• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 20/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ស្រូវរដូវវស្សា៖ កសិករស្រុកកាងឡុង ”មិនសូវបានផលតែលក់បានតម្លៃខ្ពស់”

04/12/2020 08:30

កសិករស្រុកកាងឡុងកំពុងឈានដល់ដំណាក់កាលប្រមូលផលស្រូវរដូវវស្សា តម្លៃស្រូវសើមបានឈ្មួញប្រមូលទិញនៅនឹងវាលស្រែក្នុងមួយគីឡូក្រាមពី ៦.៣០០ ដល់ជាង ៦.៦០០ ដុង។ រដូវនេះ កសិករស្រុកកាងឡុងរីករាយពេលស្រូវមានតម្លៃប៉ុន្ដែក្ដីរីករាយនោះមិនបានពេញលេញឡើយ ព្រោះតម្លៃខ្ពស់ប៉ុន្ដែស្រូវផ្ដល់ទិន្នផលទាប។

កសិករប្រមូលផលស្រូវ។

   ស្រូវរដូវវស្សាឆ្នាំ ២០២០ ទូទាំងស្រុកចុះពូជបាន ១១.៣០៤ ហិកតា ជាមួយបណ្ដាពូជស្រូវ៖ OM១៨ 0M៥៤៥១ ដាយធើម ៨ និង OM៩០០។ល។ ដល់ពេលបម្រុងប្រមូលផលស្រូវ មាមីងកសិករស្រុកកាងឡុងរីករាយពេលតម្លៃស្រូវកើនឡើងជាបន្ដបន្ទាប់។ កាលស្រូវទើបឈានដល់ដំណាក់កាលល្បាច ជិតទុំបានឈ្មួញកក់ទិញនៅនឹងវាលស្រែជាមួយតម្លៃពី ៦.៣០០-៦.៦០០ ដុងក្នុងមួយគីឡូក្រាមដោយយោងតាមប្រភេទពូជស្រូវ។ ជាពិសេសនៅពេលជិតដល់ថ្ងៃប្រមូលផលតម្លៃស្រូវនៅតែកើនឡើងជានិច្ចមានកន្លែងខ្លះឡើងជិត ៧.០០០ ដុងក្នុងមួយគីឡូក្រាម មកទល់ពេលនេះមាមីងបានប្រមូលផលជាង ១៥% ផ្ទៃដី ហើយបានឈ្មួញប្រមូលទិញនៅនឹងវាលស្រែជាមួយតម្លៃក្នុងមួយគីឡូក្រាមពី ៦.៣០០-៦.៨០០ដុង ។

   កសិករង្វៀងទៀងបុង នៅភូមិង្វៀកទ្រឿង ឃុំភឿងថាញ់ផលិតពូជ OM១៨ ចំនួន ១,៨ ហិកតា  ពេលស្រូវជិតទុំបានឈ្មួញកក់ទិញជាមួយតម្លៃពី ៦.៦០០ ដុងក្នុងមួយគីឡូក្រាម។ បងឲ្យដឹងដោយរីករាយថា៖ រដូវនេះ ស្រូវបានថ្លៃ តាំងពីកាលណាមកមិនទាន់មានរដូវណាលក់បានតម្លៃខ្ពស់ដូច្នោះឡើយ ។ ចំណែកកសិករគឹមផាត់ នៅភូមិទៀងចាញ់ ឃុំភឿងថាញ់ផលិតបានជាង ០២ ហិកតា កំពុងឈានដល់ដំណាក់កាលប្រមូលផល បងរីករាយព្រោះ បានឈ្មួញដាក់កក់ទិញជាមួយតម្លៃជិត ៧.០០០ ដុងក្នុងមួយគីឡូក្រាម កសិករគឹមផាត់ចែករំលែកថា៖ រដូវនេះតម្លៃស្រូវកើនខ្ពស់បង្គួរ មាមីងកសិករនៅទីនេះនរណាក៏រីករាយផលិតស្រូវច្រើនឆ្នាំហើយ ខ្ញុំទើបឃើញឆ្នាំនេះស្រូវមានតម្លៃខ្ពស់ដូច្នោះ ។

