• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

សហការធ្វើអាជីវកម្ម សេវាកម្មចុងភៅ - ទិសដៅថ្មី របស់សាខាសមាគមនារីភូមិផ្នោរព្រីង

01/12/2021 06:07

ជីវភាពសម័យទំនើប ប្រជាជនតែងមមាញឹកក្នុងការងារ ប្រសិនបើមានបំណងចាត់តាំងពិធីជប់លៀងអ្វីនីមួយៗ តែងបារម្ភ ដោយសារមិនអាចរ៉ាប់រងកិច្ចការគ្រប់យ៉ាងដើម្បីទទួលភ្ញៀវកិត្តិយស។ យល់ពីតម្រូវការរបស់អតិថិជន ឆ្នាំ ២០១៨ សាខាសមាគមនារីភូមិផ្នោរព្រីង ឃុំឡុងថើយ ស្រុក​ទីវកឹង ចលនាសមាជិកាបង្កើតសេវាកម្មចុងភៅ ដើម្បីម៉ៅចម្អិនម្ហូបអាហារនៅតាមគេហដ្ឋាន ដោយមានឈ្មោះថា សេវាកម្មចុងភៅម៉ាយឌិញ ក្រោមការគ្រប់គ្រងរបស់សាខាសមាគមនារីភូមិផ្នោរព្រីង។

 

បងស្រីថាច់ធីឌិញ (ខាងស្តាំ) អញ្ជើញទៅសួរសុខទុក្ខគ្រួសារបងថាច់ធីច័ន្ទ។

ចាប់តាំងពីស្ថានភាពអាសន្នរោគរាតត្បាតស្មុគស្មាញរហូតមក បណ្តាលឱ្យជះឥទ្ធិពលច្រើន ដល់សកម្មភាពសេវាកម្មចុងភៅម៉ាយឌិញ។ ​ប្រជាជន​មិន​រៀបចំ​ពិធី​ជប់លៀងដូចពីមុន មាន​ គ្រួសារ​ខ្លះគ្រាន់តែកក់ឲ្យចម្អិនពី ​១ ឬ ២ ​តុ​ដើម្បីយក​ទៅ​ផ្ទះប៉ុណ្ណោះ។

ដើម្បីបង្កើត និងរក្សាសកម្មភាព មេចុងភៅមានតួនាទីសំខាន់បំផុតក្នុងការកែច្នៃមុខម្ហូប និងផ្សំគ្រឿងទេស។ អាស្រ័យហេតុនេះ បង ស្រីថាច់ធីឌិញ ប្រធានសាខាសមាគមនារី ភូមិផ្នោរព្រីង បានឈានមុខទៅរៀន និងទទួលបានលិខិតទទួលស្គាល់ អនុញ្ញាតឲ្យប្រកប អាជីវកម្មច្នៃគ្រឿងបរិភោគ អាស្រ័យសមាគមសហព័ន្ធន៍នារីស្រុកទីវកឹង សហការជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តចាត់តាំង។

សាខាសមាគមនារីភូមិផ្នោរព្រីង មាន​សមាជិកា ១១៦ នាក់ ​សុទ្ធសឹងជាជនជាតិ​ខ្មែរ។ ទន្ទឹមនឹងការប្រមូលទិញកសិផលរបស់សមាជិកាសាខាសមាគម នៅទាំងសហការជាមួយសមាជិកាដែលធ្វើអាជីវកម្មជួលតុ កៅអីទៀតផង។ ដំណាក់កាលមិនទាន់មានអាសន្នរោគគិតជាមធ្យមក្នុងមួយខែសេវាកម្មចុងភៅម៉ាយឌិញ ទទួលចម្អិនបាន ១២០​ តុ តម្លៃក្នុងមួយតុ ៧០.000 ដុង នាំមកប្រាក់ចំណូលជាមធ្យមក្នុងមនុស្សម្នាក់បាន ៧00.000 ដុង  (ក្រុមមាន ១២ នាក់) ក្រៅពីនោះ មានសមាជិកាពី ០២-០៣ នាក់ បានបង្កលក្ខណៈឲ្យមានការងារធ្វើ  លាងចានក្នុងមួយតុ​ ២០.០០០ ដុង។ ក្នុងពេលចាត់តាំងពិធីបុណ្យទាន អាពាហ៍ពិពាហ៍ម្តងៗ សាខាសមាគមកោះហៅសមាជិកាប្រមាណ ៥០% មកចូលរួមធ្វើការងារដូចជា៖ ស្អិតស្អាងសាល រៀបចំតុ កៅអី ម្នាក់ៗទទួលបានប្រាក់ចំណូលពី ១៥០.០០០‑២00.000 ដុងក្នុងមួយថ្ងៃ។

