• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

អតីតយុទ្ធជន ថាច់ង៉ុកភឿង គំរូធ្វើសេដ្ឋកិច្ចពូកែ

22/07/2022 09:28

ដើម្បីពង្រីកស្មារតី “កងទ័ពរបស់អ៊ំហូ” ប៉ុន្មានឆ្នាំមកអាយនេះ អតីតយុទ្ធជនស្រុក យ្វៀងហាយ តែងខិតខំពង្រីកសេដ្ឋកិច្ចយ៉ាងសកម្ម និងឈានឡើងធ្វើមាន។ ពុំនោះសោត ពួកគាត់នៅទាំងចែករំលែក ជួយប្រាក់ទុន បច្ចេកទេស បទពិសោធន៍ បង្កើតការងារជូនប្រជាជន និងមិត្តរួមអាវុធ ដើម្បីឲ្យគ្រួសារជាច្រើនកាន់តែរួចផុតពីភាពក្រីក្រ។ អតីតយុទ្ធជន ថាច់ង៉ុកភឿង នៅភូមិ បាយ៉ាម (អា) ឃុំដូងស្វឹង ស្រុកយ្វៀងហាយ គឺជាគំរូដ៏ឆ្នើមមួយ។

    នៅបណ្តាថ្ងៃ​ពាក់​កណ្តាល​ខែ​កក្កដា​ យើងខ្ញុំ​បានធ្វើដំណើរតាម​លោក ថាច់វណ្ណថាយ​ អនុប្រធាន​សមាគម​អតីតយុទ្ធជន​ឃុំ​ដូងស្វឹងទៅ​ទស្សនា​ទម្រង់ដាំដំណាំ​របស់លោកថាច់ង៉ុកភឿង ​អនុប្រធានសាខា​សមាគម​អតីតយុទ្ធជន​ ​ភូមិបាយ៉ាម (អា) ឃុំ​ដូងស្វឹង។​ពេល​​កំពុង​​ប្រមូល​​ផល​ម្រះ​ លោកថាច់ភឿងរីករាយថា៖ក្រោយបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ គ្រួសារ​ខ្ញុំ​បាន​ដាំ​​ម្រះ ​២.៥ ​កុង។​ បន្ទាប់ពីបានថែ​ទាំ​ជាង​ ២ ​ខែ​ ​ម្រះ​ចាប់​ផ្ដើមអំណោយ​ផល។​ បច្ចុប្បន្ន​គ្រួសារ​នេះ​កំពុង​ប្រមូល​ផល​ម្រះ​រាល់​ថ្ងៃ​ប្រមាណ​ ១៥០​ គីឡូ​ក្រាម លក់ជាមួយ​តម្លៃ​ ១៤.០០០ ដុង​ក្នុង​មួយ​​គីឡូ​ក្រាម។​ដោយសារ​អាកាសធាតុ​មិន​អំណោយផល​ បើ​ធៀប​នឹង​ឆ្នាំ​មុន​ ទិន្នផល​មិន​ខ្ពស់​ទេ។​ប៉ុន្តែតាមការ​ប៉ាន់​ស្មាន ​​គិតប្រាក់​ចំណាយ​រួចស្រេច​គ្រួសារ​នៅ​​ចំណេញ​ជាង​ ១៥​លាន​ដុង។​ ទន្ទឹមនឹងដី​ ២,៥​ កុងសម្រាប់​ដាំដំណាំ​ដូច​ជា​ ម្រះ​ ត្រសក់​ និង​ល្ពៅ​ ដើម្បី​ឱ្យ​មាន​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​ស្ថិរភាព​ គ្រួសារ​លោក​មានៅទាំងដាំបន្លែ ​ដូច​ជា​ សាលាដ​ ស្ពៃ ​ជី ​ជាដើម​ នៅជុំវិញ​ផ្ទះ​សរុប​ជិត​ ០១ ​កុង​។​ ក្នុង​មួយ​ថ្ងៃ​ក៏អាច​រក​បាន​ប្រាក់ពី​ ២០០.០០០​ ‑ ៥០០.០០០​ ដុងដែរ។​

អតីតយុទ្ធជន ថាច់ង៉ុកភឿង ថែទាំចំការម្រះ។

      អាស្រ័យចេះបង្វែរដីផលិតស្រូវគ្មានផល មកដាំដំណាំ​ ទើបគ្រួសារ​លោកមាភឿង បាន​រួច​ផុត​ពី​ភាព​ក្រីក្រ​ក្នុង​ដំណាក់​កាល​ដំបូងទើបតែផ្តើមអាជីព។​ លោកបាន​រៀប​រាប់​ថា​នៅ​ឆ្នាំ​ ១៩៧៩​ ខ្ញុំ​បាន​ស្ម័គ្រ​ចិត្ត​ចូល​រួម​ជា​មួយ​កង​ទ័ព​ស្ម័គ្រ​ចិត្ត​ក្នុង​សមរភូមិ​នៅ​កម្ពុជា។​ ក្នុង​រយៈពេលបំពេញ​យោធា​របស់​ខ្ញុំ​ ជួប​ប្រទះ​ការ​លំបាក​ជាច្រើន​ ប៉ុន្តែ​ខ្ញុំខិតខំឆ្លងកាត់ការលំបាក។​ ដល់​ឆ្នាំ​ ១៩៨២​ បន្ទាប់​ពី​បាន​ចេញ​ពី​ជួរទ័ព​ លោកមាបាន​ត្រឡប់​មក​ស្រុក​វិញ​ មានគ្រួសារ ហើយ​ចាប់​ផ្តើម​រកទទួលទាន ដោយ​សារ​តែ​គាត់​គ្មាន​បទ​ពិសោធន៍​ក្នុង​ការងារ​ធ្វើ​ស្រែ​ ហេតុនោះ​មាន​ដី​ ប៉ុន្តែ​ផលិតស្រូវគ្មានផល។​ ប៉ុន្តែយោងលើស្មារតី “កងទ័ព​របស់​អ៊ំហូ”​ មិន​សុខចិត្តស៊ូទ្រាំជាមួយការលំបាក ​លោកមាបាន​សិក្សា​ស្វែង​យល់​ពី​បទ​ពិសោធន៍​​បណ្តាទម្រង់ផលិត​នៅ​តាម​មូលដ្ឋាន​ជា​ច្រើន​ក្នុង​ស្រុក​ និង​ក្នុង​ខេត្ត​ ហើយ​ចាប់​ផ្តើមបង្វែរដីផលិត​ ដើម្បី​ស្វែង​រក​ដំណាំ​សមស្របជាមួយ​ដី​នៅក្នុងភូមិ។​

