• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ស្រូវរដូវសម្រកឆ្នាំ ២០២២ ជួបផលវិបត្តិច្រើន

13/03/2022 07:43

គិតមកទល់ដើមខែមីនា ឆ្នាំ ២០២២ ស្រូវជិត ៤.០០០ ហិកតារបស់ប្រជាកសិករស្រុកកូវង៉ាងបានឈានដល់ដំណាក់កាលប្រមូលផល។ ទោះជាដូច្នោះក៏ដោយ ចំពោះស្រូវដែលកសិករផលិតតាមរបៀបស្ទូងដោយម៉ាស៊ីន ត្រូវងាប់បន្តិចម្ដងៗ អាស្រ័យឥទ្ធិពលដោយដំណាក់កាលផលិត។

បងថាច់យ៉ួង នៅភូមិកោះស្វាយ ឃុំត្រឿងទ័រ បានឱ្យដឹងថា៖ ក្នុងរដូវស្រូវសម្រកឆ្នាំនេះ ខ្ញុំបម្រុងដីជិត ៧ ហិកតាដើម្បីផលិតពូជស្រូវ OM ៥៤៥១ ក្នុងនោះមានជិត ៥ ហិកតា ស្ទូងដោយម៉ាស៊ីន។ ក្រោយពេលស្ទូងបានមួយរយៈ ក៏ប្រទះជួបមេឃភ្លៀងខ្លាំងធ្វើឱ្យស្រូវងាប់បន្តិចម្ដងៗ លុះស្រូវស្ទូងបានជាង ២០ ថ្ងៃ ត្រូវជួលមនុស្សឆ្លូកកន្លែងដែលស្រូវត្រូវងាប់។ ឆ្នាំនេះ ពេលស្រូវរបស់បណ្ដាគ្រួសារដទៃបានប្រមូលផលស្រូវគ្រួសារខ្ញុំទើបតែដាក់ទឹកដោះ។ ជារៀងរាល់ឆ្នាំ ក្នុងរដូវស្រូវសម្រក ខ្ញុំតែងផលិតស្រូវតាមរបៀបស្ទូង ប៉ុន្តែស្ទូងដោយដៃ ទិន្នផលគិតជាមធ្យមក្នុងមួយហិកតាសម្រេចប្រមាណ ៧,២ តោន ក្រោយពេលទូទាត់រាល់ការចំណាយរួច គ្រួសារខ្ញុំនៅចំណេញជាង ២២ លានដុងក្នុងមួយហិកតា។

កសិករស្រុកកូវង៉ាងប្រមូលផលស្រូវរដូវសម្រក។

បច្ចុប្បន្ន លើភូមិសាស្រ្តឃុំទ្រឿងទ័រ មានស្រូវជិត ៣០ ហិកតា បានប្រជាកសិករជ្រើសរើសការផលិតតាមរបៀបស្ទូងដោយម៉ាស៊ីន ក្នុងនោះមានស្រូវជាង ១០ ហិកាត្រូវខូចខាតជាង ៤០%។ ផ្ទៃស្រូវមួយចំនួនត្រូវឆ្លូកមកវិញ ម៉្លោះហើយគិតមកទល់ពេលនេះ ស្រូវដែលព្រោះឈានដល់ដំណាក់កាលប្រមូល​ផល ចំពោះស្រូវស្ទូងដោយម៉ាស៊ីន និងឆ្លូកច្រើនមិនទាន់ប្រមូលផលឡើយ តាមការប៉ាន់ស្មានទិន្នផលផ្ដល់ប្រមាណ ៤,៥ តោនក្នុងមួយហិកតា។

លោកត្រឹងវ៉ាំងទ្រុង ប្រធានគណៈកម្មាធិការប្រជាជនឃុំទ្រឿងទ័របានឱ្យដឹង៖ មូលដ្ឋានព្រមានដល់ប្រជាកសិករត្រូវផ្ដុំអនុវត្តការផលិតតាមការព្រមានរបស់ផ្នែកកសិកម្ម “ត្រូវ ១ បន្ថយ ៦” ( ត្រូវប្រើប្រាស់ពូជកម្រិតបញ្ជាក់ បន្ថយបរិមាណពូជ បន្ថយបរិមាណជីដាម បន្ថយប្រើប្រាស់ថ្នាំការពាររុក្ខជាតិ បន្ថយទឹកស្រោចស្រព បន្ថយការបង់ខាតក្រោយប្រមូលផល និងបន្ថយឧស្ម័នសំណល់ក្នុងផ្ទះកញ្ចក់)។​ ទោះជាដូច្នោះក៏ដោយ ការផលិតស្រូវរដូវសម្រករបស់មាមីង ក្នុងនោះមានស្រូវស្ទូងដោយម៉ាស៊ីនគឺមានការឥទ្ធិពលយ៉ាងធ្ងន់ធ្ងរជាង។ អាចចាត់ទុកថា​ នោះជាមេរៀនបទពិសោធន៍ដើម្បីមូលដ្ឋានមានការតម្រែតម្រង់ការផលិតឱ្យបានសមស្រប ជៀសវាងការអន្តរាយ ឥទ្ធិពលដល់ការពង្រីកសេដ្ឋកិច្ចគ្រួសារប្រជាកសិករ។

កសិករថាច់យ៉ួងបានឱ្យដឹងបន្ថែម៖ អាស្រ័យប្រមូលផលស្រូវរដូវវស្សាមុននេះដោយម៉ាស៊ីនច្រូតកាត់ចម្រុះ រៀបចំដីផលិតក៏ដោយត្រាក់ទ័រអូសតាមគ្រោងជ្រួយដី ម៉្លោះហើយមានកន្លែងខ្លះស្រុតចុះជ្រៅ។ ដល់ពេលស្ទូងស្រូវដោយគ្រឿងម៉ាស៊ីន ស្រូវត្រូវកប់ជ្រៅ លុះដល់ពេលមានភ្លៀង ទឹកស្រកមិនទាន់ធ្វើឱ្យស្រូវត្រូវងាប់។ ចង់ល្បងគិតមកទល់ពេលនេះស្រូវត្រឹមតែប្រមាណ ៤ ហិកតាអាចប្រមូលផលបានដូចគ្រួសារដទៃ ចំនួនក្រៅពីនោះ ប្រមូលបានតែប្រមាណ ៥០‑៦០%។ តម្លៃជី ថ្នាំការពាររុក្ខជាតិកើនខ្ពស់។ល។ ម៉្លោះហើយ ក្នុងរដូវស្រូវនេះ ពិបាកគេចផុតពីបំណុលណាស់។ ផ្ដើមពីបរាជ័យនេះ ខ្ញុំខិតខំតម្រែតម្រង់របៀបផលិតដើម្បីការផលិតស្រូវនៅរដូវក្រោយទៀតសម្រេចបានជោគជ័យ៕                                         

អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

Phát huy hiệu quả hoạt động hỗ trợ phụ nữ khởi nghiệp

HĐND huyện Càng Long: Phát huy vai trò trung tâm, đại diện cho ý chí, nguyện vọng của Nhân dân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.