• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 04/10/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

សាខាបក្សភូមិបាត្រាច(អា)៖ រៀនតាមអ៊ំហូអំពីចរិតធ្វើជាគំរូ

23/03/2021 08:29

ក្នុងបណ្តាឆ្នាំកន្លង សាខាបក្សភូមិបាត្រាច(អា) ស្ថិតក្រោមឱវាទបក្ខភាគឃុំតឹងហ៊ីប ស្រុកថ្កូវតែងបានបក្ខភាគឃុំវាយតម្លៃអំពីការខិតខំក្នុងការអនុវត្តសារាចរលេខ ០៥ របស់ការិយាល័យនយោបាយ អំពីជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍សីលធម៌ ឥរិយាបថហូជីមិញ ក្នុងនោះត្រូវរំលឹកដល់តួនាទីឈានមុខរបស់បក្ខជន។

បក្ខជនភូមិបាត្រាច(អា)ចូលរួមអនាម័យបរិស្ថាន។

           លោកឡេវ៉ាំងថាំង លេខាសាខាបក្សភូមិបាត្រាច(អា) បានឲ្យដឹង៖ ដើម្បីញ៉ាំងឲ្យបណ្ដាភារកិច្ចចលនាដូចជា៖ កសាងផ្លូវដើរ ពង្រីក សេដ្ឋកិច្ច កសាងជីវភាពវប្បធម៌។ល។​ បានអនុវត្តមានប្រសិទ្ធភាព សាខាបក្សបានជ្រួតជ្រាបដល់កម្មាភិបាលបក្ខជនម្នាក់ៗ ត្រូវជ្រោងខ្ពស់ស្មារតីធ្វើជាគំរូឆ្នើម ដើម្បីមហាជនប្រជាជនយកតម្រាប់តាម។ ការអនុវត្តន៍ម៉ឹងម៉ាត់សារាចរលេខ ០៥ ជាជំហានជំនួយឲ្យបក្ខជន ប្រជាជនក្នុងភូមិលើកកម្ពស់ស្មារតី បង្កការរាលដាល។ តួយ៉ាងដូចជាការបំផុសចលនាប្រជាជនកសាងដងផ្លូវជនបទ និងបង្គោលភ្លើង។

         បក្ខជនថាច់ង៉ុកសាងចែករំលែកថា៖ ផ្តើមពីគោលការណ៍អនុវត្តកសាងបង្គោលភ្លើង បង្គោលទង់ខ្ញុំឯកភាពខ្ពស់។ ទោះបីចំនួនប្រាក់របស់គ្រួសារនីមួយៗគបវាល់ពី ១០០.០០០-៣៥០.០០០ ដុង ប៉ុន្តែក៏មានបំណងចង់ឲ្យខ្សែភ្លើងតាមដងផ្លូវឆាប់បានអនុវត្តសម្រេចទើបនរណាក៏ស្ម័គ្រចិត្តចូលរួមវិភាគទាន។ បច្ចុប្បន្នខ្សែភ្លើងបានអុជបំភ្លឺតាមដងផ្លូវនៅពេលរាត្រី។

         មុននោះដងផ្លូវដែលធ្វើដំណើរទៅកាន់តំបន់ផលិត និងដឹកជញ្ជូននៅតូច។ យល់ឃើញតម្រូវការត្រូវបើកទូលាយដងផ្លូវនេះ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ ដឹកជញ្ជូនផលិតផលកសិកម្ម សាខាបក្សភូមិបានបំផុសចលនាប្រជាជនបរិច្ឆាគដីបើកទូលាយផ្លូវ។ ដំបូង សាខាបក្សបំផុសចលនាកម្មាភិបាល បក្ខជនគបវាល់ប្រាក់ និងថ្ងៃពលកម្មដើម្បីធ្វើជាគំរូឲ្យប្រជាជនធ្វើតម្រាបតាម។ បក្ខជន ថាច់ជូ ជាគំរូឆ្នើមមួយ លោកមាបានបរិច្ឆាគដីស្រែប្រមាណ ២០០ ម៉ែត្រក្រឡា​មានតម្លៃជាង ១០ លានដុងនៅជិតដងប្រឡាយដើម្បីបើកទូលាយដងផ្លូវ។