     ដោយឃើញផ្ទាល់ភ្នែកទម្រង់ ឡើង​​រង​​ដាំ​ដំណាំ​​​​នៅតាមបណ្តាមូលដ្ឋាន​​ជា​ច្រើន​​ក្នុង​​ខេត្ត​​កំពុងអនុវត្ត​​ទទួលបាន​​ជោគ​ជ័យ​ លោកមា ភឿងចាប់​​ផ្ដើម​​ធ្វើ​​តាម។​ គាត់​ សាក​ល្បង​ដាំ​ត្រសក់​ ១ កុង។​ ដំណើរ​ការ​បច្ចេកទេស​បាន​ប្រើប្រាស់ត្រូវតាមការណែនាំ​ហេតុនោះ  ត្រសក់​បាន​ផ្ដល់​ទិន្នផល​ និង​ប្រាក់​ចំណេញ​ច្រើន​ជាង​ពីរ​ដង​បើប្រៀបជាមួយការផលិតស្រូវ។​ បច្ចុប្បន្ន​ លោកមាមាន​​ផ្ទៃ​ដី​​ដាំ​ដំណាំ​ជាង​ ៣,៥ កុង​ ក្នុងមួយខែអាចរកបានប្រាក់ចំណូលពី ១០​ ‑ ២០​ លាន​ដុង។​

លោក​ ថាច់វណ្ណថាយ (ខាងស្តាំ) មកទស្សនាចំការដាំបន្លែរបស់លោកមា ថាច់ង៉ុកភឿង។

      លោក​ ថាច់វណ្ណថាយ  អនុប្រធាន​សមាគម​អតីតយុទ្ធជន​ ឃុំ​ ដូងស្វឹងមាន​ប្រសាសន៍​ថា៖​ សាខាសមាគមអតីតយុទ្ធជន​ភូមិ បាយ៉ាម (អា) មាន​សមាជិកចំនួន​ ១៤​ នាក់​ ​ក្នុង​នោះ​សមាជិក​​ខ្មែរ​ជាង​ ៩០% ។​ សមាជិក​​អតីត​យុទ្ធជន​​ថាច់ង៉ុកភឿង ​ ជា​​សមាជិក​​ម្នាក់​ដែលខិត​ខំ​ប្រឹង​ប្រែងពង្រីកការ​ផលិត​ក្នុង​ឃុំ​។​ លោកមាតែង​អស់ពីចិត្ត​ជួយ​សមាជិក​ក្នុងការ​អនុវត្ត​ន៍វិទ្យាសាស្ត្រ​ និង​បច្ចេកទេស​ក្នុង​ការ​ផលិត។ ទន្ទឹម​នឹង​នេះ​ លោក​មា​ ក៏​បាន​ខ្នះខ្នែងស្វែងរកប្រាក់​ទុន​ឧបត្ថម្ភ​ដល់​សមាជិក​ក្រីក្រ​ ដែល​ខ្វះខាត​ដើម​ទុន​ផលិត​ បំផុសចលនា​បង្កើត​ក្រុមផលិត​កសិកម្ម​បាន​០២​ក្រុម​ មាន​សមាជិក​០៤ ​នាក់​ និង​ក្រុម​ចិញ្ចឹមគោមេ​មាន​សមាជិក​១០​ នាក់​ បានរក្សា​រហូត​ដល់​ឥឡូវនេះ។​ បណ្ដា​សមាជិករបស់​ក្រុម​នេះបាន​ ធនាគារ​កសិកម្ម​និង​អភិវឌ្ឍន៍​ជនបទស្រុកដោះស្រាយឲ្យបុលទុន​ពី ​ ២០​ ‑​ ៦០​ លាន​ដុងក្នុងម្នាក់សម្រាប់​ពង្រីក​សេដ្ឋកិច្ច។​ ជា​ពិសេស​ដូចជា​ សមាជិក​ ហ្វិញថាញ់តឹង និង​សមាជិក​ ហ្វិញក្វាង​ បាន​រួចផុត​ពី​ភាព​ក្រីក្រ​ ក៏ដោយសារ​ការ​ចិញ្ចឹមគោ និង​ដាំដំណាំ​ផង​ដែរ។​ ចាប់​តាំង​ពី​ពេល​នោះ​មក​ សមាជិក​ជា​ច្រើន​បាន​រួច​ផុត​ពី​ភាព​ក្រីក្រ​បន្តិច​ម្តង​ៗ​ និងបង្កើន​ប្រាក់​ចំណូល​ក្នុង​គ្រួសារ​ ​ និង​បាន​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ពង្រីកសេដ្ឋកិច្ច​សង្គមនៅ​មូលដ្ឋាន។​​

អត្ថបទ​‑រូបថត​៖សុខា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.