• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 20/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

អង្ករត្បូងនាគជាក្ដីអំនួតរបស់បណ្ដាមហាបរិញ្ញាវ័យក្មេង

23/10/2020 09:16

ខែកក្កដាឆ្នាំ ២០១៨ សហករកណ៍សិកម្មឡុង​ហ៊ីប (ឃុំឡុងហ៊ីប ស្រុកថ្កូវ) បានបង្កើតឡើង។ ក្នុងនោះ ផលិតផលអង្ករ “ត្បូងនាគ” របស់បណ្ដាមហាបរិញ្ញាវ័យក្មេងក្នុងក្រុមប្រឹក្សាភិបាលសហករណ៍កសិកម្មឡុងហ៊ីបបង្កបានកិត្យានុភាពល្អនៅលើទីផ្សារហើយបានអ្នកប្រើប្រាស់ជាច្រើននៅក្នុងនិងក្រៅខេត្តដឹងឮដូចជាផលិតផលមួយក្នុងចំណោមវិសេសផលរបស់ខេត្តត្រាវិញ។

          នេះជាផលិតផលមួយក្នុងចំណោមផលិតផល ០៣ មុខទើបបានគណៈកម្មាធិការប្រជាជនខេត្តទទួលស្គាល់ជាផលិតផល OCOP ផ្កាយ ៤ (គ្មានផលិតផលផ្កាយ ៥) និងរង្វាន់លើកទឹកចិត្តពិធីប្រឡង “អង្ករឆ្ងាញ់ពាណិជ្ជសញ្ញាវៀត”។

តំបន់វត្ថុធាតុដើមអង្ករត្បូងនាគនៅឃុំដូងស្វឹង។ រូបថត៖ ហ៊ឺវហ្វេ

           ជាមួយការអស់ពីចិត្តរបស់កងជួរយុវ័នទើបមានកម្រិតវិជ្ជាលើមហាវិទ្យាល័យបានចូលរួមក្រុមប្រឹក្សាភិបាល គណៈនាយក ដូចជាមហាបរិញ្ញា យឺភុកទិន ជំនាញផ្នែកខាងបច្ចេកវិទ្យាជីវសាស្រ្ដសាលាមហាវិទ្យាល័យកសិ-រុក្ខកម្មទីក្រុងហូជីមិញ ទទួលបន្ទុកខាងបច្ចេកទេស មហាបរិញ្ញា ត្រឹងធីអៀងញី ជំនាញផ្នែកខាងគ្រប់គ្រងសេដ្ឋកិច្ច សាលាមហាវិទ្យាល័យត្រាវិញ ទទួលបន្ទុកការងារគ្រប់គ្រង ត្រឹមមិញធ្វឹង នាយកសហករណ៍ មហាបរិញ្ញាច្បាប់សេដ្ឋកិច្ច សាលាមហាវិទ្យាល័យត្រាវិញ ក្រោយពេលធ្វើដំណើរការសកម្មភាពជាង ០៤ ខែ សមាជិកក្នុងសហករណ៍បានខិតខំអនុវត្តកសាងសង្វាក់ចងសម្ព័ន្ធស្រូវអង្ករជូនកសិកររួមចំណែកបង្កើនតម្លៃរបស់ផលិតផល បង្កើនប្រភពចំណូលជូនប្រជាជន។

              ចែករំលែកជាមួយយើងខ្ញុំ បងត្រឹមមិញធ្វឹងបានឲ្យដឹង៖ ដើម្បីអនុវត្តមានប្រសិទ្ធភាពការរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ សហករណ៍មានបណ្ដាយុទ្ធសាស្រ្ដដើម្បីផ្លាស់ទម្លាប់ផលិតស្រូវក្នុងកសិករ ឈានដល់ការកសាងទម្រង់ផលិតស្រូវគុណភាពខ្ពស់តាមទិសដៅចងសម្ព័ន្ធប្រមូលទិញផលិតផលនិងកសាងកន្សោមផលិតផលឆ្លើយតបតម្រូវការបណ្ដាសម្បទាក្នុងនីហរ័ណទៅទីផ្សារបណ្ដាប្រទេសទ្វីបអឺរុប ទ្វីបអាមេរិក។ល។ ផលិតផលរបស់សហករណ៍សំខាន់បញ្ចូលការុងទម្ងន់ ០៥ គីឡូក្រាមក្នុងមួយការុង។

              ដើម្បីសម្រេចជាផលិតផល OCOP ផ្កាយ ៤ ទាមទារកត្តាជាច្រើន តំបន់វត្ថុធាតុដើមបច្ចុប្បន្នរបស់សហករណ៍បានផលិតតាមទិសដៅសរីរាង្គ (មានលិខិតទទួលស្គាល់សរីរាង្គ) សម្រាប់តំបន់វប្បកម្មស្រូវ-បង្កងចម្រុះ និងប្រព័ន្ធគ្រប់គ្រងផលិតលើផ្ទៃដីប្រមាណ ២០០ ហិកតា (ក្នុងនោះមាន ៧០ ហិកតាបានចុះកិច្ចសន្យាទទួលទិញផលិតផល) ផ្គត់ផ្គង់បរិមាណផល ១៥០ តោនក្នុងមួយឆ្នាំ (ក្នុងនោះអង្ករសរីរាង្គសម្រេចប្រមាណ ១០០ តោនក្នុងមួយឆ្នាំ) និងបច្ចេកវិទ្យាច្នៃក្រោយពេលប្រមូលផលអនុវត្តបច្ចេកវិទ្យាទំនើបដូចជាធ្វើឲ្យគ្រាប់អង្ករភ្លឺរលោងបានអនុវត្តតាមសម្បទា ISO ២២០០ និងវិធីសាស្រ្ដគ្រប់ គ្រង HACCP។ តម្លៃវិនិយោគរបស់សហករណ៍បច្ចុប្បន្នជាង ២,៥ ពាន់លានដុងតាំងពីឧបករណ៍ផលិត បញ្ចូលការុង រោងផ្ទុកផលិតផល កសាងពាណិជ្ជសញ្ញា។ល។ផលិតផលអង្ករ “ត្បូងនាគ” បានផលិតចាប់ពីដំណាក់កាល៖ ផលិត-ប្រមូលផល-ប្រមូលទិញ-បញ្ចូលការុងដោយស្វ័យប្រវត្តិហើយលក់។ បច្ចុប្បន្ន ផលិតផលអង្ករ “ត្បូងនាគ” មានមុខនៅតាមបណ្ដាមជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើបនិងទីផ្សារនីហរ័ណ៕    

                         ប្រែសម្រួល៖ ថាច់ហ្វាង

 

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.