពិសេស ខេត្តកេណ្ឌប្រមូលប្រភពទុនវិនិយោគប្រមាណ ៦២០ ពាន់លានដុងសម្រាប់ប្រមូលផ្តុំកសាងហេដ្ឋារចនាសម្ព័ន្ធអំពីភ្លឺទំនប់ព័ទ្ធប្រព័ន្ធធារាសាស្ត្រផ្ចិត អគ្គិសនីផលិត។

ក្រៅពីនោះ ខេត្តនៅទាំងបានអនុវត្តគោលនយោបាយដើម្បីជំរុញទឹកចិត្តបណ្តាអាជីវកម្មវិនិយោគផលិតអំពីពូជដើមឈើហូបផ្លែគុណភាពខ្ពស់ កសាងមូលដ្ឋានម៉ៅទិញ ច្នៃ និង នីហរណ។ល។ ដើម្បីលើកកម្ពស់តម្លៃបរិមាណផលឈើហូបផ្លែពិសេសរបស់ស្រុកកូវកែ និងរបស់ខេត្តសម្រេចប្រភពចំណូលជាមធ្យមក្នុងមួយឆ្នាំ ១៧០ លានដុងក្នុងមួយហិកតា៕

                          ភុកស៊ើង-រតនា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.