25/12/2020 09:35
នៅព្រឹកថ្ងៃទី ១៨ ធ្នូ មជ្ឈមណ្ឌលពិនិត្យជំងឺខេត្តត្រាវិញសហការជាមួយមន្ទីរធ្មេញ ថ្គាម មុខ មជ្ឈិម-ទីក្រុងហូជីមិញចាត់តាំងហ្វឹកហាត់ចំណេះដឹងអំពីជំងឺធ្មេញ ថ្គាម មុខ និងជំនាញខាងទន្តសាស្រ្តដល់កម្មាភិបាលសុខាភិបាល។
បណ្តាសិក្ខកាមចូលរួមថ្នាក់ហ្វឹកហាត់។ ង៉ុកហុង
ចូលរួមថ្នាក់ហ្វឹកហាត់មានសិក្ខាកាមជាង ១២០ រូបជាកម្មាភិបាលសុខាភិបាលកំពុងប្រកបការងារនៅរាល់ដំណាក់សុខាភិបាលឃុំ សង្កាត់ ទីប្រជុំជនក្នុងទូទាំងខេត្តត្រាវិញ។ ក្នុងរយៈពេលហ្វឹកហាត់ ០១ ថ្ងៃ សិក្ខាកាមទាំងអស់បានបំពាក់បំប៉នចំណេះដឹងអំពីរបៀបថែទាំធ្មេញមាត់ឲ្យសិស្សដូចជា៖ ដំណាក់កាលដុះធេញ និងផ្លាស់ធ្មេញ បណ្តាជំងឺធ្មេញមាត់ធ្លាប់ជួប ទម្លាប់អាក្រក់ជះឥទ្ធិពលដល់ធ្មេញមាត់ ផលប្រយោជន៍របស់ការពិនិត្យធ្មេញតាមកាលកំណត់។ របៀបពិនិត្យនិងកត់ត្រាចូលក្នុងបញ្ជីទន្តសាស្រ្ត។ វិនិច្ឆ័យជំងឺធ្មេញមាត់-របួសធ្មេញ។ ជំងឺហើមអញ្ចាញនិងរាក់ធ្មេញវិធីសាស្រ្តដកធ្មេញខ្ចី ជំងឺដង្កូវស៊ីធ្មេញ។ល។ បណ្តាទម្លាប់អាក្រក់ដែលនាំឲ្យមានផលវិបត្តិដល់ធ្មេញនិងថ្គាម ថែទាំធ្មេញថ្គាមនៅការិយាល័យទន្តា បណ្តាសញ្ញាខុសពីប្រក្រតីនៅធ្មេញមាត់ បណ្តាប្រការគប្បីដឹងនិងគប្បីប្រតិបត្តិតាមដើម្បីថែទាំធ្មេញមាត់។ របៀបដុសធ្មេញ ខ្ពុរមាត់ត្រូវតាមរបៀបជាមួយជាតិ Fluor រៀងរាល់សប្តាហ៍នៅនឹងសាលាបឋមសិក្សា បំប៉ន និងសុខភាពធ្មេញថ្គាម។ល។
ឆ្លងតាមរយៈវគ្គហ្វឹកហាត់នេះសំដៅជួយឲ្យសិក្ខាកាមបំពាក់បំប៉ន តាមដានចំណេះដឹងសំខាន់ៗ អំពីជំងឺធ្មេញមាត់ធ្លាប់ជួប ណែនាំរបៀបថែទាំធ្មេញមាត់ របៀបដុសធ្មេញត្រឹមត្រូវដល់លោកគ្រូ អ្នកគ្រូដែលប្រកបការងារសុខាភិបាលនៅតាមសាលារៀនអនុវត្តបានល្អការងារអប់រំ ថែទាំសុខភាពធ្មេញមាត់ដល់សិស្សថ្នាក់ពន្លកនិងបឋមសិក្សា៕
ង៉ុកហុង-តឹងង៉ុក
មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។