បងស្រី ថាច់ធីច័ន្ទ សមាជិកាសាខាសមាគម​នារី​ភូមិផ្នោរព្រីងបានឲ្យដឹង​ថា៖ “គ្រួសារ​ខ្ញុំ​មាន​សេវា​ជួល​សាល តុ ​កៅអី។ អាស្រ័យបានសេវាកម្មចុងភៅម៉ាយឌិញ សហការក្នុងការឲ្យ ជួលសាល តុ កៅអី ក្នុងមួយឆ្នាំទូទាត់ខ្ទង់ចំណាយរួច (ជួលរថយន្ត ពលកររៀបសាល) គ្រួសារខ្ញុំចំណូលបាន ៤0 លានដុង កើន ២០ លានដុងក្នុងមួយឆ្នាំ បើប្រៀបនឹងកាលពីមុន។ ក្រៅ​ពី​នេះ សាខាសសមាគមនៅទាំងម៉ៅ​ទិញ​បន្លែ​ពី​គ្រួសារ​ខ្ញុំ​ទៀតផង។

បងស្រីថាច់ធីឌិញ ប្រធានសាខាសមាគមនារី‑មេ​ចុង​ភៅ សេវាកម្មចុងភៅម៉ាយឌិញបានឲ្យ ដឹង៖ ដើម្បី​ទាក់​ទាញ​អតិថិជន ​យើង​ខ្ញុំតែងយកចិត្តទុកដាក់ច្នៃមុខម្ហូបថ្មីៗ ឆ្ងាញ់ និងធានាសុវត្ថិ ភាពគ្រឿងបរិភោគ។ កាលពីឆ្នាំ ២០២០ សាខាសមាគមបានចូលរួមសហករណ៍សេវាកម្មឡុង  ថើយ ក្នុងមួយឆ្នាំយើងខ្ញុំទទួលចម្អិនជាង ១.៥00 តុ កើន ៥00 តុបើប្រៀបនឹងដំណាក់កាលមិនទាន់ចូលរួមសហករណ៍។

បងស្រី ថាច់ធីច័ន្ទវណ្ណា អនុប្រធានសមាគមសហព័ន្ធន៍នារីឃុំឡុងថើយបានឲ្យដឹងថា៖ លទ្ធផលដំបូងដែលសេវាកម្មចុងភៅម៉ាយឌិញ នៃសាខាសមាគមនារីភូមិផ្នោរព្រីងទទួលបាន បញ្ជាក់ឲ្យឃើញពីការអនុវត្តន៍ល្អកិច្ចសហការធ្វើអាជីវកម្មរបស់សមាជិកា។ អាចអះអាងបាន ថា នេះជាទិសដៅដ៏ត្រឹមត្រូវ មិនត្រឹមតែបញ្ជាក់ពីការសាមគ្គីជួយគ្នាធ្វើមានប៉ុណ្ណោះទេ នៅទាំងបង្ហាញពីរូបភាពរបស់នារីដែលមានថ្វីដៃប៉ិនប្រសប់ រៀនសូត្រពីវិធីសាស្រ្តកសាងជីវភាពថ្មី អារ្យធម៌ ជឿនលឿន និងសមភាព។ សាខាសមាគមនារី​ភូមិផ្នោរព្រីង​លុប​បំបាត់គ្រួសារ​ សមាជិកាក្រីក្រ ​១០០%​ កាលពី​ឆ្នាំ ​២០១៩។ ​សម្រេច​បាន​លទ្ធផល​នោះ មាន​ការ​រួម​ចំណែក​ពី​សេវាចុងភៅម៉ាយឌិញ  ក្រោម​ការ​គ្រប់​គ្រង​របស់​សាខាសមាគម​នារី​ភូមិផងដែរ៕

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.