      ភូមិបាត្រាច(អា) មានគ្រួសារប្រជាជនចំនួន ៤៣៨ គ្រួ មានគ្រួសារ ៨៥% ជាជនរួមជាតិខ្មែរ។ បច្ចុប្បន្នសាខាបក្សមានបក្ខជន ៣២ នាក់ (បក្ខជនជាជនរួមជាតិខ្មែរ ២៦ នាក់)។ អនុវត្តការ​រៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញភ្ជាប់ជាមួយការកសាងភូមិវប្បធម៌ជនបទថ្មី ចលនាទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីផ្សារអារ្យធម៌ សាខាបក្សភូមិបានបំផុសចលនាប្រជាជន អាជីវករចូលរួមវិភាគទានកសាងបង្គោលភ្លើងភ្ជាប់ជាមួយបង្គោលទង់តាមបណ្ដោយផ្លូវស្រុកលេខ ១៨ មានប្រវែង ១,៧ គីឡូម៉ែត្រ រួមមាន ៦៥ បង្គោលភ្លើង អស់ទឹកប្រាក់ជាង ៦២ លានដុង។ បច្ចុប្បន្នភូមិអនុវត្តសម្រេចលក្ខឋានភូមិវប្បធម៌ជនបទថ្មី ដោយមានគ្រួសារប្រជាជន ១០០%​ ប្រើប្រាស់អគ្គិសនី និងទឹកស្របអនាម័យ មាន ៣៨២/៤៣៨ គ្រួសារសម្រេចលក្ខឋានគ្រួសារវប្បធម៌ ជនបទថ្មី។

       បងថាច់អ៊ុក នៅភូមិបាត្រាច(អា)បានចែករំលែកថា៖ ទោះបីស្ថានភាពគ្រួសារនៅជួបការលំបាក ប៉ុន្តែជារៀងរាល់ខែឃើញភូមិចេញទ័ពបោសសម្អាតតាមដងផ្លូវ អនាម័យបរិស្ថាន និងថែទាំផ្កាតាមសងខាងដងផ្លូវ ម៉្លោះហើយខ្ញុំក៏ឆ្លៀតពេលចូលរួម។ យើងគ្មានប្រាក់គបវាល់ ហេតុនោះយើងចូលរួមពលកម្ម ដើម្បីរួមកម្លាំងកសាងជនបទជ្រះស្អាត។

       ទន្ទឹមនឹងការកសាងជនបទថ្មី ពង្រីកសេដ្ឋកិច្ចពីមួយថ្ងៃទៅមួយថ្ងៃឲ្យកាន់តែលំនឹង ជាភារកិច្ចមួយបានសាខាបក្សភូមិបាត្រាច(អា)យកចិត្តទុកដាក់។ ឆ្លងតាមនោះសាខាបក្សបានបំផុសចលនាប្រជាជនក្នុងភូមិឲ្យផ្លាស់ប្តូរពូជដំណាំសត្វចិញ្ចឹម​ កសាងបណ្តាទម្រង់សេដ្ឋកិច្ចនាំមកលទ្ធផលខ្ពស់ ដូចជាទម្រង់ដាំម្ទេសដៃនាង ប៉េងបោះ ជី សាឡាច់។ល។ បច្ចុប្បន្នទូទាំងភូមិមានផ្ទៃដីដាំដំណាំជាង ៤០ ហិកតា ក្នុងមួយឆ្នាំទទួលបានប្រាក់ចំណេញបានពី ៥០-១០០ លានដុងក្នុងមួយហិកតា។ ចំពោះបណ្តាគ្រួសារដែលមានផ្ទៃដីផលិតតិចឬគ្មានដីផលិត សាខាបក្សបង្កលក្ខណៈឲ្យបណ្តា គ្រួសារបានបុលទុនចិញ្ចឹមគោ។ ទូទាំងភូមិមានគ្រួសារជាង ១០០ គ្រួចិញ្ចឹមគោ ដោយមានហ្វូងគោជាង ៦០០ ក្បាល។

        ជាមួយការខិតខំលើកស្ទួយជីវភាពជូនប្រជាជនភ្ជាប់ជាមួយចលនាកសាងភូមិវប្បធម៌ជន បទថ្មីនៅមូលដ្ឋាន ចុងឆ្នាំ ២០២០ សាខាបក្សភូមិបាត្រាច(អា) លុបបំបាត់គ្រួសារក្រីក្របាន ១០ គ្រួ និងគ្រួសារជិតក្រ ២១ គ្រួ (សម្រេច ១០០% កម្រិតផែនការនៃសេចក្តីសម្រេច ចិត្ត)៕

អត្ថបទ-រូបថត៖ សុខា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.