   លោកឡឹមថាញ់ទុង ជាឈ្មួញម្នាក់ធ្លាប់ទិញស្រូវរបស់មាមីងកសិករស្រុកកាងឡុងច្រើនឆ្នាំកន្លងបានឲ្យដឹង៖ តម្លៃស្រូវកើនខ្ពស់ដូចបច្ចុប្បន្ននេះ អាស្រ័យដោយប្រភពផ្គត់ផ្គង់ស្រូវត្រូវថយចុះពីព្រោះស្រូវរដូវដើមឆ្នាំត្រូវខូចខាតច្រើនអាស្រ័យដោយជះឥទ្ធិពលស្ថានភាពរាំងស្ងួត ជ្រាបជាតិជូរប្រៃ ស្រូវរដូវវស្សាឆ្នាំនេះ ថ្វីត្បិតទិន្នផលទាបប៉ុន្តែតម្លៃកើនឡើងជាងរដូវមុនៗពី ០១ លានដល់ ១,១ លាន ដុងក្នុងមួយតោន។

កសិករប្រមូលផលស្រូវ។ រូបថត​៖ រតនា

   ថ្វីត្បិតដូច្នោះក៏ដោយក្ដីរីករាយពេលស្រូវមានតម្លៃរបស់មាមីងកសិករស្រុកកាងឡុងមិនបានពេញលេញ ខណៈដែលស្រូវមានតម្លៃខ្ពស់ប៉ុន្ដែមិនសូវមានផល។ ស្រូវរដូវវស្សាទិន្នផលផ្ដល់មិនខ្ពស់ ស្រូវសើមសម្រេចបានតែពី ០៥ តោនក្នុងមួយហិកតាក្រោយពេលហាល ស្ងួតនៅប្រមាណតែ ៤,៨ តោនក្នុងមួយហិកតា។ កសិករបូយវ៉ាំងបៃ នៅភូមិកិញ (អា) ឃុំហ្វៀងហោយបានឲ្យដឹងថា៖ ពេលឮស្រូវមានតម្លៃខ្ពស់នរណាក៏រីករាយប៉ុន្ដែដល់ពេលប្រមូលផលបានតែពី ០៨ - ០៩ ការុងក្នុងមួយកុង (ក្នុងមួយការុងៗមានទម្ងន់ពី ៤៥-៥០ គីឡូក្រាម)។តម្លៃស្រូវខ្ពស់ប៉ុន្ដែទិន្នផលមិនខ្ពស់ ម៉្លោះហើយចំណេញក៏មិនបានច្រើនដែរ។

   កសិករត្រឹងង៉ុកតឹម នៅភូមិដូវយ៉ុង ឃុំភឿងថាញ់ចែករំលែក៖ ឃើញស្រូវលូតលាស់ល្អគិតមើលអាចសម្រេចបានលទ្ធផលខ្ពស់ ប៉ុន្ដែដល់ពេលប្រមូលផលបានតែពី ០៨-០៩ ការុងក្នុងមួយកុង តម្លៃស្រូវខ្ពស់ប៉ុន្ដែមិនសូវមានផល ម៉្លោះហើយប្រភពចំណូលរបស់មាមីងកសិករក៏មិនសូវបានខ្ពស់ ។

   ដោះស្រាយអំពីបញ្ហាទិន្នផលស្រូវរដូវវស្សាសម្រេចទិន្នផលទាបនេះ លោកង្វៀងវ៉ាំងអា ប្រធានការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុកកាងឡុងចែករំលែកថា៖ អាស្រ័យដោយត្រូវជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងររបស់ស្ថានភាពដូចជា៖ អាកាសធាតុប្រែប្រួល ត្រូវកណ្ដុរបំផ្លាញ និងអាការរោគជំងឺជាច្រើនធ្វើឲ្យទិន្នផលស្រូវទាប។ ពិសេសភ្លៀងអូសអន្លាយ (រវាងខែតុលាឆ្នាំ២០២០) ក្នុងដំណាក់កាលស្រូវទើបធ្វើបង្ហើមបណ្ដាលឲ្យត្រូវជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ទិន្នផល៕

ប្រែសម្រួល៖ លឺវវូ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.